SEYLA BLOG NOTE
SEYLA BLOG NOTE
Saturday, June 12, 2010
រណ្ដៅយក្សដ៏ល្បីល្បាញទាំង១០ របស់ពិភពលោក
បន្ទាប់ពីការរកឃើញនូវរណ្ដៅដ៏ធំ នៅប្រទេស Guatemala កាលពីថ្ងៃទី ៣០ ឧសភា ក្រោយពីមានខ្សល់ព្យុះមួយបានបក់កាត់ តំបន់នោះមក ទូរទស្សន៍ National Geographic បានបង្ហាញនូវរណ្ដៅដ៏ល្បីល្បាញ ដ៏ទទៃផ្សេងទៀត ដែលរួមមានទាំងអស់ចំនួន១០ ដូចខាងក្រោម៖
រណ្ដៅដែលមានមុខកាត់ ប្រហែល ១៨ម៉ែត្រ និងមានជម្រៅ ១០០ម៉ែត្រ ក្នុងរាជធានី របស់ប្រទេស Guatemala ត្រូវបានរកឃើញនៅ បន្ទាប់ពីមានខ្សល់ព្យុះមួយឈ្មោះ Agatha ដែលបានបក់បោកកាត់តំបន់នេះ។ (រូបភាព:
AP
)
មុននេះបីឆ្នាំ មានរណ្ដៅ ដែលមានមុខកាត់និងជម្រៅប្រហាក់ប្រហែលគ្នានេះដែរ បានកើតមានឡើងនៅ ប្រទេស Guatemala ផងដែរ។ (រូបភាព:
AP
)
រណ្ដៅនេះ គឺស្ថិតនៅ ក្នុងឧបទ្វីប Yucatan របស់ប្រទេស Mexico។ ទីនោះគឺជាកន្លែងលំហែកាយដ៏ល្បីមួយកន្លែង និងសំរាប់អ្នកទេសចរណ៍ បានយល់ដឹង ពីវប្បធម៌សាសនាបុរាណរបស់ ជនជាតិ Maya។
ក្នុងឆ្នាំ ១៩៨១ រណ្ដៅយក្សមួយបានលេចឡើង ក្រោមអាងហែលទឹក នៃទីក្រុង Winter Park រដ្ឋ Florida សហរដ្ឋអាមេរិក។ (រូបភាព:
AP)
រណ្ដៅជម្រៅ ៥៦ម៉ែត្រ មួយកន្លែង បានលេចរូបរាង ឡើងក្នុង រដ្ខ Florida របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៩៤។
Blue (ប្រែថា ពណ៍ខៀវ) គឺជាឈ្មោះរបស់រណ្ដៅដ៏ល្បីឈ្មោះមួយ នៅក្នុងឆ្នេរ របស់ Belize។ (រូបភាព:
National Geographic)
អ្នករុករកម្នាក់ឈ្មោះ Mick Coyne បានចុះក្នុងរណ្ដៅដ៏ធំនេះ ដែលមានជម្រៅ ៤៥ម៉ែត្រ ស្ថិតនៅក្បែរទន្លេ Josulka ក្នុងប្រទេស Iceland។ (រូបភាព:
National Geographic)
Neversink គឺជាឈ្មោះរណ្ដៅរូងភ្នំមួយកន្លែង ក្នុងរដ្ឋ Alabamas របស់សហរដ្ឋអាមេរិក។ វាមានជម្រៅដល់ទៅ ១៥ម៉ែត្រ។
រថយន្តក្រុង មួយ ត្រូវបានធ្លាក់ជ្រមុញក្បាល ចូលទៅក្នុងរណ្ដៅមួយ ដែលកើតមាននៅលើដងផ្លូវ នៅទីក្រុង Lisbon ប្រទេស ព័រទុយហ្កាល។ (រូបភាព:
sewerhistory.org)
សកម្មភាពរុករករ៉ែសំណ និងស័ង្កសីក្នុងតំបន់ជាច្រើន នៅរដ្ឋ Oklahoma សហរដ្ឋអាមេរិក បានប្រែក្លាយដីរាបឲ្យទៅជា ប្រហោងក្រហេងក្រហូង ជ្រៅៗ ជាច្រើន។ ការជីករូងជ្រៅទៅក្រោមខ្លះ គឺស្ថិតនៅជិតកៀកគ្នាពេក ដែលបណ្ដាលឲ្យមានការបាក់ដី ពីស្រទាប់ខាងលើនៃតំបន់រ៉ែទាំងនោះ។ រណ្ដៅដូចឃើញក្នុងរូបនេះ គឺជាលទ្ធផលនៃការបាក់ដីមួយកន្លែង ក្នុងតំបន់នោះ។ (រូបភាព:
AP
)
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment