Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Tuesday, June 15, 2010

អាហា​រូបត្ថម្ភ​ចម្រាញ់​ចេញ​ពី​គ្រាប់​ធញ្ញជាតិ​បន្លែ​ផ្លែឈើ ស្លឹក​ដើម​ឬស​ផ្កា​រុក្ខជាតិ​កំពុង​កើន​ប្រជា​ប្រីយភាព




"គឺជា​ទឹក​ផ្លែ​ឈើ​ដើម្បី​ជំនួយ​សុខភាព​​​​​​​​​​​​​​​​​​ បាន​ន័យ​ថា ​ជា​អាហារ​បន្ថែម​រូបមន្ត​ពិសេស​ក្នុង​ទម្រង់​នៃ​ភេសជ្ជៈ​ជា​ឱសថ​បុរាណ​ដែរ​ មាន​សារធាតុ​នៃ​រុក្ខជាតិ​ផ្កា​ស្លឹក​ឈើ​និង​គ្រាប់​ មិន​មែន​ជា​ថ្នាំ​ព្យាបាល​រោគ​ទេ​ តែ​ជួយ​បង្កើន​ជំនួយ​សុខភាព​ វា​រឹង​មាំ​របស់​រាង​កាយ"។




នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​និយម​ប្រើ​ប្រាស់​អាហារ​រូបត្ថម្ភ​ ឬ​អាហារ​បំប៉ន​សុខភាព​ដែល​គេ​ជឿ​ជាក់​ថា​អាច​ជួយ​ព្យាបាល​រោគ​ផង ​និង​ជួយ​រក្សា​សម្ភស្ស​បាន​ផង។​ ដោយ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រក​ស៊ី​កាក់កប​ក្នុង​ការ​លក់​ផលិតផល​នេះ​ ក៏​ប៉ុន្តែ​អតិថិជន​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា​ អាហារ​នេះ​មាន​តម្លៃ​ខ្ពស់​ពេក។

នាង​ ធីតា វីន​សូម​ជូន​សេចក្តី​ពិស្តារ​អំពី​រឿង​នេះ។

ប្រជាពលរដ្ឋខ្មែរ​មួយ​ចំនួន​មាន​ការ​ចាប់​អារម្មណ៍​ប្រើ​ប្រាស់​ អាហារ​រូបត្ថម្ភ​ដើម្បី​ជំនួយ​សុខភាព ​បើ​ទោះ​បី​ជា​ផលិតផល​នោះ​មាន​តម្លៃ​ខ្ពស់​បន្តិច​ក៏​ដោយ។

ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​នាំ​ចូល​ផលិតផល​ប្រភេទ​ជា​អាហារ​រូបត្ថម្ភ​ដែល​ចម្រាញ់ ​ចេញ​ពី​គ្រាប់​ធញ្ញជាតិ​ បន្លែ​ ផ្លែឈើ​ ស្លឹក​ ដើម​ ឬស​ផ្កា​របស់​រុក្ខជាតិ​មួយ​ចំនួន ​ដែល​គេ​ជឿ​ថា​ មាន​ផល​ល្អ​សម្រាប់​សុខភាព។​ ផលិតផល​ទាំង​នោះ​មាន​ប្រភេទ​ជា​គ្រាប់​ ម្សៅ​ និង​ទឹក​ជា​ដើម។

នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ មាន​ផ្លាក​សំគាល់​តូច​មួយ​របស់​ក្រុមហ៊ុន​ ខេលីន​ ដែល​យើង​មើល​ពី​ខាង​ក្រៅ​មិន​អាច​ដឹង​ថា​ជាក្រុមហ៊ុន​លក់​អាហារ​បំប៉ន​នោះ​ទេ។​ អ្នក​ដែល​មក​ទិញ​អាហារ​នៅ​ទី​នេះ​សុទ្ធ​តែ​បាន​ដឹង​តៗ​គ្នា។

នៅ​ក្នុង​បន្ទប់​បិទ​ជិត​មួយ​ដែល​មិន​មាន​ការ​តាំង​ផលិតផល​អ្វី​សោះ​ឡើយ​ លោក​ លុត លើយ​ ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន​ ខេលីន ដែល​នាំ​ចូល​អាហារូបត្ថម្ភ​ពី​ប្រទេស​ ជប៉ុន​ ឥណ្ឌា​ និង​ សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​បាន​នាំ​ចូល​ផលិតផល​នេះ​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ  ​ក៏​ប៉ុន្តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន។​ ហើយ​តម្លៃ​អាហារ​នេះ​ មាន​ចន្លោះ​ពី​ ១៨ ​ទៅ ​៣៧​ ដុល្លារ​អាមេរិកាំង​ដែល​អាច​ប្រើ​បាន​រយៈ​ពេល​ប្រហែល​ជា​១​ខែ។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា ​អាហារូបបត្ថម្ភ​នេះ​មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​នោះ​ទេ​ វា​គ្រាន់​តែ​ជា​អាហារ​សម្រាប់​ជួយ​ទ្រទ្រង់​រាង​កាយ​ដូច​ជា​ សំអាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន​ បង្គ្រប់​សារធាតុ​ចិញ្ជឹម​ក្នុង​កោសិកា​នៅ​ក្នុង​រាង​កាយ​មនុស្ស ​ដើម្បី​កោសិកា​មាន​លទ្ធភាព​បង្កើន​កោសិកា​ថ្មី​ការពារ​ និង​មាន​តុល្យាភាព​ក្នុង​រាង​កាយ។

"ដំណើរការនៃ​ការ​ទទួល​យក​សេវាកម្ម​របស់​យើង​ពី​អតិថិជន​គឺ​មាន​ការ​កើន​ឡើង។​ នៅ​ពេល​ដែល​យើង​មាន​អាហារ​គ្រប់​គ្រាន់​ កោសិកា​យើង​ក៏​រឹងប៉ឹង​ដែរ​ នៅ​ពេល​ដែល​កោសិកា​យើង​រឹងប៉ឹង​គឺ​យើង​អត់​ឈឺ​ទេ ​ ប៉ុន្តែ​នៅ​ពេល​ដែល​ដំណាក់កាល​គាត់​ឈឺ​ ហើយ​មាន​មេរោគ​វាយ​លុក​ធ្ងន់ធ្ងរ​ ហើយ​មិន​អាច​មក​ត្រូវការ​ការ​ជួសជុល​កោសិកា​ដែល​យើង​ត្រូវការ​រយៈ​ពេល​នេះ​ទេ​ គឺ​គាត់​ត្រូវការ​បន្ទាន់ ​គឺ​គាត់​ត្រូវ​ទៅ​ធ្វើ​សហការ​ជាមួយពេទ្យ" ។

ចំណែក​ឯ​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រូស្ស៊ី​វិញ​គេ​សង្គេត​ឃើញ​មាន​ការ​ដាក់​តាំង​រូប​ដប​ផលិតផល​អាហារ​បំប៉ន​យ៉ាង​ធំ​នៅ​ពី​មុខ​ក្រុមហ៊ុន​អ៊ិនត្រាហើប​ ដែល​ជា​ក្រុមហ៊ុន​នាំ​ផលិតផល​ជាប្រភេទ​អាហារ​ជំនួយ​សុខភាព​ពី​ប្រទេស​កាណាដា។

នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​ដែល​រៀប​ចំ​តុបតែង​របៀប​លក្ខណៈ​ជា​ក្រុមហ៊ុន​ ដែល​មាន​ការ​ដាក់​តាំង​ផលិតផល​ដប​ទឹក​ អ៊ិនត្រា​ នៅ​តាម​ជញ្ជាំង​ លោក​ បែន គឹមសាន្ត​ ជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​ អ៊ិនត្រាហើប​ បាន​ឲ្យ​ដឹង​ថា​ទឹក​អ៊ិនត្រា​ ជា​ប្រភេទ​អាហារ​បំរុង​រាង​កាយ​ អាច​ជួយ​បង្កើន​ប្រព័ន្ធ​ ភាព​ស៊ាំ​ការពារ​នៅ​ក្នុង​រាង​កាយ​និង​មាន​សារធាតុ​ កំចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ និង​ជួយ​ សម្រួល​​កំរិត​ស្ករ​ និង​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ជា​ដើម។​ លោក​បាន​ឲ្យ​ដឹង​បន្ត​ថា​នៅ​ពេល​នេះ​ទឹក​ អ៊ិនត្រា​ មិន​ទាន់​បាន​ដាក់​លក់​ជា​សាធារណៈ​នៅ​ឡើយ​ ក៏​ប៉ុន្តែ​មាន​អតិថិជន​ខ្លះ​បាន​ដឹង​ពី​សារៈប្រយោជន៍​ក៏​បាន​ទិញ​យក​ទៅ​ ប្រើ​ប្រាស់​រួច​ហើយ​ដែរ។

"គឺជា​ទឹក​ផ្លែ​ឈើ​ដើម្បី​ជំនួយ​សុខភាព​​​​​​​​​​​​​​​​​​ បាន​ន័យ​ថា ​ជា​អាហារ​បន្ថែម​រូបមន្ត​ពិសេស​ក្នុង​ទម្រង់​នៃ​ភេសជ្ជៈ​ជា​ឱសថ​បុរាណ​ដែរ​មាន​សារធាតុ​នៃ​រុក្ខជាតិ​ផ្កា​ស្លឹក​ឈើ​និង​គ្រាប់​ មិន​មែន​ជា​ថ្នាំ​ព្យាបាល​រោគ​ទេ​ តែ​ជួយ​បង្កើន​ជំនួយ​សុខភាព​ វា​រឹង​មាំ​របស់​រាង​កាយ"។

ដោយសារតែ​ផលិតផល​ប្រភេទ​អាហារូបបត្ថម្ភ​ ឬ​អាហារ​បំប៉ន​សុខភាព​មាន​ការ​ពេញ​និយម​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​អំឡុង​ពេល​នេះ​បណ្តាល​ឲ្យ​ មាន​ក្រុមហ៊ុន​ដែល​នាំ​ចូល​អាហារូបបត្ថម្ភ​មួយ​ចំនួន​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សុខាភិបាល​ឡើយ។​ ហើយ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ឆ្លៀត​ឱកាស​ឃោសនា​បំផ្លើស​ការ​ពិត​ទាំង​ស្រុង​ថា​ អាហារ​នេះ​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ដូច​ជា​ ទឹកនោម​ផ្អែម​ ខ្លាញ់​ក្នុង​ឈាម​ ឈឺ​ក្បាល​ វិលមុខ​ ដេក​មិន​លក់​ ជ្រុះ​សក់​ សម្រក​ទំងន់​ ក្រពះ​ ពោះវៀន​ ឆ្អឹង​ពុក​ ឬ​ ស្ពូត​ និង​ធ្វើ​អាច​ធ្វើ​ឲ្យ​ស្បែក​ស​ស្អាត​ស្រស់​ថ្លា​ជា​ដើម។

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ទាំង​ក្រសួង​សុខាភិបាល​និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​នាំ​ចូល​អាហារ​បំប៉ន​ ទាំង​នោះ​បាន​អះ​អាង​ថា​អាហារ​នេះ​មិន​អាច​ជួយ​ព្យាបាល​ជំងឺ​អ្វី​បាន​នោះ​ទេ​ វា​គ្រាន់​តែ​សម្រាប់​ជំនួយ​សុខភាព​តែ​ប៉ុណ្ណោះ។

លោក ​ ប្រេម ណូរ៉ុន​ អនុប្រធាន​នាយកដ្ឋាន​ឱសថ​ ចំណី​អាហារ​ បរិក្ខាពេទ្យ​ និង​គ្រឿង​ សំអាង​បាន​ឲ្យ​ដឹង​ថា​មាន​ក្រុមហ៊ុន​អាហារ​បំប៉ន​មួយ​ចំនួន​ បាន​មក​ចុះ​បញ្ជី​នៅ​ក្រសួង​ ហើយ​ក្រុមហ៊ុន​ខ្លះ​បាន​ផ្សព្វផ្សាយ​ឆបោក​និង​បំផ្លើស​ការ​ពិត​ទៅ​ប្រាប់​ ប្រជាជន​ថា​អាហារ​នេះ​ ជួយ​ព្យាបាល​ជំងឺ​បាន​យ៉ាង​ស័ក្កិសិទ្ធ​ដើម្បី​ធ្វើ​យ៉ាង​ណា​លក់​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​ច្រើន។

លោក ​បាន​បញ្ជាក់​ថា​អាហារ​បំប៉ន​មិន​មាន​ប្រសិទ្ធភាព​អ្វី​ក្នុង​ការ​ព្យាបាល​នោះ​ទេ​ វា​គ្រាន់​តែ​ជា​ជំនួយ​កំលាំង​សម្រាប់​អ្នក​ដែល​ទើប​តែ​ងើប​ពី​ឈឺ​តែ​ប៉ុណ្ណោះ។

លោក ​អ៊ីម លាភ​ អាយុ​៦០​ឆ្នាំ​ជា​កសិករ​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​គាត់​ប្រើ​ទឹក​ អ៊ិនត្រា​ មក​គឺ​គាត់​សង្កេត​ឃើញ​ថា​សុខភាព​របស់​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ ដូច​ជា​ការ​ហេវ​ហត់​អស់​កម្លាំង​ វិលមុខ​ ឈឺ​ខ្នង​ចង្កេះ​មាន​ការ​ធូរ​ស្រាល។

លោក ​បាន​ឲ្យ​ដឹង​បន្ត​ដែរ​ថា​ មុន​ដំបូង​គាត់​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​អាហារ​ជំនួយ​សុខភាព​នេះ​ដែរ​ ក៏​ប៉ុន្តែ​បន្ទាប់​ពី​គាត់​បាន​ឃើញ​ឯកសារ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ពី​របៀប​ផលិត​ទឹក​នេះ​ឡើង​ទើប​គាត់​ហ៊ាន​ប្រើ​ប្រាស់។

"ខ្ញុំ ​ប្រើ​ទឹក​នេះ​ទៅ​ ឃើញ​ថា​សុខភាព​ជា​រួម​វា​ស្រួល​ដែរ​ តាម​ពិសោធន៍​ខ្ញុំ​ឃើញ​ថា ​ផ្តាសាយ​អី​ពី​មុន​ខ្ញុំ​ធ្លាប់​តែ​គេ​ផ្តាសាយ​ ឆ្លង​លឿន​ណាស់​ ឥឡូវ​ដូច​អត់​អី​ក្រពះ​ពោះវៀន​ធ្លាប់​តែ​រាគ​រូស​ហើម​ពោះ​អី​ច្រើន​ក៏​អន់​ បាត់​ដែរ​ អា​ខ្លាញ់​ក្នុង​ឈាម​អី​ឃើញ​គេ​ប្រើ​ត្រូវ​មួយ​ចំនួន​ដែរ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ជំនឿ​ថា​ អាហារូបត្ថម្ភ​ឬ​អាហារ​បំប៉ន​នេះ​មាន​សារៈសំខាន់ចំពោះ ​គាត់​ពីព្រោះ​អាហារ​នេះ​ជួយ​ឲ្យ​សុខភាព​របស់​ពួក​គាត់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ ក៏​ប៉ុន្តែ​អាហារ​នេះ​មាន​តម្លៃ​ខ្ពស់​ ចាប់​ពី​ជាង​ ១០​ដុល្លារ​រហូត​ដល់​រាប់​រយ​ដុល្លារ​អាមេរិកាំង​ហើយ​ជា​មធ្យម​ អ្នក​ប្រើ​ប្រាស់​ម្នាក់​ប្រើ​អស់​ទឹក​ប្រាក់​ប្រមាណ​ជា​ ៧០​ដុល្លារ​អាមេរិកាំង​ក្នុង​១​ខែ​ដែល​ជា​ការ​ចំណាយ​មួយ​ខ្ពស់​សម្រាប់​ ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ​ដែល​ជា ​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ខំ​ចិត្ត​ឈប់​ប្រើ​អាហារ​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ប្រើ​ អាហារូបបត្ថម្ភ​ឬ​អាហារ​បំប៉ន​នេះ​ដែរ​ តែ​ពួក​គាត់​សំរេច​ចិត្ត​ឈប់​ប្រើ​ទៅ​វិញ​ដោយ​សារ​ប្រើ​ទៅ​មិន​មាន​ ប្រសិទ្ធភាព​អ្វី​ហើយ​មាន​អ្នក​ខ្លះ​ក៏​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ ប្រើ​ប្រាស់​អាហារ​នេះ​ដែរ​ពីព្រោះ​ពួក​គាត់​ខ្លាច​មាន​ការ​ប៉ះពាល់​ដល់​ សុខភាព​នៅ​ពេល​ខាង​មុខ។

ស្របពេល​ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​ស្រី​ កែវ ចាន់ឌី​ អាយុ​៣៨​ឆ្នាំ​រស់​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​ ឲ្យ​ដឹង​ដែរ​ថា​គាត់​ធ្លាប់​មាន​ជំងឺ​ដូច​ជា​ ឈឺ​ក្បាល​ ស្ពឹក​មួយ​ចំហៀង​ គេង​មិន​លក់​ បត់​ជើង​តូច​ ច្រើន​នៅ​ពេល​យប់​ ហើយ​គាត់​ព្យាយាម​ព្យាបាល​ដោយ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​នឹង​ប្រើ​ ប្រាស់​ ថ្នាំ​ពេទ្យ​អស់​រយៈ​ពេល​យ៉ាង​យូរ​ក៏​មិន​បាន​ប្រសើរ​ឡើយ​ ទើប​គាត់​សំរេច​ចិត្ត​ប្រើ​ប្រាស់​អាហារូបត្តម្ភ​របស់​ក្រុមហ៊ុន​ ខេលីន​ តាម​ការ​ណែ​នាំ​ពី​មិត្ត​ភក្តិ។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​បន្ត​ថា​គាត់​ឃើញ​ថា​សុខភាព​របស់​គាត់​មាន​ភាព​ល្អ​ ប្រសើរ​ឡើង​វិញ​ បន្ទាប់​ពី​គាត់​បាន​ប្រើ​ប្រាស់​អាហារូបត្តម្ភ​នេះ​អស់​រយៈ​ពេល​ ៣​ខែ​ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​គាត់​បាន​ ផ្អាក​ការ​ប្រើ​មួយ​រយៈ​សិន​ដោយ​សារ​គាត់​មិន​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង ​ការ​ចំណាយ​ ពីព្រោះ​ក្នុង​១​ខែ​គាត់​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​ជាង​ ៧០​ដុល្លារ​អាមេរិកាំង​សម្រាប់​ទិញ​អាហារ​នេះ។

"ខ្ញុំ ​ឈឺ​ក្បាល​ជា​ប្រចាំ​ ហើយ​ស្ពឹក​តែ​ម្តង​ ហើយ​ឥឡូវ​នេះ​គឺ​ខ្ញុំ​បាត់​ឈឺ​ក្បាល​ដែរ​ ខ្ញុំ​ស្ពឹក​នេះ​ ទី​មួយ​ទី​ពីរ​ការណ៍​ដែល​ខ្ញុំ​ចូល​បន្ទប់​ទឹក​មួយ​យប់ៗ​អត់​ឈប់​សោះ​នោះ​ ឥឡូវ​វា​បាត់​ទៀត​ ហើយ​ទី​បី​គឺ​ ក្រពះ​របស់​ខ្ញុំ​វា​លែង​មាន​បញ្ហា​អី​ហើយ​ ក្នុង​រាង​កាយ​ខ្ញុំ​វា​ស្រួល​ច្រើន​តែ​ម្តង"។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក្រៅ​ពី​ជ្រើស​រើស​យក​ថ្នាំ​ពេទ្យ​មក​ព្យាបាល​ជំងឺ​ឬ​ សម្រាប់​ជំនួយ​សុខភាព​នោះ​ គេ​សង្កេត​ឃើញ​ថា​មាន​ការ​ប្រើប្រាស់​ប្រភេទ​ជា​ឱសថ​បុរាណ​ខ្មែរ​ដែល​ ចម្រាញ់​ចេញ​ពី​ឬស​ ដើម​ ស្លឹក​ឈើ​មួយ​ចំនួន​ដែល​គេ​មាន​ជំនឿ​តៗ​គ្នា​មក​ថា​ អាច​ព្យាបាល​រោគ​បាន​យ៉ាង​ស័ក្តិសិទ្ធិ។

នៅ​ពេល​បច្ចុប្បន្ន​នេះ​ទោះ​បី​ជា​ផ្នែក​វេជ្ជសាស្រ្ត​មាន​ការ​រីក​ចំរើន​ ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​មាន​ការ​ពេញ​ និយម​ប្រើ​ប្រាស់​ឱសថ​បុរាណ​ចម្រាញ់​ពី​រុក្ខជាតិ​ ដើម្បី​ព្យាបាល​ជំងឺ​ឬ​សម្រាប់​ជំនួយ​សុខភាព​ជា​ជាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ ពេទ្យ​ដោយ​អ្នក​ទាំង​នោះ​យល់​ឃើញ​ថា​ឱសថ​បុរាណ​ទាំង​នោះ​មិន​មាន​ជាតិ​គីមី​ ឬ​ផល​ប៉ះ​ពាល់​ ដូច​ជា​ថ្នាំ​ពេទ្យ​នោះ​ទេ៕

(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក-ខ្មែរ)

បន្លែ​សំបូរ​ដោយសារ​ធាតុ​សំរាប់​ទ្រទ្រង់​រាង​កាយ

ក្នុង​ការ​ជ្រើសរើស​បន្លែ​យក​មក​ទទួលទាន​យើង​គួរតែ​ដឹង​ពី​ផលប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​របស់​យើង​ផង​ដែរ​ដូច​ជា ៖
ត្រកួនចិនស្អំខ្មែរ-​ត្រកួន ៖ ជា​បន្លែ​ម្យ៉ាង​ដែល​ផ្ទុក​ទៅដោយ​វីតាមីន A, B1, B2 និង​វីតាមីន C មិន តែ​ប៉ុណ្ណោះ​វា​ជា​ប្រភេទ​អាហារ​ដែល​មានលក្ខណៈ​ជា​សរសៃ​ជួយ​ឱ្យ​ខ្សែ​ភ្នែក​ភ្វឺ​ច្បាស់ល្អ ។
-​កញ្ឆែត ៖ សំបូរ​ដោយសារ​ធាតុវីតាមីន ទាំង​ធាតុដែក កាល់ស្យូម វីតាមីន C ប៉ុន្ដែ​អ្វី ដែល​សំខាន់​គឺ​មាន​សារធាតុ “​បេ​តា​ឃែ​រ៉ូ​ទី​ន​” ដែល​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ផង​ដែរ ។
-​ស្អំ ៖ ជា​អាហារ​មួយ​ប្រភេទ​សំបូរដោយ​ប្រូតេអ៊ីន និង​វីតាមីន C ។


-​ស្លឹក​ក​ន្ធំ​ថេ​ត ៖ សំបូរ​ដោយសារ​ធាតុ “​បេ​តា​ឃែ​រ៉ូ​ទី​ន​” ជួយ​បង្ការ​ជំងឺមហារីក និងធ្វើ​ឱ្យ​ស្ដ្រី​ដែល​កំពុង​មាន​រដូវ​ទទួល​បាន​នូវជីវជាតិ​ដែក ដែល​ជួយ​បង្កើត​នូវ​គោ​លិ​កា ក្រហម ធ្វើ​ឱ្យ​ស្ដ្រី​នោះ​មិន​មាន​ភាព​ស្លេកស្លាំង ។
-​ស្លឹក​បាស ៖ សំបូរ​ដោយសារ​ធាតុមេតា ឃែ​រ៉ូ​ទី​ន កាល់ស្យូម សារធាតុ​ដែក និង​វី​តា មីន C ដែរ ។

ទោះបី​បន្លែ​ទាំងអស់​ខាងលើ​មាន​តំលៃថោក​ក៏​ពិតមែន ប៉ុន្ដែ​វា​សំបូរ​ដោយសារ​ធាតុសំរាប់​ទ្រទ្រង់​រាង​កាយ​យើង​ឱ្យ​មាន​សុខភាព​ល្អ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

Monday, June 14, 2010

ស្រ្តីមានផ្ទៃពោះ ផឹកកាហ្វេច្រើនពេក ធ្វើអោយកើតបានទារកតូច

ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលផឹកជាតិ កាហ្វេ អ៊ីនច្រើនស្មើនឹងផឹកកាហ្វេ ៦ ពែង ជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យកូនកើតមក តូចជាង ស្ត្រីដែលផឹកជាតិកាហ្វេអ៊ីនតិចជាង ។

អ្នកស្រាវជ្រាវរកឃើញថា ក្នុងចំណោមស្ត្រីជនជាតិហុល្លង់ជាង ៧.៣០០ នាក់ ដែលគេតាមដានតាំងពីដំណាក់កាល ដំបូងនៃការមានផ្ទៃពោះមានចំនួន ២ ទៅ ៣ ភាគរយដែលនិយាយថា ពួកគេផឹកកាហ្វេ ៦ ពែងជារៀងរាល់ថ្ងៃ នៅក្នុង អំឡុងពេលពួកគេមានផ្ទៃពោះ ។ ជាមធ្យមទារករបស់ពួកគេនៅពេល កើតមកមានប្រវែងដងខ្លួនខ្លីជាងទារកដ៏ទៃដែលម្តាយ របស់គេផឹកកាហ្វេតិចតួច នៅពេលកំពុងពពោះ ។

គេក៏បានរកឃើញផងដែរថា ទារកដែលកើតពីម្តាយដែលចូលចិត្តផឹកកាហ្វេ-អ៊ីនច្រើនមានទំហំតូចជាងទារកធម្មតា ។ ការរកឃើញនៃការស្រាវជ្រាវនេះត្រូវ បានចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មាន American Journal Of Clinical Nutrition ។ ការសិក្សាមួយចំនួនដែលគេធ្លាប់ធ្វើកន្លងមកក៏បានភ្ជាប់ទំនាក់ ទំនងរវាងការផឹកជាតិកាហ្វេអ៊ីនក្នុងពេលមានគភ៌ជាមួយ បញ្ហាមួយចំនួនផងដែរ ។ ឧទាហរណ៍គេបានរកឃើញថា ការផឹកកាហ្វេត្រឹមតែមួយពែងឬពីរពែងក្នុងមួយ ថ្ងៃក៏អាចបង្កើន គ្រោះថ្នាក់ធ្វើឱ្យទារកកើតមកមិនគ្រប់ទម្ងន់ដែរ ។

នៅក្នុងការស្រាវជ្រាវថ្មីបំផុតនេះ អ្នកស្រាវជ្រាវ រ៉ាឆែល ប៊ែកគ័រ  និង ក្រុមការងារនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អ៊ីរ៉ាសាំ ក្នុងទីក្រុងរ៉ូទ័រដាម បានប្រើប្រាស់ការស្កេន លូតរាសៀនុដ ដើម្បីតាមដានការវិវត្តរបស់ទាកនៅក្នុងផ្ទៃរបស់ស្ត្រីចំនួន ៧.៣៤៦ នាក់ ។

នៅក្នុងត្រីមាសនីមួយៗ ស្ត្រីចូលរួមទាំងអស់បានរាយការណ៍អំពីការផឹកកា-ហ្វេ និង តែរបស់ពួកគេ ។ ស្ត្រីភាគច្រើន ផឹកជាតិកាហ្វេអ៊ីនជារៀងរាល់ ថ្ងៃដែលគិតទៅតិចជាងកាហ្វេ ៤ ពែង ប៉ុន្តែមានស្ត្រីពី ២ ទៅ ៣ ភាគរយ ផឹកជាតិកាហ្វេអ៊ីន ច្រើនជារៀងរាល់ថ្ងៃដែលយ៉ាងតិចស្មើនឹង ៦ ពែង ។

អ្នកស្រី រ៉ាឆែល ប៊ែកគ័រ និយាយថា “ការផឹកជាតិកាហ្វេអ៊ីនអាចប៉ះ ពាល់ ដល់ការវិវត្តនៃប្រវែងដងខ្លួនរបស់ទារកចាប់តាំងពី ត្រីមាសទីមួយរហូតដល់ពេល ប្រសូត” ។ អ្នកស្រីនិយាយថា ដើម្បីចៀសវាងបញ្ហានេះស្ត្រីមានផ្ទៃពោះមិន គួរផឹកកាហ្វេច្រើនជាង ៦ ពែងក្នុងមួយថ្ងៃឡើយ ។ លទ្ធផលនៃការស្រាវជ្រាវ នេះក៏ចង់ប្រាប់ផងដែរថា នៅពេលមានផ្ទៃពោះ ការផឹកកាហ្វេតិចជាង ៦ ពែង ក៏មិនប្រាកដថាមានសុវត្ថិភាពពីគ្រោះថ្នាក់ដ៏ទៃទៀតដែរ ។

អ្នកស្រី ប៊ែកគ័រ បន្ថែមថា “ពួកយើងសិក្សាតែពីផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនទៅលើការវិវត្តរបស់ទារកក្នុងផ្ទៃប៉ុណ្ណោះ ។ ការស្រាវជ្រាវនៅថ្ងៃ អនាគត គួរតែសិក្សាអំពីផលប៉ះញល់នៃការផឹកជាតិកាហ្វេអ៊ីនលើស្ត្រីដែល ពពោះ” ។

ការស្រាវជ្រាវផ្សេងៗនាពេលកន្លងមក ភាគច្រើនបានបង្ហាញពីផលអាក្រក់ នៃការផឹកកាហ្វេនៅពេលមានផ្ទៃពោះ បើទោះជាចំនួននៃការផឹកខុសៗគ្នាក៏ ដោយ ។ ដូច្នេះដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុទៅលើទារក និង ខ្លួន ឯងផង ស្ត្រីមានផ្ទៃពោះគួរតែកំណត់ការផឹកកាហ្វេឱ្យតិចបំផុតឬកុំផឹកតែម្តង ៕

(ដកស្រង់ចេញពីគេហទំព័រ ភ្នំពេញដេលីញូវ )

ស្វែងយល់​ពី PH (​សម្រាប់​សុខភាព និង​អាយុ​យឺនយូរ​)

ប្រព័ន្ធ​សរី​រាង្គ​នៅក្នុង​ខ្លួន​មនុស្ស​យើង​មាន​សមត្ថភាព​យ៉ាង​គ្រប់គ្រាន់ សម្រាប់​ផលិត​កម្រិត PH នៅក្នុង​ខ្លួន​យើង ។​

​ ​ជាធម្មតា​មនុស្ស ដែល​មាន​សុខភាព​ល្អ​បរិបូណ៍​មាន PH ក្នុង​ចន្លោះ​ពី ៧.៣៥-៧.៤០ ប៉ុន្តែ​នៅពេលដែល PH របស់​យើង​ខុស​ពី​ចន្លោះ​នេះ នោះ​មានន័យ​ថា​យើង​នឹង​មាន​បញ្ហា ។ កាលណា​កម្រិត PH របស់​យើង​ឡើង​ខ្ពស់​ពេក យើង​មាន ALKALINE លើស​ពី​កម្រិត​ធម្មតា​ កាលណា PH របស់​យើង​មាន​កម្រិត​ទាប​ជាង ៧.៣៥ (PH) នោះ​មានន័យ​ថា យើង​មាន​ជាតិ​អាស៊ីដ​ច្រើនពេក ។ កាលណា​កម្រិត PH ខុស​ពី​ធម្មតា​វា​នឹង​បង្ក​ឲ្យ​យើង​មាន​ជម្ងឺ​ជា​ច្រើន​យ៉ាង ជា​ពិសេស​បើ PH របស់​យើង​ទាប​ជាង​កម្រិត​ធម្មតា បើ​វា​ខ្ពស់​ជាង​កម្រិត​ធម្មតា​បន្តិច​នោះ​មិនសូវ​បង្ក​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រព័ន្ធ​សរី​រាង្គ​កាយរ​បស់​យើង​អាច​សម្រួល​ឲ្យ PH ក្នុង​ខ្លួន​យើង​ស្ថិតក្នុង​កម្រិត​មួយ​ជា​មធ្យម បើសិន​វា​ធ្វើទៅបាន ។

​ ​* អាហារ​ដែល​យើង​បរិភោគ​ប្រចាំថ្ងៃ គឺជា​គន្លឹះ​មួយ​យ៉ាងសំខាន់ ដើម្បី​កែកុន PH ក្នុង​ខ្លួន​យើង ។ ហេតុ​នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ដឹង និង​យល់​ឲ្យបាន​ច្បាស់​ពី​កម្រិត PH ក្នុង​ខ្លួន​របស់​យើង ហើយ​ត្រូវ​ដឹង​ផង​ដែរ​ថា តើ​ត្រូវ​បរិភោគ​អ្វី ដើម្បី​ធ្វើឲ្យ​តុល្យភាព​ល្អ​នៃ​កម្រិត PH គឺ​មិន​ទាប និង​មិន​ខ្ពស់ ។​

​ ​ហេតុអ្វី​បានជា​យើង​គ្រប់គ្នា​ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ទៅលើ​កម្រិត PH ? ហេតុ​យ៉ាងណា​បានជា​យើង​ត្រូវតែ​សម្រួល​កម្រិត PH ឲ្យបាន​ល្អ ?

​ ​* ALKALINE កាលណា PH ក្នុង​ខ្លួន​យើង​ធ្លាក់​ទាប​ជាង​កម្រិត ៧.៣៥ យើង​មាន​អាស៊ីដ​ច្រើនពេក​ អ្នកណា​ក៏​ដោយ​ឲ្យតែ​មាន​កម្រិត PH ក្រោម​មធ្យម និង​កើត​មាន ឬ​បើកផ្លូវ​ឲ្យ​កើត​មាន​ជម្ងឺ​ជា​ច្រើន​យ៉ាង​នៅក្នុង​ខ្លួន​យើង ជម្ងឺ​ដែល​កើត​មាន​គឺ ភាគច្រើន​កើត​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ និង​បំពង់​ស​សៃឈាម ។​

​ ​នៅពេល​ដែល​ខ្លួន​យើង​មាន​ចំនួន PH ក្រោម​មធ្យម ខ្លួន​យើង​នឹង​មាន​ជាតិ​អាស៊ីដ​ច្រើនពេក នៅពេលណា​ដែល​ជាតិ​អាស៊ីដ​នេះ​កើនឡើង​ច្រើន​ពេក ប្រព័ន្ធ​សរី​រាង្គ​យើង​នឹង​រក្សាទុក​ជា​តិ​អាស៊ីដ​ទាំងនោះ​ទៅក្នុង​កោសិកា​ខ្លាញ់ ក្នុង​ខ្លួន​យើង ។​

​ ​ភាគច្រើន​បំផុត​យើង​គ្រប់​គ្នា​មាន PH ទាប​ជាង​មធ្យម ករណី​នេះ​វា​បង្កឡើង​ដោយ​ប្រភេទ​នៃ​អាហារ ដែល​យើង​បាន​បរិភោគ​ប្រចាំ​ថ្ងៃ​នោះ​ឯង កម្រិត PH យើង​ស្ថិតក្នុង​កម្រិត​មួយ​ល្អ ឬ​អាក្រក់​គឺ​អាស្រ័យ​ទៅលើ​ប្រភេទ​អាហារ​ទាំងស្រុង ។ អាហារ​ខ្លះ​បង្ក​ឲ្យ​យើង​មាន​ជាតិ​អាស៊ីដ​យ៉ាងច្រើន ឯ​អាហារ​ខ្លះ​មាន​ជាតិ​អាស៊ីដ​តិចតួច​ប៉ុណ្ណោះ ។ ដើម្បី​ឲ្យ​ងាយ​យល់​បាន សូម​មើល​តាម​រូបភាព​ខាងក្រោម​នេះ នោះ​យើង​នឹង​ដឹង​បាន​ថា តើ​អាហារ​ប្រភេទ​ណា​មាន​អាស៊ីដ​ច្រើន និង​អាហា​រណា​មាន ALKALINE ច្រើន ។​
​* ប្រភេទ​អាហារ​ដែល​ផ្តល់​ឲ្យ​យើង​មាន PH កម្រិត​ខ្ពស់ និង​ចូល​ក្នុង​កម្រិត ALKALINE

​ ​- ទឹក ALKALINE IONIZED WATER

PH 10​ ​- សាលា​ដ​

​ ​- ស្ពៃ​ស្ពី​ណេច​, ស្លឹក​ជន្លង់​

​ ​- ឆៃ​ថាវ គ្រប់​ប្រភេទ​

​ធ្វើឲ្យ​យើង​មាន ALKALINE កើនឡើង និង​កម្រិត PH ខ្ពស់​រហូតដល់ ១០ និង​ស្ថិត​ក្នុង​កម្រិត ALKALINE

​ ​- ចេក​

​ ​- ផ្លែ​ប៉ោម​

PH 9​ ​- ស្ពៃ​ក្តោប​

​ ​- ការ៉ុត​

​ ​- ត្រប់​វែង​

​អាហារ​ទាំងនេះ​ផ្តល់​ឲ្យ​យើង​មាន​កម្រិត PH 9 និង​ស្ថិត​ក្នុង​កម្រិត ALKALINE

​ ​- ដំឡូង​បារាំង​

​ ​- ត្រសក់​

PH 8​ ​- ខ្ទឹម​បារាំង​

​ ​- តៅ​ហ៊ូ​, តៅ​ក័រ​

​ ​- ទឹក​ដោះ​

​អាហារ​ទាំង​ប៉ុន្មាន​មុខ​នេះ​ផ្តល់​ឲ្យ​យើង​នូវ​កម្រិត PH មួយ​ប្រសើរ​ជាងគេ ពីព្រោះ​កម្រិត​ត្រឹម ៨ វា​មិន​ខ្ពស់​ពេក​តែ​មិន​ល្អ​ពេក​ដែរ បើសិនជា​វា​ស្ថិត​នៅ​បែប​នេះ​រយៈពេល​យូរ​

​ ​- នំ​បុ័ង​

PH 7​ ​- ឈីស (Cheese)

​ ​- ប៊ីយែ​រ​

​អាហារ​ទាំង​បី​មុខ​នេះ​បង្កើត​ឲ្យមាន​កម្រិត​អាស៊ីដ​តិចតួច តែ​វា​អាច​ធ្វើឲ្យ PH របស់​យើង​ធ្លាក់​មក​នៅត្រឹម ៧ បាន​

​ ​- ស្ករស​

PH 6​ ​- ត្រី​មឹក​

​ ​- សាច់គោ​

​ ​- សាច់ជ្រូក​

​អាហារ​ទាំងនេះ​នឹង​ធ្វើឲ្យ​កម្រិត​អាស៊ីដ​ក្នុង​ខ្លួន​យើង​ធ្លាក់​ទាប​រហូត​ដល់​កម្រិត PH 6 គឺ​ស្ថិតក្នុង​កម្រិត​មួយ​មិន​ល្អ​ទេ​

​- អន្ទង់​

PH 5​ ​- ស្រី​សាល់​ម៉ុន (​បរិភោគ​ឆៅ​)

​ ​- សាច់មាន់​

​ ​- ស្រា​វី​ស្គី

​គឺជា​ប្រភេទ​អាហារ​ដែល​បង្កើត​ឲ្យមាន​កម្រិត​អាស៊ីដ​យ៉ាងច្រើន​នៅក្នុង​រាងកាយ​របស់​យើង ។​

​ ​- បាយ​

​ ​- ផ្លែ​ទន្លាប់​

​ ​- ស្រាស​ធ្វើ​ពី​អង្ករ​

​ ​- ផ្អក​ពងត្រី​

​ ​- ស៊ុត​លឿង (​សាច់​ស៊ុត​លឿង​នៅក្នុង​ស៊ុត​)

​អាហារ​ប្រភេទ​ទាំង​នេះ​បង្កើតឲ្យមាន​ជា​តិ​អាស៊ីដ​យ៉ាង​ច្រើន​ជាង​គេ​នៅក្នុង​ខ្លួន​មនុស្ស​យើង ។​

* របប​អាហារ​ប្រចាំថ្ងៃ​របស់​យើង អាច​ថា​ជា​អ្នក​កំណត់​អាយុជីវិត​យើង​ផង​ក៏​អាច​ថា​បាន ហេតុ​នេះ​គួរលៃ​ធ្វើយ៉ាងណា​ឲ្យ​វា​មាន​តុល្យាភាព​គ្នា​រវាង​អាហារ​ដែល​មាន ALKALINE និង​អាហារ​ដែល​មាន ACID ច្រើន ចំណែក​ការធ្វើឲ្យ​មាន​តុល្យភាព​រវាង ALKALINE និង ACID គឺជា​តួនាទី​របស់​ខ្លួន​យើង​ជា​អ្នក​លៃលក​ចំពោះ​បញ្ហា​នេះ ។​

** ដើម្បី​ខ្លួន​យើង​មាន​សុខភាព​ល្អ និង​មាន​អាយុ​វែង​យឺនយូរ សរី​រាង្គ​របស់​យើង​បាន​រក្សា​នូវ​តុល្យភាព​រវាង PH មួយ​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន គឺ​ក្នុង​កម្រិត ៧.៣៦៥ (PH) ។ ក្នុង​កម្រិត​នេះ​ខ្លួន​យើង​ហាក់​មាន ALKALINE ច្រើន​ជាង​ធម្មតា​បន្តិច ។ កម្រិត PH ក្នុង​ខ្លួន​យើង​មិន​ទៀង​ឡើយ តែ​ខ្លួនប្រាណ​យើង​អាច​ធ្វើឲ្យ​វា​មានលំនឹង​នៃ​តុល្យភាព​មួយ​យ៉ាង​ល្អ​ណាស់ ។​

​ ​ដោយសារតែ​ការ​កើត​មាន​អាស៊ីដ​ច្រើនពេក​នៅក្នុង​រាងកាយ​យើង​នេះ​ហើយ​ទើប​បានជា​យើង​កើត​មាន​បញ្ហា (​ជម្ងឺ​ច្រើនយ៉ាង​) ច្រើន​បែប​តែ​មិន​អាច​បន្ទោស​ទៅ​លើ​អាហារ​តែមួយ​នោះ​បាន​ឡើយ គឺ​ទាំង​អារម្មណ៍ និង​ភាព​តប់ប្រមល់​ក្នុង​ខ្លួន​យើង​ផង​ដែរ ដែល​បណ្តាលឲ្យ​កើត​មាន​អាស៊ីដ​លើស​ពី​កម្រិត​ដែល​យើង​ត្រូវការ ។​

​ ​ម្ហូប​ភាគច្រើន ច្រើន​មាន​អាស៊ីដ​យ៉ាងច្រើន​ក្នុងនោះ វា​បង្ក​ឲ្យ​ខ្លួន​យើង​លេច​ធ្លាយ​កាល់ស្យូម (Cal Cium) និង​អាល់កាលី​ន (ALKALINE) ពី​ឆ្អឹង​របស់​យើង ក្នុង​បំណង​ជួយ​កម្រិត PH ឲ្យមាន​តុល្យភាព​មួយ​ជា​មធ្យម​ក្នុង​រាងកាយ​យើង ។​

​ ​ហេតុនេះ​វា​ជា​រឿង​មួយ​ចាំបាច់​ណាស់ ដែល​យើង​ត្រូវ​ពិសារ​ទឹក​អាល់កាលី​ន​ឲ្យបាន​រាល់​ថ្ងៃ ដើម្បី​ជា​ជំនួយ​ដល់​កង្វៈរ​បស់​អាល់កាលី​ន និង​ជួយ​បង្កើត​កម្រិត PH ឲ្យមាន​តុល្យភាព​ល្អ ។​

​ ​ការ​ពិសារ​ត្រឹម​តែ​ទឹក​មាន អាល់កាលី​ន អាច​ដោះស្រាយ​បញ្ហា​ជាច្រើន ដោយ​រួមទាំង​ព្យាបាល​ជម្ងឺ​មួយ​ចំនួន​ផងដែរ ។ យើង​ត្រូវ​ផឹកទឹក ALKALINE នេះ​ឲ្យបាន​ចំនួន ២-៣​លីត្រ ដែល​មាន​កម្រិត PH 9.5 ក្នុង ១​ថ្ងៃៗ ។​

​ ​យើង​ត្រូវ​ដឹង​ផង​ដែរ​ថា ទឹក ALKALINE មាន​ប្រភេទ​ច្រើនយ៉ាង​ខុសគ្នា យើង​អាច​ទិញ​ទឹក ION (ALKALINE) គេ​ផលិត​លក់​ស្រាប់​ឬ យើង​អាច​ធ្វើ​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​យក​ទឹក​ធម្មតា​ចំនួន ៤​លីត្រ លាយ​ជាមួយ​ម្សៅ​សូ​ដា (Baking Soda) (​មាន​លក់​នៅ​ផ្សារ​ទំនើប​) ចំនួន ៣​ស្លាបព្រា​កាហ្វេ កូរ​ឲ្យ​រលាយ​ទុក​រយៈពេល ១៥​នាទី តែ​បន្ទាប់​ពី​លា​យ​ហើយ​ត្រូវ​គ្រប​ឲ្យ​ជិត​វិញ យើង​អាច​ដាក់​ទឹក​នេះ​ក្នុង​ទូទឹកកក​ផឹក ដោយត្រឹ​មចំនួន ៤​លីត្រ ក្នុង ១​ថ្ងៃ​បាន​ហើយ ពេល​ប្រើ​អស់​ត្រូវធ្វើ​ជា​ថ្មី (​តែ​ហាមផ្តាច់ មិន​ឲ្យ​ដាក់​ដប​ទឹក​ល្បាយ​នេះ​ក្នុង​កន្លែង​កក​របស់​ទូ​ទឹកកក​ឡើយ​) ។​

​ ​យើង​គួរ​ទម្លាប់​ពិសារ​ទឹក ALKALINE នេះ (​ទឹក​+​ម្សៅ​សូ​ដា​) ឲ្យបាន​រាល់​ថ្ងៃ​ រសជាតិ​របស់​វា​ស្រដៀងៗទឹក​សូ​ដា​ដែរ ។​

​ ​ក្រៅពី​នេះ​យើង​អាច​ទិញ​ទឹក​អាល់កាលី​ន​ដប​តូច បន្តក់​ចូលក្នុង​ទឹក​ដែល​ត្រូវ​ពិសារ​ក៏បាន តែ​នៅក្នុង​ប្រទេស​យើង​មិនដឹង​ថា​តាម​ហាង​លក់​ថ្នាំពេទ្យ​គេ​មាន​លក់​ដែរឬទេ ។​

​ ​នៅ​តាម​ហាង​ហ្គា​រ៉ា​សសាំង​ខ្លះ​មាន​លក់​ទឹក ION ម៉ាក POCARI SWEAT ទឹក​នេះ​គឺជា​ទឹក ALKALINE នោះឯង តែ​មាន​តម្លៃ​រហូត​ដល់ ១​ដប (​កន្លះ​លីត្រ​) ១​ដុល្លារ ។​

​ ​ការ​ពិសារ​ទឹក​នេះ​ឲ្យបាន​រាល់​ថ្ងៃ វា​អាច​ជួយ​បង្កើត​ឲ្យ​កម្រិត PH របស់​យើង​កើនឡើង តែ​វា​មិន​ធ្វើឲ្យ ALKALINE យើង​ឡើង​ហួស​កម្រិត​នោះ​ឡើយ សរី​រាង្គ​យើង​វា​ជា​អ្នកចាត់ចែង​រឿងនេះ​ សូម​កុំ​បារម្ភ​ឲ្យសោះ ។​

​ ​មន្ទី​ពេទ្យ​ធំៗ នៅ​អាស៊ី ភាគច្រើន​ប្រើប្រាស់​ត្រឹម​ឧបករណ៍​ផលិត IONIZED WATER (​ទឹក​អ៊ីយ៉ុង​) ដើម្បី​ព្យាបាល​អ្នក​ជម្ងឺ​ដោយ​មិន​មាន​ប្រើ​ថ្នាំ​សោះ បើ​ពិនិត្យ​ទៅ​ឃើញ​ថា​អ្នក​ជម្ងឺ​កើតរោគ​ដោយសារ​កង្វះ​របស់ ALKALINE ដោយ​រួមទាំង​រោគ​មហារីក,​ ទឹកនោមផ្អែម, សម្ពាត​ឈាម​ខ្ពស់, ជម្ងឺ​សន្លាក់ និង​ជម្ងឺ​ជាច្រើន​មុខ​ទៀត ។​

​ ​ស្ទើរ​នៅ​គ្រប់​មន្ទីរពេទ្យ​ល្បីៗ សុទ្ធសឹង​មាន​បំពាក់​ឧបករណ៍​ផលិត​ទឹក​អ៊ីយ៉ុង​នេះ សម្រាប់​ផ្តល់​ឲ្យ​អ្នកជម្ងឺ, គេ​អាច​ថែម​ទាំង​ផលិត​ទឹក​អ៊ីយ៉ុង ដែល​មាន​កម្រិត PH ត្រឹមតែ ២-៣ PH ដើម្បី​ព្យាបាល​អ្នក​កើត​ជម្ងឺ​នៅ​លើ​ស្បែក ។​

* ប្រយោជន៍​របស់​ទឹក ALKALINE សម្រាប់​មនុស្ស​:

​ ​១- មនុស្ស​គ្រប់រូប (​ពេញវ័យ​) ត្រូវ​ពិសារ​ទឹក​ឲ្យបាន​ចំនួន ២.៥​លីត្រ​ក្នុង ១​ថ្ងៃ ឬ​ដល់​ទៅ ៤​លីត្រ ដើម្បី​ឲ្យ​រូបរាងកាយ​យើង​ទទួល​បាន​ទឹក​គ្រប់គ្រាន់​ត្រឹមត្រូវ​តាម​តម្រូវការ ។​

​ ​* ទឹក​ដែល​យើង​យក​មក​ពិសារ​ចាំបាច់​ណាស់​ត្រូវ​តែ​ជា​ទឹក ដែល​ប្រកបដោយ​គុណភាព មាន​អា​នាម័យ គ្មាន​សារធាតុ​មិនល្អ ហេតុនេះ​ការ​ពិសារ​ទឹក​អាល់កាលី​ន គឺជា​ការចាំបាច់​ណាស់ ដើម្បី​ធ្វើឲ្យ​រាងកាយ​យើង​មាន​សុខភាព​ល្អ ។​

​ ​* ប្រភេទ​ទឹក​មួយ​បែប​ទៀត​ហៅថា ION WATER គឺជា​ប្រភេទ​ទឹក​ដែល​រកបាន ​ដំណើការ​វា​តាម​វិធី​បំបែក​យក​ទឹក ALKALINE ចំនួន 70% ចំណែក 30% ទៀត​គឺជា​ទឹក​ដែល​មាន​ជាតិ​អាស៊ីដ​ច្រើន ។ 70% នៃ​ទឹក​ដែល​មាន​អាល់កាលី​ន ត្រូវបាន​គេ​លក់​សម្រាប់​ទឹក​ពិសារ ចំណែក​ទឹក 30% ទៀត​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​រោគ​លើ​ស្បែក​ច្រើន​ប្រភេទ សម្រាប់​កូនក្មេង​ដល់​មនុស្ស​ធំ ។

​ ​* ពិសា​ទឹក​អាល់កាលី​ន អាច​ជួយ​មិន​ឲ្យ​មហារីក​មាន​សកម្មភាព​ដោយ​សេរី ក្នុង​ករណី​ខ្លះ​ត្រូវបាន​គេ​រាយការណ៍​ថា អាច​ព្យាបាល​អ្នកមាន​រោគ​មហារីក​បាន (​តែ​គ្មាន​ភ័ស្តុ​ង​តាង​ណាមួយ​អាច​បញ្ជាក់​ពីបញ្ហា​នេះ​បាន​ច្បាស់​ឡើយ​) ។​

​ ​* ជួយ​ធ្វើឲ្យ​រាងកាយ​មាំមួន ប្រឆាំង​ទប់​ជាមួយ​ជម្ងឺ​មួយចំនួន​

​ ​* ដោយហេតុ​ថា មូលី​គុល របស់​ទឹក​អាល់កាលី​ន​មាន​ទំហំ​តូច​ជាង ទំហំ​មូលី​គុល​របស់​ទឹក​ធម្មតា ជា​ហេតុ​ធ្វើឲ្យ​វា​អាចជ្រៀត​ចូល​ក្នុង​សាច់​, ស​សៃ​, យើង​បាន​គ្រប់​ទីកន្លែង ដែល​ទឹក​យើង​ធម្មតា​មិន​អាច​ទៅដល់ ។​

​ ​* ទឹក​អាល់កាលី​ន មាន​ផ្ទុក​ដោយ Antioxidant ដែល​ត្រូវបាន​គេ​ជឿ​ថា អាច​ជួយ​ការពារ​រោគ​មហារីក មិន​ឲ្យ​កើតមាន​ឡើង​បាន ។​

​ ​* កោសិកា​មហារីក មិន​អាច​រស់​បាន​នៅទីណា ដែល​មាន​អុកស៊ីហ្សែន​ឡើយ ។ ជាធម្មតា​កោសិកា​មហារីក គឺជា​ពពួក Fungue ដែល​មិន​ត្រូវការ​អុកស៊ីហ្សែន នៅ​ខណៈពេលដែល​ទឹក​អាល់កាលី​ន ដែល​មាន​មូលី​គុល​តូច​ជាង​ទឹក​ធម្មតា ហើយ​មាន​ផ្ទុក​ដោយ​អុកស៊ីហ្សែន​យ៉ាងច្រើន អាច​ជ្រាប​ចូលដល់​គ្រប់​ទីកន្លែង​នៃ​ខ្លួនប្រាណ​យើង វា​បាន​នាំយក​អុកស៊ីហ្សែន​ទៅ​ប្រឈមមុខ​ជាមួយ​កោសិកា​មហារីក បណ្តាល​ឲ្យ​កោសិកា​មហារីក មិន​អាច​រស់​បាន​តទៅទៀត ពីព្រោះ​វា​បាន​ប៉ះ​ផ្ទាល់​ជាមួយ​អុកស៊ីហ្សែន ធ្វើឲ្យ​កោសិកា​មហារីក​ចុះខ្សោយ ហើយ​បញ្ឈប់​ការរីក​រាលដាល និង​គ្មាន​សកម្មភាព​អ្វី​ទៀត​បាន វា​ស្លាប់​ម្តង​បន្តិចៗ រហូត​គ្មាន​នៅសល់​ទៀត ។​

​ ​* ទឹក​អាល់កាលី​ន និង​បំផ្លាញ​ពពួក​បាក់តេរី​មិនល្អ ទាំងឡាយ​ដែល​មាន​នៅក្នុង​ខ្លួន​យើង កុំ​ឲ្យធ្វើ​សកម្មភាព​បាន និង​មិន​ឲ្យ​រី​ករាលដាល​បាន ។​

​ ​ក្រុម​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​បាន​រកឃើញថា ការ​ពិសារ​ទឹក​អាល់កាលី​ន មិន​ត្រឹមតែ​ជួយ​ការពារ​យើង​ពីរ​រោគ​មហារីកប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រកឃើញ​ទៀតថា នៅ​រាល់ពេល​យើង​ងូតទឹក (​ទឹក​ក្នុង​បាញ់​ញ័រ​) (Bathtube) នៅក្នុង​អាង​ងូតទឹក​គួរ​ថែម​ទឹក ALKALINE ចំនួន ៤ ទៅ ៥​លីត្រ ផង​វា​នឹង​ជួយ​ការពារ​យើង​ពី​រោគ​មហារីក​ដោយ​ការ​ជ្រាប​តាម​ស្បែក ពីព្រោះ​អុក​ស៊ី​ហ្សែនអាច​ជ្រាប​តាម​ស្បែក​ទៅ​បង្ក្រាប​កោសិកា​មហារីក​បាន គឺ​ទាំង​ពីរ ​ស្បែក និង​ក្នុង​ខ្លួន​យើង ។​

​ ​ឯ​វិធី​បន្ថែម ALKALINE ទៅ​នឹង​ទឹក​ងូត​នោះ​គឺ​ងាយ​បំផុត ដោយ​គ្រាន់តែ​ច្របាច់​ទឹក​ក្រូចឆ្មា​ខៀវ ឬ​លឿង​ចូល​ក្នុង​ទឹកដែល​យើង​ងូត​ឲ្យបាន​ចំនួន ១០​ផ្លែ គឺ​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​ទឹក​មាន​អាល់កាលីន អាច​ឲ្យ​យើង​ងូត​បាន​ហើយ ។​

​ ​* ទឹក​ពិសា​អាល់កាលី​ន ជួយ​កាត់បន្ថយ​ជាតិពុល​នៅក្នុង​ថ្លើម និង​តម្រងនោម (Kidney) របស់​យើង​ធ្វើឲ្យ​ថ្លើម​មាន​សុខភាព​ល្អ ធ្វើឲ្យ Kidney ដំណើរការ​បាន​ស្រួល ។​

​ ​* ទឹក​ពិសា​អាល់កាលី​ន និង​ទឹក​ដែល​មាន​សារធាតុ​រ៉ែ ដែល​គេ​ស្គាល់​ថា​ជា​ទឹក​ពិសារ​មីនឺ​រ៉ល់ នោះ​គឺ​មានសារៈសំខាន់​ខ្លាំងណាស់ សំរាប់​សុខភាព​ប្រចាំថ្ងៃ អាយុ​យឺនយូរ និង​កាត់បន្ថយ​បាន​នូវ​ជម្ងឺ​ជាច្រើន​ប្រភេទ ។​

​ ​* ធ្វើឲ្យ​មនុស្ស​យើង​មាន​កម្លាំង​មាំមួន គំនិត​ភ្លឺ​ថ្លា ពីព្រោះ​តែ​អុកស៊ីហ្សែន​អាច​ជ្រៀត​ចូលដល់​គ្រប់​ទីកន្លែង​នៃ​រាងកាយ ។​

​ ​- បង្កើន​កម្លាំង​

​ ​- បន្ថយ​ភាព​តប់ប្រមល់ (Stress)

​ ​- បង្កើន​ប្រព័ន្ធ​ការពារ​ខ្លួន (Immune System)​ ​

​ ​- កាត់បន្ថយ​ជាតិពុល​ចេញពី​ក្នុង​ឈាម​

​ ​- ជួយ​ឲ្យ​ខួរក្បា​លមាន​សកម្មភាព​ល្អ​

​ ​- បង្កើន​ប្រាជ្ញា​ស្មារតី​

​ ​- ជួយ​ឲ្យ​ដេក​លក់​បាន​ស្រួល​

​ ​- ធ្វើឲ្យ​ស្បែក​ស្រស់ថ្លា​

​ ​- ជួយ​ធ្វើឲ្យ​ខ្លួន​យើង​ស្រស់ស្រាយ​

​ ​- ការពារ​ការកើនឡើង​នៃ Lactie Acid ពី​ការ​ហាត់ប្រាណ​

​ ​- បង្កើន​ភាព​រំញោច​ប្រសើរ​ជាង​មុន ចំពោះ​រាងកាយ​

​ ​- កាត់បន្ថយ​ភាព​ល្ហិត​ល្ហៃ​

​ ​- កាត់បន្ថយ​ការឈឺ​ក្បាល​

​ ​ពិសា​ទឹក​អាល់កាលី​ន​អាច​ជួយ​ឲ្យ​យើង​ចៀសផុត​ពី​ជម្ងឺ រស់​បាន​យូរ មាន​សុខភាព​ល្អ ជួយ​ឲ្យ​រាងកាយ​មាំមួន ។​

​ ​យើង​សូម​បង្ហាញ​ជា​ថ្មី​ពី​វិធី​ផលិត​ទឹក​អាល់កាលី​ន ដែល​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​

​ ​- មុន​ពេល​ពិសា​ទឹក​ត្រូវ​ច្របាច់​ទឹក​ក្រូចឆ្មា​ដាក់ចូល ទឹកក្រូច​ក្រូចឆ្មា​គ្រប់​ប្រភេទ មាន​អាល់កាលី​ន​យ៉ាងច្រើន​

​ ​- យើង​អាច​ច្របាច់​ទឹក​ក្រូចឆ្មា​ដាក់ចូល​ក្នុង​ទឹក​ពិសា ទុក​សម្រាប់​ពិសា ពេល​ក្រោយ​ក៏បាន​

​ ​- ប្រើ​ម្សៅ​សូ​ដា ចំនួន 1/2 ស្លាបព្រា​កាហ្វេ ទឹក ៤​លីត្រ សម្រាប់​ពិសា អាច​ធ្វើ​ទុក​សម្រាប់​ពិសា សម្រាប់ ១​ថ្ងៃៗ (​ធ្វើ​ម្តង ១០ ទៅ ២០ លីត្រ សម្រាប់​ក្រុម​គ្រួសារ​)

​ ​- ទិញ​ទឹក ION បន្តក់ មាន​លក់​នៅ​ហាង​ហ្វា​ម៉ា​ស៊ី​ខ្លះ​សម្រាប់​បន្តក់​ដាក់ចូល​ក្នុង​ទឹក​មុនពេល​ពិសា​

​ ​- ទិញ​ឧបករណ៍​ផលិត​ទឹក អាល់កាលី​ន ដែល​មាន​តម្លៃ​ចាប់ពី ៣០០​ដុល្លារ ឡើងទៅ ។​

​ ​ទិញ​ទឹក POCARY SWEAT មាន​លក់​នៅ​ហាង​សាំង​តូ​តាល់ ១​ដប​តម្លៃ ១​ដុល្លារ ។​

​ ​* វិធី​ដែល​ងាយ​ជាងគេ​បំផុត​គឺ​ប្រើ​ទឹក​ក្រូចឆ្មា​ច្របាច់​ដាក់​ក្នុង​កែវ​ទឹក មុន​ពេល​ពិសា ពីព្រោះ​វា​ចំណាយ​តិច តែ​មិនសូវ​មាន​ប្រសិទ្ធភាព​ល្អ​ទេ ។​

​ ​* ទឹក​ដែល​យើង​ងូត​ត្រូវ​ច្របាច់​ទឹក​ក្រូចឆ្មា​ដាក់ ឬ​ដាក់​ម្សៅ​សូ​ដា ១​ស្លាប​ព្រា​បាយ ស្មើ​ទឹក ១០​លីត្រ ។​

​(​ទឹក​ដែល​ដាំ​ឆ្អិន​គ្មាន​មេរោគ​មែន តែ​បាត់បង់​អុកស៊ីហ្សែន​អស់ គួរ​ទុក​ឲ្យ​ត្រជាក់​ល្មម​រួច​ច្របាច់​ក្រូ​ឆ្មា​ដាក់​)​

'ដើម្បីសុខភាពល្អ យើងត្រូវធ្វើយ៉ាងណាឲ្យ PH របស់យើងលើសពីកម្រិតធម្មតាបន្តិច នោះយើងយើងអាចឈ្នះជម្ងឺជាច្រើនមុខ និងមានសុខភាពល្អ មិនងាយទទួលជម្ងឺឡើយ ។'

​ ​ឯកសា​រយោង​:

- watercure.com

​ ​- alkaline.org

​ ​- mayoclinic.com/health/alkaline-water/an1800

ឬអាច Search តាម google រកពាក្យ IONIZED Water ឬ Alkaline water


(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

ប្រជាពលរដ្ឋបីប្រភេទ នៅ​ស្រុក​ពួក ខេត្ដ​សៀម​រាប បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី

ប្រជាពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប​កំពុង​ទទួលការចាក់ថ្នាំបង្ការជំងឺគ្រុន​ផ្ដាសាយ​ប្រភេទថ្មី។ រូប​ថត​ដោយ លីវ សាន។


ប្រជាពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប​កំពុង​ទទួលការចាក់ថ្នាំបង្ការជំងឺគ្រុន​ផ្ដាសាយ​ប្រភេទថ្មី។ រូប​ថត​ដោយ លីវ សាន។


ការិយាល័យសុខាភិបាលស្រុកប្ រតិបត្តិអង្គរជុំ បានបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋគោលដៅចំនួនជាង មួយពាន់នាក់  ក្នុងខណៈពេលដែលប្រពលរដ្ឋមួយចំនួនទៀត រិះគន់ថា គួរតែចាក់ថ្នាំបង្ការនេះឲ្យបានគ្រប់ៗគ្នា ដោយមិនមានការប្រកាន់បក្សពួក។ តើរឿងរ៉ាវនោះយ៉ាងណា? លោក លីវ សាន្ត ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តសៀមរាប។

បើតាមមន្រ្តីសុខាភិបាលបានឲ្យដឹងថា យុទ្ធនាការនៃការចុះចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីនេះ គឺបានដំណើរការនៅក្នុងទូទាំងប្រទេសមានរយៈ ពេល១០ថ្ងៃ ដោយឡែកសម្រាប់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ បានចាប់ផ្តើមតាំងពីថ្ងៃទី ១០ ខែ មិថុនានេះមកម្ល៉េះ។

អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ លោក ទុយ សេរីរតនា បាននិយាយថា ប្រជាពលរដ្ឋក្នុងគម្រោងគោលដៅបីប្រភេទ ដែល ស្ថិតនៅស្រុកចំនួន៣ គឺស្រុកពួក ស្រុកអង្គរជុំ និងស្រុកវ៉ារិន ដែលចំណុះឲ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំនេះនឹងត្រូវបានទទួលការ ចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីនេះ គ្រប់ៗគ្នា។

(សំឡេងលោក ទុយ សេរីរតនា)

បងប្រុសម្នាក់ រស់នៅក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ដែលសុំឲ្យវិទ្យុអូស្រ្តាលីមិនបញ្ចេញឈ្មោះ បាននិយាយថា គាត់បានគាំទ្រចំពោះការចាក់ថ្នាំ ការពារដល់មនុស្សក្នុងគោលដៅរបស់អង្គភាពសុខាភិបាល ប៉ុន្តែអ្វីដែលវាអយុត្តិធម៌ និងបក្សពួកនិយមនោះ គឺក្រៅពីមនុស្សក្នុងគោលដៅនេះ មាន មនុស្សជាច្រើនទៀត សុទ្ធតែទទួលបានការចាក់ថ្នាំការពារជំងឺផ្តាសាយប្រភេទថ្មីនេះដែរ រីឯរូបគាត់ និងប្រជាពលរដ្ឋមួយចំនួនទៀត បែរជាគេមិនចាក់ ថ្នាំការពារឲ្យទៅវិញ។

បងស្រីឈ្មោះ បឿន ច្រិប រស់នៅភូមិគោកថ្មី ឃុំពួក បាននិយាយថា បងក៏មានបំណងចង់ចាក់ថ្នាំការពារជំងឺនេះនឹងគេដែរ ប៉ុន្តែគ្រូពេទ្យបាននិយាយថា អស់ស៊ឺរាំង។

(សំឡេងបងស្រី បឿន ច្រិប)

លោក ញឹម សុហេង ជាគ្រូបង្រៀនម្នាក់នៅវិទ្យាល័យពួក បានឲ្យដឹងថា ថ្វីត្បិតតែរូបគាត់បានទទួលការចាក់ថ្នាំបង្ការនេះហើយក៏ពិតមែន ប៉ុន្តែលោកចង់ឲ្យប្រជាពលរដ្ឋ បានចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីនេះ គ្រប់ៗគ្នា។

(សំឡេងលោក ញឹម សុហេង)

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ទុយ សេរីរតនា ក៏បានបញ្ជាក់ថា ការចាក់ថ្នាំបង្ការនេះ គឺមិនមានបក្សពួកនិយមនោះទេ តែនេះជាមនោសញ្ចេតនា ក្នុងករណីដែលថ្នាំនៅសល់តែប៉ុណ្ណោះ។

(សំឡេងលោក ទុយ សេរីរតនា)

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

Thursday, June 10, 2010

ប្រែក្លាយ​ការ​ខាំ​របស់​សត្វ​មូស ឲ្យទៅ​ជា​មធ្យោបាយ​កំចាត់​ជំងឺគ្រុនចាញ់

Ztmyzjq1mgតាម​ធម្មតា​មូស​គឺជា​ភ្នាក់ងារ​ចំលងជំងឺ ប៉ុន្តែ​នៅ​ថ្ងៃ​ណា​មួយ​មូស​អាច​ត្រូវបាន​ប្រើ ដើម្បី​កំចាត់​ជំងឺគ្រុនចាញ់ ក្រោយពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ប្រភេទ​មូស តាម​លក្ខណៈហ្សែន​ដែល​អាច​នាំ​យក​វ៉ាក់សាំ​ង​ទៅ​ជាមួយ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​កែប្រែ ក្រពេញទឹកមាត់​របស់​មូស Anopheles Stephenis ដែល​គេ​ឲ្យឈ្មោះ​ថា “ អ្នកផ្តល់​វ៉ាក់សាំង​ចេះ​ហោះ ឬ Flying Vaccinator ” ដើម្បី​ឲ្យ​វា​អាច​ផ្ទុក​វ៉ាក់សាំង Leishmania នៅក្នុង​ទឹកមាត់​របស់​វា ។​
​    ​សត្វ​មូស​ប្រភេទ​នេះ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនចាញ់​ដ៏​ចំបង​នេះ ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត ដើម្បី​ផ្ទេរ​វ៉ាក់សាំង​នេះ ទៅ​អ្នក​ដែល​ត្រូវ​វា​ខាំ​នៅក្នុង​ករណី​នេះ គេ​ប្រើ​សត្វ​កណ្តុរ​ក្នុង​មន្ទីរពិសោធន៍ ដោយ​ធ្វើឲ្យ​មូសនេះ​ក្លាយទៅជា​ភ្នាក់ងារ​ចម្លង​វ៉ាក់សាំង ។​
​    ​យោង​តាម​ការស្រាវជ្រាវ ដែល​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ វិទ្យាសាស្ត្រ​អង់គ្លេស​ឈ្មោះ Insect Molecular Biology បានឲ្យដឹងថា ការ​ខាំ​ដោយ​សត្វ​មូស បាន​ជួយ​បង្កើន​អង្គ​បដិ​ប្រាណ​នៅក្នុង​ខ្លួន​សត្វកណ្តុរ ដោយ​បង្ហាញ​ពី​ការ​ស៊ាំ​ទៅនឹង​វ៉ាក់សាំង​នេះ ប្រកប​ដោយ​ការសិក្សា​ដែល​ដឹកនាំ​ដោយ លោក សី​ហ្គេ​តូ យូ​ស៊ី​ដា សាស្ត្រាចារ្យ​ជំនួយ​មក​ពី​សកលវិទ្យា​ល័យ Jichi Medical University ក្នុង​ប្រទេស​ជប៉ុន អាច​ត្រូវបាន​ប្រើ​ដើម្បី​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ ទូ​ទាំង​សកលលោក ។​
​    ​កង្វះ​វ៉ាក់សាំង​ជំងឺគ្រុនចាញ់​ដ៏​មាន​ប្រសិទ្ធភាព​មានន័យ​ថា ការគ្រប់គ្រង​ភ្នាក់ងារ​ចម្លង​ជំងឺ បាន​ក្លាយ​ជា​កម្មវត្ថុ​ដ៏​សំខាន់ ក្នុង​ការទប់ស្កាត់​ជំងឺ​នេះ ។ លោក យ៉ូ​ស៊ីដា បាន​និយាយថា បន្ទាប់​ពី​ការ​ខាំ ប្រសិទ្ធភាព​ផ្នែក​ការពារ​របស់​ប្រព័ន្ធ​ស៊ាំ​ត្រូវបាន​បង្កើតឡើង ដូចគ្នា​ទៅ​នឹង​ការចាក់​ថ្នាំ​បង្ការ​រោគ​ធម្មតា​ដែរ ប៉ុន្តែ​គ្មាន​ការឈឺចាប់ និង​គ្មាន​ការចំណាយ​ប្រាក់​ទេ ។ លើសពីនេះទៅទៀត ការបន្ត​ឲ្យ​មូស​ខាំ​កាន់តែច្រើន នឹង​រក្សាបាន​នូវ​កំរិត​ខ្ពស់​នៃ​ប្រព័ន្ធ​ស៊ាំ តាមរយៈ​ការបង្កើន​តាម​បែប​ធម្ម​ជាតិ ។ ដូច្នេះ​សត្វល្អិត​នេះ​ប្តូរ​ពី​សត្វ​ចង្រៃ ទៅ​ជា​សត្វ​មាន​ប្រយោជន៍ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

ការ​ហាត់ប្រាណ​រយៈពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ជួយ​ទប់ស្កាត់​ការឡើង​ទំងន់

យោង​តាម​កាសែត Wall Street Journal កាលពី​ថ្ងៃ​អង្គារ​បានឲ្យដឹងថា ការសិក្សា​ថ្មី​មួយ​ដោយ​សាលា​វេជ្ជសាស្ត្រ Harvard ប្រហែល​ជា​ជួយ​ដល់​ស្ត្រី​វ័យ​កណ្តាល ដែល​មាន​បញ្ហា​ដោយសារ​ភាពធាត់​របស់​ពួកគេ កាន់តែ​កើនឡើង ។
​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការតាមដាន ស្ត្រី​ដែល​មាន​សុខភាព​ល្អ​ជាង ៣៤.០០០​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ដែល​មានឈ្មោះ​ថា ការសិក្សា​សុខភាព​របស់​ស្ត្រី ឬ Women's Health Study ។ នៅពេល​ការសិក្សា​បាន​ចាប់ផ្តើម​ធ្វើ​នៅក្នុង​ឆ្នាំ​១៩៩២ អាយុ​ជា​មធ្យម​របស់​ស្ត្រី​ទាំងនោះ គឺ ៥៤​ឆ្នាំ ។ ស្ត្រី​ទាំងអស់​ទទួលទាន​រប​ប​អាហារ​ធម្មតា ហើយ​គ្មាន​ការណែនាំ​ឲ្យ​កាត់បន្ថយ​ជាតិ​កាឡូរី​ទេ ។​
​    ​លទ្ធផល​បង្ហាញ​ថា ស្ត្រី​ទាំងនោះ​បាន​ឡើង​ទំងន់​ជា​មធ្យម ២,៥៨​គីឡូគ្រាម​ទូទៅ ។ មានតែ​១៣​ភាគរយ​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​ស្ត្រី ដែល​ចូលរួម​នៅក្នុង​ការសិក្សា​នេះ រក្សាបាន​នូវ​ទំងន់​ដែល​ប្រកប​ដោយ​សុខភាព នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ហើយ​អ្នក​ដែល​ធ្វើការ​ហាត់ប្រាណ​ជា​មធ្យម រយៈពេល​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ ឬ​ច្រើន​ជាង​នេះ ទំនង​ជា​ស្ថិតក្នុង​ក្រុម​នោះ ។​
​    ​មន្ត្រី​សុខាភិបាល​អាមេរិក ធ្លាប់​បាន​ណែនាំ​ពលរដ្ឋ​អាមេរិក ឲ្យធ្វើ​ការ​ហាត់ប្រាណ ពីរ​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ធ្វើឲ្យ​សុខភាព​ល្អ ។ ឥឡូវនេះ​ទស្សនៈ​ពី​បុរាណ​ត្រូវបាន​បដិសេធ​លោកស្រី អ៊ី​មីន លី អ្នកស្រាវជ្រាវ​ឈានមុខ​គេ​នៅ​ក្នុង​ការសិក្សា​នេះ និង​ជា​សាស្ត្រាចារ្យ​នៅ​សាល​វេជ្ជសាស្ត្រ Harvard បាន​និយាយថា “ លទ្ធ​ផ​លើកឡើងថា ការណែនាំ​នាពេល​បច្ចុប្បន្នឲ្យ​ធ្វើ​ការហាត់​ប្រាណ ពីរ​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍​នោះ​គឺ មិន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ស្ត្រី​វ័យ​កណ្តាល មិន​ឲ្យ​ឡើង​ទំងន់​បានទេ ដោយសារ​ពួកគេ​កាន់តែ​ចាស់ ” ។​
​    ​លោកស្រី​ក៏​បាន​និយាយ​ផងដែរ​ថា ស្ត្រី​មិនត្រូវ​បាក់​ទឹកចិត្ត​ដោយសារ​ការណែនាំ ឲ្យធ្វើ​ការហាត់​យូរ​ជាង​នេះ​នោះ ។ លោកស្រី​បាន​និយាយថា “ ពួកគេ​អាច​ធ្វើ​ការផ្លាស់ប្តូរ​បន្តិច​បន្តួច ចំពោះ​របៀប​ហាត់ប្រាណ​របស់​ពួកគេ ដូចជា​ការដើរ​ឬ​ជិះ​កង់​ទៅ​ធ្វើការ ដោយ​ចត​រថយន្ត​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​ការិយាល័យ ។ ប្រសិនបើ​ការ​ហាត់ប្រាណ​៧​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ពិបាក​ធ្វើ​ពេក ការ​ហាត់ប្រាណ​ដ៏​ខ្លាំងក្លា​ដូចជា ការ​រត់​នោះ អាច​កាត់បន្ថយ​តម្រូវការ​ពេលវេលា ប្រចាំ​សប្តាហ៍​ពាក់កណ្តាល ” ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

ការសិក្សា : ជក់បារី​មួ​យកញ្ចប់​ក្នុង​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ភា​ពឆ្លាត​វៃ​ចុះខ្សោយ

Mtgzyzzmzjការស្រាវជ្រាវ​បាន​រកឃើញថា ការជក់បារី​ត្រូវបាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា ប៉ះពាល់​ដល់​សួត​និង​បង្ក​ឲ្យមាន​ជំងឺ​បេះដូង​ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​ភា​ពឆ្លាត​វៃរ​បស់​អ្នក​ចុះ​ខ្សោយ​ផងដែរ ។ យោងតាម​ការសិក្សា​មួយ​ទៅលើ​ក្រុម​មនុស្ស​ពេញវ័យ ២០.០០០​នាក់ បានឲ្យដឹងថា យុវវ័យ​ដែល​ជក់បារី​ជាប្រចាំ​ទំនងជា ធ្វើឲ្យ​កម្រិត​ភាពឆ្លាតវៃ​ចុះខ្សោយ ច្រើន​ជាង​អ្នក​ដែល​មិន​ជក់បារី ហើយ​កាលណា​គេ​កាន់តែ​ជក់​ច្រើនឡើង ភាព​ឆ្លាត​វៃ​របស់​ពួកគេ​កាន់តែ​ថយចុះ ។​
​    ​អ្នក​ដែល​ជក់​បារី​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​គិត​ជា​មធ្យម មាន​ពិន្ទុ​ដែល​វាយ​តំលៃ លើ​ភាព​ឆ្លាត​វៃ​៧​កន្លះ ទាប​ជាង​អ្នក​ដែល​មិន​ជក់បារី ។ ជា​ពិសេស​អ្នក​ជក់បារី​ដែល​មាន​វ័យ​ពី ១៨​ឆ្នាំទៅ​២១​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ថា មាន​ពិន្ទុ​ដែល​វាយ​តំលៃ​លើ​ភាព​ឆ្លាត​វៃ ៩៤​ចំណែក​អ្នក​មិន​ជក់បារី ដែល​មាន​អាយុ​ដូចគ្នា​ជា​មធ្យម​ទទួល​ពិន្ទុ ១០១ ។​

​    ​អ្នក​ដែល​ជក់បារី​ច្រើនជាង​មួយ​កញ្ចប់​ក្នុង​មួយថ្ងៃ មាន​ពិន្ទុ​ដែល​វាយ​តំលៃ​លើ​ភាព​ឆ្លាត​វៃ​ទាប​ត្រឹម​ប្រហែល ៩០ ។ ពិន្ទុ​ដែល​វាយ​តំលៃ​លើ​ភាព​ឆ្លាត​វៃ​ជា​មធ្យម មាន​ចាប់ពី​៨៤ ដល់​១១៦​ពិន្ទុ ។ ជាក់ស្តែង​បងប្អូន​ប្រុស​ពីរ​នាក់ មាន​ពិន្ទុ​ខុស​គ្នា​អាស្រ័យទៅលើ ថា​តើ​ពួកគេ​ជក់បារី​ឬក៏​អត់ ។ លទ្ធផល​នេះ​កើតឡើង​ពី​ការសិក្សា​មួយ​ទៅលើ​បុរស​វ័យក្មេង ២០.០០០​នាក់ ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល Sheba Medical Center នៅ​មន្ទីរពេទ្យ Tel Hashomer នៅក្នុង​ប្រទេស​អ៊ីស្រាអែល ។​

​    ​វេជ្ជបណ្ឌិត ម៉ាក វេ​លឺ ដែល​ដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​និយាយថា ប្រាកដ​ទេ​ថា​ការជក់បារី​ធ្វើ​ឲ្យ​ពិន្ទុ​វាយ​តំលៃ​លើ​ភាព​ឆ្លាត​វៃ​ធ្លាក់ចុះ ឬថា​តើ​មនុស្ស​ដែល​មិនសូវ​ឆ្លាត គ្រាន់តែ​មាន​ទំនោរ​ទៅរក​ការជក់បារី​ឬ​យ៉ាងណា ។ លោក​បាន​និយាយថា “ វា​ពិត​ជា​ការសិក្សា​ដោយ​ត្រង់ៗ ” ។ លោក វេ​សឺ បាន​និយាយថា ការសិក្សា​នេះ​អាច​ត្រូវបាន​ប្រើ ដើម្បី​ទប់ស្កាត់​ការជក់បារី នៅ​ចំណោម​យុវវ័យ ដោយ​ផ្តោត​គោលដៅ​ទៅលើ​អ្នក​ដែល​មាន​ពិន្ទុ វាយ​តំលៃភាព​ឆ្លាត​វៃ​ទាប ។​
​    ​នៅក្នុង​ឆ្នាំ​២០០៤ ក្រុម​អ្នកស្រាវជ្រាវ​មកពី University of Aberdeen បាន​រកឃើញ​ជា​លើកដំបូង​នូវ​ទំនាក់ទំនង ដែល​មាន​រវាង​ការជក់បារី​និង​ការថយចុះ​មុខងារ​ខួរក្បាល ។ អ្នក​ជក់បារី​ទទួលបាន​ពិន្ទុ​ទាប​ក្នុងការ​ធ្វើ​តេស្ត ជា​អ្នក​ធ្លាប់​ជក់​ពីមុន និង​អ្នក​មិន​ដែល​ជក់​សោះ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

ទទួលទាន​ភេសជ្ជៈកូកាកូឡា​ច្រើនពេក អាច​បណ្តាល​ឲ្យ​បរិមាណ​ទឹក​កាម​ថយចុះ

យោងតាម​ការសិក្សា​ថ្មី​មួយ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក បានឲ្យដឹងថា បុរសៗ​ដែល​ទទួល​ទាន​ភេសជ្ជ​កូកាកូឡា ប្រហែល​មួយ​លីត្រ​ក្នុ​មួយថ្ងៃ អាច​ប៉ះពាល់​ដល់​ទឹកកាម ។ ជា​មធ្យម​បរិមាណ​ទឹកកាម​របប់​បុរស​ក្រុម​នេះ មាន​ជិត​៣០​ភាគរយ​តិចជាង ក្រម​បុរស​ដែល​មិន​បាន​ផឹក​កូកាកូឡា​នោះ ។ ខណៈពេល​បរិមាណ​ទឹក​កាម​ភាគច្រើនបំផុត នឹង​នៅតែ​ត្រូវបាន​ចាត់ទុក​ថា មាន​លក្ខណៈ​ធម្មតា ដោយ​អង្គការ​សុខភាព​ពិភពលោក​នោះ បុរស​ដែល​មាន​ទឹកកាម​តិចតួច ជាធម្មតា​ប្រឈម​នឹង​អត្រា​មិន​អាច​មាន​កូន​ខ្ពស់ ។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ទំនាក់ទំនង​នេះ​មិន​ទំនងជា​ដោយសារ ជាតិ​កាហ្វេ​អ៊ី​ន​ទេ ពីព្រោះ​កាហ្វេ​មិនា​មន​ឥទ្ធិពល​ដូច្នេះ​ទេ បើ​ទោះ​ណា​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​របស់​វា មាន​កម្រិត​ខ្ពស់​ក៏ដោយ ។ ផ្ទុយទៅវិញ​ធាតុ​ផ្សំ​ផ្សេង​ទៀត​ទៅ​នឹង​ភេសជ្ជ ឬ​របៀប​រស់នៅ​ដែល​មិន​ប្រកបដោយ​សុខភាព​អាចពាក់ព័ន្ធ ។ លោក ខូ​ល ជេន​សេន ដែល​ដឹកនាំ​ការស្រាវជ្រាវ​ថ្មី​នេះ បាន​និយាយថា មាន​ការសិក្សា​តែ​ពីរ​បី​ប៉ុណ្ណោះ បាន​ពិនិត្យ​មើល​ផលប៉ះពាល់ លើ​សុខភាព​ន្ត​ពូជ​របស់​បុរស ។ ជាទូទៅ​អ្នកចូលរួម​គឺជា​ក្រុម​សំរាំង ដូច​ជា​បុរស​ដែល​មិន​អាច​បន្ត​ពូជ​បាន ហើយ​លទ្ធផល​មាន​ភាព​ផ្ទុយគ្នា ។

​    ​ដោយសារ​យុវជន​ដា​ណឺ​ម៉ាក បាន​បង្កើន​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន ដែល​មាន​ផ្ទុក​នៅក្នុង​ភេសជ្ជ ដែល​គ្មាន​ជាតិ​អាល់កុល រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​សម្រេច​ធ្វើ​ការសិក្សា ពី​របៀប​ដែល​ភេសជ្ជ​ប្រភេទ​នេះ ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​របស់​ពួកគេ ។ បុរស​វ័យក្មេង​ជាង​២៥០០​នាក់ ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​ការសិក្សា​នេះ ។ អ្នក​ដែល​មិន​ទទួល​ទាន​កូកាកូឡា​មាន​គុណភាព​ទឹកកាម​ល្អ ជា​មធ្យម​មាន​មេ​ជីវិត ៥០​លាន​ក្នុង​ទឹកកាម​មួយ​មី​លី​លីត្រ និង​មាន​របៀប​រស់នៅ​ប្រកប​ដោយ​សុខភាព ផ្ទុយទៅវិញ​បុរស​៩៣​នាក់ ដែល​ផឹក​កូកា​ជាង​មួយ​លីត្រ​ក្នុង​មួយ​ថ្ងៃ មាន​មេ​ជីវិត​តែ​៣៥​លាន​ក្នុង​ទឹកកាម​មួយ​លីត្រ ។​
​    ​គេ​មិន​ទាន់​ច្បាស់​ថា តើ​កូកាកូឡា ឬក៏​របៀប​រស់នៅ​ដែល​មិន​ប្រកបដោយ​ផាសុខភាព ឬក៏​កត្តា​ទាំងពីរ​នេះ ដែល​ត្រូវ​បន្ទោស​ដែរ​ឬ​យ៉ាងណា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ចាំបាច់​ត្រូវ​មាន​ការស្រាវជ្រាវ​បន្ថែមទៀត ៕

ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

ការ​ផឹក​នៅ​វ័យ​ជំ​ទង់​អាច​បង្កើន​ការ​ប្រឈម​ពី​ការកើត​មហា​រី​កសុដន់

យោងតាម​ការសិក្សា​មួយ​សារព័ត៌មាន ​USA Today បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរិ៍​ថា​ក្មេងស្រី​ជំទង់ៗ​ដែល​ផឹក​គ្រឿង​ស្រវឹង​ អាចពាក់ព័ន្ធ​នឹង​ការកើត​មហារីក​ដោះ​នៅ​អាយុ​ចាស់​ ។​​ ​
​ការសិក្សា​បាន​អង្កេត​តាមដាន​ស្ត្រី​ ៦.៨៩៩​នាក់​ ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា​នេះ​កាល​ពី​ពួកគេ​អាយុ​៩​ទៅ​១៥​ឆ្នាំ​ ។​
​ ​
​ការសិក្សា​បាន​រកឃើញថា​ក្មេងស្រី​ដែល​ផឹក​គ្រឿង​ស្រវឹង​ច្រើន​បំផុត​កាលពី​នៅ​ជំទង់​មាន​អត្រា​កើត​មហារីក​សុដន់​លើស​អ្នក​មិន​ផឹក​ឬ​ផឹក​តិច​ជាង​ម្តង​ក្នុង​មួយ​សប្តាហ៍​ដល់​ទៅ​ប្រាំ​ដង​ ។​​ ​
​កា​ដឺ​រី​ន បេ​ឃើ​អ្នកនិពន្ធ​អត្ថបទ​ស្រាវជ្រាវ​នេះ​បាន​និយាយថា​ការសិក្សា​របស់​យើង​បង្ហាញ​ថា​ ការ​ផឹកសុរា​ពេល​នៅ​ជា​យុវតី​បង្កើន​ការ​ប្រឈម​ពី​ការកើត​មហារីក​សុដន់​មិន​ថា​ស្ត្រី​ទាំងអស់​ ឬ​អ្នក​កំពុង​មាន​ជម្ងឺ​សុដន់​ទេ​តែ​វា​ទាមទារ​ការតា​មដាន​រយៈពេល​វែង​មួយ​ ។​

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

អង្ករ​សំរូប​អាច​ការពារ​មិន​ឲ្យ​កើត​ជំងឺ​លើសឈាម និង​ជំងឺ​គាំងបេះដូង

Ndhhmgvln2ក្រុម​អ្នកឯកទេស​និយាយថា ការ​ប្តូរ​ពី​ការ​ទទួលទាន​អង្ករ​សម្រិត មក​ទទួល​ទាន​អង្ករសំរូប​វិញ អាច​ទប់ស្កាត់​មិន​ឲ្យ​កើត​ជំងឺ​លើសឈាម និង​កាត់បន្ថយ​អត្រា​កើត​ជំងឺ​គាំងបេះដូង ។ អង្ករសំរូប​គឺជា​ប្រភព នៃ​សារធាតុ​សរសៃ​ដ៏​ប្រសើរ​ជាង​អង្ករសម្រិត ហើយ​ក៏​ជួយ​កាត់បន្ថយ​ជាតិ​កូលេ​ស្តេ​រ៉ូល​ផងដែរ ។ ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ឲ្យដឹងថា អង្ករ​សំរូប​មាន​សមាសធាតុ​ម្យ៉ាង ដែល​ការពារ​បេះដូង​ពី​ពួក​ប្រូតេអ៊ីន ដែល​បង្ក​គ្រោះថ្នាក់ ប៉ុន្តែ​សមាសធាតុ​ទាំងអស់នោះ ត្រូវបាន​យកចេញ​នៅពេល​គេ​ធ្វើ​វា​ឲ្យទៅ​ជា​អង្ករ​សម្រិត ។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​អាមេរិក និង​ជប៉ុន​បាន​និយាយថា ការរកឃើញ​ទាំងនេះ អាច​ជួយ​ពន្យល់​ពី​ហេតុផល ដែល​ករណី​ជំងឺ​បេះដូង មាន​ក្រិត​ទាប​នៅក្នុង​ប្រទេស​ជប៉ុន ទី​ដែល​មនុស្ស​ភាគច្រើន​ទទួលទាន​បាយ​ជាប្រចាំ ។ សាស្ត្រាចារ្យ សា​តូ​រុ អេ​ហ្គូ​ឈិ មក​ពី​សកល​វិទ្យាល័យ Temple រដ្ឋ Philadelphia បាន​និយាយថា “ អង្ករសំរូប​មាន​អត្ថប្រយោជន៍​ជា​ង​អង្ករ​សម្រិត ដោយ​ផ្តល់​ការការពារ​មិន​ឲ្យ​កើត​ជំងឺ​លើសឈាម និង​កំណក​សារធាតុ​ខ្លាញ់​ក្នុង​សរសៃឈាម ឬ​ភាព​តឹង​នៃ​សរសៃឈាម​ក្រហម ។ នេះ​បង្ហាញថា ស្រទាប់​របស់​អង្ករ​ផ្តល់​ការការពារ​មិន​ឲ្យ​កើត​ជំងឺ​លើសឈាម ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

សាច់​ឆ្អិន​ខ្លាំង​បង្កើន​អត្រា​កើត​មហារីក​ទ្វេដង

Ztc3m2nhmgក្រុម​អ្នកជំនាញ​និយាយថា ការ​ទទួលទាន​សាច់​ច្រើន ជា​ពិសេស​បើ​វា​ត្រូវ​បាន​ចម្អិន​ឲ្យ​ខ្លោច បង្កើន​គ្រោះថ្នាក់​នៃ​ការកើត​ជំងឺ​មហា​រី ប្លោកនោម ។ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា ការចៀន​និង​អាំង​រហូត​ដល់​សាច់​ខ្លោច អាច​បង្កើនបាន​នូវ​សារធាតុ​គីមី ដែល​បង្កើតឲ្យ​កើត​ជំងឺ​មហារីក ។ នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​ឲ្យដឹងថា មនុស្ស​ដែល​អាហារ​របស់​ពួកគេ រួមមាន​ទាំង​សាច់​ចម្អិន​ល្អ​ដែរ​នោះ ទំនង​ជា​អភិវឌ្ឍ​ជំងឺមហារីក​ប្លោកនោម​ច្រើនជាង អ្នក​ដែល​ចូលចិត្ត​សាច់​ឆៅ​រហូតដល់​ទៅ​២​ដង​ឯណោះ ។​
​    ​ការ​រក​ឃើក​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ ដែល​ផ្អែកលើ​មនុស្ស​ជាង ១.៧០០​នាក់​នោះ ត្រូវបាន​គេ​បង្ហាញ​នៅ​ឯ​សន្និសីទ​ស្រាវជ្រាវ ពី​ជំងឺមហារីក​របស់​សហ​រដ្ឋ​អាមេរិក​មួយ ។ ក្រុម​ស៊ើបអង្កេត​នៅ​សកល​វិទ្យាល័យ​បាន​រកឃើញថា គ្រោះ​ថ្នាក់​មាន​ខ្ពស់បំផុត សម្រាប់​អ្នក​ដែល​ទទួលទាន​សាច់​ក្រហម ដែល​ចម្អិន​ឆ្អិន​ល្អ ដូចជា​សាច់គោ សាច់​ជ្រូក​និង​សាច់ជ្រូក​បី​ជាន់​ជាដើម ។ ប៉ុន្តែ​សូម្បីតែ​សាច់​មាន់​និង​ត្រី នៅពេល​គេ​ចៀន ក៏​បង្កើន​កម្រិត​នៃ​ជំងឺមហារីក​ខ្ពស់ ។ ៣​ប្រភេ​ទ​សំខាន់ៗ នៃ​សារធាតុ​គីមី​បង្ក​ជំងឺមហារីក ដែល​គេ​ហៅ​រួមគ្នា​ថា ( HCAS ) បង្កើន​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​រហូតដល់​ទៅ ជាង​២​ដង​កន្លះ ។​
​    ​ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​បាន​រកឃើញថា មនុស្ស​ខ្លះ​ទំនងជា​នឹង​ងាយ​រងគ្រោះថ្នាក់ ដោយ​ជំងឺមហារីក​ពាក់ព័ន្ធ​នឹង​ចំណីអាហារ​នេះ ច្រើនជាងគេ​ដោយសា​រតែ​ហ្សែ​ន ។ នៅក្នុង​ការសិក្សា​ស្រាវ​ជាវ ដែល​ធ្វើឡើង​អស់​រយៈពេល​១២​ឆ្នាំ​មកនេះ ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​បាន​វិភាគ DNA នៃ​អ្នក​ដែល​ចូលរួម​ទាំងអស់ ដើម្បី​រក​មើល​មូលភាព​ខុសប្លែក​គ្នា​ណាមួយ នៅក្នុង​របៀប​ដែល​បុគ្គល​ម្នាក់​បំលែង​សាច់​ចម្អិន រួច​ទៅ​ជា​ថាមពល ។ ការ​មាន​ហ្សែ​ន​ច្រើន​ជាង​ធម្មតា បាន​ធ្វើឲ្យ​មនុស្ស​ខ្លះ​អភិវឌ្ឍ​ជំងឺមហារី​ក ប្លោកនោម​ជិត​៥​ដង នៅ​ពេល​ពួកគេ​បាន​ទទួលទាន​សាច់​ក្រហម​ច្រើន ។​
​    ​សាស្ត្រាចារ្យ ស៊ី​ហ្វឹង វូ អ្នកនិពន្ធ​ឈានមុខ​គេ នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ជំងឺ​​មហា​រីក​ថា “ ការសិក្សា​ស្រាវជ្រាវ​នេះ បង្ហាញ​កាន់តែច្បាស់​ពី​ទំនាក់ទំនង​រវាង ចំណីអាហារ​និង​ជំងឺមហារីក ។ លទ្ធផល​ទាំងនេះ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​យើង​បាន​រំពឹងទុក នោះ​គឺ​អ្នក​ដែល​ទទួលទាន​សាច់​ក្រហម​ច្រើន ជាពិសេស​សាច់​ក្រហម​ដែល​ចម្អិន​ឆ្អិន​ល្អ ដូចជា​ចៀន​ឬ​អាំង​នោះ ទំនងជា​មាន​លទ្ធភាព​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក ” ។ យោង​តាម​វិទ្យាស្ថាន​មហារីក​ជាតិ នៅក្នុង​សហរដ្ឋអាមេរិក​បានឲ្យដឹងថា ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​អត្តសញ្ញាណ​សារធាតុ​គីមី HCAS ចំនួន​១៧​ផ្សេងគ្នា ដែល​អាច​បង្ក​ជំងឺមហារីក​ដល់​មនុស្ស ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា ការបរិភោគ​ស្ករ​ច្រើន​បង្ក​ផល​អាក្រក់​ដល់​បេះដូង

ទីភ្នាក់ងារ​សារព័ត៍មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា តាម​កា​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​សុខភាព “ American Medical Association ” បាន​រកឃើញថា ការបរិភោគ​ស្ករ​ច្រើន​អាច​បង្កើន​គ្រោះថ្នាក់​ដល់​បេះដូង ។​
​    ​វេជ្ជបណ្ឌិត មី​រាម វ៉ូ​ស ដែល​បាន​ធ្វើ​ការងារ​ស្រាវជ្រាវ​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “ ដូចគ្នា​ទៅ​នឹង ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដែរ អាច​បង្កើន​កំរិត​នៃ​សារធាតុ triglycerides (​ជាតិ​ផ្អែម​) នាំ​អោយ​ជាតិ​ខ្លាញ់ (cholesterol) ឡើង​ខ្ពស់ ។​
​    ​វេជ្ជបណ្ឌិត មី​រាម វ៉ូ​ស បាន​និយាយថា “ វា​នឹង​សំខាន់​សំរាប់​សុខភាព​រយៈពេល​វែង​ដែល​ត្រូវ​ចាប់ផ្តើម​ពិនិត្យមើល​ថា តើ​កំរិត​ជាតិ​ស្ករ​ប៉ុន្មាន​ដែល​ត្រូវ​បរិភោគ ហើយ​ត្រូវ​រក​វិធី​កាត់បន្ថយ​កំរិត​ជាតិ​ស្ករ​នេះ ” ។​
​    ​ការ​ទទួលទាន​ស្ករ​ច្រើន​ពេក​មិន​ត្រឹមតែ ធ្វើអោយ​ធាត់​ដុះពោះ​នោះទេ ប៉ុន្តែ​ថែមទាំង​បង្ក​អោយ​មាន​ជម្ងឺ​ទឹកនោម​ផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជម្ងឺ​បេះដូង និង​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ទៀតផង នេះ​បើ​យោង​តាម​ទស្សនា​វ​ដ្តី​សុខភាព​នេះ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់ អាច​បណ្តាលឲ្យ​ស្លាប់​មុន​អាយុ

ក្រុម​អ្នកស្រាវជ្រាវ​នៅ​អង់គ្លេស និង​អ៊ីតាលី​បាន​ព្រមាន​ថា ការ​ទទួលទានដំណេក​តិចជាង​៦​ម៉ោង​ក្នុង​មួយ​ប់ អាច​បណ្តាលឲ្យ​ស្លាប់​មុន​អាយុ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ជាធម្មតា​អ្នក​ដែល​ទទួលទានដំណេក បាន​បន្តិចបន្តួច​ទំនងជា​មាន​អត្រា​ស្លាប់​ច្រើន​ទៅដល់ ១២​ភាគរយ នៅក្នុង​រយៈពេល​២៥​ឆ្នាំ ឬ​រយៈពេល​តិចជាង​នេះ ជាង​អ្នក​ដែល​ទទួលទានដំណេក​បាន​ពី​៦​ទៅ​៨​ម៉ោង ។
​    ​ពួកគេ​ក៏​រកឃើញ​ផងដែរ ពី​ទំនាក់ទំនង​រវាង​ការ​ទទួលទានដំនេក​ច្រើនជាង ៩​ម៉ោង​និង​ការស្លាប់​មុន​អាយុ បើ​ទោះ​ណា​ការ​ទទួលទានដំនេក​ច្រើនពេក អាច​គ្រាន់តែ​ជា​សញ្ញា​នៃ​សុខភាព​ចុះខ្សោយ​ក៏ដោយ ។ ទិនានុប្បវត្តិ​ឈ្មោះ “  Sleep ” រាយការណ៍​ពី​ការរកឃើញ ដែល​ផ្អែកលើ​មនុស្ស​១,៥​លាន​នាក់ នៅ​ក្នុង​ការ​សិក្សា​ចំនួន​១៦ ។​
​    ​ការ​សិក្សា​តាមដាន​ទៅលើ ទំនាក់ទំនង​រវាង​ការ​ទទួលទានដំណេក និង​អត្រា​ស្លាប់​ដោយ​ពិនិត្យមើល​ឡើងវិញ លើ​ការសិក្សា​ដែល​បានមកពី​អង់គ្លេស អាមេរិក អឺរ៉ុប និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត ។ ការស្លាប់​មុន​អាយុ ដែល​បណ្តាល​មកពី​មូលហេតុ​ទាំងអស់នេះ គឺ​មាន​ទំនាក់ទំនង​ចំពោះ ការ​ទទួលទានដំណេក​តិចពេក ឬ​ក៏​ច្រើន​ពេក ក្រៅ​ពី​រយៈពេល​ល្អ​ប្រើ​សើរ​ពី​៦​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់ ។​
​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​អង់គ្លេស​និង​អ៊ីតាលី​ជឿថា ប៉ុន្តែ​ខណៈ​ដែល​ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់ អាច​ជា​មូលហេតុ​ដោយផ្ទាល់ នៃ​ការ​ចុះខ្សោយ​សុខភាព ហើយ​នៅ​ទីបំផុត​ឈាន​ទៅរក​ការស្លាប់​មុន​អាយុ​នោះ ការ​ទទួលទានដំណេក​ច្រើនពេក ក៏​ប្រហែល​ជា​សញ្ញា​នៃ​ការចុះច្សោយ​សុខភាព​រួចទៅហើយ​ដែរ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ការ​ទទួលទាន​ទឹកដោះគោ​កាត់បន្ថយ អត្រា​កើត​ជំងឺ​ទឹកនោម​ផ្អែម

Njq0mgqyymក្រុម​អ្មកស្រាវជ្រាវ​អង់គ្លេស​បាន​និយាយថា ការ​ទទួលទាន​ទឹកដោះគោ​កន្លះ​លីត្រ​ក្នុង​មួយ​ថ្ងៃ អាច​ការពារ​បុរសៗ មិន​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង ។ ក្រុម​ស្រាវជ្រាវ​វេលស៍ បាន​រកឃើញថា ការ​ទទួលទាន​ផលិតផល​ដែល​មាន​ជាតិ​ទឹកដោះគោ អាច​ជួយ​កាត់បន្ថយ​អត្រា​កើត រោគសញ្ញា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ជា​បណ្តុំ​រោគសញ្ញា​ដែល​បង្កើតឲ្យមាន​ជំងឺ​ទាំងនេះ ។ នៅ​ក្នុង​ការ​សិក្សា​រយៈពេល​២០​ឆ្នាំ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ ក្នុង​ទិនានុប្បវត្តិ​ស្តីពី​សុខភាព​សហគមន៍ និង​ការរីក​រាលដាល​ជំងឺ​បានឲ្យដឹងថា រោគសញ្ញា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ បាន​បង្កើន​អត្រា​ស្លាប់​រហូតដល់​៥០​ភាគរយ ។​
​    ​អ្នកឯកទេស​ផ្តល់យោបល់​ថា មនុស្ស​គួរតែ​ទទួលទាន​ទឹកដោះគោ​ត្រឹមតែ ២​ឬ​៣​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។ ការសិក្សា​របស់​សកល​វិទ្យាល័យ Cardiff លើ​បុរស​ចំនួន ២៣៧៥​នាក់ ដែល​មាន​វ័យ​ចន្លោះ​ពី​៥៤​ឆ្នាំ ទៅ​៥៩​ឆ្នាំ បានចាត់ទុក​រោគសញ្ញា​ពាក់ព័ន្ធ នឹង​ប្រព័ន្ធ​រំលាយ​អាហា​រថា មាន​២​ប្រភេទ​ឬ​ច្រើន​ជាង​នេះ ក្នុងចំណោម​អការៈ​ដូចជា កូស​ក្នុងឈាម អាំង​ស៊ុយ​លីន ខ្លាញ់​ក្នុង​ឈាម ខ្លាញ់​ក្នុង​ខ្លួន និង​សំពាធ​ឈាម​មាន​កម្រិត​ខ្ពស់ ។ រយៈពេល​ជាង​២០​ឆ្នាំ បញ្ជី​សំនួរ​ស្តី​ពី​ចំណីអាហារ និង​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ ប្រចាំ​សប្តាហ៍​ត្រូវបាន​ប្រើប្រាស់ ដើម្បី​វាយ​តំលៃ​ថា​តើ​បុរស​បាន​ទទួលទាន​ទឹកដោះគោ និង​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ​ច្រើន​ប៉ុណ្ណា ។
​    ​នៅ​ពេល​ចាប់ផ្តើម​សិក្សា​មនុស្ស​១៥​ភាគរយ មាន​រោគសញ្ញា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​មាន​អត្រា​កើត​ជំងឺ​សរសៃឈាម បេះដូង​ជិត​ទ្វេដង និង​មាន​អត្រា​កើត​ជំងឺ​ទឹកនោម​ផ្អែម ៤​ដង នៃ​អ្នក​ដែល​គ្មាន​រោគសញ្ញា​បែបនេះ ។ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា បុរស​៦២​ភាគរយ ទំនងជា​មិន​មាន​រោគសញ្ញា​នេះ​ទេ ប្រសិន​ពួកគេ​បាន​ទទួលទាន​ទឹកដោះគោ​កន្លះ​លីត្រ រឺ​ច្រើន​ជាង​នេះ​រាល់ថ្ងៃ ហើយ​ចំនួន​៥៦​ភាគរយ ទំនងជា​មិន​មាន​ជំងឺ​ប្រភេទ​នេះ​ទេ ប្រសិន​ពួកគេ​បាន​ទទួលទាន​ផលិតផល​ដ៏ទៃទៀត ដែល​មាន​ជាតិ​ទឹកដោះគោ​ជាប្រចាំ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ការសិក្សា​រកឃើញថា​ជម្ងឺ​មហារីក​ខួរក្បាល មិនទាក់ទងការប្រើប្រាស់​ទូរស័ព្ទ

ការសិក្សា​ស្រាវជ្រាវ​អំពី​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​នេះ បាន​រកឃើញថា មិន​មាន​ការ​ជាប់ទាក់ទង​ពិតប្រាកដ​ក​ដែល​ថា​ការប្រើប្រាស់​ទូរស័ព្ទ​បង្កអោយមាន​ជម្ងឺមហារីក​ខួរក្បាល​នោះទេ ប៉ុន្តែ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​និយាយថា​ការសិក្សា​បន្ថែម​ទៀត​គួរតែ​ត្រូវបាន​ធ្វើឡើង​។​

​លោក  អេ​លី​សាបេត កាឌីស ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​នេះ បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AFP​ថា​“ ការសិក្សា​ស្រាវជ្រាវ​នេះ​មិន​បង្ហាញ​អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ដែល​កំពុង​កើនឡើង​នោះទេ ប៉ុន្តែ​យើង​មិន​អាច​សន្និដ្ឋាន​ថា​វា​មិន​មាន​គ្រោះថ្នាក់​នោះដែរ ពីព្រោះ​មិន​មាន​លទ្ធផល​គ្រប់គ្រាន់​នៃ​សិក្សា​នេះ​ដែល​បង្ហាញ​ថា ការប្រើប្រាស់​ទូរស័ព្ទ​ទំនង​ជា​ប្រឈម​គ្រោះថ្នាក់​នៃ​ជម្ងឺមហារីក​ខួរក្បាល​។​

​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១០​ឆ្នាំនេះ​ក្នុង​ប្រទេស​ចំនួន​១៣ បាន​រកឃើញ​មាន​ជម្ងឺ​ដុះ​ដុំ​សាច់​(glioma) ចំនួន​២.៧០៨​ករណី និង​ជម្ងឺ​ដុះ​ដុំ​សាច់​(meningioma) ចំនួន​២.៤០៩ ។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​នឹង​ត្រូវ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទស្សនា​វ​ដ្តី​សុខ​ភាព​ឈ្មោះ International Journal ។​

​ការសិក្សា​នេះ​មិន​បាន​រកឃើញ​កំណើន​នៃ​ការ​ប្រឈម​ពី​ការ​ដុះ​ដុំ​សាច់​glioma និង ជម្ងឺ​ដុះ​ដុំ​សាច់​meningioma​ទេ បន្ទាប់​ពី​មានការ​ប្រើប្រាស់​ទូរស័ព្ទ​អស់​រយៈពេល​១០​ឆ្នាំ ប៉ុន្តែ ការសិក្សា​នេះ បាន​រកឃើញថា អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដ៏​ញឹកញាប់​ជាង​គេ​បំផុត ប្រឈម​កើត​ជម្ងឺ​នេះ​ខ្ពស់​ជាងគេ ពោល​គី​មាន​៤០​ភាគរយ​នៃ​ជម្ងឺ​ដុះ​ដុំ​សាច់​glioma និង ១៥ ភាគរយ​នៃ​ជម្ងឺ​ដុះ​ដុំ​សាច់​meningioma​ជាង​អ្នក​ប្រើ​តិចតួច​។

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ធ្មេញ​កខ្វក់​នាំអោយ​កើត​ជម្ងឺ​បេះដូង

Njy1zme3odមនុស្ស​ខ្វះ​អនាម័យ​ធ្មេញ ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ជម្ងឺ​បេះដូង​ច្រើងជាងគេ បើ​ប្រៀបធៀប​ជាមួយ​អ្នក ដែល​ដុស​សំអាត​ធ្មេញ​របស់​ពួកគេ ចំនួន​២​ដង​ក្នុង​មួយថ្ងៃ ។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​សកល​វិទ្យាល័យ London បាន​ពិនិត្យ​មើល​ទិន្នន័យ ដែល​បានមកពី​ការសិក្សា​ស្រាវជ្រាវ ទៅលើ​មនុស្ស​ចំនួន​១១.០០០​នាក់ នៅ​ប្រទេ​សស្កត់​លែន អំពី​ប្រវត្តិ​ជម្ងឺ និង​ប្រវត្តិ​ជម្ងឺ​នៃ​ក្រុមគ្រួសារ ព្រមទាំង​របៀប​នៃ​ការរស់នៅ​របស់​ពួកគេ ។​

​    ​មនុស្ស​ចំនួន​៧​នាក់ ក្នុង​ចំណោម​មនុស្ស​ចំនួន​១០​នាក់ ត្រូវបាន​រាយការណ៍​ថា ពួកគេ​បាន​ដុស​សំអាត​ធ្មេញ​របស់​ពួកគេ ចំនួន​២​ដង​ក្នុង​មួយថ្ងៃ ហើយ​មនុស្ស​ចំនួន​៦​នាក់​ក្នុងចំណោម​មនុស្ស​១០​នាក់ បាន​និយាយថា ពួកគេ​បាន​ទៅ​ជួប​ពេទ្យធ្មេញ​រៀងរាល់​៦​ខែម្តង ។​

​    ​អ្នក​ដែល​ដុស​សំអាត​ធ្មេង​របស់​ពួកគេ មិន​បាន​ញឹកញាប់​នោះ ប្រឈម​ការ​កើត​ជម្ងឺ​បេះដូង​បន្ថែមទៀត ចំនួន​៧០​ភាគ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ការបរិភោគ​គ្រាប់​រីករាយ​ជួយ​កំចាត់​ជាតិ​ខ្លាញ់

Yzq0zduxnjក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ការបរិភោគ​គ្រាប់​រីករាយ ( pistachio ) ចំនួន​មួយ​ក្តាប់​ក្នុង​មួយថ្ងៃ អាច​ជួយ​បំបាត់​ជាតិ​ខ្លាញ់ ( cholesterol ) ដោយ​ការពារ​មិនអោយ​មាន ជម្ងឺ​បេះដូង​និង​ជម្ងឺមហារីក ។​
​    ​គ្រាប់​ផ្លែឈើ​នេះ មាន​សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម ដែល​ជួយ​ការពារ​កោសិកា​ពី​ការខូចខាត ដែល​បង្កឡើង​ដោយ​សារធាតុ​គីមី​ដ៏​គ្រោះថ្នាក់ ។​
​    ​ការរកឃើញ​នេះ ត្រូវ​បាន​ចុះផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី​សុខភាព​ចំណីអាហារ បន្ទាប់​ពី​ការសិក្សា​ស្រាវជ្រាវ កាលពី​ពេលមុនៗ របស់​ក្រុម​អ្នកស្រាវជ្រាវ​ដដែល​នេះ បាន​រកឃើញថា គ្រាប់​ផ្លែឈើ​នេះ ជួយ​កំចាត់​ជាតិ​ខ្លាញ់ ដែល​អាច​បង្ក​អោយមាន​ជម្ងឺ​បេះដូង និង​ជ​ម្ងី​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ការ​ទទួលទាន​សាច់​កែច្នៃ​ច្រើនពេក បង្កើត​អត្រា​កើត​ជំងឺ​បេះដូង

ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា ការ​ទទួលទាន​សាច់ជ្រូក​បី​ជាន់​២​បន្ទះ ឬ​សាច់ក្រក​មួយ​ដុំ​រៀងរាល់ថ្ងៃ អាច​បង្កើន​អត្រា​រោគ​បេះដូង ជិត​ពាក់កណ្តាល ។ ការសិក្សា​របស់​ពួកគេ​បាន​រកឃើញថា សាច់​ដែល​ត្រូវបានឆ្អើ ប្រឡាក់​អំបិល ឬ​កែច្នៃ​តាមរបៀប​ផ្សេង ក៏​អាច​បង្កើត​ការ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ ។ ការសិក្សា​នេះ​បាន​ភ្ជាប់​អំបិល​និង​សារធាតុ​គីមី ដែល​ធ្វើឲ្យ​ទុក​បាន​យូរ ដែល​គេ​ប្រើ​លើ​សាច់​កែច្នៃ ទៅនឹង​បញ្ហា​សុខភាព ប្រសិនបើ​ផលិតផល​ទាំងនោះ ត្រូវបាន​ទទួល​ទាន​ជាប្រចាំ ។​

​    ​ជំងឺមហារីក​ពោះវៀន និង​មហារីក​ដោះ ពី​មុន​ត្រូវ​បាន​គេ​ភ្ជាប់​ទៅនឹង ទៅ​នឹង​ការ​ទទួលទាន​សាច់​ហែម ( សាច់​ភ្លៅ​ក្រោយ ) និង​សាច់​បី​ជាន់​ច្រើនពេក ។ ការសិក្សា​នេះ​បាន​រកឃើញថា សាច់​ក្រហម​ដែល​មិន​ត្រូវ​បាន​កែច្នៃ​ដូចជា សាច់គោ សាច់ជ្រូក​ធម្មតា ឬ​សាច់​ចៀម មិនបង្កើត​អត្រា​កើត​ជំងឺ​ទាំងនេះ​ទេ ។ ការស្រាវជ្រាវ​ដោយ Harvard School of Public Health នៅ​សហរដ្ឋអាមេរិក បាន​វិភាគ​ទម្លាប់​ទទួលទាន​សាច់ របស់​មនុស្ស​ជាង​មួយ​លាន​នាក់ ។​

​    ​ការស្រាវជ្រាវ​នេះ​បាន​សន្និដ្ឋានថា អ្នក​ដែល​ទទួលទាន​សាច់​កែច្នៃ ក្នុង​បរិមាណ​ច្រើន​មាន​អត្រា​កើត​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​ប្រភេទ​២ ក្នុង​កម្រិត​ខ្ពស់ ។ ការពិនិត្យ​មើល​ឡើង​វិញ លើ​ការសិក្សា​តាម​បែប​វិទ្យាសាស្ត្រ​២០​លើក បាន​រកឃើញថា ជា​មធ្យម​មាន​អត្រា​កើត​ជំងឺ​បេះដូង​កើនឡើង ៤២​ភាគរយ និង​អត្រា​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ខ្ពស់​រហូតដល់​១៩​ភាគរយ សម្រាប់​មន​ស្ស​ភាគច្រើន ដែល​ទទួល​ទាន​សា​ច់ក​ឈ​ច្នៃ ៥០g រៀងរាល់ថ្ងៃ ។​

​    ​បរិមាណ ៥០g គឺ​ប្រហែល​ស្មើ​នឹង​សាច់ជ្រូក​បី​ជាន់​២​បន្ទះ ឬ​សាច់​ក្រម​មួយ​ដុំ ។ អ្នកឯកទេស​អះអាងថា វា​មិនមែន​ដោយសារ​សាច់​តែមួយ​មុខ​ទេ ដែល​មិនល្អ​ចំពោះ​សុខភាព​នោះ ប៉ុន្តែ​អំបិល​និង​សារធាតុ​គីមី ដែល​ធ្វើឲ្យ​ទុក​បាន​យូរ ដែល​គេ​ប្រើ​នៅ​ក្នុង​ដំណើរការ ធ្វើឲ្យ​ទុក​បាន​យូរ​ផងដែរ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ទទួលទាន​ក្រូចថ្លុង​ច្រើនពេក ប្រឈម​នឹង​មហារីក​សុដន់

Zdkyzjllnzភ្នំពេញ: ស្ដ្រី​ក្នុង​វ័យ​អស់​រដូវ ត្រូវ​ប្រយ័ត្ន​ក្នុងការ​ទទួលទាន​ក្រូចថ្លុង ព្រោះថា ផ្លែឈើ​ប្រភេទ​នេះ នឹង​បង្កើត​ការ​ប្រឈម​ទៅ​នឹង​មហារីក​សុដន់ ។​

​    ​តាម​ការសិក្សា និង​តាមដាន​ស្ត្រី​វ័យ​អស់​រដូវ ៥០.០០០ នាក់ រយៈពេល ១០ ឆ្នាំ ឃើញថា អ្នក​ដែល​ទទួលទាន​ក្រូចថ្លុង ១/៤ ផ្លែ ក្នុង​មួយ​ថ្ងៃ​នឹង​ប្រឈម​ទៅ​នឹង​ការ​កើត​ជំងឺមហារីក​សុដន់ ច្រើន​ជាង​ស្ត្រី​ដែល​មិន​ទទួល​ទាន​ដល់​ទៅ ៣០ % ហើយ​ការ​ប្រឈម​នេះ នឹង​កើនឡើង​ចំពោះ​ស្ត្រី​ដែល​ធាត់ ឬ​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺមហារីក​សុដន់ ។ ក្រូចថ្លុង នឹង​ផ្ដល់​ផលប៉ះពាល់​ដោយ​ផ្ទាល់ ចំពោះ​ប្រព័ន្ធ​ដុត​បំផ្លាញ​ក្នុង​រាងកាយ មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​ប្រភេទ​ខ្លះ ដោយ​ទៅ​រំខាន​ការ​ធ្វើការ​របស់​ប្រព័ន្ធ​ហូរ​នាំ​ឈាម នៅពេល​ទទួលទាន​ក្រូចថ្លុង ជាមួយ​ថ្នាំ​ប្រភេទ​នោះ ។ ក្រៅពីនេះ វា​នៅ​បន្ថែម​កម្រិត​អ័រម៉ូន​អេ​ស្ត្រូ​ចេន (Estrogen) ដែល​ជា​អ័រម៉ូន​ផ្ដល់​ផល​ប៉ះពាល់ ដល់​ការ​កើត​ជំងឺមហារីក​សុដន់ ដោយផ្ទាល់​ទៀតផង ។​

​    ​ទោះបីជា​ការសិក្សា​នេះ ស្ថិត​ក្នុង​ដំណាក់កាល​ចាប់ផ្ដើម​ក៏ដោយ អ្នក​គួរតែ​ចៀសវាង​ទទួលទាន​ក្រូចថ្លុង​ច្រើនពេក ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)