Thursday, June 10, 2010

ខេត្ត​កំពង់ចាម​ដាក់​ផែនការអភិវឌ្ឍន៍​ទេសចរ បន្ទាប់ពី​ត្រូវ​បាន​គេ​មើល​រំលង​អស់​រយៈពេល​ជា​យូរ

កំពង់ចាម: ​បន្ទាប់ពី​គេ​បំភ្លេច​ចោល​ជា​យូរ ពី​សក្តានុពល​ទេសចរ របស់​ខេត្ត ឥ​ទ្បូ​វ​នេះ​អាជ្ញាធរខេត្ត​បាន និង​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​ខេត្ត ប្រកបដោយ​សក្តានុពល​នេះហើយ​។​
​    ​
​    ​ជា​ខេត្ត​មួយ​ដែល​មាន​ស្រុក​ច្រើនជាងគេ ផ្ទៃ​ដី​ធំ មាន​ប្រជាជន​រស់នៅ​ច្រើន ពិសេស​សក្តា នុព​ល​សេដ្ឋកិច្ច លើ​ដំណាំ​កៅស៊ូ និង​ចំការ កសិកម្ម​ពោត ល្ងរ សណ្តែក​។ ខេត្ត​កំពង់ចាម​ពិតជា​មាន ភាព​អំណោយផល​ខាង​ទេសចរណ៍ មិន​ចាញ់​ខេត្ត នៅតាម​បណ្តា​ភូមិភាគ​កណ្តាល នានា នោះ​ទ្បើយ លើ​សក្តានុពល​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ធម្មជាតិ​។​

​    ​លោក​ស៊ាន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​កំពង់ចាម បាន​មានប្រសាសន៍​ឱយដឹង​តាម ទូរ​សព្ទ័​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី ៩ មិថុនា កន្លងមក​ថា លោក​ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម បាន​និង​កំពុង​ដាក់​ផែនការ​ឱយ​មន្ទីរ​ជំនាញ និង​មន្ទី​រ​ពាក់ព័ន្ឋ​នានា រៀបចំ​ធ្វើ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ហើយ បន្ទាប់​ពី​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទាំង​ផ្លូវ សួនច្បារ ក្នុង​ទី​រួម​ក្រុង​កំពង់ចាម​បាន​អភិវឌ្ឍន៍​ឱយមាន​សោភ័ណភាព​ស្រស់បំព្រង​រួចមក​។​

​    ​តើ​ខេត្ត​មាន​គំរោង​រៀបចំ​រមណីយដ្ឋាន​ណាខ្លះ​មុនគេ លោក សុ​គុន បាន​មានប្រសាសន៍​ឱយ ដឹងថា រមណីយដ្ឋាន​ទឹកឆា បាន​និង​កំពុង​រៀបចំ​អភិវឌ្ឍន៍ ដើម្បី​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក និង អន្តរជាតិ ហើយ​រមណីយដ្ឋាន​ភ្នំ​ប្រុស ភ្នំ​ស្រី បាន​និង​កំពុង​ស្ថិត​ក្នុង​គំរោង​រៀបចំ​ជា​កន្ត្រក​យោង​ពី ភ្នំ​មួយ​ទៅ​ភ្នំ​មួយ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ រមណីយដ្ឋាន ទឹកធ្លាក់​ហោង កន្លែង​ងូតទឹក​កោះ​ប៉ែន និង​រមណីយដ្ឋាន​ជាច្រើន​ទៀត​បាន និង​កំពុង​ស្ថិត​ក្នុង គំរោង​អភិវឌ្ឍន៍​ផងដែរ​។​

​    ​លោក​ស៊ាន សុ​គុន បាន​បន្តថា ខេត្ត​មាន​រមណីយដ្ឋាន​ប្រមាណ ៧​កន្លែង ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​និង ក្រុម​ការងារ​បាន​និង​កំពុង​ចុះ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ដើម្បី​ចងក្រង​ជា​ប្រវត្តិ និង​រៀបចំ​ហេ​ដ្ឋា​រចនា សម្ព័ន្ឋ​ដើម្បី​បំរើសេវា​កម្មឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ ”​។​

​    ​លោក​ហូ វណ្ឌី​សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​ទេសចរណ៍ ជាមួយ​រដ្ឋាភិបាល​បាន​មាន ប្រសាសន៍ថា ការអភិវឌ្ឍន៍​វិស័យ​ទេសចរ​របស់​ខេត្ត ជា​ផលិតផល​ថ្មី​មួយ ដែល​ទាក់ទាញ​ទេសចរណ៍ ក្នុងស្រុក​មុន​បរទេស​ឱយ​ចាប់អារម្មណ៍  ។ លោក​បន្ថែមថា  ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស បាន វា​ទាមទារ​ឱយមាន​ខ្នាត​គំរូ​មួយ ទាំង​សុវត្ថិភាព សន្តិសុខ សេវាកម្ម និង​តំលៃ​សមរម្យ ។​

​    ​លោក​បន្តថា សេវាកម្ម​ផ្សេងៗ​ទាំង​ការហូបចុក បុក​ទំពា​រកា​រា​កំសាន្ត​ទាំង​ពេល​ថ្ងៃ និង​ពេ ល​យប់​គួររៀបចំ​ឱយមាន​ផងដែរ ព្រោះ​បើ​ភ្ញៀវ​ទេសចរណ៍​ខ្វះ​កន្លែង​កំសាន្ត​ក្នុង​ពេល​រាត្រី ដូច​ខ្វះ អ្វីមួយ​ដូច្នោះ​ដែរ​។ លោក​បន្តថា ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដែល​មិន​ទាន់​មាន ការចាប់អារម្មណ៍​នោះ​ហើយ​ជា​ចំនុច​ខ្វះខាត ព្រោះថា នៅពេល​ផលិតផល​មិន​ទាន់​កើត នាំ​ឱយ​មិន ទាន់​តម្រូវការ​ផងដែរ​។​

​    ​លោក​ហូ វណ្ឌី បាន​មានប្រសាសន៍ បន្ត​ដោយ​សំដៅ ការផាកពិន័យ​ចំពោះ​អ្នក​បោះ​សំរាម​ពាសវាល​ពាសកាល​ផងដែរ ព្រោះថា សំរាម​ជា​សត្រូវ​នៃ​ភ្នែក​របស់​ទេសចរណ៍ ដូច្នេះ​ការរៀបចំ​អនាម័យ​ឱយបាន​សមស្រប ក៏​ជា​កត្តា​មួយ​មិន​អាច​ខ្វះ​បាន សំរាប់​ការអភិវឌ្ឍន៍​ទេសចរណ៍​របស់​ខេត្ត​ផងដែរ ។​

​    ​លោក​បន្តថា កន្លងមក​ខេត្ត​កំពង់ចាម មិនសូវ​មាន​ការចាប់​អារម្មណ៍ ពី​វិស័យ​ទេសចរណ៍ ដោយសារ​ខេត្ត​នេះ ជា​ចំនុច​កណ្តាល​របស់​ប្រទេស ដែល​គេ​ច្រើន​ទៅ​ហួស​មក​ហួស ប៉ុន្តែ​រមណីយ ដ្ឋា​ន​មួយចំនួន​បាន​ដាក់​ចូល​ក្នុង​កញ្ចប់​ទេសចរណ៍​ផង​ដែរ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment