Showing posts with label អូស្ត្រាលី. Show all posts
Showing posts with label អូស្ត្រាលី. Show all posts

Saturday, June 12, 2010

អូស្រ្តាលី គាំទ្រចំពោះ ច្បាប់ការពារសិទ្ធិជនពិការ នៅកម្ពុជា

រដ្ឋាភិបាលអូស្រ្តាលីនិយាយថា ខ្លួននឹងគាំទ្ររដ្ឋាភិបាល​កម្ពុជា ក្នុងការបង្កើតច្បាប់ឆ្នាំ២០០៩ស្តីអំពីការការពារនិងលើកកម្ពស់សិទ្ធិរបស់ជនពិការ។

ការសន្យានេះបានធ្វើឡើងដោយ លោកស្រី Margaret Adamson ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅឯសិក្ខាសាលាមួយនៅ ក្រុងភ្នំពេញដើម្បីចែកចាយព័ត៌មានស្តីអំពីច្បាប់និងផែនការសកម្មភាពជាតិ។

រដ្ឋាភិបាលអូស្រ្តាលីកំពុងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ ដែលកម្ពុជា បានចុះហត្ថលេខានៅឆ្នាំ២០០៧។

លោកស្រី Margaret Adamson មានប្រសាសន៍ថា គោលនយោបាយ ដែលមានឈ្មោះថា ការអភិវឌ្ឍនសម្រាប់ទាំងអស់គ្នា របស់អូស្ត្រាលី ធានាថា
ជនពិការត្រូវបានបញ្ចូលទៅក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ទូទាំងពិភពលោក។

លោកស្រី ថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី នឹងជួយប្រទេសកម្ពុជាក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅ និងសិទ្ធិរបស់ជនពិការ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

Thursday, June 10, 2010

ពីធីបុ​ណ្យសពទា​ហានអូស្ត្រាលី​ដែលស្លា​ប់នៅអាហ្វហ្កា​នី​ស្ថាន

ពិធីមួយនឹងត្រូវគេប្រារព្ធធើ្វនៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសអារ៉ាប់រួមនៅថ្ងៃនេះដើម្បីគោរពវិញ្ញាណខ័ន្តចំពោះទាហាន អូស្ត្រាលីពីររូបដែល បានពលីជីវិត នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។

លោក Darren Smith និងលោក Jacob Moreland មកពីទីក្រុង Brisband បានស្លាប់កាល ពីថ្ងៃច័ន្ទនៅក្នុងការផ្ទុះគ្រាប់តាមដងផ្លូវមួយ។

គេនឹងរៀបចំពីធីមួយនៅក្នុងខេត្ត Tarin Kowt ក្នុងប្រទេសអាហ្វហ្កានីស្ថានមុនពេលដែលសាកសព ទាំងពីនោះត្រូវគេដឹកតាមយន្តហោះ មកកាន់មូល ដ្ឋានទ័ពអាកាស Al Minhad ក្នុងប្រទេសអារ៉ាប់រួមសម្រាប់ការគោរពវិញ្ញណខ័ន្ត។

រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីលោក John Faulkner និង មេបញ្ជាការកងទ័ពអូស្ត្រាលីលោក Angus Houston នឹងទៅចូលរួមនៅក្នុងពិធីនោះ។

គេរំពឹងថា សពទាហានអូស្ត្រាលីទាំងពីរនោះនឹងត្រូវគេដឹកមកកាន់ប្រទេសអូស្ត្រាលីនៅចុងសប្តាហ៍នេះ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)