Thursday, June 10, 2010

គណៈកម្មការ​អន្តរជាតិ សម្របសម្រួល កិច្ច​គាំពារ​អង្គរ និង​អភិវឌ្ឍន៍​តំបន់​អង្គរ បើក​សម័យប្រជុំ​លើក​ទី​១៩

សៀមរាប: សម័យប្រជុំ​បចេ្ចកទេស​លើកទី​១៩ នៃ​គណៈកម្មការ​អន្តរជាតិ សម្របសម្រួល​កិច្ច គាំពារ​អង្គរ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ឬ Comite International de Cooperation pour le Sauvegarde et le Developpement du Site Historique d'Angkor (CIC) បាន​ប្រារព្ធ​បើក​កាលពី​ថ្ងៃ​ទី ៨ និង​ទី ៩ ខែមិថុនា ឆ្នាំ ២០១០ នៅ​ក្រុង​សៀមរាប​អង្គរ ក្រោម​អធិបតីភាព​របស់ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សា​រា​។​

​មន្ត្រី អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​អះអាងថា ក្នុង​ពិធី​បើក​សម័យប្រជុំ​បច្ចេកទេស នោះ​លោក ដូ​មីនី​ក ប្រ៊ី​ស្លុន​( Dominique FRESLON) ទីប្រឹក្សា​សហប្រតិបត្តិការ និង​វប្បធម៌​អម​ស្ថានទូត​បារាំង ដែល​ជា​សហប្រធាន​អង្គប្រជុំ​ជាមួយ និង​លោក ហ៊ី​រ៉ូស៊ី កា​វ៉ា​មូរ៉ា (Hiroshi KAWAMURA) រដ្ឋមន្ត្រី​អម​ស្ថានទូត​ជប៉ុន​បាន​ថ្លែងថា គណៈកម្មកា​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ​អង្គរ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (CIC) បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការអភិរក្ស​ជួសជុល និង​អ​ភ​វឌ្ឍន៍​តំបន់​រមណីយដ្ឋាន​អង្គរ ចាប់ តាំង​ពី​ការបង្កើតឡើង​នៃ​គណៈកម្មការ​នេះ​។ គណៈកម្មការ​នេះ​ក៏​បាន​ធ្វើ​ការអនុម័ត​នូវ​បទបញ្ជា ផ្ទៃក្នុង​របស់​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជាមួយនឹង​ការយកចិត្តទុកដាក់​ជាពិសេស ការចូលរួម​សហការ ចូលរួម​ចំណែក​របស់​អ្នក​ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ ដែល​ការចូលរួម​យ៉ាង​សកម្ម​របស់​យើងទាំងអស់គ្នា នា​ពេលកន្លងមក បាន​ធ្វើឲ្យ​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​មនុស្សជាតិ ទូ​ទាំង​សកលលោក​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​។

​លោក Hiroshi KAWAMURA រដ្ឋមន្ត្រី​អម​ស្ថានទូត​ជប៉ុន បាន​គូសបញ្ចាក់ថា CIC បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការអភិរក្ស និង​អភិវឌ្ឍន៍ ដោយ​ចីរភាព​នៅ​តំបន់​តំបន់​អង្គរ​។ លោក​បាន​បន្ថែមថា ការអភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ប្រកបដោយ​ចីរភាព​គឺជា​គោលការណ៍​ដ៏​សំខាន់ ក្នុង​ការថែរក្សា​តំបន់​នេះ ឲ្យបាន​គង់វង្ស​និង​រីកចំរើន ត​ទៅ​អនាគត​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី ១៩ នេះ លោក សុខ អាន បាន​មានប្រសាសន៍ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យើង​បាន​សម្រេច​បន្ថែមទៀត​នូវ​សមិទ្ធផល​ថ្មីៗ ជាច្រើន​ទៀត ដោយសារ​មាន​ការចូលរួម​ផ្នែក​ពាក់ព័ន្ធ​ជាតិ និង​អន្ដរជាតិ ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍន៍ បាន​ធ្វើឲ្យ​ក្លាយទៅជា​យុត្តិសាស្ដ្រ ការស្រាវជ្រាវ និង​ការសិក្សា​។ ប្រការនេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​ពិសេស​សម្រាប់​សហគមន៍​អន្ដរជាតិ បុរាណ​វិទូ ចារឹក​វិទូ ប្រវិត្ត​វិទូ ធ្វើការ​កត់ត្រា​បោះពុម្ព​និង​ផ្សព្វផ្សាយ ។

លោកបាន​បន្តថា នៅ​ពេល​ថ្មីៗ​នេះ​សៀវភៅ និង​អត្ថបទ ស្តី​ពី​អង្គរ និង ប្រាង្គ​ប្រាសាទ​នានា បាន​កើនឡើង​យ៉ាងច្រើន គ្មាន​ទស្សនា​វ​ដ្តី​ល្បីៗ​ណាមួយ ក្នុងចំណោម​ទស្សនា​វ​ដ្តី ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ពិភពលោក ដែល​មិន​បាន​សរសេ​រលើ​ទំព័រ​របស់​ខ្លួន នូវ​ឯកសារ​សំខាន់ៗ​នៃ​ទិដ្ឋភាព​ផ្សេងៗ នៃ​អតីត​រាជធានី​អង្គរ របស់​ចក្រភព​ខ្មែរ​នោះទេ​។ ការដក់​ជាប់​នៅក្នុង​ដួងចិត្ត នេះ​បាន​ទាក់ទាញ​នូវ​អ្នកទេសចរ ដែល​ស្រឡាញ់ វប្បធម៌ អ្នក​សិល្បៈ​និង​បុរាណ​វិទ្យា ហើយ​ចូល​រួមវិភាគទាន ក្នុង​ការបើក​ទូលាយ​នូវ​ប្រធានបទ និង ទស្សនវិស័យ ស្តី​ពី​អង្គរ ។

​ដោយសារ​តែ​ឆ្នាំនេះ​ជា​ឆ្នាំ​សកល​នៃ​យុវវ័យ លោក សុខ អាន ប្រាថ្នា​ចង់​ឲ្យ​ក្រុម​យុវជន កាយឫទ្ធិ​កម្ពុជា ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស និង​អភិវឌ្ឍ​តំបន់​ឧទ្យាន​អង្គរ ដើម្បី​ដាស់ ស្មារតី​មូលដ្ឋាន និង​ជាតិ ចំពោះ​ភាពចាំបាច់​នៃរ​ម្មណី​យដ្ឋា​ន​ប្រវិត្តិសាស្ដ្រ និង​ប្រាង្គ​ប្រាសាទ​ប្រវិត្តិសាស្ដ្រ​នានា ព្រមទាំង​តម្លៃ​ដែល​ពាក់ព័ន្ធ​ទៅនឹង ទេសភាព បរិស្ថាន ពិសេស​ចំពោះ​ពពួកសត្វ​និង​រុក្ខជាតិ​នៅក្នុង​តំបន់​។ ម្យ៉ាងទៀត សកម្មភាព​ទាំងនេះ អាច​នឹង​មាន​លក្ខណៈ​បង្កើត​នូវ​សាមគ្គីភាព​នៃ​កាយឫទ្ធិ​អន្ដរជាតិ ដែល​អាច​មក​បោះជំរំ​តាម​ពេលវេលា​របស់​ខ្លួន និង​អំពាវនាវ​ដល់​ការគាំទ្រ​ជា​ពិសេស​ដល់​ផលប្រយោជន៍​តំបន់​អង្គរ​៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment