Friday, June 11, 2010

ទំពាំង​ស្នង​ឬ​ស្សី - ទំពាំង​ខ​ជើង​ជ្រូក

បទ​ពាក្យ ប្រាំបី (​សូត្រ​បែប ប្រជាប្រិយ​)


១-​​វស្សា​ភ្លៀង​ធ្លាក់ ជាក់​ផ្សើម​ផ្សាំ​ដី​    ​           ​ស្រោច​គុម្ព​ឬ​ស្សី ទំញំង​ផ្ដួច​ផ្ដុំ

លូត​លៀន​លឿនលយ មាន​តូច​មាន​ធំ​    ​    ​ច្រូង​ច្រុះ​ជិតជុំ ប្រមុំ​ប្រមូល ។


២. ទំញំង​ធំ​ថ្លោស ដុះ​ក្នុង​បន្លា​    ​    ​    ​  ពិត​មាន​វាសនា បាន​សុខ​បាន​ស្រួល

ជា​ស្នង​ឬ​ស្សី បន្ដរ​ត្រកូល​    ​    ​        ​លូតលាស់​ធំមូល តរ​ពូជ​គង់វង្ស ។


៣. ទំញំង​ស្វិត​តូច ខូច​មិនសូវ​ល្អ​    ​    ​    ​     ក៏​អាច​កើត​ករ បន្ដរ​ផៅ​ពង្ស

ព្រោះ​មនុស្ស​មិន​ជីក ទើប​នៅ​បាន​គង់​    ​    ​ទើប​ឬ​ស្សី​វង្ស គុម្ព​រឹត​រីកសាយ ។


៤. ទំញំង​ធំ​ថ្លោស ដុះ​ជាយ​ខាង​គុម្ព     ​         ​ពិត​មិន​សុខុម ជុំរុំ​សប្បាយ

ចបជីក​មនុស្ស​គាស់ កាច់​កាប់​កកាយ​    ​    ​ទំញំង​អន្ដរាយ លែង​កើត​ឬ​ស្សី ។


៥. ទំញំង​ជាយ​គុម្ព ផ្ដុំ​សម្រាប់​មនុស្ស​    ​    ​ទាំងស្រី​ទាំងប្រុស ជីក​ជ្រាត់​រាល់ថ្ងៃ

គេ​ថា​ទំញំង គឺ​ស្នង​ឬ​ស្សី​    ​    ​                 ​កាលទេស​ជួន​អី ប៉ះ​ខ​ជើង​ជ្រូក ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment