- តាំងពីដឹងក្ដីពេញវ័យសិក្សា ខ្ញុំទៅសាលាឧស្សាហ៍ស្រូតរូត
មិនដើរខុសផ្លូវរហេតរហូត សង្វាតរៀនសូត្រឡើងថ្នាក់បន្ដរ។
- ប្រឹងរៀនបានខ្ពស់សមឈ្មោះស្ដ្រីខ្មែរ មានកិត្ដិយសដែរថ្វីត្បិតតែក្រ
ពេលបានជួបស្នេហ៍ស្មានតែបវរ គិតថាគេល្អស្មោះសប្រតិព័ទ្ធ ។
- ខ្ញុំធ្វើខាងគយគេហ៍ខាងសេដ្ឋកិច្ច ស្មោះត្រង់គ្មានល្បិចមានត្រឹមបៀវត្ស
រៀបការរួចភ្លាមកកឈាមជូរចត់ រាល់ថ្ងៃត្រូវមាត់គេហ៍ដៀលជេរស្ដី ។
- គេហ៍ហាមឆ្លើយឆ្លងទាក់ទងគ្រួសារ ព្រោះមិនថ្លៃថ្លាដូចពូជគេហ៍អី
ពូជគេហ៍អ្នកមានដូចមេឃឆ្ងាយដី ខ្ញុំជាទាសីមិនមែនភរិយា ។
- ប្រុសសារជាតិពិតគំនិតជាស្រី រករឿងបំភ្លៃរិះគន់និន្ទា
សូម្បីលិខិតអាពាហ៍ពិពាហ៍ គេហ៍មិននឹកនាធ្វើជាមិនដឹង ។
- រៀបការត្រឹមត្រូវបែរឥតខាន់ស្លា ខ្ញុំសួរពេលណាគេហ៍ច្រឡោតខឹង
នៅផ្ទះគេហ៍ហើយកុំធ្វើចេះដឹង លើកស្ទួយប៉ុណ្ណឹងត្រូវដឹងគុណគេហ៍ ។
- ខ្ញុំចាយត្រឹមតែប្រាក់ខែខ្លួនឯង យកមកចាត់ចែងត្បិតត្បៀតម្លេះទេ
ដល់ពេលមានកូនរឹតពិបាកទ្វេ ខ្វល់ចិត្ដរិះរេចង្អៀតឱរ៉ា ។
- សំបុត្រកំណើតកូនកើតក៏គ្មាន ពេលធំចូលរៀនត្រូវគិតយ៉ាងណា?
នឹកឡើងតូចចិត្ដអាណិតបុត្រា ម្ដេចមានបីតាអាត្មានិយម ?
- នៅដល់វ័យច្រើនទើបព្រមរៀបការ ស្វែងយល់សិក្សាអំពីសង្គម
គិតថាកម្មក្រាស់មិនធ្លាក់លើខ្ញុំ ឥឡូវទុក្ខធំយំខ្សោះទឹកភ្នែក ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
Showing posts with label កំណាព្យ. Show all posts
Showing posts with label កំណាព្យ. Show all posts
Friday, June 11, 2010
ទំពាំងស្នងឬស្សី - ទំពាំងខជើងជ្រូក
បទពាក្យ ប្រាំបី (សូត្របែប ប្រជាប្រិយ)
១-វស្សាភ្លៀងធ្លាក់ ជាក់ផ្សើមផ្សាំដី ស្រោចគុម្ពឬស្សី ទំញំងផ្ដួចផ្ដុំ
លូតលៀនលឿនលយ មានតូចមានធំ ច្រូងច្រុះជិតជុំ ប្រមុំប្រមូល ។
២. ទំញំងធំថ្លោស ដុះក្នុងបន្លា ពិតមានវាសនា បានសុខបានស្រួល
ជាស្នងឬស្សី បន្ដរត្រកូល លូតលាស់ធំមូល តរពូជគង់វង្ស ។
៣. ទំញំងស្វិតតូច ខូចមិនសូវល្អ ក៏អាចកើតករ បន្ដរផៅពង្ស
ព្រោះមនុស្សមិនជីក ទើបនៅបានគង់ ទើបឬស្សីវង្ស គុម្ពរឹតរីកសាយ ។
៤. ទំញំងធំថ្លោស ដុះជាយខាងគុម្ព ពិតមិនសុខុម ជុំរុំសប្បាយ
ចបជីកមនុស្សគាស់ កាច់កាប់កកាយ ទំញំងអន្ដរាយ លែងកើតឬស្សី ។
៥. ទំញំងជាយគុម្ព ផ្ដុំសម្រាប់មនុស្ស ទាំងស្រីទាំងប្រុស ជីកជ្រាត់រាល់ថ្ងៃ
គេថាទំញំង គឺស្នងឬស្សី កាលទេសជួនអី ប៉ះខជើងជ្រូក ។

Labels:
កំណាព្យ,
កម្ពុជា,
ចំណេះដឹងទូទៅ
Saturday, June 5, 2010
ព្រៃក្នុងមនុស្ស “បទកាកគតិ”
- សត្វរស់ពឹងព្រៃ មនុស្សពឹងសំដី ដោះស្រាយបញ្ហា
ពាក្យពេចន៍ទន់ភ្លន់ ពិរោះពិសារ ឆ្គាំឆ្គងម្ដេចម្ដា លើការអប់រំ ។
- សីលធម៍រស់នៅ ជួយកែតម្រូវ លើកស្ទួយសង្គម
តែមានអ្នកខ្លះ បែរជានិយម ទុកខ្លួនជាធំ តាមមហិឆ្ឆិតា។
- ធ្វើខុសទំនង សំដីជួរជង មានតែហឹង្សា
ស្មានថាខ្លួនឯង រែងខ្ពស់អស្ចារ្យ ដំកើងអាត្មា ថាមានតែអញ ។
- ខ្លះអាងអំណាច ឬកពារកោងកាច មិនដែលព្រមចាញ់
ដល់គេរិះគន់ កើតចិត្ដខឹងខ្នាញ់ ចង់បោះចង់បាញ់ ឱ្យគេវិនាស ។
- ជនបាតសង្គម គ្មានគេនិយម គេស្អប់គេជៀស
តែមនុស្សបែបនេះ មានច្រើនតែពាស យកដោតជន្លាស ក៏មិនអស់ផង ។
- ចិត្ដដូចសំដី ទ្រើសពាលអប្រិ៍យ នាំក្ដីមួរហ្មង
សម្ដីអ្នកលេង គ្រោតគ្រាតកន្លង ហារស្ដីម្ដងៗ គេទាស់ហរទ័យ។
- ចាស់ៗហៅថា “ជាពាក្យបាតផ្សារ ជាភាសាព្រៃ”
រស់ក្នុងសង្គម មិនដូចគេអី បែកឆ្វេងទីទៃ សំដីសាមាន្យ ។
- មនុស្សជាប់ក្នុងព្រៃ គេអាចលកលៃ ជួយរំដោះបាន
តែព្រៃក្នុងមនុស្ស ជាគ្រោះរំខាន តោងទាមជាប់ប្រាណ ជួយមិនបានទេ។
ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com

Subscribe to:
Posts (Atom)