ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី៣ មិថុនា លោកនាយឧត្ដមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជា ផ្លូវការនូវអគារមណ្ឌលកុមារកំព្រារបស់ សមាគមផ្ដល់ភាពញញឹមនៃកម្ពុជាស្ថិតក្នុង ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ។
អញ្ជើញចូលរួមក្នុងពិធីនោះមានលោក អ៊ុង អឿន អភិបាលខេត្ដបន្ទាយមានជ័យ លោកប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្ដ លោកឧត្ដមសេនីយ៍ប្រតិភូអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អស់លោក លោកជំទាវ គណៈអភិបាលខេត្ដ ក្រុមប្រឹក្សា ខេត្ដ លោកទ្រី ណារិន អភិបាលក្រុងប៉ោយ ប៉ែត លោកស្ទេ វិនចនហាយ ប្រធានមណ្ឌល កុមារកំព្រានិងភរិយា កងកំលាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កុមារ កំព្រា ប្រជាពលរដ្ឋ និងអង្គការជាតិ-អន្ដរ ជាតិចូលរួមយ៉ាងច្រើនកុះករ ។
លោកអ៊ុង អឿន តាងនាមក្រុមប្រឹក្សា ខេត្ដ គណៈអភិបាលខេត្ដ និងក្នុងនាមលោក ផ្ទាល់ បានសំដែងនូវភាពកក់ក្ដៅ និងលើក ឡើងថា ដោយមើលឃើញពីការខ្វះខាត របស់កុមារមួយចំនួនតាមស្រុក ភូមិ ព្រោះ តែជីវភាពក្រីក្រ ពិសេសកុមារកំព្រា ទើប លោកចូលរួមក្នុងការកសាងមណ្ឌលនេះឡើង ។
(ដកស្រង់ចេញពីគេហទំព័រ កោះសន្តិភាព)
Saturday, June 5, 2010
ព្រៃក្នុងមនុស្ស “បទកាកគតិ”
- សត្វរស់ពឹងព្រៃ មនុស្សពឹងសំដី ដោះស្រាយបញ្ហា
ពាក្យពេចន៍ទន់ភ្លន់ ពិរោះពិសារ ឆ្គាំឆ្គងម្ដេចម្ដា លើការអប់រំ ។
- សីលធម៍រស់នៅ ជួយកែតម្រូវ លើកស្ទួយសង្គម
តែមានអ្នកខ្លះ បែរជានិយម ទុកខ្លួនជាធំ តាមមហិឆ្ឆិតា។
- ធ្វើខុសទំនង សំដីជួរជង មានតែហឹង្សា
ស្មានថាខ្លួនឯង រែងខ្ពស់អស្ចារ្យ ដំកើងអាត្មា ថាមានតែអញ ។
- ខ្លះអាងអំណាច ឬកពារកោងកាច មិនដែលព្រមចាញ់
ដល់គេរិះគន់ កើតចិត្ដខឹងខ្នាញ់ ចង់បោះចង់បាញ់ ឱ្យគេវិនាស ។
- ជនបាតសង្គម គ្មានគេនិយម គេស្អប់គេជៀស
តែមនុស្សបែបនេះ មានច្រើនតែពាស យកដោតជន្លាស ក៏មិនអស់ផង ។
- ចិត្ដដូចសំដី ទ្រើសពាលអប្រិ៍យ នាំក្ដីមួរហ្មង
សម្ដីអ្នកលេង គ្រោតគ្រាតកន្លង ហារស្ដីម្ដងៗ គេទាស់ហរទ័យ។
- ចាស់ៗហៅថា “ជាពាក្យបាតផ្សារ ជាភាសាព្រៃ”
រស់ក្នុងសង្គម មិនដូចគេអី បែកឆ្វេងទីទៃ សំដីសាមាន្យ ។
- មនុស្សជាប់ក្នុងព្រៃ គេអាចលកលៃ ជួយរំដោះបាន
តែព្រៃក្នុងមនុស្ស ជាគ្រោះរំខាន តោងទាមជាប់ប្រាណ ជួយមិនបានទេ។
ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

Labels:
កំណាព្យ,
កម្ពុជា,
ចំណេះដឹងទូទៅ
Friday, June 4, 2010
របៀបចិញ្ចឹមគោ ក្របី
របៀបចិញ្ចឹមគោ ក្របី
I. ក្រោលគោ ក្របី :
១. ទីកន្លែង : នៅលើទីទួល មានខ្យល់អាកាសចេញចូល និងស្រួលបង្ហូរទឹកត្រូវនៅក្រោមខ្យល់ ដើម្បីកុំអោយធុំក្លិន ។
២. ទិស : បណ្តោយថ្ងៃ ឬ បញ្ឆៀងទៅទិសអាគ្នេយ៍ ។
៣. របៀបសង់ : កំរាលក្រោលត្រូវមានចំណោទ ដើម្បីបញ្ចេញទឹក
ផ្ទៃក្រឡា :
- គោ ក្របី ឈ្មោល : ៥ - ៦ ម.ការេ ក្នុងមួយក្បាល
- គោ ក្របី ញី : ៤ ម.ការេ ក្នុងមួយក្បាល
- មេ គោ ក្របី បំបៅកូន : ៤ - ៩ ម.ការេ ក្នុងមួយក្បាល
- កូន គោ ក្របី : ២ - ២.៥ ម.ការេ ក្នុងមួយក្បាល
កំពស់ក្រោល :
- គោ ក្របី ឈ្មោល : ១.៤០ ម - ១.៦០ ម
- គោ ក្របី ញី : ១.០០ ម - ១.២០ ម
ត្រូវមានទ្រុងដាក់ស្មៅ ចំបើង ដើម្បីទុកឲ្យគោ ក្របី ស៊ីបន្ថែមត្រូវមានអាងដាក់លាមក សង់ អោយឆ្ងាយពីក្រោល ។
II. ចំណី :
១. ប្រភេទចំណី :
- រុក្ខជាតិបៃតង : ស្មៅគ្រប់ប្រភេទ ស្លឹកឈើ ដើមពោត ចុងអំពៅ ទងដំឡូង ចំបើង ។ល។
- ប្រភេទមើម : ដំឡូងជ្វា ដំឡូងមី
- ប្រភេទផ្សេងទៀត : ចុងអង្ករ ពោត កន្ទក់ កាកសណ្តែក ម្សៅត្រី ម្សៅឆ្អឹង ម្សៅលាសគ្រុំអំបិល ។ ល ។
២. វិធានការដោះស្រាយបញ្ហាចំណី :
- នៅរដូវប្រាំង និង រដូវលិចទឹក : ច្រើនខ្វះស្មៅ ដូច្នេះអាចអោយស៊ីចំបើង ស្មៅស្ងួត..។ ល។
- រដូវច្រូតកាត់ : ត្រូវហាលចំបើង កញ្ជ្រាំង ធ្វើជាស្នឹម រក្សាទុកឲ្យគោ ក្របី ស៊ីបន្ថែម ។
- ពេលសំបូរស្មៅ : ត្រូវកាត់ស្មៅខ្ចី ហាលឲ្យស្ងួត ល្មមធ្វើជាស្នឹម ដូចចំបើង ដើម្បីទុកឲ្យវាស៊ី ជ្រើសយកស្មៅដែលជិតចេញផ្កាទើបសំបូរជីវជាតិ ។
របៀបចិញ្ចឹមគោ
I. ការជ្រើសរើសពូជ :
១. ការជ្រើសរើសពូជគោ : ជាទូទៅកសិកររបស់យើងចិញ្ចឹមគោគឺ ដើម្បីទុកភ្ជួរ រាស់ និងអូស ទាញ ដូច្នេះការជ្រើសរើសគឺ ត្រូវផ្អែកលើសមត្ថភាពភ្ជួររាស់ អូសទាញនេះឯង ។
ក/ អំពីរូបរាង :
- គោឈ្មោល : មាឌធំ មានលំនឹង ខ្ពស់មុខទាបក្រោយ រហ័សរហួន ស្លូត ។
- គោញី : មាឌល្មម រហ័សរហួន ស្លូត ។
ខ/ ផ្នែកដទៃទៀត :
- ក្បាល : ធំល្មមតែវែង ថ្ងាសទូលាយ មាត់ទូលាយ ច្រមុះសើម ស្លឹកត្រចៀកធំល្មម ធ្មេញស ស្មើ ជិតគ្មានប្រេះស្រាំ ស្នែងស្មើ ។
- ក និង ដងខ្លួន : កវែងល្មម ទ្រូងទូលាយ ស្មាទូលាយ ខ្នងវែងត្រង់ ឬ កោងឡើងលើបន្តិច ឆ្អឹង ជំនីធំមូល គូទទូលាយ ។
- ជើង : ជើងទាំងបួនធំត្រង់ ជើងមុខទាំងពីរឃ្លាតគ្នាត្រង់ បាតជើងត្រង់ខ្លី ធំល្មម ក្បាលជង្គង់ មូល ភ្លៅក្រោយទាំងពីរធំវែង ក្រចកជើងជិតរ៉ឹងមាំ ។
- កន្ទុយ : ធំ
- ស្បែក : រលោង ស្តើងល្មម រោមរាបជាប់ស្បែក
- ប្រដាប់បន្តពូជ :
គោឈ្មោល : ពងទាំងពីរធំស្មើ
គោញី : ក្រសោមដោះធំ សរសៃឈាមលើដោះ លេចចេញច្បាស់ ក្បាល់ដោះធំស្មើ ឃ្លាតពីគ្នា រោមទន់ យោនីរីកស្មើ ។
គ/ លទ្ធភាពធ្វើការងារ :
ដើរមិនទង្គិចជង្គង់ មិនក្បៀសក្រចក បាតជើងក្រោយទាំងពីរដើរចំបាតជើងមុខ ឬក៏ហួសទៅ មុខបន្តិច ។
- សាកល្បងយកវាទៅភ្ជួររាស់ អូសរទះ រើសទុកតែគោណា ដែលដើរលឿនមិនងាយហត់ ។
២. របៀបបង្កាត់ពូជ :
ត្រូវជ្រើសរើសរកបាល្អ ដែលនៅក្នុងភូមិ ឬ ក្នុងឃុំយើងមានកាលណា មេគោរកឈ្មោលយើង យកបាណាដែលយើងពេញចិត្ត ដែលក្នុងតំបន់ជិតនោះមាន ឬក៏ប្រើវិធីបង្កាត់ដោយសិប្បនិមិត្ត ជ្រើសយក ទឹកកាមបាដែលយើងស្រឡាញ់ចូលចិត្តមកបង្កាត់ នោះនឹងបានកូនល្អ តាមការចង់បាន ។
II. ការផ្តល់ចំណីអាហារ និង ការថែរទាំ :
១. ចិញ្ចឹមគោឈ្មោល :
ក/ ការផ្តល់ចំណី : រដូវរកញី ឈ្មោល ត្រូវបង្កើនចំណីពី ១០-២០% ក្នុង ១ ថ្ងៃ ប្រៀបនឹងរបបធម្មតា ។
- អោយស៊ីបន្ថែមកន្ទក់ ពន្លកស្រូវ អំបិល (៣គក្រ ចំបើង + ០.៥ គក្រ ពន្លក ស្រូវ +១.៥០ គក្រ កន្ទក់ម៉ត់ + ៦០ក្រាមអំបិល ក្នុងគោ ១ ក្បាល ) ។
ខ/ ការថែរទាំ :
- ខែក្តៅត្រូវឧស្សាហ៍មុជទឹក និងលែងឲ្យវាដើររកស៊ីដោយសេរី
- ខែភ្លៀងបន្ថយពេលវេលាលែងឲ្យវាដើររកស៊ី
- ត្រូវពិនិត្យមើលក្រចកជើងវារាល់ថ្ងៃ ក្នុង១ឆ្នាំ ត្រូវចិតក្រចក ២-៣ ដង
- ចាប់ពីអាយុ ៨ - ១០ ខែ ត្រូវខ្លុះច្រមុះ ដើម្បីងាយស្រួលដឹកវា ។
ចំពោះគោឈ្មោអាចឲ្យពាក់ញីក្នុងអាយុ ១៨ - ២៤ ខែ ។ ប្រើប្រាស់មានប្រសិទ្ធិភាពល្អ គឺក្នុង ចន្លោះពី ២-៦ ឆ្នាំ ។
២. ចិញ្ចឹមគោញី :
ចំពោះគោញីចាប់ផ្តើមរកឈ្មោលលើកដំបូងអាយុ ១៨-២៤ ខែ
- រដូវ : ២១ ថ្ងៃ
- រយៈពេលផើម : ២៨០ - ២៨៥ ថ្ងៃ
ក/ ការផ្តល់ចំណី :
ត្រូវថែទាំមេគោផើមឲ្យបានហ្មត់ចត់ មិនត្រូវឲ្យ វាធ្វើការហួសកម្លាំងទេ។ ពេលកើតកូនត្រូវឲ្យស៊ីស្មៅខ្ចី បន្ថែមកន្ទក់ ម្សៅត្រី អំបិល (៥០ក្រាមក្នុងគោ ១ក្បាល ក្នុងមួយថ្ងៃ ) ។
ខ/ ការថែទាំ :
* មុនពេលកើត : - ឲ្យមេគោសំរាកពីការងារ ១- ២ ខែមុនពេលកើត
- អោយស៊ីស្មៅខ្ចី
- ក្រោលត្រូវស្អាតបាត ស្ងៀមស្ងាត់
* ពេលកើត : ជាទូទៅការបង្កើតកូនរបស់មេគោ មិនសូវមានបញ្ហាទេ លើកលែងតែក្នុងករណីដែលមេពិបាក កើតដោយសារកូនភ្លោះ ឬក៏កូនក្នុងពោះឋិតក្នុងសភាពមិនធម្មតា ។ ពេលកើតភ្លាមត្រូវយកចំបើងជូតទឹក រំអិលឲ្យកូនគោឲ្យបានស្អាត រួចហើយទុកឲ្យមេវាលិត ។ ឲ្យមេគោផឹកទឹកអំបិល ឬ ក៏ទឹកតែលាយស្រា ( ទឹកតែ ១លីត្រ + ស្រា ១០ សា្លបព្រាបាយ ) តាមធម្មតាសុកធ្លាក់អស់ក្នុងចន្លោះពេលពី ៤-៦ ម៉ោង ។
* ក្រោយពេលកើត : យកទឹកក្តៅអ៊ុនៗ លាយអំបិលលាងទឹកសំអាតដោះ យោនី និងម្តុំគូទ ខាងក្រោយ ។
- កើតបាន ១ ម៉ោងត្រូវឲ្យកូនគោបៅដោះ
- ឲ្យមេគោស៊ីស្មៅខ្ចី ស៊ីបបរ ឬក៏ចំណីណាដែលស្រួលរំលាយ
- ឲ្យមេគោសំរាក ១ខែ ក្រោយពេលបង្កើតកូន រួចហើយឲ្យធ្វើការស្រាលៗ ជាបណ្តើរៗ ។
៣. ការចិញ្ចឹមកូនគោ :
- ឲ្យកូនគោបៅទឹកដោះដំបូងភ្លាម ក្រោយពេលវាអាចងើបឈរបាន ។
- ក្នុង ១០ ថ្ងៃដំបូងត្រូវឲ្យកូនគោបៅឲ្យបានឆ្អែតគ្រប់គ្រាន់
- មិនត្រូវលែងកូនគោ ឲ្យដើរតាមមេវាទេ
- ចាប់ពីអាយុ ១ ខែត្រូវបង្កាត់កូនគោឲ្យចេះស៊ីស្មៅខ្ចី
- អាចផ្តាច់ដោះកូន គោក្នុងអាយុ ៥- ៦ ខែ
៤. ចិញ្ចឹមគោភ្ជួររាស់ អូសទាញ :
ក/ ការផ្តល់ចំណី :
បើឲ្យគោធ្វើការពេញ ១ ថ្ងៃត្រូវឲ្យវាស៊ី ៣ ពេលព្រឹក ថ្ងៃត្រង់ និងយប់ ។ ត្រឡប់មកពីធ្វើការ មិនត្រូវឲ្យស៊ីភ្លាមទេត្រូវឲ្យវាសំរាក លាងទឹកសំអាតខ្លួនប្រាណឲ្យវា រួចហើយ ៣០ នាទីក្រោយឲ្យផឹកទឹក លាយអំបិល (១០ក្រាមក្នុងទំងន់ ១០០ គក្រ) រួចហើយសឹមឲ្យស៊ី ។ ខែក្តៅ ធ្វើការ ហើយមិនត្រូវឲ្យគោផឹកទឹកភ្លាមទេ ត្រូវឲ្យវាសំរាក ១៥-២០ នាទី សិនសឹមឲ្យវាផឹកទឹក ។ ត្រូវឲ្យគោផឹក ទឹកស្អាត ២០ - ៣០ លីត្រ ។
ខ/ ការថែទាំ :
- ក្រោយពេលភ្ជួររាស់រួចត្រូវច្របាច់ស្មាឲ្យវា
- លាងទឹកឲ្យវារាល់ថ្ងៃ ក្រោយសំរាកពីការងារ ៣០ នាទី
- បើភ្ជួរពេញមួយព្រឹក ត្រូវឲ្យសំរាកពីរដងម្តងពី ២០-៣០ នាទី
- បើភ្ជួររាស់ជាប់គ្នា ៥-៦ ថ្ងៃ គួរឲ្យសំរាក ១ ថ្ងៃ
- ក្នុងរដូវភ្ជួររាស់ខ្លាំង បើឃើញសុខភាពវាទ្រុឌទ្រោមត្រូវឲ្យសំរាក ៣-៤ថ្ងៃ បំប៉នស្មៅខ្ចី កន្ទក់ បបរ ។ ល។
៥. ចិញ្ចឹមគោសាច់ :
ចែកជា ៣ តំណាក់កាល :
ក/ តំណាក់កាលបៅដោះ : គឺចាប់ពីពេលកើតរហូតដល់អាយុ ៦ ខែ
- ក្រោយពេលកើត គប្បីជូតសំអាតកូនឲ្យស្អាត រួចហើយឲ្យបៅទឹកដោះដំបូង
- អាយុ ២ ខែ ឲ្យស៊ីស្មៅខ្ចី - អាយុ ៤ ខែ ឲ្យស៊ី កន្ទក់ ចុងអង្ករ កាកសណ្តែក ម្សៅត្រី
ខ/ ពីអាយុ ៧ - ២១ ខែ :
អោយស៊ីបន្ថែមជាតិអុយរ៉េ (តែមិនឲ្យលើសពី ២៥ក្រាម ក្នុងទំងន់សត្វ ១០០គក្រក្នុង ១ថ្ងៃ) ហើយត្រូវចែកជាពីរពេល ។ ដើម្បីកុំឲ្យពិបាក ត្រូវគ្រៀវកូន គោក្នុងអាយុ ១ ឆ្នាំ ។
គ/ ពីអាយុ ២២-២៤ ខែ :
- រដូវក្តៅ លែងឲ្យស៊ីសេរីលើវាលស្មៅ យប់ឲ្យស៊ីបន្ថែមស្មៅខ្ចី ចំបើង ស្មៅស្ងួត ។
- រដូវភ្លៀង មិនត្រូវឲ្យគោនៅកណា្តលភ្លៀងយូរពេកទេ ត្រូវមានស្មៅ ចំបើង បង្ការទុកឲ្យគោ ស៊ី ។ ឲ្យស៊ីបន្ថែម កន្ទក់ កាកសណ្តែក ម្សៅត្រី ។
របៀបចិញ្ចឹមក្របី
I. ការជ្រើសរើសពូជ :
បើយើងជ្រើសរើសក្របីសំរាប់ភ្ជួររាស់ អូសទាញ នោះការជ្រើសរើសគឺ ដូចគ្នានឹងគោដែរ ។
II. របៀបបង្កាត់ពូជ :
អោយពាក់ផ្ទាល់ លែងក្របីញី និង ក្របីឈ្មោល ជាមួយគ្នាក្នុង ហ្វូងនោះអត្រាបង្កកំណើតខ្ពស់ មិនចុះសោហ៊ុយ តែក្របី ឆាប់ចុះខ្សោយ ។ អោយពាក់តាមការកំណត់ : ចិញ្ចឹមក្របីញីដោយឡែកពីក្របីឈ្មោល ។ កាលណាក្របីញីរក ឈ្មោល ទើបយកបាដែលយើងពេញចិត្តមកឲ្យពាក់ របៀបនេះយើងអាចដឹង ថ្ងៃដាក់ឈ្មោល និងថ្ងៃកើត ហើយអាចជ្រើសរើស ក្របីឈ្មោលល្អទុកធ្វើពូជ ។
III. ការផ្តល់ចំណី និង ថែទាំ :
ក្របីឈ្មោល : អាយុពី ២-២.៥ឆ្នាំ ចាប់ផ្តើមហិតញី តែគប្បីអោយវាពាក់ញីក្នុងអាយុ ៣-៤ឆ្នាំ ហើយគ្រៀវក្នុងអាយុ ១០ឆ្នាំ ។ ចំពោះក្របីឈ្មោលដែលមិនទុកធ្វើពូជ ត្រូវគ្រៀវក្នុងអាយុ ៥-៦ ឆ្នាំ ។
ក្របីញី : អាយុដាក់ឈ្មោលជាលើកដំបូង គឺ ២-៣ ឆ្នាំ ។
- រយៈពេលរក ឈ្មោលជាមធ្យមគឺ ៤ ថ្ងៃ (២-៩ ថ្ងៃ) ។
- រដូវ : ២៨ ថ្ងៃ
- រយៈពេលផើមជាមធ្យម ៣០៧ ថ្ងៃ (៣០០-៣១៥ ថ្ងៃ) ចំពោះការថែទាំ និង ផ្តល់ចំណី គឺដូចគ្នានឹងការចិញ្ចឹមគោដែរ ។
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
Labels:
កសិកម្ម,
ការចិញ្ចឹមសត្វ,
ចំណេះដឹងទូទៅ
សេដាកធ្វើសិក្ខាសាលាសហព័ន្ឋសហគមន៍អ្ន៍កផលិតស្រូវសរីរាងថ្នាក់ជាតិ
ភ្នំពេញ: អង្គការសេដាកបានរៀបចំសិក្ខាសាលាសហព័ន្ឋសហគមន៍ អ្នកផលិតស្រូវសរីរាង្គថ្នាក់ជាតិ មួយនៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១០នៅការិយាល័យ កណ្តាលរបស់ អង្គការសេដាក ក្រុងភ្នំពេញដែលមានតំនាងសហគមន៍ចំនួន ៥០នាក់ ចូលរួម ។
អ្នករៀបចំកម្មវិធីបាននិយាយថាដើម្បីរៀបចំសហគមន៍ផលិតស្រូវ សរីរាង្គឲ្យមានលក្ខណៈស្តង់ដាត្រឹមត្រូវ និងដើម្បីពង្រឹងគណៈកម្មការ ក៏ដូចជាក្រុមឲ្យមានសមត្ថភាព និងរៀនសូត្រពីបទពិសោធន៍ពីគ្នាទៅវិញទៅមកទើបមានការរៀបចំសិក្ខាសាលា នេះឡើង ។ សមាជសហព័ន្ឋសហគមន៍អ្នកផលិតស្រូវសរីរាង្គ ថ្នាក់ជាតិនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនក្នុងនោះដូចជា ដើម្បីពង្រឹងនូវសមត្ថភាពនិងការយល់ដឹងបន្ថែមអំពីការបន្សុត ពូជស្រូវ, ការបង្ហាញរបាយការណ៏ ប្រមូលទិញស្រូវក្នុងឆ្នាំ ២០០៩-២០១០, ការបង្ហាញរបាយការណ៏ពង្រាងទិន្នន័យសំរាប់ឆ្នាំ ២០១០២០១១, ផ្សព្វផ្សាយរៀបចំយុទ្ឋសាស្ត្រការងារ សំរាប់នៅរដូវខាងមុខ និងការរៀបចំយុទ្ឋសាស្ត្រប្រមូលទុនភាគហ៊ុនរកស៊ីរួមគ្នារបស់សមាជិកសហព័ន្ឋថ្នាក់ជាតិ ។
អង្គការសេដាកបានអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានចាប់តាំងពី ឆ្នាំ ១៩៩៩ ដែលបានចាប់ផ្តើមដំបូងនូវភូមិ ចំនួន ៣ នៅស្រុកបាភ្ម្នំ ខេត្តព្រៃវែង ។ រហូតមកដល់ ឆ្នាំ ២០១០នេះ កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានបានគ្រប់ដណ្តប់នៅលើភូមិ ចំនួន ៣២០០ស្ថិត ក្នុងខេត្តចំនួន ២០នៅក្នុងប្រទេសកម្ពុជា ។ កសិករប្រមាណជា ១០០ ០០០ គ្រួសារ បានទទួល ផលប្រយោជន៍ពីកម្មវិធី ជាពិសេសបានកើននូវផលិតផលកសិកម្ម។ ដើម្បីឲ្យកសិករទទួលបាននូវផលចំនេញច្រើនពី ផលិតកម្មរបស់ខ្លួន ក៏ដូចជាបាននូវការអនុវត្តកម្មវិធីប្រកបដោយនិរត្តរភាព សេដាកបានផ្តួចផ្តើមគំនិតបង្កើតនូវទីផ្សារ អង្គការសេដាក ដើម្បីភ្ជាប់កសិករមកទីផ្សារ ជាពិសេសផលិតកម្មស្រូវ ។ ទីផ្សារអង្គការសេដាក បានទិញស្រូវពីក្រុមតាំងពីឆ្នាំ ២០០៣មកម្លេះ ។ ការទិញស្រូវរបស់ទីផ្សារ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្នាំ ២០០៣ទីផ្សារបានទិញស្រូវចំនួន ១០តោនពីក្រុមផលិតចំនួន ១៨ក្រុម ហើយឆ្នាំ ២០០៩-២០១០នេះ ទីផ្សារបានទិញស្រូវបានចំនួនប្រមាណ១.៥០០ តោន ៕

ព័ត៌មាន,
ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ចូលរួមសន្និសីទកំពូល និយាយពីសន្តិសុខ នៅតំបន់អាស៊ី
ភ្នំពេញ: លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមក្នុងសន្និសីទកំពូលលើកទី៣ ស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ( CICA ) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង អ៊ីស្តង់ប៊ូល ប្រទេសទួរគី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១០។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់នាយកដ្ឋានព័ត៌មាន ក្រសួងការបរទេស ។
សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនានេះ បានបញ្ជាក់ថា សន្និសីទកំពូល រយៈពេល ៣ ថ្ងៃនេះ គឺជាវេទិកាសម្រាប់សហប្រតិបត្តិការចម្រុះ កិច្ចសន្ទនានយោបាយ និងការកសាងទំនុកចិត្ត ដើម្បីធានាសន្តិសុខ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី ។
លោកប្រមុខការទូត ហោ ណាំហុង ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមសន្និសីទកំពូលនេះ តបតាមការអញ្ជើញរបស់លោក ណីស៊ុលតង់ ណាហ្សាបេយូ ( Nursultan Nazarbayev ) ប្រធានាធិបតី នៃប្រទេសកាហ្សាកស្តង់ និងលោក អាប់ឌុលឡា ហ្គូល ( Abdulalah Gul ) ប្រធានាធិបតី នៃប្រទេសទួរគី ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនានេះ បានបញ្ជាក់ថា សន្និសីទកំពូល រយៈពេល ៣ ថ្ងៃនេះ គឺជាវេទិកាសម្រាប់សហប្រតិបត្តិការចម្រុះ កិច្ចសន្ទនានយោបាយ និងការកសាងទំនុកចិត្ត ដើម្បីធានាសន្តិសុខ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី ។
លោកប្រមុខការទូត ហោ ណាំហុង ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមសន្និសីទកំពូលនេះ តបតាមការអញ្ជើញរបស់លោក ណីស៊ុលតង់ ណាហ្សាបេយូ ( Nursultan Nazarbayev ) ប្រធានាធិបតី នៃប្រទេសកាហ្សាកស្តង់ និងលោក អាប់ឌុលឡា ហ្គូល ( Abdulalah Gul ) ប្រធានាធិបតី នៃប្រទេសទួរគី ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ
ភ្នំពេញនឹងមានអគារកម្ពស់ ៣៨ ជាន់នៅឆ្នាំ២០១២
ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់អគារកម្ពស់ ៣៨ ជាន់ ដែលចុះកិច្ចសន្យាសាងសង់រវាងក្រុមហ៊ុន Vattanac Properties Co.,Ltd និងក្រុមហ៊ុន POSCO E&C LTD របស់ប្រទេសចិន កាលពីរសៀលថ្ងៃ ពុធ ទី២ ខែមិថុនា ឆ្នាំ២០១០ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ។
លោកស្រី ឈុន លាង បណ្ណាធិការក្រុមហ៊ុន Vattan ac Properties បានឱ្យដឹងថា នៅឆ្នាំ២០០៥ ក្រុមហ៊ុន Vattan ac Properties បានត្រៀមទុនវិនិយោគគម្រោងសំណង់អគារនេះ ក្នុងទឹកប្រាក់ប្រមាណជា ៣០ លានដុល្លារអាមេរិក ប៉ុន្តែដោយសារការជឿជាក់លើនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ទោះបី ស្ថិតក្នុងបរិយាកាសនៃវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់មួយចំនួនក៏ដោយក៏ក្រុមហ៊ុនេ នៅតែប្តេជ្ញាចិត្តតស៊ូសាងសង់សំណង់អគារនេះឥតរុញរា និងបានបង្កើនទុនវិនិយោគរហូតដល់ ១៥០ លានដុល្លារអាមេរិកទៀតផង ។
លោកស្រីបណ្ណាធិការក្រុមហ៊ុនបានបញ្ជាក់ថា គំរោងសាងសង់អគារនេះ នឹងត្រូវបញ្ចប់ជាស្ថាពរតាមកាលបរិច្ឆេតកំណត់នៅខែ កញ្ញា ឆ្នាំ២០១២ ខាងមុខ ។ អគារវឌ្ឍនៈកាពីតាលនេះ បានសាងសង់លើផ្ទៃដី ១២៨.០០០ ម៉ែត្រការ៉េ មាន ៣៨ ជាន់ កំពស់ ១៨៣,៨០ ម៉ែត្រ និងចំណតរថយន្តក្រោមដី ៤ ជាន់ ដែលនឹងផ្តល់នូវទីតាំងសម្រាប់សកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទដោយរួមបញ្ចូលទាំងធនាគារ ការិយាល័យ ផ្សារទំនើប ។ ល។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា ជំហរនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចមានសន្ទុះទៅមុខជានិច្ច ។ ចំណែកឯសកម្មភាពសាង សង់នានានៅកម្ពុជាបានបង្ហាញយ៉ាងច្បាស់នូវលំហូរចូលនៃមូលធនមកកម្ពុជា ព្រមទាំងក្លាយជាប្រភពដ៏សំខាន់សំរាប់ស្រូបយក កំលាំងពលកម្មថ្មីរបស់យុវជនកម្ពុជាលើទីផ្សារពលកម្ម ។ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុង តែរៀបចំយុទ្ធសាស្ត្របន្ទាន់មួយចំនួនក្នុងការតំរង់ទិសកំលាំងពលកម្មថ្មីនេះ ឱ្យស៊ីសង្វាក់គ្នាជាមួយតំរូវការ ពលកម្មលើទីផ្សារការងារនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតតាមរយៈការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារពលកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
Labels:
កម្ពុជា,
ចំណេះដឹងទូទៅ,
ប្រវត្តិសាស្ត្រ,
ព័ត៌មាន
ទូតខ្មែរទទូចសុំឲ្យថៃពិចារណាដោះលែងកម្មករខ្មែរម្នាក់
ស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ ទទូចឲ្យអាជ្ញាធរថៃ ពិចារណាដោះលែងកម្មករខ្មែរម្នាក់ ឲ្យមានសេរីភាពឲ្យបានឆាប់ ដោយសារតែអាជ្ញាធរថៃបានចាប់ខ្លួនប្រឡំ ហើយចោទប្រកាន់កម្មករខ្មែររូបនោះពីបទឧក្រិដ្ឋ ដែលគាត់មិនបានប្រព្រឹត្តសោះនោះ។
ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចេញលិខិតមួយនៅថ្ងៃ១ មិថុនាកន្លងទៅនេះ ផ្ញើជូនក្រសួងការបរទេសថៃ ដោយសុំឲ្យពិចារណា និងពិនិត្យដោយយកចិត្តទុកដាក់ ដើម្បីផ្ដល់យុត្តិធម៌ និងសេរីភាព ដល់កម្មករខ្មែរម្នាក់ឈ្មោះ សាន មុន្នីភេត ដែលអាជ្ញាធរថៃបានចាប់ខ្លួនកាលពីថ្ងៃ១៩ ឧសភា ឆ្នាំ២០១០។
អាជ្ញាធរថៃបានចាប់ខ្លួនកម្មករខ្មែររូបនោះទៅជាមួយក្រុមបាតុករអាវក្រហម ក្នុងព្រឹត្តិការណ៍ដែលសមត្ថកិច្ចថៃបានបង្ក្រាបបាតុកម្មរបស់ក្រុមអាវក្រហមប្រឆាំងរដ្ឋាភិបាល លោក អាភីស៊ិត វេតឆាឈីវ៉ាក់ កាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅ ដោយគេបានចោទថា កម្មករខ្មែររូបនោះបានចូលរួមដុតធនាគារមួយនៅក្នុងទីក្រុងបាងកក។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១០ ថា តាមការឆ្លើយប្រាប់មន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកនោះ គឺកម្មករខ្មែរ លោក សាន មុន្នីភេត នៅតែអះអាងថា គាត់ជាមនុស្សដែលគ្មានទោសកំហុសឡើយ។
លោក កុយ គួង បានបញ្ជាក់ថា ៖ «កាលពីកន្លងទៅនេះ មន្ត្រីស្ថានទូតបានទៅជួបគាត់នៅក្នុងមន្ទីរឃុំឃាំងរបស់នគរបាលថៃហ្នឹង គឺថា គាត់បញ្ជាក់ថា គាត់មិនបានចូលរួមទេ គឺគាត់គ្រាន់តែឈរក្បែរនោះ មើលការដុតអគារប៉ុណ្ណោះឯង ពេលនោះក៏នគរបាលថៃ ស្រាប់តែមកចាប់តែម្ដង! បញ្ហានេះយើងទាមទារឲ្យអាជ្ញាធរថៃពិនិត្យបញ្ហានេះឡើងវិញ ដោយយកចិត្តទុកដាក់បំផុត ដើម្បីផ្ដល់យុត្តិធម៌ឲ្យគាត់ឲ្យបានឆាប់ ហើយគាត់នៅតែបញ្ជាក់ថា គាត់មិនបានប្រព្រឹត្តទេ ទោះបីជានគរបាលថៃបានប្រើអំពើហិង្សាខ្លះមកលើគាត់ ដូចជាការវាយឲ្យរបួសមាត់ ហើយនិងការវាយទៅលើដើមទ្រូងរបស់គាត់នោះ»។
នៅក្នុងលិខិតកំណត់ការទូតខ្មែរប្រចាំនៅទីក្រុងបាងកកនោះ បានសរសេរឲ្យដឹងថា ការប្រើអំពើហិង្សាបង្ខំឲ្យសារភាពពីក្រុមអាជ្ញាធរប្រទេសថៃនោះ គឺជាការរំលោភបំពានទាំងកំរោលទៅលើច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
ព្រឹត្តិការណ៍បង្ក្រាបពីក្រុមអាជ្ញាធរថៃ ទៅលើក្រុមបាតុករអាវក្រហមប្រឆាំងរដ្ឋាភិបាលរបស់លោកអាភីស៊ិត វ៉េតឆាឈីវ៉ាក់ នោះ បានធ្វើឲ្យមនុស្ស ៨៨នាក់ស្លាប់ និងរងរបួសជិត ២ពាន់នាក់ ហើយយ៉ាងហោចណាស់មានមនុស្ស ១៤០នាក់ត្រូវចាប់ខ្លួន៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ី)

Subscribe to:
Posts (Atom)