Tuesday, June 1, 2010

កំនើន​នៃ​ការ​នាំ​ចេញ​និង​នាំ​ចូល​របស់​កម្ពុជា

ថ្ងៃ​សុក្រ​ថា​ការ​នាំ​ចេញ​និង​នាំ​ចូល​របស់​កម្ពុជា​មាន​ការ​កើន​ឡើង ដែល​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​សេដ្ឋកិច្ច​កម្ពុជា​បាន​ងើប​ឡើង​វិញ​ហើយ​។

លោក សុខ សុភ័ក្ត្រ អគ្គ​នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​ក្រសួង​ពាណិជ្ជ្មកម្ម​បាន​ ថ្លែង​ថា​ប្រសិន​បើ​ការ​នាំ​ចេញ​មាន​ការ​កើន​ឡើង​នោះ​នាំ​ចូល​ក៏​មាន​ការ​ កើន​ឡើង​ដែរ ព្រោះ​ថា​យើង​ត្រូវ​ការ​វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត​។

ដោយ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​កាល​ពី​ ថ្ងៃ​សុក្រ​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​បាន​កើន​ដល់​១០​ភាគរយ​គឺ​៧៥៧​លាន​ ដុល្លារ​អាមេរិក​(ឆ្នាំ​មុន​៦៨៨​លាន​ដុល្លារ​អាមេរិក)​ក្នុង​រយ:​ពេល​៣​ខែ​ ដំបូង​ក្នុង​ឆ្នាំ​នេះ​រី​ឯ​ការ​នាំ​ចូល​កើន​ឡើង​ដល់​៧​ភាគ​រយ​គឺ​៩០៨​លាន​ ដុល្លារ​អាមេរិក​(ឆ្នាំ​មុន​៨៤៧​លាន​ដុល្លា​អាមេរិក​)។

(ដកស្រង់ពីគេហទំព័រ នគរវត្ត)

កង្វះ​អគ្គិសនីក្នុង​រាជធានី​ភ្នំពេញ​នា​រដូវ​ក្តៅ

ភ្នំពេញ​៖ សព្វ​ថ្ងៃ​នេះ​អាកាសធាតុ​មាន​សភាព​ក្តៅ​ខ្លាំង​ជា​ហេតុ​ដែល​បណ្តាល​អោយ​ប្រជាជន​ភាគ​ច្រើន​នាំ​គ្នា​ប្រើប្រាស់​នូវ​កង្ហា ទូរ​ទឹកកក និង​ម៉ាស៊ីន​ត្រជាក់..ល.។ ដូច​នេះ​ហើយ​បាន​ជា​តំបន់​ខ្លះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការ​ដាច់​ភ្លើង  ពីព្រោះ​តែ​បញ្ហា​កង្វះ​ភ្លើង​សំរាប់​ផ្គត់ផ្គង់​។

មន្ត្រី​ក្រុមហ៊ុន​អគ្គិសនី​មួយ​រូប​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី ២៨ ឧសភា ២០១០​កន្លង​ទៅ​នេះ​ថា​តម្រូវ​ការ​ភ្លើង​នា​រដូវ​ក្តៅ​នេះ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការ​ខ្វះ​ខាត គឺ​ចំនួន​២៨០​ទៅ​២៩០​មេហ្គាវ៉ាត់ រី​ឯ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​អាច​ផ្តល់​បាន​ត្រឹម​តែ​២៤០​ទៅ​២៥០​មេហ្គាវ៉ាត់ប៉ុណ្ណោះ​។ បញ្ហា​នេះ​បាន​ធ្វើ​អោយ​មាន​ការ​ផ្តាច់​ភ្លើង​ឆ្លាស់​វេណ​គ្នា​ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ដ៏ខ្ពស់​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​បញ្ហា​នេះ​និង​អាច​កើត​មាន​ម្តង​ទៀត​នា​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ​តែ​ខ្វះ​ច្រើន​រឺ​តិច​គឺ​អាស្រ័យ​លើ​ភ្លើង​ដែល​ទិញ​មក​ពី​ប្រទេស​វៀតណាម​។ រីឯ​វារីអគ្គិសនី​នៅ​គិរីរម្យ​បាន​បើក​តំណើរ​ការ​ហើយ​តែ​មិន​បាន​ជាប់​លាប់​ព្រោះ​តែ​បញ្ហា​កង្វះ​ទឹក​។ លោក​ក៏​បាន​បញ្ជាក់​ថា​ទោះ​ជា​មាន​ការ​ខ្វះ​ខាត​ក៏​ការ​ពង្រីក​បណ្តាញ​នៅ​តែ​បន្ត ដើម្បី​ជៀសវាង​ពេល​ដែល​ប្រភព​អគ្គិសនី​ថ្មី​មក​ដល់​ធ្វើ​អោយ​សល់​ភ្លើង​ក្នុង​ស្រុក​។

(ដកស្រង់ពីគេហទំព័រ នគរវត្ត)

ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ

Mgeyzjfjotកណ្តាល៖ ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣១​ ខែ​ឧសភា​ នេះ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ។
ការសម្ពោធ ​ស្ពាន​ព្រែក​ក្តាម​នេះ ជា​ស្ពាន​ទី​២​ហើយ ​ដែល​ឆ្លងកាត់​ទន្លេសាប បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វា​ ។​ នៅ​មិនយូរប៉ុន្មាន​ស្ពាន​មួយទៀត​គឺ​ស្ពាន​ព្រែក​ព្នៅ​ក៏​នឹង​សម្ពោធដាក់​ឱ្យ ​ប្រើ​ដែរ​ ។

​សម្តេច​ហ៊ុន សែន បាន​សំដែង​ការ​សាទរ​ និង​កោតសរសើរ​ចំពោះ​ជំនួយ​របស់​ប្រទេស​ចិន​ថា ​បាន​រួមចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ពិសេស​លើ ​វិសយ័​ហេ​ដ្ឋា​រចនា​សម្ព័ន្ធផ្លូវ ស្ពាន ធារាសាស្ត្រ ក្រោម​ជំនួយ​ឥត​សំណង ជំនួយ​សម្បទាន​ការប្រាក់​ទាប​ ៘​

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​និយាយ​ថា ​ស្ពាន​នេះ​ស្ថិតនៅ​ត្រង់​កំពង់ចំលង​ព្រែក​ក្តាម ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​៣១ ​គ​.​ម​ពី​ភ្នំពេញ​ ។ ​ទីតាំង​ត្រើយ​ខាងលិច​ស្ថិតក្នុង​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល និង​ត្រើយ​ខាងកើត​ភូមិ​ព្រែក​ក្តាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ ​កំពង់ចំលង​ព្រែក​ក្តាម ​ស្ថិត​លើ​ដង ទន្លេសាប​ ។​ ស្ពាន​នេះ​បាន​បើក​ការដ្ឋានកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០៧ ក្រោម​អធិបតិភាពដ៏​ខ្ពង់ខ្ពស់​សម្តេច តេជោ​នាយករដ្ឋ មន្ត្រី ហ៊ុន សែន និង​លោកជំទាវ យ៉ាង យី​ហ្វេ​ង ឯកអគ្គរដ្ឋទូត​ចិន​។​ពិធី​ភ្ជាប់​រនូត​ស្ពាន​នៅ​ថ្ងៃទី១៤ ខែ​កញ្ញា​ ឆ្នាំ​២០០៩​ និង​សាងសង់​ចប់​ជា​ស្ថាពរ​ ១០០%​ ក្នុង​ដើម​ខែមេសា ឆ្នាំ ២០១០ ​។​ ថវិកា​សាងសង់​គឺជា​កម្ចី​ប្រាក់​សម្បទាន​រយៈពេល​វែង​ការប្រាក់​ទាប​ ដោយមាន​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។​

ស្ពាន​នេះ​មានបណ្តោយ ​៩៧៥​ម៉ែត្រ​ ទទឹង ១៣,៥០​ម៉ែត្រ ​,​កំពស់ ស្ពាន​ពី​លើទឹក​ខ្ពស់ បំផុត​១០ ម៉ែត្រ​,​ប្រឡោះ​កណ្តាល​របស់​ស្ពាន ​១៣៥​ម៉ែត្រ​ ។​ តំលៃ​ស្ពាន​ ២៨.៨​លាន​ដុល្លារ ក្នុងនោះ​បដិភា​គរាជរដ្ឋាភិបាល​ ៥​ភាគ​ ៕

(ដកស្រង់ពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

សម្ពោធ​ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិន​និង​បើក​ការដ្ឋាន​ស្ដារ​ផ្លូវជាតិ​លេខ​៦១

ស្ពានព្រែកក្តាមដែលទើបសាងសង់រួចខេត្ដកណ្ដាល ៖ ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិនឆ្លងកាត់​ទន្លេសាប​ព្រែក​ក្ដាម និង​ការដ្ឋានស្ដារ​ឡើង​វិញ​ផ្លូវជាតិ​លេខ​៦១ ពី​គល់​ស្ពានព្រែក​ក្ដាម​ត្រើយ​ខាងកើត​ដល់​ផ្លូវជាតិ​លេខ៦​A ប្រវែង​១៦​គីឡូម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១០ បាន​ប្រារឰ​ពិធី​សម្ពោធបើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​បើក​ការដ្ឋានស្ដារ​ឡើង​វិញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្ដិយស​ផង ដែរ​ពី​លោក​ផា​ន គង​ស៊ា (PAN GUANG XUE) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។ ពិធី​សម្ពោធ និង​បើក​ការដ្ឋាន​នេះ​បាន​ប្រារឰធ្វើ​ឡើង​នៅ​ស្រុក​ពញាឮ ខេត្ដកណ្ដាល ។ លោក​ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ដ្រីក្រសួង​សា​ធារណការ និង​ដឹក​ជញ្ជូនបានឱ្យ​ដឹង​ថា ស្ពានព្រែក​ក្ដាម​ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រីអញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ពេល​នេះ​មាន​បណ្ដោយ​ប្រវែង​៩៨១ម៉ែត្រ ទទឹង​ប្រវែង​១៣,៥​ម៉ែត្រ មានប្រឡោះ​ស្ពាន​សរុប​ចំនួន​១៩ និង​ផ្លូវ​ភ្ជាប់ក្បាលស្ពាន​ប្រវែង​សរុប​៤១៩​ម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន​សៀងហៃ ត្រួតពិនិត្យ បច្ចេកទេស​ដោយ​ក្រុមហ៊ុន Guangzhou Wanan Consthuctron Supervision របស់សា​ធា​ណ​រដ្ឋ​ចិន សាងសង់​តាម​លក្ខណៈ​បច្ចេកទេស​ស្ថិត​ក្នុង​ស្ដង់ដា​ហា​យ​វ៉េ​ចិន​កំរិត​១ មានគន្លង​នាវាចរណ៍​កំពស់​១០,៨​ម៉ែត្រ ធៀប​នឹងកំពស់​ទឹក​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០០០ ។ លោក​រដ្ឋមន្ដ្រី​បន្ដ​ថា ស្ពាន​នេះ​ជា​ប្រភេទស្ពានបេតុង​សរសៃដែក និង​ទាញ​ខ្សែកាបពង្រឹង​ដោយ​ចាក់​បេតុង​ផ្ទាល់​លើ​ពុម្ព​តែ​ម្ដង​។ ធ្នឹម​ស្ពាន​មានកំ​ពស់​ផ្សេង​ៗ​ពី​គ្នាខ្ពស់​បំផុតប្រវែង​៨,៧​ម៉ែត្រ និង​ទាប​បំផុត​ប្រវែង​១,៨ ម៉ែត្រ ។ កំរាល​ស្ពាន និង​ផ្លូវ​ភ្ជាប់​ក្បាលស្ពានត្រូវ​បាន​អ៊ុត​បេតុង​កៅស៊ូ AC កំរាស់​១១សង្ទីម៉ែត្រ ។ ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​អស់រយៈពេល​៣៤​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែ មិថុនា ឆ្នាំ​២០០៧ ក្នុង​តំលៃ​សាងសង់​ចំនួន ២៨.៧៨៣.៦៦៤​ដុល្លារ​អា​មេ​រិ​កតំលៃ ទីប្រឹក្សាបច្ចេកទេស​៦១៣.០៩២​ដុល្លារអា​មេ​រិ​ក ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល១.៤៦៩.៨៣៨​ដុល្លារ​អា​មេ​រិ​កសំរាប់​សំណង ផល​ប៉ះពាល់​ពី​គំរោង ដោយ​មិន​ទាន់​បញ្ចូលការ​ទទួល​បន្ទុក​បង់ពន្ធ​លើ​ការ​នាំ​ចូល​សំភារបរិក្ខារ​សំរាប់​ការ​សាងសង់​មួយ​ចំនួន​ទៀត​។ សរុប​ការ​ចំណាយ​ថវិកា​សំណង់​ស្ពាន​ព្រែកក្ដាម​មាន​ចំនួន​៣០.៨៦៦.៥៩៤​ដុល្លារ​អា​មេរិ​ក ។ ការ​សាងសង់​នេះ​ត្រូវ​បាន​បញ្ចប់​មុន ផែនការ​កំណត់​១៥​ខែ ។ ដោយឡែក​ផ្លូវជាតិ​លេខ​៦១ ដែល​ត្រូវបើក​ការដ្ឋាន​នេះ​ប្រវែង​១៦​គីឡូម៉ែត្រ ត្រូវសាងសង់​ដោយ​ក្រាល​កៅស៊ូ​បេតុង​(​AC) មាន​ទទឹង​១០​ម៉ែត្រ ក្នុង​តំលៃ​៩.៧៦០.០០០ដុល្លារ​អា​មេ​រិ​ក ដោយ​ប្រើប្រាស់​ថវិកា​សន្សំ ឬ​ហៅ​ថា សមតុល្យ​ឥណទាន​កម្ចី​ដែល​សល់​ពីការ​សាងសង់​ស្ពាន​ព្រែក​ក្ដាម និង​ស្ពាន​ព្រែកតា​មា​ក់ សាងសង់ និង​ត្រួតពិនិត្យ​បច្ចេកទេសដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃរបស់សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ លោក​ផា​ន គង​ស៊ា ឯកអគ្គរដ្ឋទូត​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បានថ្លែង​ថា ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិន​ព្រែក​ក្ដាម នេះ​គឺជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពីការ​យកចិត្ដទុកដាក់ និង​ការ​គាំទ្រ​ដ៏​ល្អ​ប្រសើរពី​រាជរដ្ឋាភិបាល​កម្ពុជា ។ ស្ពាន​ព្រែក​ក្ដាមជាស្ពាន​ឆ្លងកាត់​ទន្លេសាប ហើយដោយ​មានការ យកចិត្ដទុកដាក់​គាំទ្រ​ពី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្ពាន​ព្រែក​ក្ដាម​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ។ ផ្លូវជាតិ​លេខ​៦A ត្រូវសាងសង់​ផ្សារ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ផ្លូវជាតិ​លេខ​៦​A ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ល្អ​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ ហើយនឹង​ក្លាយទៅ​ជា​ផ្លូវ​សំខាន់​មួយ​ក្នុង​តំបន់​ដែល​នឹង​ជួយជំ​រុ​ញុ​យ៉ាង​សកម្ម​ដល់​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ហើយ​និង​ជា​បណ្ដាញ​ដឹក​ជញ្ជូន​យ៉ាងសំខាន់​សំរាប់​ប្រទេស​កម្ពុជា ។ លោក​ផា​ន គង​ស៊ា បន្ដ​ថា សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រី​តែង​មាន​ប្រសាសន៍​ថា មាន​ផ្លូវគឺ​មាន​សង្ឃឹមមាន​ផ្លូវ​គឺ​មានការ​អភិវឌ្ឍន៍​។ ប្រទេស​ចិន​ក៏​មាន​សុភាសិត​មួយ​មាន​ន័យ​ដូច​គ្នា​ដែរ​គឺ បើ​ចង់​មាន​ត្រូវ​កសាង​ផ្លូវ ។ រ​ដ្ឋាភិ​បាលនិង​ប្រជាជន​ចិន​បាន​យល់​ច្បាស់​អំពីសេចក្ដី​តំរូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ក៏​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹងឆ្លើយ​តប​ចំពោះ​កា​ខិតខំ​ប្រឹងប្រែងរបស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ និង​ការ​កសាង​សមត្ថភាព ។ ជាក់ស្ដែង​នៅ​ឆ្នាំ​នេះ បាន​បញ្ចប់​នូវ​គំរោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​ជា​កិច្ចសហប្រតិបត្ដិការ​រវាង​ចិន និង​កម្ពុជា​រួម​មានផ្លូវជាតិ​លេខ​៧៦ លេខ​៨ ពី​ព្រែក​តា​មា​ក់ឆ្លងកាត់​ទន្លេមេគង្គ​ផ្លូវជាតិ​លេខ​៥៧ និង​ផ្លូវជាតិលេខ​៦២ ។ លោក​សង្ឃឹមថា គំរោង​ទាំងនេះមិន​គ្រាន់តែ​ដើរតួ​នាទី​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​ការ​លើក​ស្ទួយ​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​រវាងចិន​និង​កម្ពុជា​សំរាប់​ការ​អភិវឌ្ឍន៍​ជាមួយ​គ្នា​។ មាន​ប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​សេចក្ដី​រីករាយ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្ដល់នូវ​ជំនួយ​ក៏​ដូច​ជា​ឥណទាន​យ៉ាង​សន្ធឹកសន្ធាប់​សំរាប់​បំរើ​ឱ្យ​ការ​អភិវឌ្ឍន៍​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នៅ​កម្ពុជា ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា តាំងពី​កកើត​ទឹកដីកម្ពុជា​មកនេះ គឺជា​លើក​ដំបូង​ដែល​យើងមាន​ស្ពាន​ព្រែក​ក្ដាម​មួយ​នេះ​សំរាប់​ប្រើប្រាស់​ជំនួស​ឱ្យ​ការ​ឆ្លងសាឡា​ង ។ ចិន​បាន​ជួយ​កម្ពុជា​លើ​វិស័យ​អាទិភាពទាំង​៤​ដែល​បាន​ដាក់​តាំងពី​២០​ឆ្នាំ​មុន គឺ​ទឹកសំរាប់​វិស័យ​កសិកម្ម ផ្លូវ ភ្លើង និង​មនុស្សនៅ​តែ​ត្រូវ ហើយ​អាច​នឹង​ត្រូវ​សំរាប់​រយៈពេល​២០​ឆ្នាំ​ទៀត ។ ចិន​ចាប់ផ្ដើម​ការដ្ឋាន ធារាសាស្ដ្រ​នៅ​បាត់ដំបង​មុនគេ ហើយ​ឥឡូវកម្ពុជា​កំពុង​ចរចា​នៅ​កំពង់ត្របែក និង​បណ្ដាការដ្ឋាន​មួយ​ចំនួន​ទៀត​កំពុង​តែ​អនុវត្ដ​នូវគំរោងការ​ឥណទាន​របស់​ចិនចំពោះ​វា​រី​អគ្គិ ស​នី​ចិន​បាន​ជំរុញ​អ្នក​វិនិយោគ​ដូច​ជា​វា​រី អគ្គិសនី​កំចាយ គិរី​រម្យ អា​តៃ អា​រ៉ៃ ឫស្សីជ្រំ និង​ការ​ចែកចាយ និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដែល​មាន​សាលា​កសិកម្ម​ព្រែកលៀប បូក​ជាមួយនឹង​ការ​ជួយ​បណ្ដុះបណ្ដាលធនធានមនុស្ស​ដែល​បាន​បញ្ជូន​ទៅ​រៀន​នៅប្រទេស​ចិន​ផង​ដែរ ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​លើកឡើង​ថា ឥឡូវ​ប្រជាពលរដ្ឋ​លែង​មានការលំបាក​ទៀត​ហើយ កាលពីមុន​ប្រជាពលរដ្ឋតែងតែ​រង់ចាំ និង​មានការ​លំបាក​រហូត​មានទំនាស់​គ្នា​ទៀត ។ ស្ពាន​ព្រែក​ក្ដាម​បាន​បង្ក លក្ខណៈ​ងាយស្រួល​កាត់​បន្ថយ​ការ​លំបាករបស់​ប្រជាពលរដ្ឋ​ហើយ ដូច្នេះ​បើកបរ​ឱ្យ​តែត្រូវ​ច្បាប់​ចរាចរណ៍​បាន​ហើយ ។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​ឯកភាព​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ចិន ដោយនៅថ្ងៃ​ទី​១ មិថុនា ជា​ទិវា​កុមារ​អន្ដរជាតិ ខ្ញុំឧទ្ទិស​ស្ពាន​នេះ សំរាប់​កុមារ​របស់​យើង យើងធ្វើ​សព្វថ្ងៃ គ្មាន​អ្វី​ក្រៅ​តែ​ដើម្បី​ទុក​ឱ្យ​អ្នកជំនាន់​ក្រោយ គឺ​កុមារ​របស់​យើងដែល​គេ​នឹងទទួលផល​ពី​អ្វី​ដែល​យើង​បាន​និង​កំពុង​ខិតខំ ។ ប្រហែលជា​ពួក​គេ​មិន​ស្ដីបន្ទោស​យើងនោះ​ទេ និយាយ​ដូច្នេះ​មិន​មាន​ន័យ​ថា យើងចង់​បន្ទោស​ដល់​អ្នក​ជាន់មុន​ទេ ក៏​ប៉ុន្ដែដំណាក់​កាលណា​ក៏​ដោយ វា​មាន​ចំណុចពិសេស​របស់​វា ។ ជួនកាល​ចង់​អភិវឌ្ឍន៍ លុះ​អភិវឌ្ឍន៍​បាន​ហើយ​ត្រូវ​ផ្ដាច់​ទៅ​វិញ​ក៏មាន​ដែរ ដូច​ជា​ស្ពាន​ជ្រោយចង្វា​ជាដើមត្រូវដាក់​មីន​កំទេច​ដើម្បី​ផ្ដាច់ ។ ស្ពាន​ជា​ច្រើនត្រូវ​បាន​សង្គ្រាម​បំផ្លិចបំផ្លាញ ហើយ​យើងធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​បាត់បង់​ពេលវេលា​យ៉ាងច្រើន តែ​ឥឡូវ​ពេលវេលា​បាន​មកដល់​ហើយ​សំរាប់​ការ​កសាង​របស់​យើង ។ ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ស្នើ​សុំ​កុំឱ្យ​បើក​លឿនផ្ទុកទំនិញ ហួស​ចំណុះ​កំណត់​ដែល​ធ្វើ​ឱ្យ​ឆាប់​ខូច​ផ្លូវនិង​ស្ពាន ហើយ​បើ​មាន​គ្រោះថ្នាក់​សូមកុំបន្ទោស​អ្នក​ធ្វើ​ផ្លូវ ៕

(ដកស្រង់ពីគេហទំព័រកាសែតកោះសន្តិភាព)

កម្ពុជា ប្រារព្វទិវាកុមារអន្តរជាតិ

ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា រដ្ឋាភិបាលកម្ពុជា បានអះអាងថាខ្លួននឹង
បន្តនយោ បាយលើកស្ទួយសេរីភាពកុមារ ជាពិសេសបង្កលក្ខណៈងាយស្រួល
ឱ្យកុមារគ្រប់រូប នៅទូ ទាំងប្រទេសបានចូលរៀន និងកាត់បន្ថយឱ្យបានជា
អតិបរមានូវរាល់ការងារទម្រង់ធ្ងន់ធ្ងរលើកុមារ។

ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖

រដ្ឋាភិបាលកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិថា ការផ្តល់ឱកាស
ចូលរៀន ដល់កុមារ គឺជាកិច្ចការដ៏ចំាបាច់បំផុតដែលត្រូវធ្វើដោយខានមិនបាន។

ម្យ៉ាងការលើកកម្ពស់ សុខមាលភាពកុមារឱ្យកាន់តែមុតមាំ ដោយធានាបានថា កុមារ
កម្ពុជា មានសុខភាពរឹងមាំ។

បន្ថែមលើសពីនេះ នៅក្នុងកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច ក៏បានដាក់ចេញនូវ
ការបន្ត ពង្រឹងពង្រីកការអនុវត្តសិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារ បន្តអនុវត្តគោល
នយោបាយ ស្តីពីការថែទាំជំនួស ចំពោះកុមារ និងបទដ្ឋានអប្បបរមាសម្រាប់ការថែ
ទាំកុមារ តាម មណ្ឌល និងមិនតែប៉ុណ្ណោះ ប្រមូលផ្តុំដោះស្រាយបញ្ហា កុមារកំព្រា
កុមារ ពិការ កុមារ នៃគ្រួសារ ក្រីក្រផងដែរ ព្រមទាំងបំផុសចលនា ៣ ល្អ របស់កុមារ
កូនល្អ សិស្សល្អ មិត្តល្អ។

ជាមួយគ្នានេះសម្រាប់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ក្រៅ
តែពី បានចូលរួមអបអរសាទរទិវានេះ លោកក៏បានស្នើឱ្យរដ្ឋាភិបាលគិតគូរឱ្យបានគ្រប់
ជ្រុងជ្រោយ ដល់ការធានាបាននូវការចូលរៀនឱ្យបានតិចបំផុតរៀនចប់ថ្នាក់ទី៩។
ប្រធានសមាគមគ្រូបង្រៀនរូបនេះ បានថ្លែងការចាប់អារម្មណ៍ទៀតថា ៖

(សំឡេងលោក រ៉ុង ឈុន)។
ទាក់ទងនឹងការចូលរៀនរបស់កុមារ សហគមន៍អឺរ៉ុប បានផ្តល់ជំនួយជាប្រាក់ឥតសំណង
ប្រមាណ៣០លានអឺរ៉ូ ដល់ក្រសួងអប់រំយុវជននិងកីឡា ជាអ្វីដែលសហគមន៍នេះ ផ្តល់ការ គាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

(ដកស្រង់ពីវិទ្យុអូស្ត្រាលី)

Monday, January 4, 2010

ផ្កាតំណាងប្រទេសក្នុងតំបន់អាស៊ាន

ASEAN National Flowers

(Source: http://www.aseansec.org)





Simpor - Brunei Darussalam





Rumdul - Cambodia





Moon Orchid - Indonesia





Dok Champa - Lao PDR





Hibiscus - Malaysia





Padauk - Myanmar





Sampaguita Jasmine - The Philippines





Vanda Miss Joaquim - Singapore





Ratchaphruek - Thailand





Lotus - Viet Nam