Thursday, June 10, 2010

ប្រែក្លាយ​ការ​ខាំ​របស់​សត្វ​មូស ឲ្យទៅ​ជា​មធ្យោបាយ​កំចាត់​ជំងឺគ្រុនចាញ់

Ztmyzjq1mgតាម​ធម្មតា​មូស​គឺជា​ភ្នាក់ងារ​ចំលងជំងឺ ប៉ុន្តែ​នៅ​ថ្ងៃ​ណា​មួយ​មូស​អាច​ត្រូវបាន​ប្រើ ដើម្បី​កំចាត់​ជំងឺគ្រុនចាញ់ ក្រោយពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ប្រភេទ​មូស តាម​លក្ខណៈហ្សែន​ដែល​អាច​នាំ​យក​វ៉ាក់សាំ​ង​ទៅ​ជាមួយ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​កែប្រែ ក្រពេញទឹកមាត់​របស់​មូស Anopheles Stephenis ដែល​គេ​ឲ្យឈ្មោះ​ថា “ អ្នកផ្តល់​វ៉ាក់សាំង​ចេះ​ហោះ ឬ Flying Vaccinator ” ដើម្បី​ឲ្យ​វា​អាច​ផ្ទុក​វ៉ាក់សាំង Leishmania នៅក្នុង​ទឹកមាត់​របស់​វា ។​
​    ​សត្វ​មូស​ប្រភេទ​នេះ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនចាញ់​ដ៏​ចំបង​នេះ ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត ដើម្បី​ផ្ទេរ​វ៉ាក់សាំង​នេះ ទៅ​អ្នក​ដែល​ត្រូវ​វា​ខាំ​នៅក្នុង​ករណី​នេះ គេ​ប្រើ​សត្វ​កណ្តុរ​ក្នុង​មន្ទីរពិសោធន៍ ដោយ​ធ្វើឲ្យ​មូសនេះ​ក្លាយទៅជា​ភ្នាក់ងារ​ចម្លង​វ៉ាក់សាំង ។​
​    ​យោង​តាម​ការស្រាវជ្រាវ ដែល​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ វិទ្យាសាស្ត្រ​អង់គ្លេស​ឈ្មោះ Insect Molecular Biology បានឲ្យដឹងថា ការ​ខាំ​ដោយ​សត្វ​មូស បាន​ជួយ​បង្កើន​អង្គ​បដិ​ប្រាណ​នៅក្នុង​ខ្លួន​សត្វកណ្តុរ ដោយ​បង្ហាញ​ពី​ការ​ស៊ាំ​ទៅនឹង​វ៉ាក់សាំង​នេះ ប្រកប​ដោយ​ការសិក្សា​ដែល​ដឹកនាំ​ដោយ លោក សី​ហ្គេ​តូ យូ​ស៊ី​ដា សាស្ត្រាចារ្យ​ជំនួយ​មក​ពី​សកលវិទ្យា​ល័យ Jichi Medical University ក្នុង​ប្រទេស​ជប៉ុន អាច​ត្រូវបាន​ប្រើ​ដើម្បី​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ ទូ​ទាំង​សកលលោក ។​
​    ​កង្វះ​វ៉ាក់សាំង​ជំងឺគ្រុនចាញ់​ដ៏​មាន​ប្រសិទ្ធភាព​មានន័យ​ថា ការគ្រប់គ្រង​ភ្នាក់ងារ​ចម្លង​ជំងឺ បាន​ក្លាយ​ជា​កម្មវត្ថុ​ដ៏​សំខាន់ ក្នុង​ការទប់ស្កាត់​ជំងឺ​នេះ ។ លោក យ៉ូ​ស៊ីដា បាន​និយាយថា បន្ទាប់​ពី​ការ​ខាំ ប្រសិទ្ធភាព​ផ្នែក​ការពារ​របស់​ប្រព័ន្ធ​ស៊ាំ​ត្រូវបាន​បង្កើតឡើង ដូចគ្នា​ទៅ​នឹង​ការចាក់​ថ្នាំ​បង្ការ​រោគ​ធម្មតា​ដែរ ប៉ុន្តែ​គ្មាន​ការឈឺចាប់ និង​គ្មាន​ការចំណាយ​ប្រាក់​ទេ ។ លើសពីនេះទៅទៀត ការបន្ត​ឲ្យ​មូស​ខាំ​កាន់តែច្រើន នឹង​រក្សាបាន​នូវ​កំរិត​ខ្ពស់​នៃ​ប្រព័ន្ធ​ស៊ាំ តាមរយៈ​ការបង្កើន​តាម​បែប​ធម្ម​ជាតិ ។ ដូច្នេះ​សត្វល្អិត​នេះ​ប្តូរ​ពី​សត្វ​ចង្រៃ ទៅ​ជា​សត្វ​មាន​ប្រយោជន៍ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment