ខេត្ដសៀមរាប ៖ នៅដើមរដូវបិទ នេសាទនេះ មន្ដ្រីរដ្ឋបាលជលផលក្រទ្បាញ់ បានឱ្យដឹងថា ឧបករណ៍នេសាទល្មើសច្បាប់ រួមមានលប រ៉ាវ របាំងមងក្រទ្បាញឹក ចំរឹង លូ ស្បៃមុង របាំងស្បៃមុងជាដើម ស្ថិតនៅក្នុង តំបន់មូលដ្ឋានសហគមន៍នេសាទកែវពណ៌ ភូមិពាមតាអួ ឃុំកែវពណ៌ ស្រុកពួក នៃដែន សមត្ថកិច្ចរបស់ខ្លួនត្រូវបានកំលាំងរដ្ឋបាល ជលផលក្រទ្បាញ់ ដឹកនាំដោយលោកចាន់ តុង នាយផ្នែករដ្ឋបាលជលផល សហកាជាមួយនឹងសង្កាត់រដ្ឋបាលជលផលពួក សហគមន៍នេសាទកែវពណ៌ និងជនបង្គោលក្នុង មូលដ្ឋានឃុំកែវពណ៌ ចុះធ្វើប្រតិបត្ដិការ បង្ក្រាបរុះរើបំផា្លញចោល កាលពីថ្ងៃទី៣ មិថុនា កន្លងទៅនេះ ។
លោកចាន់ តុង នាយផ្នែករដ្ឋបាលជល ផលក្រទ្បាញ់ បានឱ្យដឹងថា ប្រតិបត្ដិការចុះបង្ក្រាបនេះមាន២លើក ធ្វើទ្បើងបន្ទាប់ពីបានធ្វើការផ្សព្វផ្សាយនូវសេចក្ដីជូនដំណឹងស្ដីពីរដូវបិទនេសាទរួចមក ដោយប្រើប្រាស់ កាណូត និងទូកតូចៗចំនួន៤គ្រឿងប្រមូល នូវឧបករណ៍ល្មើសច្បាប់ដូចខាងលើនេះ នៅ កន្លែងទឹករាក់ៗ ដែលមិនទាន់រុះរើអស់តាម សេចក្ដីជូនដំណឹងរបស់ខណ្ឌរដ្ឋបាលជលផល ខេត្ដ ។ ជាលទ្ធផលក្នុងកិច្ចប្រតិបត្ដិការចុះ ប្រមូលបង្ក្រាបពេញមួយថ្ងៃនោះ ប្រភពពីមន្ដ្រីជលផលបានឱ្យដឹងផងដែរថា បានបំផា្លញនូវប្រភេទឧបករណ៍នេសាទល្មើស ច្បាប់នៅនឹងកន្លែងចំនួន២ករណី ក្នុងនោះរួម មានលប រ៉ាវ២១គ្រឿង របាំងមងក្រទ្បាញឹក ប្រវែង១.០០០ម៉ែត្រ លូស្បៃមុងចំនួន១៣ មាត់ របាំងស្បៃមុងចំនួន៣៩០ម៉ែត្រ និង បង្គោលចំរឹងសរុបចំនួន១.៦៩៥ដើម ព្រមទាំងបានលែងប្រភេទកូនត្រីចំរុះសរុបចំនួន ប្រមាណ២០០គីទ្បូក្រាមផងដែរ នៅក្នុងភូមិសាស្ដ្រខាងលើនោះ ។
នាយផ្នែករដ្ឋបាលជល ផលក្រទ្បាញ់ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះជារដូវបិទនេសាទ និងជារដូវដែលត្រី គ្រប់ប្រភេទកំពុងបន្ដពូជ និងពងកូន ហេតុ ដូច្នេះហើយនៅក្នុងរយៈពេលនេះ ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទ សិប្បកម្ម និងឧស្សាហកម្ម ត្រូវហាមឃាត់ជា ដាច់ខាត លើកលែងតែការធ្វើនេសាទដោយ ប្រើប្រាស់ឧបករណ៍ជាលក្ខណៈគ្រួសារ ប៉ុណ្ណោះដែលត្រូវបានអនុញាត ។លោកទឹម សាវុធ នាយខណ្ឌរដ្ឋបាលជល ផលសៀមរាប បានឱ្យដឹងថា យោងតាមអនុ សាសន៍របស់លោកណៅ ធួក ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាល ជលផល និងស្មារតីអង្គប្រជុំបូកសរុបការងារ បញ្ចប់រដូវបើកនេសាទ ឆ្នាំ២០០៩-២០១០ ។
ដែលបានធ្វើទ្បើងនៅក្នុងសាលប្រជុំរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ឧសភា កន្លងទៅថ្មីៗនេះ គឺ នៅរដូវបិទនេសាទនេះ គ្រប់សង្កាត់ និងផ្នែក រដ្ឋបាលជលផលទាំងអស់ ត្រូវចុះបង្ក្រាបឱ្យ ខាងតែបាននូវសកម្មភាពបទល្មើសជលផល គ្រប់ប្រភេទឱ្យអស់ពីដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីបទល្មើសមានទ្រង់ទ្រាយធំ សង្កាត់និងផ្នែករដ្ឋបាលជលផល ត្រូវរាយការណ៍ភ្លាមៗមកខណ្ឌ ដើម្បីចាត់វិធានការចុះធ្វើសកម្មភាពបង្ក្រាបជាបន្ទាន់ និងទាន់ ពេលវេលា ។ ក្រៅពីសកម្មភាពបង្ក្រាបបទ ល្មើសជលផលខាងលើនេះ លោកបានបញ្ជាក់ ឱ្យដឹងផងដែរថា ខណ្ឌរដ្ឋបាលជលផលសៀមរាប បានដាក់ផែនការឱ្យសង្កាត់រដ្ឋបាលជល ផលទាំង៣ និងផ្នែករដ្ឋបាលជលផលក្នុងខេត្ដ រកទីតាំងស្រះ បឹង ឬត្រញំង ដែលស្ថិតនៅ ខាងលើផ្លូវជាតិលេខ៦ ដើម្បីរៀបចំពិធីលែង ត្រីថ្នាក់ស្រុក សំដៅធានានិរន្ដរភាពនៃប្រភពធនធានជលផល ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment