Showing posts with label ចិន. Show all posts
Showing posts with label ចិន. Show all posts

Saturday, June 12, 2010

ធនាគារ​ពាណិជ្ជ​ចិន បាន​បើក​សាខា​លើក​ដំបូង​របស់​ខ្លួន នៅ​កម្ពុជា

លោក ថៃ សុភា ជាអគ្គនាយក​រង​នៃ​ធនាគារ​ជាតិ​​​កម្ពុជា​(NBC)បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍​នេះ​ថា ធនាគារ​របស់​ចិន​ (BOC)​ បានធ្វើ​សេចក្តី​សំរេច​ចុះទុន​របស់​ខ្លួន​តាម​​រយៈធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ក្នុង​ការ​បើក​សាខា​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំ​ពេញ។
លោក ថៃ សុភា បាន​បន្ត​ទៀត​ថាអគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​​​កម្ពុជា​ ឯកឧត្តម​ជា ចាន់តូបាន​ជូន​ដំណឹង​ទៅ​ឯកអគ្គរដ្ឋទូត​ថ្មីរបស់ចិន​ប្រចាំ​នៅ​កម្ពុជា​​ គឺលោកPan Guangxue កាល​ពី​ជំនួប​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថាធនាគារ​ជាតិ​​​នៃកម្ពុជាបានធ្វើ ​​សេចក្តី​​សំរេច​​លើ​ប្រាក់​ដើម​​របស់​ធនាគារ​​ចិន​ (BOC) ក្នុង​ការ​បើក​សាខា​របស់​ខ្លួន​នៅកម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត ឯកឧត្តមទេសាភិបាលបាន​លើក​សំណើរ​​ទៅ​ឯកអគ្គរដ្ឋទូតជួយ​ព្យាយាមក្នុង​ការ​ទាក់ទាញ​​ធនាគារពាណិជ្ជ​របស់​ចិន​មក​វិនិ​យោគបន្ថែម​ទៀត​ក្នុង​គោលបំណង​​លើក​ ស្ទួយការ​អភិវឌ្ឍវិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា។
ធនាគារ​របស់​ចិន​ (BOC) ក្លាយ​ទៅ​ជា​ធនាគារពាណិជ្ជ​កម្មដំបូង​គេ​​របស់​ចិននៅ​កម្ពុជា។ យោង​តាមច្បាប់​របស់​​ធនាគារ​ជាតិ​នៃ​កម្ពុជា បន្ទាប់​ពី​អនុម័តហើយ ធនាគារនោះមាន​​ឱកាស​៦​ខែ​ក្នុង​ការ​បំពេញ​តំរូវការរបស់​ខ្លួន​ដូចជា​ការ​ចុះ​ បញ្ជី​លើ​ដើម​ទុន ទីតាំង បុគ្គលិក បង្កើតលក្ខន្តិកៈ មុនពេល​ទទួល​បាន​អជ្ញាប័ណ្ណ។

បច្ចុប្បន្ន​នៅ​កម្ពុជាមាន​​ ធនាគារពាណិជ្ជ​កម្ម​សរុប​ចំនួន ២៧។ កាល​ពី​ដើម​ខែមុន ធនាគារ CIMB របស់​ម៉ាឡេស៊ី និង​ធនាគារ Agribank របស់វៀតណាមក៏បានបានធ្វើ​សេចក្តី​សំរេច​ចុះទុន​របស់​ខ្លួនដើម្បី​បើក​សាខា​នៅ ​កម្ពុជា​ដែរ។ ​

ធនាគារ​របស់​ចិន​ (BOC) គឹ​ជា​ធនាគារពាណិជ្ជ​កម្ម​អន្តរជាតិ​ដ៏​ធំ​បំ​ផុត​របស់​ចិន​។ សាខា​របស់​ធនាគារ​នេះ​នៅ​ទី​ក្រុង​ឡុង ក្នុង​ប្រទេសអង់គ្លេសគឺ​ជា​សាខា​ទីមួយ​នៃ​ធនាគារ​របស់​ប្រទេស​ចិន​នៅ​បរទេស​ដែល​បាន​បង្កើត​ឡើង​ តាំង​ពី​ឆ្នាំ​១៩២៩​មក​ម៉្លេះ។​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

Thursday, June 10, 2010

ឆ្កែ​ប្រែក្លាយ​ជា​សត្វ​ខ្លា

Zjhmmmvkmzបើសិន​សត្វ​ដ៏​ចម្លែក​នេះ​គ្រហឹម​អ្នក អ្នកនឹង​មិនដឹង​ធ្វើ​យ៉ាងណា​នោះទេ​គឺ​ថា​ត្រូវរ​ត់​ពី​វាឬ​អង្អែល​ក្បាល​របស់​វា​និង​ផ្តល់​ចំណីអាហារ​អោយ​វា​ឬ​យ៉ាងណា​។​

​មើល​ពី​ចម្ងាយ ក្រឡា​ឆ្នូត​ខ្មៅ​និង​ពណ៌​លឿងទុំ​របស់​វា​ធ្វើអោយ​វា​មើល​ទៅ​ដូច​សត្វ​ខ្លា​គួរអោយខ្លាច​មួយ​ក្បាល​។​

​ប៉ុន្តែ​តាម​ពិត វា​ជា​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​ម្ចាស់​របស់​វា​នៅ​ក្នុង​ប្រទេស​ចិន​បាន​លាប​ពណ៌​អោយ​វា​ដូច​ជា​សត្វ​ខ្លា​។​

​ជនជាតិ​ចិន​មាន​ទំនោរ​ទៅរក​អ្វី​ដែល​ប្លែកៗ ហើយ​វា​ក៏​មិន​ជា​ការចម្លែក​ដែរ​ដែល​ម្ចាស់​ឆ្កែ​នាំ​វា​ទៅ​កន្លែង​លាង​សំអាត​ខ្លួនប្រាណ​របស់​វា​ជា​ទី​ដែល​វា​មិន​ត្រឹមតែ​ត្រូវបាន​កក់​សាប៊ូ​សំអាតខ្លួន​និង​កាត់​តម្រឹម​រោម​របស់​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ត្រូវ​បាន​លាប​ពណ៌​ចម្រុះ​ពណ៌​ទៀត​ផង​ដែរ​។

Ndbmm2e5mwZdk0oddkzwZme4mjiyng

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ទីក្រុង​ប៉េ​កាំ​ង ដំឡើង​ប្រាក់ខែ​កំរិត​ទាប​បំផុត​ក្នុង​អត្រា​២០​ភាគរយ

បុគ្គលិកធ្វើការក្រុមហ៊ុនចិនមួយកន្លែងទីក្រុង​ផ្សេង​ៗ​របស់​ចិន​បាន​បន្ដ​ដំឡើងប្រាក់ខែ​ថ្នាក់ទាប​សំរាប់​កាត់​បន្ថយ​គម្លាត​នៃប្រាក់​ចំណូល ។ បណ្ដាញ​ផ្សព្វផ្សាយ​របស់​ចិនបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ ២០១០ តទៅប្រាក់ខែ​កំរិត​ទាប​នៅ​ទីក្រុងប៉េ​កាំ​ង​នឹង​កើនឡើង​២០% ដោយ​មានចំនួន​៩៦០​យាន់ ឬ​១៤១​ដុល្លារ​ចាត់​ទុក​ថា ជា​ការ​កើនឡើង​ទ្វេ​ដង​នៃ​ការ​ដំឡើង​ប្រាក់ខែ​ក្នុង​មួយ​ឆ្នាំ​ៗ​ដែល​មាន​អត្រា​មធ្យម ១០,០២% ចាប់តាំងពី​មានការ​ប្រើប្រាស់ប្រព័ន្ធ​ប្រាក់ខែ​ថ្នាក់ទាប​ក្នុង​ឆ្នាំ​១៩៩៤ មក​។ ក្រុង​ប៉េ​កាំ​ង គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​៣០តំបន់​របស់​ចិន​ដែល​ដំឡើង​ប្រាក់ខែ​ថ្នាក់ទាបក្នុងឆ្នាំនេះ​។

តាម​និន្នាការ​ដំឡើង​ប្រាក់ខែ​កាលពី​ពេលថ្មី​ៗ​កន្លង​មក ធ្វើ​ឱ្យ​បច្ចុប្បន្ន​ក្រុង​សៀង​ហៃ គឺជា​ទីក្រុង​មាន​ប្រាក់ខែ​ថ្នាក់ទាប​ខ្ពស់​បំផុតនៅ​ក្នុង​ប្រទេស​ចិន​គឺ​១.១២០​យាន់​ក្នុង​មួយខែ ។ ការ​ដំឡើង​ប្រាក់ខែ​នៅ​ក្នុង​ប្រទេស​ចិនក្នុងឆ្នាំនេះ​បាន​បង្ហាញ​ឡើង​ក្នុង​កិច្ច​ពិភាក្សានៃ​ការ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​របស់​សេដ្ឋកិច្ច​ចិន និង​ការ​ចំណាយ​ប្រាក់ខែ​ដ៏​តិចតួច ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​តំលៃ​ពលកម្មថោក​របស់​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​ក្នុងប្រទេស​ក្លាយជា​មូលហេតុ​មួយ​នៃ​ការ​ស្លាប់
របស់​កម្មករ​ដូច​ជា​ការ​ធ្វើ​អត្ដឃាត​របស់កម្មករ​នៅ​ក្រុង​សឺ​ន​ជើ​ន និង​ការ​ធ្វើ​បាតុកម្មរបស់​កម្មករ​ក្នុង​ក្រុមហ៊ុន​ហុងដា​ប្រ​ទស​ចិន ដើម្បី​សុំ​ដំឡើង​ប្រាក់​ឈ្នួល​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ជាដើម ។

តាម​តួលេខ​របស់​អង្គភាព​រដ្ឋ​បាន​បង្ហាញ ឱ្យ​ឃើញ​ពី​ប្រាក់ខែ និង​ការ​រីក​ចំរើន​សេដ្ឋកិច្ចរបស់​ចិន​ដែល​ធ្លាក់​ចុះ​ជា​រឿយ​ៗ​ក្នុង​អំឡុងពេល​២២​ឆ្នាំ​កន្លង​មក ស្ថិត​ក្នុង​កំរិត​៣៦,៧% នៅ​ក្នុង​ឆ្នាំ​២០០៥ ក្រោយ​ពី​ធ្លាក់​នៅ​ក្នុង​កំរិត ៥៦,៥% ក្នុង​ឆ្នាំ​១៩៨៣ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

ស្ដ្រី​តារាភាពយន្ដ​ចិន នាង​ហ្សូ​ស៊ុន​ចូលរួម​ការពារ​បរិស្ថាន

.ស្ដ្រី​តារាភាពយន្ដ​ចិន​ដ៏​មាន​ទេព​កោសល្យ នាង​ហ្សូ​ស៊ុន ZHOU XUN នា​ពេល​ថ្មី​ៗ​នេះ បាន​ចូលរួម​ជាមួយ​ទស្សនាវដ្ដី BAZAAR  សំរាប់​មួយ​រយៈពេល​ដើម្បី​ការពារ​បរិស្ថាន ។តារាភាពយន្ដ​រូប​នេះ​កាលពី​ខែមេសា ឆ្នាំ ២០១០ ទទួល​បាន​ពានរង្វាន់ “CHAMPIONS OF THE EARTH” ជាមួយ​ឥស្សរជន ៥​រូប​ទៀត ក្នុង​នោះ​មាន​ប្រធានាធិបតី​ម៉ា​ល់ ឌី​វ លោក BHARRAT JAGDEO សកម្ម ជន​អន្ដរជាតិ លោក​ម៉ូ​ហា​ម៉េ​ដ ណា​ស៊ី​ដ ប្រធាន​ការិយាល័យ​ការពារ​បរិស្ថាន​ប្រចាំ អា​ហ្វ​ហ្គា​នី​ស្ថាន លោកតា​រ៉ូ តា​កា​ហា​ស៊ី ព្រម ទាំង​ស្ថាបនិក​ក្រុមហ៊ុន SUN MICROSYSTEM លោក​វី​ណូ​ដ ខូ​ស្លា ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

Tuesday, June 8, 2010

ចិន​ពង្រឹង​វិធានការ​សន្ដិសុខ​សំរាប់​ការ​ប្រឡង​ចូល​សាកលវិទ្យាល័យ

ប៉ូលិសចិន និងម៉ូតូការពារសន្តិសុខដោយសារ​មានការ​វាយប្រហារ​ថ្មី​ៗ​ទាំងឡាយ​ប្រឆាំង​បណ្ដា​សាលារៀនប្រទេស​ចិន បាន​សំរេច​ពង្រឹង​វិធានការ​សន្ដិសុខ​នៅ​ជុំវិញកន្លែង​ប្រឡង​ប្រចាំឆ្នាំ​ចូល​រៀន​សាកល​វិទ្យាល័យ​ចាប់ពី​ថ្ងៃ​ទី​៧ មិថុនា ទៅ ។
លោក​លីវ ជុន​យី នាយករង​នៃ​ម​ជ្ឈមណ្ឌល​ប្រឡង​របស់​ក្រសួង​អប់រំ​ចិន​ថ្លែង កាលពី​ថ្ងៃ​ទី​៦ មិថុនា ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងមូល​ត្រៀម​សំរាប់​ករណី​បន្ទាន់​ទាំងឡាយ​។ នៅ​ទីក្រុង​ប៉េ​កាំ​ង ប៉ូលិស និង​កង ឆ្នាំ​សន្ដិសុខ​ត្រូវ​បាន​កេណ្ឌ​ប្រមូល​ដើម្បី​ធានាសន្ដិសុខ​ទីតាំង​ប្រឡង​ទាំងឡាយ ។ ក្នុង​ខេត្ដហ៊ឺ​ណា​ន់ (​ភាគ​កណ្ដាល​) និង​ខេត្ដ​អាន​ហ្វី (​ភាគ​ខាងកើត​) ក្រុម​អន្ដរាគមន៍​បន្ទាន់​ត្រូវបាន​បង្កើត​ឡើង​សំរាប់​ទប់ទល់​ករណី​ដែលអាច​កើត​មាន​ឡើង ។ ដោយ​ជួប​ប្រទះ​ការ​វាយប្រហារ​ជា​ញឹកញាប់​នា​ពេល​ថ្មី​ៗ​នេះ​លើ​ពួក​សិស្សសាលា តំបន់​ស្វយ័ត ហ្ស៊ូ​អាង ខេត្ដ​ហ្គា​ង​ស៊ី បាន​ស្នើដល់​បណ្ដា​គ្រូបង្រៀន​ឱ្យ​អម​ការពារ​បណ្ដាសិស្ស​រហូត​ដល់​កន្លែង​ប្រឡង ។ លោក​លី ជុន​យី គូសបញ្ជាក់​ថា ការប្រឡង​ចូល​រៀន​សាកលវិទ្យាល័យ​សំខាន់ខ្លាំង​ណាស់​ដែល​គ្រប់​រដ្ឋអំណាច​ដែល​ពាក់ព័ន្ធត្រូវ​ប្រមូល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​។ សរុប​សិស្ស​ចំនួន​៩,៥៧​លាន​នាក់​មានឈ្មោះប្រឡង​ចូល​រៀន​សាកលវិទ្យាល័យ​នា​ឆ្នាំ​នេះ ហើយ​អត្រា​អ្នក​ជាប់​ត្រូវ​មាន​៦៨% ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

Monday, June 7, 2010

ចិនមិនព្រមចងមេត្រីខាងយោធាជាមួយ​អាម៉េរិក​ឡើង​វិញ​ឡើយ

លោក Robert Gates រដ្ឋមន្រ្ដីក្រសួងការពារជាតិអាម៉េរិក។

ពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខនៅអាស៊ីវិញ លោក Robert Gates រដ្ឋមន្រ្ដីក្រសួងការពារជាតិ
អាម៉េរិកបានទទូចឲ្យរដ្ឋាភិបាលចិន ទទួលស្គាល់ថា សហរដ្ឋអាម៉េរិកនៅតែប្ដេជ្ញាចិត្ដលក់
គ្រឿងអាវុធទៅឲ្យកោះតែវ៉ាន់ដដែល ហើយក៏បានអំពាវនាវឲ្យចិនស្ដារទំនាក់ទំនងយោធា
ជាមួយរដ្ឋាភិបាលវ៉ាស្ហ៊ីងតោនវិញ។

នៅក្នុងសន្និសីទមួយស្ដីអំពីសន្ដិសុខដែលបានប្រព្រឹត្ដទៅនៅប្រទេសសិង្ហបុរី លោក Robert
Gates បានមានប្រសាសន៍ថា សហរដ្ឋអាម៉េរិកបាននិយាយច្បាស់លាស់តាំងពីយូរមកហើយ
ថា អាម៉េរិកមិនគាំទ្រដល់ឯករាជ្យភាពរបស់កោះតៃវ៉ាន់បែកចេញពីចិនដីគោកនោះទេ។
ប្រទេសចិននៅតែចាត់ទុកកោះតៃវ៉ាន់ថា ជាដែនដីមួយរបស់ខ្លួន។

ប្រទេសចិនបានដោះដៃចេញពីការមានទំនាក់ទំនងយោធាជាមួយអាម៉េរិក ដើម្បីជាការតវ៉ា
ប្រឆាំងនឹងអាម៉េរិកដែលបានលក់គ្រឿងសព្វាវុធទៅឲ្យកោះតៃវ៉ាន់។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអាម៉េរិករូបនេះបន្ដឲ្យដឹងថា កង្វះទំនាក់ទំនងខាងយោធា
រវាងប្រទេសមហាអំណាចទាំងពីនេះ បានធ្វើឲ្យមានឥទ្ធិពលអវិជ្ជមាននៅក្នុងតំបន់អាស៊ី៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)