
នេះជាលើកដំបូងហើយដែលធនាគារ កណ្ដាលជាគោលដៅនៃការវាយប្រហារ ដោយទ្រង់ទ្រាយធំមួយបែបនេះ ។ នាវេលា ម៉ោង១៥ម៉ោងក្នុងស្រុក ពួកជនប្រដាប់ អាវុធដែលពុំដឹងពីចំនួនច្បាស់បានត្រួតត្រា អគារធនាគារស្ថិតនៅតាមវិថី RACHID នាភាគកណ្ដាលរដ្ឋធានីអ៊ីរ៉ាក់ ។ កងទ័ព និង ប៉ូលិសបានឡោមព័ទ្ធអាគារនេះជុំជិត ហើយឧទ្ធម្ភាគចក្រយោធាហោះក្រឡឹងពីលើ ។ យោងតាមតុល្យការថ្មីមួយផ្ដល់ដោយក្រសួង មហាផ្ទៃថា មនុស្សយ៉ាងតិច១៥នាក់បានត្រូវ ស្លាប់ ហើយ៤៣នាក់ទៀតត្រូវរបួស ។ អ្នក នាំពាក្យរបស់ទីបញ្ជាការយោធាក្រុងបាដាដ អះអាងថា រហូតមកទល់ពេលនេះ គេពុំទាន់ ប្រាកដថា នេះជាការប្លន់ប្រាក់មួយឬយ៉ាងណាឡើយ ។
ការវាយប្រហាររបស់ពួកបះ បោរប្រឆាំងធនាគារទាំងឡាយ គឺធ្វើដើម្បី ប្រមូលយកប្រាក់ផ្គត់ផ្គង់ប្រតិបត្ដិការរបស់ ពួកគេ ។ នាយប៉ូលិសជាន់ខ្ពស់ម្នាក់នៃក្រសួង មហាផ្ទៃអ៊ីរ៉ាក់អះអាងថា ពួកជនប្រដាប់ អាវុធបានត្រួតត្រាធនាគារនេះ ហើយចាប់ ពួកនិយោជិតជាចំណាប់ខ្មាំង ។ ចំនួនចំណាប់ ខ្មាំងនៅពុំទាន់អាចកំណត់ដឹងឡើយ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment