Thursday, June 3, 2010

កម្មការិនី​រោងចក្រ​ស្បែកជើង ដួល​សន្លប់​បន្ដបន្ទាប់​៣៥​នាក់ ផ្អើល​កម្មករ​ផ្សេង​ទៀត​ឈប់​ធ្វើការ

ទិដ្ឋភាព​កម្មការិនី​ដែល​ដួល​សន្លប់​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរពេទ្យ​បន្ដបន្ទាប់

ទិដ្ឋភាព​កម្មការិនី​ដែល​ដួល​សន្លប់​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរពេទ្យ​ បន្ដបន្ទាប់

ទិដ្ឋភាព​កម្មការិនី​ដែល​ដួល​សន្លប់​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរពេទ្យ​ បន្ដបន្ទាប់ ខេត្ដកណ្ដាល ៖ កម្មការិនី​រោងចក្រ ផលិត​ស្បែកជើង​យីហោ​ថៃ​ហ្គើ​រ​វី​ង​ចំនួន ៣៥​នាក់​បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់ត្រូវ​បាន ដឹក​តាម​រថយន្ដ​ខ្លះ និង​ម៉ូតូ​ខ្លះទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ឯកជន​ជា​បន្ដបន្ទាប់ ។ ចំណែកឯ​កម្មករ​-​កម្មការិនី​ដែល​មិន​ដួល សន្លប់​រាប់រយ​នាក់​ទៀត នាំ​គ្នា​ឈប់​ធ្វើការ រត់​ចេញ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ហេតុការណ៍នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១០ ដែល​រោងចក្រនោះ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភូមិ​ត្រ​ញំ​ង​ឈូក ឃុំ​កន្ទោក ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កម្មករ​ចាប់ផ្ដើម​មាន​អាការ​មិន​ស្រួលខ្លួន និង​ដួល​សន្លប់២​ទៅ​៣​នាក់​តាំងពី​វេលា​ម៉ោង​៧​ព្រឹក​មកម្ល៉េះ ប៉ុន្ដែ​មិន​ទាន់​មានការ​ភ្ញាក់ផ្អើល​ប៉ុន្មានទេ ហើយ​ខាង​រដ្ឋបាល​រោងចក្រ​បាន​អះអាងថា កម្មការិនី​ដែល​ដួល​សន្លប់​នោះ គឺ​ដោយសារ​ពួក​គេ​ខ្សោយ និង​គិត​ច្រើន ព្រោះ​មាន វិបត្ដិ​ក្នុង​គ្រួសារ ។

លុះដល់​វេលា​ម៉ោង​១១ ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​មាន​អ្នក​ដួល​សន្លប់ ជា​បន្ដបន្ទាប់​ទៀត ធ្វើ​ឱ្យ​មានការ​ជ្រួល ច្របល់​ពេញ​ក្នុង​រោងចក្រ ។ ឃើញ​បែប​នេះកម្មករ​រាប់រយ​នាក់​ទៀត​បាន​នាំ​គ្នា​រត់​ចេញពីរោងចក្រ​ក្នុង​សភាព​ភ័យ​បារម្ភ ។ ប្រភព​ដដែល​បន្ដ​ទៀត​ថា កម្មករ​នៅ​ក្នុងរោងចក្រ​នោះ​សរុប​ចំនួន​៤២០​នាក់ ហើយកម្មករ​ដែល​ដួល​សន្លប់​មាន​ចំនួន​ជិត​៥០​នាក់ ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ ឯកជន​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ដ្រ​ស្រុក អង្គស្នួល និង​សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ការ​ដួល​សន្លប់​នោះ គឺបណ្ដាល​មក​ពី​ពួក​គេ​ធ្វើការ​ហួសកំលាំង និងពុល​ក្លិន​គីមី​ស្បែកជើង ។ បុគ្គលិក​រដ្ឋបាល​រោងចក្រ​និយាយ​ឱ្យ ដឹង​ថាកម្មការិនី​ដែល​ដួល​សន្លប់​នោះ គឺ មាន​ចំនួន​តែ​៣៥​នាក់​ប៉ុណ្ណោះ មិន​មាន​ច្រើនទេ ហើយ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា ពួក​គេ​មានសុខភាព​ខ្សោយ ខ្វះ​ជាតិ​កាល់ស្យូម ។ ក្រោយ​ពេល​គ្រូពេទ្យ​ដាក់​សេរ៉ូម និង​ចាក់ ថ្នាំ​ព្យាបាល​រួច​មក ពួក​គេ​មួយ​ចំនួន​បានដឹងខ្លួន ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្នុង​ចំណោម​អ្នក ទាំងនោះ​គឺ​មួយ​ចំនួន​ដួល​សន្លប់ និង​មួយចំនួន​ទៀត​គ្រាន់តែ​ទន់​ដៃ ទន់​ជើង ឬ​ងងឹត មុខ​ប៉ុណ្ណោះ ។ប្រភព​ដដែល​បន្ដ​ថា សព្វ​ថ្ងៃនេះ​រោង ចក្រ​មិន​មាន​ធ្វើការ​ថែម​ម៉ោង​ទេ ព្រោះ​មិនសូវ​មានការ​ងារ​ច្រើន ខណៈ​តំរូវការ​នាំ​ចេញ តិច ដូច្នេះ​កម្មករ​មិន​មាន​អ្វី​ដែល​ត្រូវ​ធ្វើការ ហួសកំលាំង​ទេ ។ ម្យ៉ាងទៀត​មុន​ពេល​ដួល សន្លប់​នោះ មានកម្ម​ការិនី​ផ្នែក​អនាម័យ​ម្នាក់ ត្រូវ​បាន​ខ្មោច​ចូល ហើយ​និយាយ​ឱ្យ​មានការ សែនព្រេន និង​រៀបចំ​ឱ្យ​មានទឹក​ជាដើម​នៅ ទីនោះ ។ ព្រលឹង​ខ្មោច​នោះ​បាន​គំរាម​ថា បើ​មិន​រៀបចំ​ទេ នឹង​មិន​ធ្វើ​ឱ្យ​ទីនោះ​បាន​សុខ ឡើយ​។ ដោយសារ​តែ​កម្មការិនី​ម្នាក់​នោះ ត្រូវ​ខ្មោច​ចូល​និយាយ​បែប​នេះ​ហើយ ទើបធ្វើ​ឱ្យ​កម្មការិនី​ទាំងអស់​មាន​អារម្មណ៍​ភ័យខ្លាច​ហើយ​គួប​ផ្សំ​នឹង​ពួក​គេ​មាន​សុខភាព ខ្សោយ ខ្វះ​ជាតិ​កាល់ស្យូម​ផង ទើប​ដួលសន្លប់​ជា​បន្ដបន្ទាប់​តែ​ម្ដង ។

(ដកស្រង់ចេញពីគេហទំព័រកាសែត កោះសន្តិភាព)

កំណត់​យក​ថ្ងៃ​ទី​២៤ មិថុនា ជា​ថ្ងៃ​សម្ពោធ​ស្ពាន​អាកាស​សមិទ្ធផល​ថ្មី​ទី​១​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍

លោកអភិបាលរាជធានីបើកកិច្ចប្រជុំកំណត់ថ្ងៃសម្ពោធស្ពានអាកាស

ស្ពានអាកាសដែលបានស្ថាបនារួចរាល់រង់ចាំថ្ងៃសម្ពោធ

ស្ពានអាកាសដែលជាសមិទ្ធផលថ្មី១នៃប្រព័ន្ធគមនាគមន៍រាជធានី​ភ្នំពេញ ៖ ស្ពាន​អាកាស​ក្បាលថ្នល់​ដែល​រាជរដ្ឋាភិបាល​បាន​បើក​ការដ្ឋានស្ថាបនា កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០០៩ កន្លងមក ពេល​នេះ​បាន​ស្ថាបនា​រួចរាល់​ហើយ នៅសល់​ការងារ​សំអាត ការ​ពង្រីក​ផ្លូវ​ព្រះ​មុនីវង្ស ដាក់​ភ្លើងស្ដុប និង​ការ​ស្ថាបនា​សួនច្បារក្រោម​ស្ពាន​ដែល​មន្ដ្រី​ជំនាញ​គ្រប់​ផ្នែក​កំពុងសំរុក ដើម្បី​ឱ្យ​រួចរាល់​ទាំងស្រុង បន្ទាប់​ពីមានការ​កំណត់​យក​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ ២០១០ ជា​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ។ តាម​ការ​គ្រោងទុក ពិធី​សម្ពោធដ៏​មហោឡារិក​ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។

ដោយ​មានការ​កំណត់​យក​ថ្ងៃ​ទី​២៤ មិថុនា ជា​ថ្ងៃ​សម្ពោធ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២ មិថុនា សាលា​រាជធានី​ភ្នំពេញបាន​បើក​កិច្ច ប្រជុំ​បន្ទាន់​មួយក្រោម​អធិបតីភាព​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ដោយមានការ​ចូលរួម​ពី​មន្ដ្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក រួម​ទាំង​ផ្នែក​អគ្គិសនី​ខ្សែកាប និង​រដ្ឋាករទឹក ជាដើម ដើម្បី​សហការ​សំរួល​ការងារ ជាពិសេស​ស្ថាបនា​ពង្រីក​ផ្លូវ​ដែល​មានការ​ប៉ះពាល់​ប្រព័ន្ធ​ក្រោម​ដី​ដែល​បង្ក​ការ​យឺតយ៉ាវ ។
មន្ដ្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​បានលើក​ឡើង​ថា ចំពោះ​ការងារ​ស្ថាបនា​ស្ពានអាកាស​នេះ អនុវត្ដន៍​បាន​រួចរាល់​ហើយ​រាប់ទាំង​ការ​បំពាក់​ភ្លើង​បំភ្លឺ​ជាដើម តែ​ការងារសេសសល់មានការ​ស្ថាបនា​សួនច្បារ​ក្រោមស្ពាន ការ​ស្ថាបនា ឬ​ពង្រីក​ផ្លូវ​ព្រះ​មុនី​វង្ស និង​ការ​បំពាក់​ភ្លើងស្ដុប​នៅ​ច្រមុះជ្រូក​បំបែកមហាវិថី​ព្រះ​មុនី​វង្ស និង​វិ​ថី​លេខ​២៧១ ។ ការងារ​នេះ​ត្រូវ​ចោទ​ជា​បញ្ហា​នៅ​ត្រង់​ប្រព័ន្ធខ្សែកាប ខ្សែភ្លើង និង​ប្រព័ន្ធ​ខ្សែ​ក្រោម​ដីផ្សេង​ៗ​ទៀត ដែល​បង្ក​ការ​រាំងស្ទះ​ដល់​ការពង្រីក​ផ្លូវ ។

តំណាង​ក្រុមហ៊ុន O.C.I.C ដែល​ទទួលម៉ៅ​ការ​ស្ថាបនា​ស្ពាន​អាកាស​ក្បាលថ្នល់​នេះបាន​អះអាង​ថា ក្រុមការងារ​របស់​លោក​រង់ចាំតែ​អនុវត្ដន៍​នោះ​ទេ នៅ​ពេល​អាជ្ញា​ធរមាន សមត្ថកិច្ច​សំរួល​ការងារ​ប៉ះពាល់​រួច​ហើយការងារ​នេះ​នឹង​សំរុក​ឱ្យ​រួចរាល់​ទាន់​ថ្ងៃសម្ពោធ​ជា​ផ្លូវការ ។
នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក​កែប ជុតិមា បាន​លើក​ឡើង​នូវ​ចំណុច​កែ​លំអ​ខ្លះ​ទាក់ទិនទៅ​នឹង​ការ​តុបតែង ឬ​ការ​ស្ថាបនា​សួនច្បារ និង​ណែនាំ​ឱ្យ​មន្ដ្រី​ជំនាញ​រួសរាន់​រៀបចំ​បំពាក់ភ្លើងស្ដុប​ឱ្យ​បាន​លឿន រួម​ទាំង​ការងារ​សេសសល់​ផ្សេង​ៗ​ធ្វើ​យ៉ាងណា​ឱ្យ​រួចរាល់​មុន​ថ្ងៃសម្ពោធ ។ លោក​កែប ជុតិមា បាន​ដាក់ឱសានវាទ​ដល់​ក្រុមហ៊ុន​ឯកជន ក៏​ដូច​ស្ថាប័នពាក់ព័ន្ធ​ដែល​មាន​ប្រព័ន្ធ​ខ្សែ​ក្រោម​ដីពាក់ព័ន្ធផល​ប៉ះពាល់​ទៅ​នឹង​ការ​ពង្រីក​ផ្លូវ ដោយកំណត់​ទុក​ពេល​១០​ថ្ងៃ ចាប់ពី​ពេល​នេះ
តទៅ ។ បើ​មិន​ដូច្នេះ​ទេ សាលា​រាជធានីភ្នំពេញ​នឹង​មាន​វិធានការ​ក្ដៅ ដោយ​ធ្វើការកាយ​ផ្ដាច់​ចេញ​ទាំងអស់ ដើម្បី​សំរុក​ការងារនេះ​ឱ្យ​បាន​ទាន់​មុន​ថ្ងៃ​សម្ពោធ ។

លោក​កែប ជុតិមា ក៏​បាន​បង្ហើប​ឱ្យ​ដឹងផងដែរ​ថា ដោយ​បានការ​អនុញាត​ពី​រាជរ​ដ្ឋា​ភិបាល សាលា​រាជធានី​ភ្នំពេញ​មាន​គំរោងស្ថាបនា​ស្ពាន​អាកាស​ចំនួន​ពីរ​ទៀត បន្ទាប់​ពីស្ពាន​អាកាស​ក្បាលថ្នល់ គឺ​មួយ​ស្ពាន​អាកាសកាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ីនៅ​តំបន់​ក្ដាន់​ពីរ និង​មួយទៀត​ស្ពាន​អាកាស​ហោះ​ស្រប​មហាវិ​ថី​សហព័ន្ធ​រុ​ស្ស៊ី ហោះ​រំលង​តំបន់​ភ្លើងស្ដុបពេទ្យ​លោកសង្ឃ ។ ការងារ​នេះនឹង​ធ្វើ​ឡើងបន្ដបន្ទាប់​គ្នា​បន្ទាប់​ពី​សម្ពោធ​ស្ពាន​អាកាសក្បាលថ្នល់​រួច ដែល​ការងា​នេះ​នឹង​ត្រូវ​បញ្ចប់មុន​ឆ្នាំ​២០១៣ ។ ស្ពាន​អាកាស​ក្បាលថ្នល់​នេះ​បាន​បើក​ការដ្ឋាន​ស្របគ្នា​នឹង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​នៃ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

គួរ​បញ្ជាក់​ថា ស្ពាន​អាកាស​ក្បាលថ្នល់មាន​បណ្ដោយ​៣០៨​ម៉ែត្រ លាតសន្ធឹង​លើកំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​អតីត​មន្ទីរពេទ្យ​ការងាររហូត​ដល់​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ ដោយ​មាន​ទទឹង​១៤,២​ម៉ែត្រ កំពស់​ត្រង់​ចំណុចកណ្ដាល​៨​ម៉ែត្រ ៕

(ដកស្រង់ចេញពីគេហទំព័រកាសែត កោះសន្តិភាព)

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅថ្ងៃទី ៣ មិថុនា

350 - Roman usurper Nepotianus, of the Constantinian dynasty, proclaims himself Roman Emperor, entering Rome at the head of a group of gladiators.
1083 - Henry IV of Germany storms Rome, capturing St Peter's Cathedral
1098 - After 5-month siege in 1st Crusade, the Crusaders seize Antioch Turkey
1140 - French scholar Peter Abelard is found guilty of heresy.
1326 - Treaty of Novgorod delineates borders between Russia and Norway in Finnmark.
1357 - Peace of Aat
1509 - Henry VIII married wife No 1, Catherine of Aragon
1539 - Hernando De Soto claims Florida for Spain
1540 - Hernando de Soto crosses Appalachian Mountain, 1st European to do so
1620 - Construction of the oldest stone church in French North America, Notre-Dame-des-Anges, begins at Quebec City, Quebec, Canada.
1621 - Dutch West India Company receives charter for "New Netherlands" (NY)
1621 - WIC, West Indian Co, under Heeren XIX, founded
1658 - Pope Alexander VII appoints François de Laval vicar apostolic in New France.
1665 - Duke of York defeats Dutch fleet off the coast of Lowestoft
1748 - Amsterdam establishes municipal postal service
1752 - Moscow houses & churchs destroyed by fire
1770 - Mission San Carlos Borromeo de Carmelo founded in Calif
1781 - Jack Jouett rides to warn Jefferson of British attack
1789 - Alex Mackenzie explores Mackenzie River (Canada)
1818 - Maratha Wars between British & Maratha Confederacy in India ends
1833 - 4th national black convention meets (Phila)
1851 - 1st baseball uniforms worn, NY Knickerbockers wear straw hat, white shirt & blue long trousers
1856 - Cullen Whipple patents screw machine
1860 - Comanche, Iowa completely destroyed by 1 of a series of tornadoes
1861 - 1st Civil War land battle-Union defeats Confederacy at Philippi, WV
1864 - Gen Lee wins his last victory of Civil War at Battle of Cold Harbor
1871 - Jesse James & his gang robs Obocock Bank (Corydon Iowa), of $15,000
1875 - Alexander Graham Bell makes 1st voice transmission
1876 - Lacrosse introduced in Britain & Canada
1884 - John Lynch (R-MS) chosen 1st black major-party natl convention chair
1886 - 24 Christians burn to death in Namgongo Uganda
1888 - "Casey at the Bat" published (SF Examiner)
1889 - The Canadian Pacific Railway is completed from coast to coast.
1899 - W G Grace's last day of Test cricket aged 50 yrs 320 days
1906 - Belgian King Leopold II calls Congo his private possession
1907 - Centro Escolar University is established by Librada Avelino and Carmen de Luna in Manila, Philippines.
1911 - "Come Josephine in My Flying Machine" hits #1
1913 - Dutch 1st Chamber accepts Health laws
1916 - National Defense Act establishes ROTC
1918 - Supreme Court rules child labor laws unconstitutional
1919 - Liberty Life Insurance Co (Chicago) organized by blacks
1921 - A sudden cloudburst kills 120 near Pikes Peak, Colorado
1924 - Gila Wilderness Area established by Forest Service
1925 - Eddie Collins, is 6th to get 3,000 hits
1925 - Goodyear airship "Pilgrim" makes 1st flight (1st with enclosed cabin)
1925 - White Sox manager Eddie Collins gets 3,000 hit
1929 - 1st trade show at Atlantic City Convention Center (electric light)
1929 - Border dispute between Peru & Chile resolved
1929 - Chile, Peru & Bolivia sign accord about Tacna-Arica-area
1930 - Grover Cleveland Alexander is released by the Phillies
1932 - John McGraw, who came to NY in 1902, resigns as manager of Giants
1932 - Lou Gehrig is 1st to hit 4 consecutive HRs; Yanks beat A's 20-13
1932 - Von Hindenburg disbands German Parliament
1933 - A's score 11 runs in 2nd, Yanks score 10 in 5th & win 17-11
1933 - Pope Pius XI encyclical "On oppression of the Church in Spain"
1934 - Dr Frederick Banting co-discoverer of insulin, is knighted
1935 - French Normandie sets Atlantic crossing record of 1,077 hours
1935 - One thousand unemployed Canadian workers board freight cars in Vancouver, British Columbia, beginning a protest trek to Ottawa, Ontario.
1937 - Duke of Windsor (Edward 8) weds Mrs Wallis Warfield Simpson in France
1937 - Josh Gibson HR's just 2 feet below rim of Yankee Stadium (580' drive)
1938 - German law on "Entartete Art" legalizes art robbery
1939 - 71st Belmont: James Stout aboard Johnstown wins in 2:29.6
1939 - Beer Barrel Polka hits #1 on the pop singles chart by Will Glahe
1940 - Last British/French troop leave Dunkirk
1941 - Attack on telephone exchange in Schiphol
1941 - Author Irving Wallace marries writer Sylvia Kahn
1941 - German occupiers stamp "J" on Jewish passports
1942 - Battle of Midway Island begins
1943 - United Nations Relief & Rehabilitation Administration forms
1943 - A mob of 60 from the Los Angeles Naval Reserve Armory beat up everyone perceived to be Hispanic, starting the week-long Zoot Suit Riots.
1944 - 76th Belmont: G L Smith aboard Bounding Home wins in 2:32.2
1944 - Generals Giraud & de Gaulle reach agreement on constitution
1944 - Nazis pull out of Rome
1946 - 1st bikini bathing suit displayed (Paris)
1946 - Intl Milt Tribunal opens in Tokyo against 28 Japanese war criminals
1946 - US Supreme court rules race separation on buses, unconstitutional
1947 - British viceroy of India lord Mountbatten visits Pakistan
1948 - "Sleepy Hallow" opens at St James Theater NYC for 12 performances
1948 - 200" (5.08 m) Hale telescope dedicated at Palomar Observatory
1948 - Korczak Ziolkowski begins sculpture of Crazy Horse near Mt Rushmore
1949 - 1st negro to graduate from US Naval Academy (Wesley Anthony Brown)
1949 - Dragnet is 1st broadcast on radio (KFI in Los Angeles)
1949 - GN Clark becomes 1st female US treasurer
1950 - French expedition reaches top of Himalayan peak of Annapurna in Nepal
1952 - Romanian premier Petru Groza chosen president
1953 - Congress cites research of NYC librarian Robert Henderson in proving
1953 - KVOS TV channel 12 in Bellingham/Vancouver, WA (CBS) begins
1953 - Alexander Cartwright officially credited by U.S. Congress as founder of baseball
1955 - KLFY TV channel 10 in Lafayette, LA (CBS) begins broadcasting
1955 - Stan Musial hits his 300th HR
1956 - 3rd class travel on British Railways ends
1956 - KGUN TV channel 9 in Tucson, AZ (ABC) begins broadcasting
1956 - Marlene Bauer Hagge wins LPGA Pittsburgh Golf Open
1957 - Howard Cosell's 1st TV show
1958 - Referendum allows city to sell Chavez Ravine to the Dodgers
1959 - 1st US Air Force Academy graduation
1959 - 1st class graduates from Air Force Academy in Colorado Springs, Colo
1959 - Eisenhower routes Canadian premier Diefenbaker message off the Moon
1959 - Real Madrid wins 4th Europe Cup 1
1959 - Singapore adopts constitution
1961 - "Wildcat" closes at Alvin Theater NYC after 172 performances
1961 - 93rd Belmont: Braulio Baeza aboard Sherluck wins in 2:29.2
1961 - JFK & Khrushchev meet in Vienna
1962 - Air France Boeing 707 crashes on takeoff from Paris, kills 130
1962 - Betsy Rawls & Kathy wins LPGA Babe Didrikson-Zaharias Golf Open
1962 - Lee Harvey Oswald arrives by train in Oldenzaal Neth
1962 - WBKO TV channel 13 in Bowling Green, KY (ABC) begins broadcasting
1963 - A Northwest Airlines DC-7 crashes in the Pacific Ocean off the coast of British Columbia, killing 101.
1964 - Ringo Starr collapses from tonsillitis & pharyngitis
1964 - Rolling Stones begin 1st US tour (with Bobby Goldsboro & Bobby Vee)
1965 - Gemini 4 launched; 2nd US 2-man flight (McDivitt & White)
1966 - European DX Council forms in Copenhagen (shortwave listeners)
1966 - Gemini 9 launched; 7th US 2-man flight (Stafford & Cernan)
1967 - 99th Belmont: Bill Shoemaker aboard Damascus wins in 2:28.8
1967 - Aretha Franklin's "Respect" reaches #1
1968 - Canada announces it will replace silver with nickel in coins
1968 - Poor Peoples March on Washington
1968 - Yanks turn 21st triple-play in their history lose 4-3 to Twins
1968 - Valerie Solanas, author of SCUM Manifesto, attempts to assassinate Andy Warhol by shooting him three times.
1969 - Last episode of Star Trek airs on NBC (Turnabout Intruder)
1970 - 1st artificial gene synthesized
1970 - Ray Davies of Kinks travels round trip NY-London to change 1 word in "Lola," (Coca-Cola to Cherry Cola) because of BBC coml reference ban
1971 - Chic Cub Ken Holtzman 2nd no-hitter beats Cin Reds, 1-0
1971 - Test Cricket debut of Imran Khan, v Engl at Edgbaston (5, 0-36, 0-19)
1972 - "Hot Rod Lincoln," by Commander Cody & His Lost Planet Airmen hits #9
1972 - 1st female US rabbi installed, Sally J Priesand at 25
1972 - Sally J Priesand becomes 1st female US rabbi
1972 - Yanks score 8 times in 13th beating White Sox 18-10
1973 - "Smith" closes at Eden Theater NYC after 17 performances
1973 - At Paris air show, Tupolev 144, a Soviet supersonic airliner, crashes
1973 - Kathy Cornelius wins LPGA Sealy-Faberge Golf Classic
1973 - Tupolev 144 crashes at Paris, 15 killed
1974 - Yitzhak Rabin forms a new Israeli government
1976 - Queen's "Bhoemian Rhapsody" goes gold
1976 - Test Cricket debut of Mike Brearley v West Indies (0 & 17)
1976 - US presented with oldest known copy of Magna Carta
1977 - Balt Orioles pull their 6th triple play (9-6-4-6-6 vs KC Royals)
1977 - Belgium govt of Tindemans forms
1977 - US & Cuba talk about diplomatic relations
1978 - Phillies Dave Johnson is 1st to hit 2 pinch hit grand slams in a year
1979 - "Madwoman of Central Park West" opens on Broadway
1979 - 33rd Tony Awards: Elephant Man & Sweeny Todd win
1979 - Ex-president Idi Amin of Uganda flees to Libya
1979 - Ixtoc I rig in Gulf of Mexico blows; 3 million bbl of oil spilled
1979 - Nancy Lopez wins LPGA Golden Lights Golf Championship
1979 - World's worst oil spillage occurred in the Gulf of Mexico
1980 - "It's So Nice to Be Civilized" opens at Martin Beck NYC for 8 perfs
1980 - Crew of Soyuz 36 returns to Earth aboard Soyuz 35
1980 - ESPN begins televising college world series games
1980 - Jimmy Carter wins enough delegates for renomination
1980 - NY Mets draft Darryl Strawberry, 18, #1
1981 - Pope John Paul II released from hospital after assassination attempt
1982 - 55th National Spelling Bee: Molly Dieveney wins spelling psoriasis
1982 - Israeli ambassador Shlomo Argov seriously wounded by Palestinians
1984 - "Wiz" closes at Lunt Fontanne Theater NYC after 13 performances
1984 - 30th LPGA Championship won by Patty Sheehan
1984 - 38th Tony Awards: Real Thing & La Cage Aux Folles win
1985 - Brewers draft B J Surhoff #1
1985 - Massive anti-ETA demonstration in Basques
1986 - Battles in Beirut; 53 killed
1987 - "Little Shop of Horrors," released in France
1987 - "Pee-wee's Big Adventure," released in France
1987 - Cubs & Astro tie Oriole & Ranger record of 3 grand slams in a game
1988 - "Big," premieres in US
1988 - Margo Adams sues Red Sox 3rd baseman Wade Boggs for palimony
1989 - Chinese troops kill hundred of pro-democracy students in Beijing
1989 - Country singer Rebe McEntire weds her manager Narvel Blackstone
1989 - Houston Astros beat LA Dodgers, 5-4, in 22 innings (7:14:09)
1989 - Leaking pipe of Asha, USSR causes 2 trains to catch fire; 460 die
1989 - Nolan Ryan pitches his 2nd one-hitter this season & 11th overall
1990 - 3rd Children's Miracle Network Telethon raises $894,560
1990 - 44th Tony Awards: Grapes of Wrath & City of Angels win
1990 - Cathy Gerring wins LPGA Lady Keystone Golf Open
1991 - Mount Unzen erupts in Japan, worst eruption in Japanese history
1991 - NY Yankees selected 19-year-old Brien Taylor, #1 in amateur draft
1991 - Thomas Hearns captures WBA light-heavyweight title
1992 - Joan Lunden ordered to pay her ex-husband $18,000 a month support
1992 - World's largest environmental summit opens (Rio De Janeiro Brazil)
1993 - 66th National Spelling Bee: Geoff Hooper wins spelling kamikaze
1994 - 5.9 earthquake/floods SE Java (150+ killed)
1994 - Pearl Jam rocker Eddie Vedder (29) weds Beth Liebling (27)
1994 - WIIZ (98.7) FM goes off the air
1995 - Expos pitcher Pedro Martinez perfect game is broken up in 10th inning as San Diego's Bip Roberts leads off with a double, Mont wins 1-0
1998 - Eschede train disaster: an ICE high speed train derails in Lower Saxony, Germany, causing 101 deaths.
2006 - The union of Serbia and Montenegro comes to an end with Montenegro's formal declaration of independence.
2007 - USS Carter Hall (LSD-50) engaged pirates after they boarded the Danish ship Danica White off the coast of Somalia. (details)

(ដកស្រង់ចេញពីគេហទំព័រ historyorb)

សូមអភ័យទោសដែលមិនបានបកប្រែជាភាសាខ្មែរ!

Wednesday, June 2, 2010

កាលប្រវត្តិរបស់ប្រទេសកម្ពុជា

ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។

ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:
នគចេនឡា​ត្រូវបានបែងចែកជាអាណាខែត្រតូចៗជា​ច្រើន​ហើយ​អាណា​​ខែត្រ​ទាំង​នោះជាគូ​ប្រជែងនឹងគ្នា​ដែ​ល​ជា​ឧបសគ្គ​រា​រាំង​ដល់​ការ​បង្រួប​បង្រួម​អោយ​ក្លាយ​​ទៅ​​ជា​​អា​ណាចក្រ​តែ​មួយ។

សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជា​អាណាចក្រខែ្មរ។ មហា​ក្សត្រ​ទាំងឡាយ​​ដែល​ស្នង​រាជ្យ​បន្ត​ពី​ព្រះអង្គ​បាន​ធ្វើ​អោ​យ​អាណាចក្រអង្គររីកចំរើនដល់កំពូល ដោយ​បាន​បន្សល់​ទុក​នូវ​បា្រង្គ​បា្រសាទ​ជាច្រើន​រហូតមកដល់សម័យក្រោយអង្គរ​។

ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុង​អង្គ​រ​ត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់​ពី​មាន​សង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេច​ខ្លះ​ទៅ​ពឹង​ប្រទេសសៀម ស្តេច​ខ្លះ​ទៀត​ទៅ​ពឹង​ប្រទេស​អណ្ណាម​ដែល​ជា​ប្រទេស​ជិត​ខាង​របស់ខ្លួនអោយជួយ ដោយ​សន្យា​កាត់​ទឹក​ដី​អោយ​ទៅ​ប្រទេស​ទាំង​ពី​រ​នោះ​។

ឆ្នាំ​១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និង​ប្រទេស​វៀតណាម​ម​កលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណា​ចក្រ​កម្ពុ​ជា​ដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម១០០​ ០០០​​គីឡូម៉ែត្រ​ការ៉េ​។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំង​បាន​ប្រែ​ក្លាយ​បន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។

ឆ្នាំ​១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេស​សៀម​ក៏​ព្រម​ប្រគល់​ខែត្រ​ខ្មែរ​ចំនួន​បី​មកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និង​ស៊ីសុផុន​ដែល​រួម​មាន​ផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រ​ការ៉េ​​។

ឆ្នាំ​១៩៣៩
លោក ​Jules Brévié​ ដែល​ជា​អគ្គទេសាភិបាល​ប្រចាំ​នៅ​ឥណ្ឌូចិន​បាន​កំណត់​ដែន​កោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេសខ្មែរ និង​កូស៊ាំងស៊ីន។ ក្រោយមក​ ខ្សែបន្ទាត់​ប្រេវីយេ​ត្រូវ​បាន​ចាត់​ទុក​ជា​ព្រំប្រទល់​ទឹក​រវាង​ប្រទេសខ្មែរ និងប្រទេសវៀតណាម។

ថ្ងៃទី​២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាង​របប​វីស៊ី​បាន​លើក​ព្រះអង្គ​ម្ចាស់​​នរោត្តម សីហនុ អោយឡើងសោយរាជ្យ។

ថ្ងៃទី​៩​ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ​។

ថ្ងៃទី​២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន​។

ថ្ងៃទី​៣​ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ​ បាន​ផ្ទេរ​រាជ្យ​ថ្វាយ​ព្រះបិតា​ព្រះអង្គ​ព្រះ​នាម​ព្រះអង្គ​ម្ចាស់​សុរាមឹត្រ ហើយទៅបង្កើតគណបក្ស«សង្គមរាស្រ្តនិយម»។ គណបក្ស​នេះ​បាន​ឈ្នះ​ឆ្នោត​ដាច់ នៅខែកញ្ញា ហើយ​ទ្រង់បាន​ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។

ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធ​មិន​ឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។

ឆ្នាំ​១៩៦៤
ពាក្យ«ខ្មែរក្រហម»ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់​ហៅ​អ្នក​ដែលប្រកាន់ឆ្វេង។

ឆ្នាំ​១៩៦៥
ប្រទេស​កម្ពុជា​​បានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយ​បាន​ផ្តល់​ភ្លើង​ខៀវ​អោយ​ទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។

ថ្ងៃទី​១ កញ្ញា​ ១៩៧០
ឧត្តមសេនីយ៍ដឺហ្គោល បាន​ថ្លែង​សន្ទរកថា​នៅ​ទីក្រុង​ភ្នំពេញ​អំពាវ​នាវ​អោយ​អាមេរិក​ដក​ទ័ពចេញពីប្រទេសវៀតណាម។

ថ្ងៃទី​១៨ មីនា​ ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គ​បាន​អំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះ​អង្គ​​បានប​ង្កើត​រដ្ឋាភិបាល​នៅទីក្រុងប៉េកាំង​ ដោយ​បាន​បញ្ចូលអ្នកប្រកាន់របប​កុម្មុយ​នីស្ត​ ​​ទៅ​ក្នុ​​ង​រដ្ឋាភិបាល​នោះ។ ពេល​នោះ​«រណសិរ្សរួបរួមជាតិកម្ពុជា»​ ត្រូវ​បាន​បង្កើត​ឡើង​នៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក ប្រទេសថៃ និ​ង​ប្រទេស​វៀត​ណាម​ខាង​ត្បូង​។ សមរភូមិ​ប្រយុទ្ធ​នៅ​ប្រទេស​វៀត​ណាម​បាន​រីក​រាល​ដាល​រហូត​មក​ដល់​ប្រទេស​កម្ពុជា។ របបរាជា​និយ​ម​បាន​រលាយ​ដោយ​ផ្លាស់​មក​វិញ​នូវ​របប​សាធារណរដ្ឋ​ខ្មែរ។

ឆ្នាំ​១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាស​ភាព​ក្រុម​អ្នក​ប្រកាន់​ឆ្វេង​មាន​ចំនួន​លើស​លប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។

ថ្ងៃទី​១៧ មេសា ១៩៧៥
ពួក​ខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និង​បាន​បង្កើត​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំដោយសាឡុតស ហៅប៉ុល ពត។

ថ្ងៃទី​៣១​ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់​ទំនង​ការ​ទូត​រវាង​របបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។

ថ្ងៃទី​២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម ខ្មែរ​ជាច្រើន​រយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បាន​បង្កើត​«រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា»។

ថ្ងៃទី​៧ មករា ១៩៧៩
​​ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់​ពី​មាន​សង្រ្គាម​នៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយ​ពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របប​នេះ​បាន​កាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។

ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពីសហរដ្ឋអាមេរិក ប្រទេសចិន  ប្រទេសអឺរ៉ុប និង​បណ្តា​ប្រទេស​នៅអាស៊ាន មហាសន្និបាទ​អង្គការ​សហ​ប្រជាជាតិ​បាន​បោះ​ឆ្នោត​គាំទ្រ​ក្រុម​ប្រឹក្សា​សន្តិសុខ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើ​អន្តរាគមន៍​របស់​ប្រទេស​វៀតណាម​លើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវ​បាន​ប្រកាន់​យក​អស់រយៈពេល១០ឆ្នាំ។ សេចក្តី​សម្រេច​ទី​មួយ​គឺ​ខ្មែរ​ក្រហម​ជាតំណាង​សប​ច្បាប់​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​នៅក្នុ​ង​អង្គការ​សហប្រជា​ជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្ត​ខាង​លើ​បាន​បង្កើត​អោយ​មាន​ទ័ព​ខ្មែរ​ក្រហម​ឡើង​វិញ​ដើម្បី​ធ្វើ​សង្រ្គាម​​បណ្តេញវៀតណាមពីទឹកដីខ្មែរ។

ថ្ងៃទី​៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើង​វិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។

ថ្ងៃទី​២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។

ថ្ងៃទី​២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។​ រាល់​ឯក​សារ​យោង​ទាក់​ទិន​នឹង​បទ​ឧក្រិដ្ឋ​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​ដក​ចេញ​ពី​ខ្លឹម​សារ​នៃកិច្ចព្រមព្រៀង។ នៅក្នុង​កិច្ច​ប្រជុំ​រវាងភាគី​ខ្មែរ​ទាំង​បួន​ដែល​បាន​ប្រព្រឹត្ត​ទៅនៅស្នាក់ការ​ឧត្តមក្រុម​ប្រឹ​ក្សាជាតិ ក្រោម​អធិបតីភាព​របស់​សម្តេច​សីហនុ ឧត្តម​ក្រុមប្រឹក្សា​ជាតិ​បាន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា។ ​

ខែមីនា ១៩៩២ ដល់​ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ​ដែលហៅកាត់ថាអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។

ថ្ងៃទី​២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុ​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។​ពេលនោះ​រដ្ឋាភិបាល​ក្បាល​ម៉ាស៊ីន​ពី​រ​ត្រូវ​បាន​បង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និង​លោក​ហ៊ុន សែន។

ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅ«ក្រៅច្បាប់»។ រដ្ឋាភិបាល​សុំ​អោយ​អង្គកា​រ​សហ​ប្រជាជាតិ​បង្កើត​តុលាការ​ដើម្បី​ជំនុំជម្រះ​​មេដឹក​នាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ខែកក្កដា​ ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយ​ខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែន និងកងកម្លាំងស្មោះនឹងព្រះអង្គម្ចាស់រណឫទ្ធិ​ក៏បានផ្ទុះឡើង។ លទ្ធផល​ចុង​ក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។

ថ្ងៃទី​១៥​ មេសា ១៩៩៨
មរណភាពរបស់ប៉ុល​ ពត។

ថ្ងៃទី​២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន​ សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែក​ឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួល​បាន​៣១,៧%​។ គណបក្សទាំង​ពីរ​បាន​ចង​សម្ព័ន្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹកនាំដោយលោកហ៊ុន សែន។ គណបក្ស​ទាំង​ពីរ​ចាំបា​ច់​ត្រូវ​តែ​រួប​រួម​គ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាល​ត្រូវ​ជ្រើស​តាំង​ឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។

ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន​ និងនួន ជា​ ​ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាម​ការផ្សះផ្សារជាតិ។

ថ្ងៃទី​៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។

ថ្ងៃទី​២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់​ពី​មាន​ពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។

ថ្ងៃទី​៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​បង្កើត​តុលាកា​រដើម្បីជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។

ថ្ងៃទី​២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែ​ក្រោយ​ពី​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​អស់រ​យៈ​ពេល​មួយឆ្នាំ ទើបមាន​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សមាស​ភាព​គណបក្ស​ប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិន។

ថ្ងៃទី​១១​កញ្ញា​ ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។

ថ្ងៃទី​២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និង​ជាស្និទ្ធិ​នឹង​លោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយ​នាទីក្រុងភ្នំពេញ។

ថ្ងៃទី​២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ព្រះបាទនរោត្តម សីហនុ ជាមួយ​នឹង​អគ្គមហេសីព្រះនាមមុនីនាថ ឡើងគ្រងរាជ្យ​បន្ទាប់​ពី​ព្រះបិតា​ព្រះអង្គ​បាន​ដាក់​រាជ្យកា​លពីថ្ងៃទី៧ តុលា។

ថ្ងៃទី​៣​ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុង​នោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។

ថ្ងៃទី​១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តីវៀ​តណា​ម​ចុះ​ហត្ថលេខា​នៅទីក្រុ​ង​ហាណូយ​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅលើ​សន្ធិសញ្ញា​ស្តីពី​ព្រំដែន​ឆ្នាំ​១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។

ថ្ងៃទី​២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​អោយ​ជាប់​ពន្ធនាគា​ររយៈ​ពេល១៨ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយ​មក​ពី​គណបក្សហ្វ៊ុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។

ថ្ងៃទី​៥​ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី​ ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។

ថ្ងៃទី​១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពី​មាន​ការ​លើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។

ថ្ងៃទី​៣ ​កក្កដា ២០០៦
ចៅក្រមខ្មែរ និង​បរទេស​ត្រូវ​បាន​ជ្រើស​តាំង​ឡើង​សម្រាប់​អង្គជំនុំជម្រះវិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក) ទទួល​បន្ទុក​កាត់ទោស​​​អតីត​មេដឹក​នាំរ​បប​កម្ពុជា​ប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង​១៩៧៩។

ថ្ងៃទី​២១ កក្កដា ២០០៦
តាម៉ុក អតីត​មេបញ្ជាការ​ទ័ព​ជាតិ​នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​គេ​ដាក់​រហស្ស​នាមថា​«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។

ថ្ងៃទី​៣១ កក្កដា ២០០៧
ឌុច អតីត​ប្រធាន​មន្ទី​រ​ស២១​ជំនាន់​ខ្មែរ​ក្រហម​ដែល​ជាប់​ឃុំឃាំ​ង​ចាប់​តាំង​ពីខែ​មេសា ១៩៩៩មកនោះ ត្រូវបាន​អង្គជំនុំជំរះវិសាមញ្ញ​កាត់​ទោស​ពីប​ទ​ឧក្រិដ្ឋ​សង្រ្គាម​។ ក្នុងចំណោម​ជន​ជាប់​សង្ស័យ​ចំនួន​៥រូប​ដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជី​របស់​សហព្រះរាជអាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុច​គឺជា​ជន​ទីមួយ​ដែល​ត្រូវតុលាការធ្វើការចោទប្រកាន់។

ថ្ងៃទី​១៩ កញ្ញា ២០០៧
នួន ជា​ ហៅ«បងធំទីពីរ»​ដែល​ត្រូវ​បាន​គេចា​ត់​ទុក​ថា​ជាអ្ន​ក​បង្កើត​​មនោគម​វិជ្ជានៃរបបខ្មែរក្រហម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​នៅនឹ​ង​ផ្ទះលោ​ក​នា​ក្រុង​ប៉ៃលិន​។
បើលោកអ្នកចង់បានព័ត៌មានបន្ថែមសូមអានសៀវភៅរបស់លោករ៉ាអ៊ូល ចេនណា «Les clés du Cambodge»​បោះពុម្ពដោយរោងពុម្ព ​​​Maisonneuve & Larose ឆ្នាំ១៩៩៥ និងសៀវភៅរបស់លោកដេវីត ចេនដ្លឺ «A History of Cambodia » ចុះផ្សាយដោយ Boulder, Westview Pressឆ្នាំ១៩៩២។

កាលប្រវត្តិរបស់ប្រទេសកម្ពុជា
កាលប្រវត្តិរបស់ប្រទេសកម្ពុជានេះ​ត្រូវ​បាន​រៀប​រៀង​ដោយ​ការិយាល័យ​និពន្ធ​ កាសែត តាមរយៈ​ឯកសារ​ពិគ្រោះ និង​ទិន្នន័យ​ដែល​ប្រមូលនៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ រាល់ការ​កត់សម្គាល់ផ្សេងៗ ទាក់ទង​នឹង​ទំព័រនេះ សូម​ទំនាក់​ទំនង​មក​កាន់​ការិយាល័យ​និពន្ធ​ តាមអ៊ីម៉ែល  redaction@ka-set.info

(ដកស្រង់ចេញពីគេហទំព័រ កាសែត)

សហរដ្ឋអាមេរិក​តំឡើង​ថ្លៃ​ទិដ្ឋាការ​ចាប់​ពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១០

នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ២០១០ តទៅ សហរដ្ឋអាមេរិក​នឹង​ដំឡើង​ថ្លៃ​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក (តំលៃ​សេវា​ម៉ាស៊ីន​អាន​ទិដ្ឋាការ) សំរាប់​​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍។

ការ​ឡើង​ថ្លៃ​នេះ​អនុវត្ត​ចំពោះ​អ្នក​ដាក់​ពាក្យ​សុំ​ទាំងអស់​នៅ​ ទូទាំង​ពិភព​លោក ដែល​មាន​បំណង​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​ អន្តោប្រវេសន៍ ហើយ​ត្រូវ​បាន​កែ​ប្រែ​ដើម្បី​អោយ​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ បំពេញ​តាម​ការ​ចំណាយ​ដែល​ចេះ​តែ​មាន​ការ​កើន​ឡើង​ ក្នុង​ការ​ពិនិត្យ​សំរេច​ ទិដ្ឋាការ​​មិន​មែន​អន្តោប្រវេសន៍​នេះ។ តំលៃ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ ខុស​គ្នា​ទៅ​តាម​ប្រភេទ​ទិដ្ឋាការ អាស្រ័យ​លើ​​ការ​ចំណាយ​ក្នុង​ការ​ពិនិត្យ​សំរេច (សូម​មើល​គេហទំព័រ​របស់​យើង ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​​ពី​ការ​​កំណត់​​តំលៃ​ នេះ)។ ឧទាហរណ៍ តំលៃ​ទិដ្ឋាការ​ប្រភេទ K (ទិដ្ឋាការ​គូ​ដណ្តឹង) នឹង​មាន​តំលៃ ៣៥០ ដុល្លារ​អាមេ​រិក។ ទិដ្ឋាការ​ប្រភេទB1-B2 (ទិដ្ឋាការ​ទេសចរ និង​​អ្នក​ធ្វើ​ដំណើរ​បំពេញ​ការងារ​ជាដើម) នឹង​មាន​តំលៃ ១៤០ ដុល្លារ​អាមេរិក គឺ​ឡើង​ពី​១៣១​ដុល្លារ។ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ត្រូវ​បង់​ថ្លៃ​ថ្មី​សំរាប់​ការ​ពិនិត្យ​សំរេច​​ទិដ្ឋាការ​ជា​មុន ទោះ​បី​ជា​ទិដ្ឋាការ​ត្រូវ​បាន​ផ្តល់​អោយ ឬ​មិន​ផ្តល់​អោយ​ក្តី។ អ្នក​ដែល​បាន​បង់​លុយ​ហើយ​ សំរាប់​ការ​​ណាត់​ជួប​​ចាប់​ពី​ថ្ងៃ​ទី​​៤ ខែ​មិថុនា​ទៅ​ត្រូវ​បង់​លុយ​តាម​តំលៃ​ថ្មី។

ការ​ដំឡើង​ថ្លៃ​នេះ​ គឺ​ផ្អែក​តាម​ការ​សិក្សា​លើ​តំលៃ​នៃ​ការ​ផ្តល់​សេវា ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ខែ​មិថុនា ឆ្នាំ​២០០៩។ ការ​សិក្សា​នេះ​បង្ហាញ​ថា តំលៃ​នៃ​ការ​ពិនិត្យ​សំរេច​ទិដ្ឋាការ​មិន​មែន​អន្តោ​ប្រវេសន៍ នៅ​ក្នុង​​ឆ្នាំ​សារពើពន្ធ ២០១០ មាន​លើស​ពី​តំលៃ ១៣១ ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ។ ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា ទិដ្ឋា​ការ​មិន​មែន​អន្តោ​ប្រវេសន៍​ប្រភេទ​ខ្លះ​មាន​ភាព​ស្មុគស្មាញ និង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​ទិដ្ឋាការ​មិន​មែន​​អន្តោ​ប្រវេសន៍​ដទៃ​ទៀត ដូច​ជា​ទិដ្ឋាការ​ទេសចរ​ជាដើម ពី​ព្រោះ​វា​ទាម​ទារ​អោយ​មាន​​ការ​ពិនិត្យ​ឯកសារ​ជាច្រើន និង​ការ​សំភាសន៍​​លំអិត​ជាមួយ​អ្នក​ដាក់​ពាក្យ​សុំ​ជាង​ប្រភេទ​ទិដ្ឋាការ​ដទៃ​ទៀត​។​ តាំង​ពី​ពេល​​ដំឡើង​​ថ្លៃ​ទិដ្ឋាការ​ចុង​ក្រោយ​នៅ​ឆ្នាំ ២០០៨ មក​ មាន​ការ​ចំំណាយ​ថ្មី​ទាក់​ទង​នឹង​បញ្ហា​សន្តិ​សុខ ប្រព័ន្ធ​ព័ត៌មាន​វិជ្ជា​ថ្មី​ត្រូវ​បាន​​យក​​មក​ប្រើ ហើយ​សភា​អាមេរិក​បាន​​កំណត់​អាណត្តិ​ថ្មី​ អោយ​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោ​ប្រវេសន៍​​បង់​លុយ ១ ដុល្លា សំរាប់​កម្ម​វិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស៕

(ដកស្រង់ចេញពីគេហទំព័រ ការសែតកម្ពុជាថ្មី ប្រចាំថ្ងៃ)

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅថ្ងៃទី ២ មិថុនា

455 - A D Gaiseric & the Vandals sacked Rome
575 - Benedict I begins his reign as Catholic Pope
657 - St Eugene I ends his reign as Catholic Pope
1129 - Fulco V's son Godfried marries king Henry I's daughter Mathildis
1615 - First Récollet missionaries arrive at Quebec City, from Rouen, France.
1619 - England & Netherlands signs treaty about business in the Indies
1625 - Prince Frederik Henry sworn in as viceroy of Holland/Zealand
1627 - English king Charles I establishes Guyana Company
1633 - Prince Frederik Henry conquerors fort Rhine at Cologne
1676 - Battle at Palermo: French beats Dutch/Spanish fleet
1697 - Monarch August van Saksen becomes Catholic
1746 - Russia & Austria sign agreements
1763 - Pontiac's Rebellion: At what is now Mackinaw City, Michigan, Chippewas capture Fort Michilimackinac by diverting the garrison's attention with a game of lacrosse, then chasing a ball into the fort.
1774 - England passed Quartering Act, mandating Colonists must board English troops in their homes
1774 - Intolerable Acts: The Quartering Act is enacted, allowing a governor in colonial America to house British soldiers in uninhabited houses, outhouses, barns, or other buildings if suitable quarters were not provided.
1780 - Anti Catholic demonstration attacks parliament in London
1780 - The Derby horse race is held for the first time.
1797 - 1st ascent of "Great Mountain" (4,622') in Adirondack NY (C Broadhead)
1834 - 5th national black convention meet (NYC)
1835 - P T Barnum & his circus begin 1st tour of US
1848 - The Slavic congress in Prague begins.
1851 - 1st US alcohol prohibition law enacted (Maine)
1855 - The Portland Rum Riot occurs in Portland, Maine.
1857 - James Gibbs, Va, patents chain-stitch single-thread sewing machine
1858 - Donati Comet 1st seen named after it's discoverer
1862 - Gen Robert E Lee takes command of Confederate armies of E VA & NC
1862 - Raid at Early's: Maryland towards Washington DC
1863 - Harriet Tubman leads Union guerrillas into Maryland, freeing slaves
1864 - Battle of Cold Harbour, Day 2
1865 - At Galveston, Kirby-Smith surrenders Trans-Mississippi Dept
1866 - Renegade Irish Fenians surrender to US forces
1869 - Cleveland's Forest City play their 1st game (vs Cin Red Stockings)
1873 - Construction begins on Clay St (SF) for world's 1st cable railroad
1875 - James Augustine Healey became 1st Black Catholic Bishop in US
1876 - Hristo Botev, a national revolutionary of Bulgaria, is killed in Stara Planina
1881 - Haarlem-Zandvoort Railway opens
1882 - Pierre de Brazza festival welcomed in Paris
1883 - 1st night baseball under lights, Ft Wayne Indiana
1883 - Chicago's "El" opens to traffic
1886 - Grover Cleveland is 1st to wed during presidency (Frances Folsom)
1896 - 30th Belmont: Henry Griffin aboard Hastings wins in 2:24.5
1896 - Guglielmo Marconi patents the radio
1899 - Black Americans observed day of fasting to protest lynchings
1901 - Benjamin Adams arrested for playing golf on Sunday (NY)
1902 - 2nd statewide initiative & referendum law adopted, in Oregon
1903 - Netherlands Korfball League forms
1903 - Pirates win a triple header from Dodgers
1904 - Professor Schron finds microbe that causes photosynthesis
1908 - 33rd Preakness: Eddie Dugan aboard Royal Tourist wins in 1:46.4
1909 - 43rd Belmont: Eddie Dugan aboard Joe Madden wins in 2:21.6
1909 - Alfred Deakin becomes Prime Minister of Australia for the third time.
1910 - 1st roundtrip flight over English Channel (C S Rolls, England)
1910 - Pygmies discovered in Dutch New Guinea
1913 - 1st strike settlement mediated by US Dept of Labor-RR clerks
1913 - Demonstrations for general voting right in Neth
1914 - Glenn Curtiss flies his Langley Aerodrome
1916 - German troops under Lt Rackow take Fort Vaux
1919 - Pulitzer prize awarded to Carl Sandburg (Cornhuskers)
1920 - Pulitzer prize awarded to Eugene O'Neill (Beyond the Horizon)
1922 - Suffy McInnis (1st base) ends an errorless string of 1,700 chances
1924 - Snyder Act: US citizenship granted to all American Indians
1925 - NY Yankee Lou Gehrig begins his 2,130 consecutive game streak
1928 - Velveeta Cheese created by Kraft
1930 - Sarah Dickson becomes 1st woman Presbyterian elder in US, Cincinnati
1932 - Franz von Papen "Cabinet of the Baron" premieres
1933 - FDR authorizes 1st swimming pool built inside the White House
1933 - WNJ-AM in Newark NJ goes off the air
1935 - Babe Ruth, 40, announces his retirement as a player
1936 - Gen Anastasio Somoza takes over as dictator of Nicaragua
1940 - Heavy German bombing on Dunkirk beach
1942 - Red Sox star Ted Williams enlists as a Navy aviator
1943 - 99th Pursuit Squadron flies 1st combat mission (over Italy)
1943 - German assault on Sebastopol Krim, begins
1944 - Generals Eisenhower & Montgomery dine in Portsmouth
1944 - Judendurchgangslager Vught disbands
1946 - Italian plebiscite chooses republic over monarchy (National Day)
1947 - "Louisiana Lady" opens at Century Theater NYC for 4 performances
1947 - Hungarian premier Ferenc Nagy resigns
1949 - Transjordan renamed Jordan
1950 - ST Louis Browns pitcher Harry Dorish swipes home vs Wash Senators
1951 - Pope Pius XII publishes encyclical Evangelii praecones
1952 - 650,000 metal workers go on strike in US
1952 - Maurice Olley of General Motors begins designing the Corvette
1953 - Coronation of Queen Elizabeth II in Westminster Abbey
1954 - John Costello (Cons) becomes premier of Ireland
1955 - The USSR and Yugoslavia sign the Belgrade declaration and thus normalize relations between both countries, discontinued since 1948.
1956 - Yugoslav president Tito visits Moscow
1957 - Fay Crocker wins LPGA Triangle Round Robin Golf Tournament
1957 - US TV interviews Khrushchev
1958 - Alan Freed joins WABC (NYC) radio
1958 - Brooks Robinson, hits into 1st of record 4 triple plays
1958 - Yankees pitcher Whitey Ford fans 6 in a row to tie an AL record
1959 - Allen Ginsberg writes his poem "Lysergic Acid," SF
1960 - Broadway theaters close (labor dispute between owners & Actors Equity)
1962 - 32nd French Mens Tennis: Rod Laver beats Roy Emerson (36 26 63 97 62)
1963 - Mickey Wright wins LPGA Babe Didrikson-Zaharias Golf Open
1964 - "Follies Bergere" opens at Broadway Theater NYC for 191 performances
1964 - Lal Bahadur Sjastri elected premier of India
1964 - Rolling Stones 1st US concert tour debuts in Lynn, Mass
1965 - 2nd of 2 cyclones in less than a month kills 35,000 (Ganges R India)
1966 - US Surveyor 1 lands in Oceanus Procellarum; 1st lunar soft-landing
1967 - Race riots in Roxbury section of Boston
1968 - Canadians must get govt permission to export silver
1968 - WBLG (now WTVQ) TV channel 62 in Lexington, KY (ABC) 1st broadcast
1969 - Australian aircraft carrier "Melbourne" slices US destroyer "Frank E Evans" in half, killing 74 (South Vietnam)
1969 - Murle Lindstrom wins LPGA O'Sullivan Ladies Golf Open
1971 - Ajax wins 16th Europe Cup 1
1973 - "Nash at Nine" closes at Helen Hayes Theater NYC after 21 performances
1974 - Judy Rankin wins LPGA Baltimore Golf Classic
1974 - Mali adopts constitution
1974 - Malta's constitution goes into effect
1975 - 1st time snow fell in London in June
1975 - James A Healy, 1st black Roman Catholic bishop, consecrated (Maine)
1975 - VP Rockefeller finds no pattern of illegal activities at CIA
1976 - East-Timor People's Assembly accepts annexation through Indonesia
1977 - NJ allows casino gambling in Atlantic City
1979 - John Paul II becomes 1st pope to visit a communist country (Poland)
1979 - NASA launches space vehicle S-198
1979 - Pope John Paul II visits Poland
1980 - "Your Arm's Too Short to Box..." opens at Ambassador NYC for 149 perfs
1981 - Barbara Walters asks Katharine Hepburn what kind of tree she would be
1982 - "Blues in the Night" opens at Rialto Theater NYC for 53 performances
1983 - 1980 movie "Attack of the Killer Tomatoes," released in Germany
1983 - Toilet catches fire on Air Canada's DC-9, 23 die at Cincinnati
1984 - "Welcome To Fun Zone" hosted by Dr Demento airs on NBC-TV
1984 - Actress Jill Ireland has a radical mastectomy
1984 - Flight readiness firing of Discovery's main engines
1985 - 31st LPGA Championship won by Nancy Lopez
1985 - 39th Tony Awards: Biloxi Blues & Big River win
1985 - Andreas Papandreous PASOK-party wins election in Greece
1985 - RJ Reynolds Company proposed a merger with Nabisco
1986 - NYC transit system issues a new brass with steel bullseye token
1986 - Regular TV coverage of US Senate sessions begins
1987 - Mariners draft Ken Griffey Jr #1
1988 - 61st Natl Spell Bee: Rageshree Ramachandran wins spelling elegiacal
1988 - Consumer Reports calls for a ban on the Suzuki Samurai automobile
1989 - "Dead Poets Society" starring Robin Williams, premieres
1989 - 14 year old Scott Isaacs spells spoliator to win 1989 Spelling Bee
1989 - Cincinnati Red Eric Davis hits for cycle
1989 - Rolling Stones Bill Wyman marries Mandy Smith
1989 - 10,000 Chinese soldiers are blocked by 100,000 citizens protecting students demonstrating for democracy in Tiananmen Square, Beijing
1990 - "Turtle Power" by Partners In Kryme hits #13
1990 - Seattle's Randy Johnson, no-hits Tigers, 2-0
1991 - 45th Tony Awards: Lost in Yonkers & Will Rogers Follies win
1991 - 4th Children's Miracle Network Telethon
1991 - Rosie Jones wins LPGA Rochester Golf International
1991 - Seppo Raty of Finland improves his world javelin record to 318' 1"
1991 - Three Andrettis finished 1-2-3 in the Miller 200 at Wisconsin
1992 - Former NFL NY Giant Coach Bill Parcells undergoes open heart surgery
1992 - Wilson Phillips release their 2nd album "Shadows & Light"
1994 - 67th National Spelling Bee: Ned Andrews wins spelling antediluvian
1994 - Chinook helicopter crashes in North Scotland (29 killed)
1994 - Indonesian censors ban Steven Spielberg's "Schindler's List"
1994 - Sharon Stone files $12m lawsuit against her jeweler
1995 - John Valentin hits 3 HRs
1996 - 50th Tony Awards: Master Class & Rent win
1996 - 51st US Women's Open Golf Championship won by Annika Sorenstam
1996 - 9th Children's Miracle Network Telethon
1997 - Albert Belle's Chic White Sox tying 27-game hitting streak ends
1997 - Liberals beat Conservatives in France
1997 - Timothy McVeigh found guilty of 1995 Okla City bombing, killing 168
1998 - The CIH computer virus is discovered in Taiwan.
1999 - The Bhutan Broadcasting Service brings television transmissions to the Kingdom for the first time.
2003 - Europe launches its first voyage to another planet, Mars. The European Space Agency's Mars Express probe launches from the Baikonur space centre in Kazakhstan.
2004 - Ken Jennings begins his 74-game winning streak on the syndicated game show Jeopardy!.


(ដកស្រង់ចេញពីគេហទំព័រ historyorb)

សូមអភ័យទោសដែលមិនបានបកប្រែជាភាសាខ្មែរ!

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​និយាយ​ពី​បញ្ហា​នាំ​ចេញ​ផលិត​ផល​កសិកម្ម

មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជានិយាយថា កង្វះ
ខាតរោងចក្រកែឆ្នៃវត្ថុធាតុដើម គឺធ្វើឲ្យមានការខាតបង់ដល់ប្រទេសជាតិនៅពេល ដែលមានការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មកើតឡើង។

កាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថា លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជ
កម្មនិយាយថា ប្រទេសថៃ និងវៀតណាមគឺកំពុងស្រូបយកផលប្រយោជន៍ពីប្រទេស
កម្ពុជានៅរដូវប្រមូលផលកសិកម្ម ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មគ្រាប់ស្វាយ
ចន្ទី និងដំឡូងមី។

ការអធិប្បាយទាំងអស់នេះគឺបានធ្វើឡើង ២ថ្ងៃមុនសិក្ខាសាលាស្តីអំពីការសម្រប
សម្រួលពាណិជ្ជកម្ម។

លោករដ្ឋលេខាធិការនិយាយទៀតថា ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយ
ចន្ទីរបស់កម្ពុជាចំនួន ១ម៉ឺន៦ពាន់តោន ហើយសម្រាប់ការកែឆ្នៃដំឡូងមីនោះ បាន
ធ្វើឲ្យប្រទេសថៃនិងវៀតណាម បង្កើននូវតម្លៃបានរហូតដល់ទៅមួយជាពីរ នៅពេល ដែលគេលក់ផលិតផលសម្រេចនោះទៅកាន់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេសដ៏ទៃ
ទៀតផងដែរ។

លោក ម៉ៅ ថូរ៉ា ក៏បានបន្ថែមទៀតថា ប្រទេសកម្ពុជាបាននាំចេញស្រូវបរិមាណ ១ម៉ឺន
៥ពាន់តោនកាលពីឆ្នាំមុន នៅពេលដែលខ្លួនមានលទ្ធភាពសម្រាប់ធ្វើការនាំចេញ
រហូតដល់ទៅ ២លាន២សែន៥ម៉ឺនតោនឯណោះ ប្រសិនបើកម្ពុជាមានបរិក្ខារគ្រប់​គ្រាន់នៅក្នុងការកែឆ្នៃផលិតផលដើមឲ្យស្របទៅតាមស្តង់ដារអន្តរជាតិនោះ៕

(ដកស្រង់ពីគេហទំព័រ វិទ្យុអូស្រ្ដាលី​)