Saturday, June 12, 2010

ធនាគារ​ពាណិជ្ជ​ចិន បាន​បើក​សាខា​លើក​ដំបូង​របស់​ខ្លួន នៅ​កម្ពុជា

លោក ថៃ សុភា ជាអគ្គនាយក​រង​នៃ​ធនាគារ​ជាតិ​​​កម្ពុជា​(NBC)បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍​នេះ​ថា ធនាគារ​របស់​ចិន​ (BOC)​ បានធ្វើ​សេចក្តី​សំរេច​ចុះទុន​របស់​ខ្លួន​តាម​​រយៈធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ក្នុង​ការ​បើក​សាខា​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំ​ពេញ។
លោក ថៃ សុភា បាន​បន្ត​ទៀត​ថាអគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​​​កម្ពុជា​ ឯកឧត្តម​ជា ចាន់តូបាន​ជូន​ដំណឹង​ទៅ​ឯកអគ្គរដ្ឋទូត​ថ្មីរបស់ចិន​ប្រចាំ​នៅ​កម្ពុជា​​ គឺលោកPan Guangxue កាល​ពី​ជំនួប​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថាធនាគារ​ជាតិ​​​នៃកម្ពុជាបានធ្វើ ​​សេចក្តី​​សំរេច​​លើ​ប្រាក់​ដើម​​របស់​ធនាគារ​​ចិន​ (BOC) ក្នុង​ការ​បើក​សាខា​របស់​ខ្លួន​នៅកម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត ឯកឧត្តមទេសាភិបាលបាន​លើក​សំណើរ​​ទៅ​ឯកអគ្គរដ្ឋទូតជួយ​ព្យាយាមក្នុង​ការ​ទាក់ទាញ​​ធនាគារពាណិជ្ជ​របស់​ចិន​មក​វិនិ​យោគបន្ថែម​ទៀត​ក្នុង​គោលបំណង​​លើក​ ស្ទួយការ​អភិវឌ្ឍវិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា។
ធនាគារ​របស់​ចិន​ (BOC) ក្លាយ​ទៅ​ជា​ធនាគារពាណិជ្ជ​កម្មដំបូង​គេ​​របស់​ចិននៅ​កម្ពុជា។ យោង​តាមច្បាប់​របស់​​ធនាគារ​ជាតិ​នៃ​កម្ពុជា បន្ទាប់​ពី​អនុម័តហើយ ធនាគារនោះមាន​​ឱកាស​៦​ខែ​ក្នុង​ការ​បំពេញ​តំរូវការរបស់​ខ្លួន​ដូចជា​ការ​ចុះ​ បញ្ជី​លើ​ដើម​ទុន ទីតាំង បុគ្គលិក បង្កើតលក្ខន្តិកៈ មុនពេល​ទទួល​បាន​អជ្ញាប័ណ្ណ។

បច្ចុប្បន្ន​នៅ​កម្ពុជាមាន​​ ធនាគារពាណិជ្ជ​កម្ម​សរុប​ចំនួន ២៧។ កាល​ពី​ដើម​ខែមុន ធនាគារ CIMB របស់​ម៉ាឡេស៊ី និង​ធនាគារ Agribank របស់វៀតណាមក៏បានបានធ្វើ​សេចក្តី​សំរេច​ចុះទុន​របស់​ខ្លួនដើម្បី​បើក​សាខា​នៅ ​កម្ពុជា​ដែរ។ ​

ធនាគារ​របស់​ចិន​ (BOC) គឹ​ជា​ធនាគារពាណិជ្ជ​កម្ម​អន្តរជាតិ​ដ៏​ធំ​បំ​ផុត​របស់​ចិន​។ សាខា​របស់​ធនាគារ​នេះ​នៅ​ទី​ក្រុង​ឡុង ក្នុង​ប្រទេសអង់គ្លេសគឺ​ជា​សាខា​ទីមួយ​នៃ​ធនាគារ​របស់​ប្រទេស​ចិន​នៅ​បរទេស​ដែល​បាន​បង្កើត​ឡើង​ តាំង​ពី​ឆ្នាំ​១៩២៩​មក​ម៉្លេះ។​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

No comments:

Post a Comment