Monday, June 14, 2010

ទឹក​ជំនន់​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន នៅ​រដ្ឋArkansas

ទឹក​ជំនន់​នៅ​ Caddo Gap រដ្ឋ Arkansas សហរដ្ឋ​អាមេរិកការស្វែង​រក​អ្នក​រង​គ្រោះ​បាន​ចាប់​ ធ្វើ​ឡើង​វិញ​ នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ នៅ​ក្នុង​ព្រៃ​នៃ​រដ្ឋ​Arkansas​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ជា​ទី​ដែល​ទឹក​ ជំនន់​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ច្រើន​ ​ ​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​១៨​នាក់​ រួម​មាន​កុមារ​៦​នាក់​ផង​ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​១០​មិថុនា​ឆ្លង​មក​ថ្ងៃ​សុក្រ​១១​មិថុនា។

ការបោះ​ជំរំ​កំសាន្ត​នៅ​ក្នុង​ឩទ្យាន​ព្រៃ​ព្រឹក្សា​ជាតិ​ Monts​ Ouachita ​បាន​ប្រែក្លាយ​ទៅ​ជា​សុបិន​អាក្រក់នៅ​រដ្ឋ​Arkansas​ខាង​ត្បូង​សហរដ្ឋ​អាមេរិក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​១៨​នាក់ រួម​មាន​កុមារ​៦​នាក់​ផង អាយុ​ពី​ពីរ​ទៅ​៧​ឆ្នាំ និង​អ្នក​បាត់​ខ្លួន​៣៦​នាក់​ផ្សេង​ទៀត បណ្តាល​មក​ពី​ទឹក​ជំនន់​ជា​គំហុក​ភ្លាមៗ។

រាល់​អ្វីៗ​បាន​កើត​មាន​យ៉ាង​ឆាប់​រហ័ស​ណាស់ ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ១០ មិថុនា​ឆ្លង​មក​ថ្ងៃ​សុក្រ​ទី​១១​មិថុនា នៅ​ក្បែរ​មាត់​ស្ទឹង ទី​ដែល​ការ​បោះ​ជំរំ​កំសាន្ត នៅ​កណ្តាល​ព្រៃ ជាទី​កន្លែង​ពិបាក​ចូល​ដល់​ ស្រាប់​តែមាន​ទឹក​បាន​ហៀ​ចេញ​ពី​ពោះ​ស្ទឹង​ឡើងដល់​កម្ពស់​ជាង​៦​ម៉ែត្រ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី ដោយ​ហូរ​ពាំនាំ​ទៅ​ជាមួយ​ខ្លួន​នូវ​សំពត់​តង់​ និង​ពួក​អ្នក​ដេក​លក់​ក្នុង​ជំរំ​សំពត់​ទាំង​នេះ។
អាជ្ញាធរ​ក្នុង​តំបន់​និយាយ​ថា គេ​សឹង​តែ​ពុំ​អាច​ប្រមើ​ទប់​ទឹក​ជំនន់​នេះ ជាមុន​បាន​ឡើយ។ សភាព​អាសន្ន​ត្រូវ​បាន​ប្រកាស​នៅ​ម្តុំ​ម៉ោង​ពីរ​ភ្លឺ នៅ​ខណៈ​ដែលទឹក​ស្ទឹង​ចាប់​ផ្តើម​ហូរហៀ ប៉ុន្តែ​នៅ​ពេល​ម៉ោង​ស្មើ​ហ្នឹង​ ទាំង​អស់​គ្នា​កំពុង​តែ​ដេក​លក់​ ហើយ​ទោះ​ជា​យ៉ាង​ណា​ក្តី​ មណ្ឌល​នេះ​សឹង​តែ​គ្មាន​បណ្តាញ​ទូរស័ព្ទ​ដៃ​ទេ។

នៅ​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ខំប្រឹង​រិះ​រក​សាក​សព​អ្នក​រង​គ្រោះ​ និង​ពួក​អ្នក​ដែល​អាច​មាន​ជីវិត រស់​នៅ​ រួច​ផុត​ពី​គ្រោះ​ថ្នាក់​ជា​យថាហេតុ។ កម្លាំង​ទឹក​ហូរ​ខ្លាំង​ណាស់​ទាល់​តែសាក​សព​អ្នក​រង​គ្រោះ​ថ្នាក់​ម្នាក់​បាន​រក​ឃើញ​នៅ​ចម្ងាយ​ប្រមាណ​១០​គ.ម.  ខាង​ក្រោម​ទឹក។

គេ​យល់​ថា​ ប្រហែល​ត្រូវ​ប្រើ​ពេល​ជា​ច្រើន​ថ្ងៃ​ទៀត មុន​នឹង​ដឹង​ចំនួន​ជាក់លាក់​ ពិត​ប្រាកដ នៃ​ចំនួន​អ្នក​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ៕

No comments:

Post a Comment