
សមាជិកព្រឹទ្ធសភាដ៏សំខាន់មួយរូបរបស់សហរដ្ឋអាម៉េរិកបានលុបចោលដំណើរ
ទស្សនកិច្ចទៅកាន់ប្រទេសភូមាយ៉ាងទាន់ហន់ បន្ទាប់ពីមានភស្តុតាងថ្មីមួយបង្ហាញថាភូមាបានធ្វើការជាមួយនឹងប្រទេសកូរ៉េខាងជើងទាក់ទងនឹងកម្មវិធីអភិវឌ្ឍន៍អាវុធ
នុយក្លេអ៊ែរ។
លោក Jim Wedd ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានកំណត់ពេលសម្រាប់ដំណើរ
ទស្សនកិច្ចទៅកាន់ប្រទេសភូមានៅក្នុងថ្ងៃព្រហស្បម្សិលមិញនេះ ដើម្បីធ្វើការ
ពិភាក្សាទាក់ទងនឹងការឃុំខ្លួនលោកស្រី អាំងសាន ស៊ូជី មេដឹកនាំលទ្ធិប្រជាធិប
តេយ្យ រួមជាមួយនឹងបញ្ហាដាក់ប្រទេសភូមាដែលគ្រប់គ្រងដោយរបបយោធាឲ្យ
នៅឯកកោរ។
ឯកសារភាពយន្តទាក់ទងនឹងភស្តុតាងទាំងនោះនឹងត្រូវចាក់ផ្សាយតាមប៉ុស្តិ៍
ទូរទស្សន៍ Al Jazeera នៅថ្ងៃសុក្រខាងមុខនេះ ដោយមានទាំងការធានាអះ
អាងអំពីមហិច្ឆតារបស់លោក Than Swe មេដឹកនាំរបបយោធាភូមាផងដែរ។
កាលពីខែមុននេះនៅមុនពេលដែល លោក Kurt Campbell ឧបការីរដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាម៉េរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើតចាកចេញពី
ប្រទេសភូមា លោកក៏បាននិយាយពាក់ព័ន្ធនឹងភស្តុតាង ដែលប្រទេសភូមាបានធ្វើខុសចំពោះការហាមប្រាមរបស់អង្គការសហប្រជាជាតិសម្រាប់ការនាំចូល
អាវុធគ្រប់ប្រភេទពីប្រទេសកូរ៉េខាងជើង។
ចំណែកឯរដ្ឋាភិបាលភូមាវិញ កាលពីម្សិលមិញនេះមិនបានធ្វើការបកស្រាយ
អ្វីទាំងអស់ទាក់ទងនឹងបញ្ហានេះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)
No comments:
Post a Comment