ក្រុមអាជីវករ បាននិយាយថា កន្លងមកអាជ្ញាធរអប្សរាធ្លាប់បានដាក់ទីតាំងចំនួន ៤ កន្លែងឲ្យអាជីវករជ្រើសរើស ប៉ុន្តែកន្លែងទាំង ៤ នោះ សុទ្ធតែកន្លែងដែលពួកយើងមិនអាចទទួលយកបាន ។ ទើបតែពេលនេះ ពួកយើងទទួលបានកន្លែងថ្មី ហើយសមរម្យពួកយើង (អាជីវករ) ក៏ព្រមទទួលយកដោយរីករាយ ។
លោក ដុម ហាក់ អគ្គនាយករង នៃអាជ្ញាធរអប្សរា បានមានប្រសាសន៍ថា នេះជាជោគជ័យដ៏ធំមួយ ដែលក្រុមអាជីវករ បានព្រមព្រាងគ្នា ជាមួយអាជ្ញាធរអប្សរាដោយសន្តិវិធី ។ លោកបន្តថា ការផ្តល់ជូនកន្លែងលក់ដូរថ្មីនេះ គឺគ្រាន់តែបណ្តោះអាសន្នតែប៉ុណ្ណោះ ទំរាំក្រុមស្រាវជ្រាវរបស់អាជ្ញាធរ ។
លោក ជ្រុន សុផល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិយាយថា ដើម្បីភាពយុត្តិធម៌ អាជ្ញាធរ បានឲ្យក្រុមអាជីវករ ធ្វើការចាប់ឆ្នោត ។ គឺអ្នកលក់អាហារ ចាប់ឆ្នោតផ្សេង និងអ្នកលក់វត្ថុអនុស្សាវរីយ៍ចាប់ឆ្នោតផ្សេង ដោយលោកបញ្ជាក់ថា ការសង់តូបលក់ដូរថ្មីនេះ គឺមិនបង់ប្រាក់ប្រចាំថ្ងៃ ឬប្រចាំខែឲ្យអ្នកណាម្នាក់ជាដាច់ខាត តែបើមានជនណាម្នាក់មានទាលុយថ្លៃអ្វីមួយ ត្រូវកត់ឈ្មោះ និងអង្គភាពឲ្យបានច្បាស់ ហើយផ្តល់ព័ត៌មានដល់ក្រុមការងារជាបន្ទាន់ ។
ទាក់ទិននឹងការយកលុយប្រចាំថ្ងៃ ឬខែនេះ លោក ដុម ហាក់ អគ្គនាយករងអាជ្ញាធរអប្សរា បានធ្លោយថា ក្រុមអាជីវករ ដែលលក់នៅប្រាសាទបាយ័នពីមុន អ្នកខ្លះសុទ្ធតែមានខ្នងប៉ូលិស នៅពីក្រោយ តែម្តងនេះមិនអាចទៅរួចនោះទេ ៕
(ដកស្រង់ចេញពីគេហទំព័រខេមបូឌាអេចបេ្រសញូស៏)
No comments:
Post a Comment