មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជានិយាយថា កង្វះ
ខាតរោងចក្រកែឆ្នៃវត្ថុធាតុដើម គឺធ្វើឲ្យមានការខាតបង់ដល់ប្រទេសជាតិនៅពេល ដែលមានការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មកើតឡើង។
កាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថា លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជ
កម្មនិយាយថា ប្រទេសថៃ និងវៀតណាមគឺកំពុងស្រូបយកផលប្រយោជន៍ពីប្រទេស
កម្ពុជានៅរដូវប្រមូលផលកសិកម្ម ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មគ្រាប់ស្វាយ
ចន្ទី និងដំឡូងមី។
ការអធិប្បាយទាំងអស់នេះគឺបានធ្វើឡើង ២ថ្ងៃមុនសិក្ខាសាលាស្តីអំពីការសម្រប
សម្រួលពាណិជ្ជកម្ម។
លោករដ្ឋលេខាធិការនិយាយទៀតថា ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយ
ចន្ទីរបស់កម្ពុជាចំនួន ១ម៉ឺន៦ពាន់តោន ហើយសម្រាប់ការកែឆ្នៃដំឡូងមីនោះ បាន
ធ្វើឲ្យប្រទេសថៃនិងវៀតណាម បង្កើននូវតម្លៃបានរហូតដល់ទៅមួយជាពីរ នៅពេល ដែលគេលក់ផលិតផលសម្រេចនោះទៅកាន់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេសដ៏ទៃ
ទៀតផងដែរ។
លោក ម៉ៅ ថូរ៉ា ក៏បានបន្ថែមទៀតថា ប្រទេសកម្ពុជាបាននាំចេញស្រូវបរិមាណ ១ម៉ឺន
៥ពាន់តោនកាលពីឆ្នាំមុន នៅពេលដែលខ្លួនមានលទ្ធភាពសម្រាប់ធ្វើការនាំចេញ
រហូតដល់ទៅ ២លាន២សែន៥ម៉ឺនតោនឯណោះ ប្រសិនបើកម្ពុជាមានបរិក្ខារគ្រប់គ្រាន់នៅក្នុងការកែឆ្នៃផលិតផលដើមឲ្យស្របទៅតាមស្តង់ដារអន្តរជាតិនោះ៕
(ដកស្រង់ពីគេហទំព័រ វិទ្យុអូស្រ្ដាលី)
Wednesday, June 2, 2010
ពាណិជ្ជកម្មរវាងកម្ពុជា និង សិង្ហបុរីកើនឡើងខ្ពស់ក្នុងឆ្នាំ២០០៩
រដ្ឋាភិបាលប្រទេសកម្ពុជានិយាយថា ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង សិង្ហបុរី បានកើន
ឡើងដល់ទៅ៨៤ភាគរយនៅក្នុងឆ្នាំ២០០៩។
កាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថា ផ្អែកលើតួលេខពីក្រសួងពាណិជ្ជកម្ម កំណើនពាណិជ្ជកម្ម នោះបណ្តាលមកពីការនាំខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី បើទោះបីជារដ្ឋា ភិបាលបានហាមការ បូបខ្សាច់សម្រាប់ការនាំចេញកាលពីខែឧសភាឆ្នាំទៅក៏ដោយ។
នាយករដ្ឋមន្រ្តីប្រទេសកម្ពុជាលោក ហ៊ុន សែន បានដាក់លក្ខខណ្ឌទៅលើការនាំចេញខ្សាច់ដែល
ត្រូវហាមនោះ ដោយបានលើកឡើងអំពីឥទ្ធិពលបង្កឲ្យមានការខូចខាត ទៅលើប្រព័ន្ធបរិស្ថាននៃ
ទន្លេ និង ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និង សិង្ហបុរី បានកើនឡើងដល់១ពាន់១៨០លានដុល្លារ
អាម៉េរិក ដោយការនាំចេញរបស់ប្រទេសសិង្ហបុរីបានកើនឡើង៤១ភាគរយ និង ការនាំចេញរបស់ ប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងដល់ទៅ២៧៥ ភាគរយ។
តួលេខពីក្រសួងពាណិជ្ជកម្មក៏បានបង្ហាញផងដែរថា ក្រៅពីជំនួញជាមួយសិង្ហបុរី ពាណិជ្ជកម្មរវាង
ប្រទេសកម្ពុជាជាមួយប្រទេសអាស៊ីជិតខាង រួមមានកោះហុង កុង ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី
និង កូរ៉េខាងត្បូងបានធ្លាក់ចុះនៅក្នុងឆ្នាំ២០០៩នោះ៕
(ដកស្រង់ពីគេហទំព័រ វិទ្យុអូស្រ្ដាលី)
ឡើងដល់ទៅ៨៤ភាគរយនៅក្នុងឆ្នាំ២០០៩។
កាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថា ផ្អែកលើតួលេខពីក្រសួងពាណិជ្ជកម្ម កំណើនពាណិជ្ជកម្ម នោះបណ្តាលមកពីការនាំខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី បើទោះបីជារដ្ឋា ភិបាលបានហាមការ បូបខ្សាច់សម្រាប់ការនាំចេញកាលពីខែឧសភាឆ្នាំទៅក៏ដោយ។
នាយករដ្ឋមន្រ្តីប្រទេសកម្ពុជាលោក ហ៊ុន សែន បានដាក់លក្ខខណ្ឌទៅលើការនាំចេញខ្សាច់ដែល
ត្រូវហាមនោះ ដោយបានលើកឡើងអំពីឥទ្ធិពលបង្កឲ្យមានការខូចខាត ទៅលើប្រព័ន្ធបរិស្ថាននៃ
ទន្លេ និង ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និង សិង្ហបុរី បានកើនឡើងដល់១ពាន់១៨០លានដុល្លារ
អាម៉េរិក ដោយការនាំចេញរបស់ប្រទេសសិង្ហបុរីបានកើនឡើង៤១ភាគរយ និង ការនាំចេញរបស់ ប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងដល់ទៅ២៧៥ ភាគរយ។
តួលេខពីក្រសួងពាណិជ្ជកម្មក៏បានបង្ហាញផងដែរថា ក្រៅពីជំនួញជាមួយសិង្ហបុរី ពាណិជ្ជកម្មរវាង
ប្រទេសកម្ពុជាជាមួយប្រទេសអាស៊ីជិតខាង រួមមានកោះហុង កុង ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី
និង កូរ៉េខាងត្បូងបានធ្លាក់ចុះនៅក្នុងឆ្នាំ២០០៩នោះ៕
(ដកស្រង់ពីគេហទំព័រ វិទ្យុអូស្រ្ដាលី)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ
ប្រវត្ដិ “ចាប៉ីដងវែង”
ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ ចាប៉ីនេះមានមុខងារ សំខាន់៤យ៉ាងគឺ ៖
ទី១-សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។
ទី២-សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។
ទី៣-សំខាន់សំរាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ។
ទី៤-សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ ។
ចាប៉ីដងវែងរបស់យើងមានលក្ខណៈដូចជា ៖
ដងទាំងវែងចែកចេញជា២ឈ្មោះ គឺដង និងប្រពែ ។ ប្រពែគឺ ចាប់ពីព្រលួតទៅផ្នែកខាងចុង រីឯដង គឺចាប់ពីព្រលួតទៅទល់នឹងប្រអប់សំនៀង ។ ដងធ្វើអំពីដើមក្រសាំង កាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះគេយកឈើដទៃទៀតដែលមានគុណភាពប្រហាក់ប្រហែលនឹងដើមក្រសាំងមកធ្វើ ។
ព្រលួត (បង្គាន) មាន២, ៣ ឬ៤ ចាប៉ី ខ្លះមានព្រលួត២សំរាប់រឹតខ្សែសំនៀង២, ចាប៉ីខ្លះមានព្រលួត៤ គឺសំរាប់រឹតខ្សែសំនៀង ទាំង៤ឱ្យមានសំនៀងតែ២ ដូចចាប៉ីដែលមានព្រលួត២ដែរ ។ ព្រលួតទាំងអស់នោះធ្វើអំពីឈើរឹងដូចជាឈើនាងនួន ឈើគ្រញូង។ល។ មានទំហំ និងប្រវែងប៉ុនៗគ្នា ។
ធរណី គឺជាខ្ទង់ខ្ពស់ជាងខ្ទង់ដទៃ ដែលស្ថិតនៅកៀកនឹងព្រលួតសំរាប់ទ្រខ្សែសំនៀងឱ្យផុតពីខ្ទង់ទាំងឡាយ ។ ធរណីនេះច្រើនតែបញ្ចុះក្បាច់ក្បូរលំអ ។
ខ្ទង់មានចំនួន១២ដែលតូចធំ ទាបខ្ពស់ ជាងគ្នាជាលំដាប់លំដោយមានចន្លោះពីមួយទៅមួយតាមកំរិតសំនៀងរបស់ខ្លួន ។ គ្រប់ខ្ទង់ទាំងអស់មានចោះប្រហោងចំកណ្ដាលសំរាប់ដោតខ្សែការពារជ្រុះបាត់ ។ ខ្ទង់ចាប៉ី គ្រប់ចាប៉ីទាំងអស់មិនបិទជាប់ទៅនឹងដងមួយកន្លែងទេ ព្រោះងាយនឹងរុះរើបិទភ្លាមៗ មុនពេលប្រគំបានជាយ៉ាងនេះមកពីកាលណាបន្ទះកំណល់តូចស្ដើង ដែលដាក់កល់ខ្សែត្រង់លើក្រាញ (គីង្គក់) ខិតចុះឡើងដើម្បីរាវរកសំនៀងត្រែងៗ ដែលជាលក្ខណៈសំនៀងរបស់ចាប៉ីដងវែងធ្វើឱ្យខ្ទង់ទាំងឡាយនោះ ត្រូវតែរុះរើភ្លាមៗ ដើម្បីរាវរកសំនៀងចំរបស់ខ្លួន ។ គេច្រើនយកឈើរឹង ឬឆ្អឹងមកធ្វើ ខ្ទង់ ជួនកាលគេយកខ្ទង់ឫស្សីរឹងមកបិទបន្ដុបពីលើខ្ទង់ទៀត ដើម្បីចៀសវាងការសឹករឹលឆាប់ពេក ។
ស្នូក ឬប្រអប់សំនៀងមានរាងដូចផ្លែ ម្នាស់ ស្នូកខ្លះទៀតមានរាងស្ទើរជ្រុងស្ទើរ មូល ។ កាលពីសម័យដើម គេយកដើមរាំង មកធ្វើស្នូក បច្ចុប្បន្ននេះគេយកប្រភេទឈើ ដែលមានគុណភាពប្រហាក់ប្រហែលនឹងដើម រាំងមកធ្វើ ។
សន្ទះធ្វើអំពីដើមខ្ទុម្ព ដើមរលួស ដើម ពពូលថ្ម ឬប្រភេទឈើស្រាលផ្សេងៗទៀត ។
ក្រាញ (គីង្គក់) ធ្វើអំពីឈើធ្នង់ ឬឈើ ផ្សេងទៀត ដែលមានគុណភាពផ្ដល់សំនៀង បានល្អដូចគ្នា ។
ចាប៉ីដងវែង មានខ្សែ២ ឬ៤ ប៉ុន្ដែខ្សែ៤ មានសំនៀងតែ២ទេ ។ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក ខ្សែទី២ធំឈ្មោះថា ខ្សែ គ ។ ខ្សែ ទាំង២នេះកាលពីសម័យដើមធ្វើអំពីសរសៃ សូត្រវេញចូលគ្នា ប៉ុន្ដែបច្ចុប្បន្នគេយកខ្សែជ័រ នីឡុងមកប្រើជំនួសវិញ ។
ក្រចកសំរាប់ត្រេះធ្វើអំពីបន្ទះស្នែងតូច ស្ដើងវែង ដូចជាស្នែងគោ ឬក្របី។ល។
ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការ ប្រើសំនៀងត្រួតជាងសំនៀងរាយ ។ នៅ ពេលប្រគំបទណាក៏ដូចជាបទណាដែរ គេតែង តែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃ ចុចចុះចុចឡើង ទៅតាមលំនាំនៅលើខ្សែនេះ រីឯខ្សែ គ គេត្រេះបង្ហើរចោលសំរាប់ជួយបន្ទរ សាច់បទប៉ុណ្ណោះ ។
ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមាន សំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យ ស្លោកចាស់បុរាណថា “ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង” ។
ការបង្រៀនចាប៉ីដងវែងពីម្នាក់ទៅម្នាក់ ទៀត គេតែងតែប្រើភាសាចាប៉ីថា “ត្រែង ទីងត្រែង ទីរីរែង ទីងត្រែង ទីងទីងត្រែង ទីរី រែង ទីងត្រែង” ។
តាមគំនិតចាស់បុរាណបានឱ្យនិមិត្ដរូបលើ ឧបករណ៍នេះថា “ស្នូកតំណាងក្បាលនាគ ដង តំណាងខ្លួននាគ ប្រពែតំណាងកន្ទុយនាគ” ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងគាំងបេះដូង
តាមការសិក្សាស្រាវជ្រាវបង្ហាញថា ជំងឺគាំងបេះដូងកើតឡើងនៅពេលដែលដំណើរការលំហូរឈាមក្នុងសរសៃឈាមត្រូវស្ទះ ។ បេះដូងមានតួនាទីយ៉ាងសំខាន់ក្នុងការបូម ឈាមសំរាប់បំរើការក្នុងរាងកាយទាំងមូល។ នៅពេលដំណើរការបូមឈាមត្រូវរំខាន ដោយសារអ្វីមួយ ឬដំណើរការបូមឈាមប្រព្រឹត្ដទៅមិនបានសមស្របនឹងបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬដល់ស្លាប់ទៀតផង ។ ជំងឺគាំងបេះដូងតែងតែកើតមានចំពោះអ្នកដែលហូបចំណីអាហារពុំសូវមានជាតិបំប៉ន អ្នកដែលចូលចិត្ដជក់បារី និងអ្នកមិនសូវបានហាត់ប្រាណ ។ តាមការសិក្សាស្រាវជ្រាវដោយអ្នកវិទ្យាសាស្ដ្រអង់គ្លេសរកឃើញថា ជំងឺគាំងបេះដូងកើតលើបុរសច្រើនជាងស្ដ្រី ។ ដូច្នេះការហូបអាហារសំបូរទៅដោយជាតិ បំប៉ន ការមិនជក់បារី និងការហាត់ប្រាណ ជាមធ្យោបាយដ៏ល្អដើម្បីទប់ស្កាត់ការកើតជំងឺគាំងបេះដូង ។
ចំណែកជំងឺដាច់សរសៃឈាមក្នុងខួរក្បាលមាន២ប្រភេទ គឺកើតឡើងដោយសារការកកស្ទះឈាមក្នុងខួរក្បាល និងដោយសារការផ្ទុះសរសៃឈាមក្នុងខួរក្បាល ។ ករណីទាំង២នេះកើតឡើងដោយសារក្នុងខួរក្បាលមានអុកស៊ីិហ្សែនមិនគ្រប់គ្រាន់ ឬ ដោយសារកោសិកាឈាមរងការបំផ្លាញ ។
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលអាចបញ្ចៀសបានដោយការហូបចំណីអាហារមានជីវជាតិបំប៉ន មិនជក់បារី និងការទទួលទានគ្រឿងស្រវឹងតិចតួច ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
Tuesday, June 1, 2010
និស្សិតចំរុះជាតិសាសន៍៥៤នាក់មកពី១២ប្រទេសសិក្សានៅសាកលវិទ្យាល័យ លីម កុកវីង ធ្វើទស្សនកិច្ចសិក្សានៅ សារព័ត៌មាន“កោះសន្ដិភាព”ដើម្បីស្វែងយល់វិស័យព័ត៌មាន
ទស្សនកិច្ចនេះក្នុងគោលបំណងធ្វើការស្វែងយល់ពីការអភិវឌ្ឍរីកចំរើនរបស់សារព័ត៌មាន “កោះសន្ដិភាព” ដែលកំពុងពេញនិយមនាដំណាក់កាលបច្ចុប្បន្ន ដើម្បីធ្វើការប្រៀបធៀបលើប្រព័ន្ធព័ត៌មានវិទ្យារវាងប្រទេសកម្ពុជាទៅនឹងប្រទេសរបស់និស្សិតម្នាក់ៗ ។ ជាកិច្ចឆ្លើយតបក៏ដូចជាការស្វាគមន៍ ចំពោះវត្ដមានយុវនិស្សិតបរទេសខាងលើលោកជា ហ្គារូដា នាយកប្រតិបត្ដិសារព័ត៌មាន “កោះសន្ដិភាព” និងលោកខាន់ សុខឃន តំណាងឱ្យការិយាល័យនិពន្ធ បានស្វាគមន៍ ប្រកបដោយក្ដីសោមនស្សស្និទ្ធស្នាលក្រៃលែង ។ ក្នុងឱកាសនោះដែរលោកជា ហ្គារូដា បានមានប្រសាសន៍ជំរាបជូនដល់ក្រុមនិស្សិតខាងលើនេះអំពីប្រវត្ដិនៃសារព័ត៌មាន “កោះសន្ដិភាព” និងការខិតខំពង្រីកសក្ដានុពលតាំងពីការបោះពុម្ពផ្សាយកាលពីសម័យមុន ដែលមានតែ៤ទំព័រប៉ុណ្ណោះ ជាប្រភេទកាសែតគ្មានពណ៌ធម្មជាតិដូចបច្ចុប្បន្ននេះឡើយ ។
ប៉ុន្ដែតាមរយៈនៃការខិតខំប្រឹងប្រែង និងទំនាក់ទំនងល្អពីគ្រប់ស្រទាប់មហាជនគ្រប់ទិសទី ទើបសារព័ត៌មាន “កោះសន្ដិភាព” ដែលមានអាយុ៤៣ឆ្នាំនេះ ក្លាយជាសារព័ត៌មានពេញនិយមហើយឈានមុខគេ។ ជាងនេះទៀតយើងបានបន្ដខិតខំប្រឹងប្រែង ពង្រីកសក្ដានុពលរបស់ខ្លួនរត់តាមសម័យកាល ។លោកខាន់ សុខឃន តំណាងនៃការិយាល័យនិពន្ធបានមានប្រសាសន៍ជំរាបនិស្សិត ខាងលើបន្ថែមថា សារព័ត៌មានកោះសន្ដិភាព មានឈ្មោះបោះសំលេងតាំងពីសម័យសង្គមរាស្ដ្រនិយមមកម្ល៉េះ គឺតាំងពីទសវត្សរ៍ទី៦០មក ។ ប៉ុន្ដែក្នុងរបបខ្មែរក្រហម កោះសន្ដិភាពបានផ្អាកការផ្សាយ គឺផ្អាកទាំងស្រុងតែម្ដង សូម្បីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ត្រូវស្ថិតក្នុងរបបខ្មែរក្រហមដែរ ។
ប៉ុន្ដែក្រោយរបបសង្គ្រាមត្រូវបានបញ្ចប់ លោកនាយកស្ថាបនិក បានប្រមូលផ្ដុំអ្នកកាសែត សល់ពីសង្គមបាន៤ទៅ៥នាក់ផលិតកាសែតអានឡើងវិញ ហើយមានការរីកចំរើនជាបណ្ដើរៗ រហូតមានកាសែតសំរាប់អានក្នុង ប្រទេសប្រមាណ២០០អង្គភាពនាពេលបច្ចុប្បន្ននេះ ។លោកខាន់ សុខឃន បានមានប្រសាសន៍បន្ដថា ដំណាក់កាលចុងក្រោយនេះ “កោះសន្ដិភាព” ស្ថិតក្នុងការផ្សាយព័ត៌មានតាម វិជ្ជាជីវៈដែលមានមូលដ្ឋានគ្រឹះរឹងមាំតាម រយៈការបណ្ដុះបណ្ដាលបុគ្គលិកឱ្យចេះពី របៀបរបបវិជ្ជាជីវៈច្បាស់លាស់ ។ ប៉ុន្ដែក៏អាចប្រឈមមុខនឹងការប្រកួតប្រជែងបន្ដទៀតដែរ ។បន្ទាប់ពីបានស្ដាប់ការពិពណ៌នាយ៉ាង សង្ខេបពីលោក ជា ហ្គារូដា និងលោកខាន់ សុខឃន មក នាយកប្រតិបត្ដិនិងក្រុមនិស្សិតបរទេសទាំងអស់បានសំដែងក្ដីជក់ចិត្ដហើយ សន្យាយកលទ្ធផលនៃដំណើរការចុះធ្វើទស្សនកិច្ចសិក្សាពីប្រវត្ដិសារព័ត៌មាន “កោះសន្ដិភាព” យកទៅធ្វើការសិក្សាប្រៀបធៀប ជាមួយបណ្ដាកាសែតល្បីនៅលើពិភពលោក ពិសេសគឺបណ្ដាប្រទេសដែលពួកគេរស់នៅ ។
តាមការឱ្យដឹងពីលោកនាយកប្រតិបត្ដិជាន់ខ្ពស់ និងសហប្រតិបត្ដិការរវាងសាកលវិទ្យាល័យ លីមកុកវីង ម៉ាឡេស៊ីជាមួយ កម្ពុជាបានឱ្យដឹងថា ក្រុមនិស្សិតចំរុះជាតិសាសន៍ខាងលើនេះ មកពីបណ្ដាប្រទេសនានា ចំនួន១២ប្រទេស គឺប្រទេសចិន ឥណ្ឌូណេស៊ី ជប៉ុន អ៊ីរ៉ង់ ស៊ូដង់ ឡេប៉ិននីន យេមែន ប៉ាឡេស្ទីន ថាន់សាន់ញ៉ា កេនយ៉ា នីហ្សេរីយ៉ា និងម៉ាឡេស៊ី ។លោកនាយកបានបន្ដថា និស្សិតខាងលើនេះសិក្សាលើផ្នែកព័ត៌មានវិទ្យា ផ្ដោតលើជំនាញថតរូប ថតភាពយន្ដជាដើម ។ ក្នុងដំណើរទស្សនកិច្ចសិក្សានៅកម្ពុជា ក្រុមនិស្សិតទាំង១២ប្រទេសមានគ្នាចំនួន៥៤នាក់ ដឹកនាំដោយសាស្ដ្រាចារ្យ៣រូបបានឆ្លៀតឱកាសសុំចូលធ្វើទស្សនកិច្ចសិក្សានៅក្នុងស្នាក់ការសារព័ត៌មាន “កោះសន្ដិភាព សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ និងស្ថានីយទូរទស្សន៍ CTN ដែលជាអង្គភាពព័ត៌មានពេញនិយម ដើម្បីសិក្សាអំពីផ្នែកកាសែត ផ្នែកព័ត៌មាននៅកម្ពុជាវាយ៉ាងម៉េច ហើយពាក់ព័ន្ធដូចម្ដេចខ្លះទៅក្នុងប្រទេស របស់ពួកគេគ្រប់ៗគ្នាលើផ្នែកព័ត៌មានវិទ្យានេះ ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោកជា ហ្គារូដា នាយកប្រតិបត្ដិសារព័ត៌មាន “កោះសន្ដិភាព” បាននាំប្រតិភូនិស្សិតបរទេសទាំងអស់ចូលធ្វើទស្សនកិច្ច នៅក្នុងស្នាក់ការដោយអនុញ្ញាតឱ្យប្រតិភូ ចូលសិក្សាស្រាវជ្រាវក្នុងការិយាល័យនិពន្ធ ការិយាល័យបច្ចេកទេស ការិយាល័យផ្សាយ ពាណិជ្ជកម្ម និងទស្សនកិច្ចក្នុងរោងពុម្ព ព្រមទាំងរៀបរាប់សកម្មភាពយកព័ត៌មានរបស់បុគ្គលិក “កោះសន្ដិភាព” តាមបណ្ដាខេត្ដ ទូទាំងប្រទេសផងដែរ ។ ក្នុងឱកាសនោះនិស្សិតកម្មសិក្សាទាំង អស់បានថតរូបភាពអំពីសកម្មភាពរស់រវើករបស់“កោះសន្ដិភាព”យកទៅសិក្សារៀនសូត្រនៅបរទេស និងដើម្បីធ្វើបទបង្ហាញដល់មិត្ដភក្ដិរបស់គេនៅតាមបណ្ដាប្រទេសរៀងៗខ្លួន ពេលត្រឡប់ទៅវិញ ។
(ដកស្រង់ពីគេហទំព័រកាសែតកោះសន្តិភាព)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ
វីយ៉ូទ្បុងយក្សទំងន់ជាង១០០គីទ្បូក្រាមអាចលេងបាន
ភ្លៀងព្យុះបក់បោកក្រុងសៀមរាប- ស្រុកប្រាសាទបាគង ខូចខាតផ្ទះ១០១ខ្នង ស្លាប់២នាក់ របួស៣នាក់
(ដកស្រង់ពីគេហទំព័រកាសែតកោះសន្តិភាព)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ
Subscribe to:
Posts (Atom)