
យោងទៅតាមសារព័ត៌មានរបស់កូរ៉េខាង ត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានលួចផ្សាយបន្ដផ្ទាល់ពីក្រុមហ៊ុនផ្សាយព័ត៌មានកូរ៉េខាងត្បូងក្នុងពិធីបើកការប្រកួតបាល់ទាត់ World Cup កាលពីថ្ងៃសុក្រ រវាងក្រុមម្ចាស់ ផ្ទះអាហ្វ្រិកខាងត្បូង និងម៉ិចស៊ីកូ ដែលជាការផ្សាយមួយពុំមានច្បាប់អនុញាតត្រឹមត្រូវ ។កាសែតយុនហាប់ បានដកស្រង់សំដីពី ក្រុមហ៊ុនផ្សាយព័ត៌មានកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងលួចផ្សាយបន្ដផ្ទាល់ការ ប្រកួតបាល់ទាត់ World Cup តាមរយៈ ប្រព័ន្ធបញ្ជូនរូបភាព Footage ពីសេវាផ្សព្វ ផ្សាយព័ត៌មានកណ្ដាលកូរ៉េខាងជើង ។ ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានកូរ៉េខាងត្បូងបាន និយាយថា ក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់ទៅលើប្រទេសកូរ៉េខាងជើងអំពីបញ្ហានេះ ។

ក្រុមហ៊ុនផ្សព្វផ្សាយកូរ៉េខាងត្បូងបានបន្ដទៀតថា កាលពីដំបូងប្រទេសកូរ៉េខាង ត្បូងមានគំរោងផ្ដល់ការផ្សព្វផ្សាយការប្រកួតបាល់ទាត់ World Cup ទៅឱ្យប្រទេស កូរ៉េខាងជើងដែរ ក៏ប៉ុន្ដែគំរោងនេះត្រូវបានផ្អាកទៅវិញបន្ទាប់ពីមានភាពតានតឹងរវាង ប្រទេសទាំង២ ក្រោយពីមានការលិចនាវា ចំបាំងរបស់ប្រទេសកូរ៉េខាងត្បូងកាលពីខែ មិនា ។អ្នកនាំពាក្យរបស់ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានកូរ៉េខាងត្បូងបាននិយាយថា ស្ថានីយ របស់ខ្លួនមិនអាចផ្ដល់ការផ្សាយកម្មវិធីបាល់ទាត់ពិភពលោកទៅឱ្យប្រទេសកូរ៉េខាងជើងបានទេ បន្ទាប់ពីការចរចាអំពីតំលៃជាមួយ ប្រទេសកុំម្មុយនីស្ដដ៏ក្រីក្រមួយនេះត្រូវបានបរាជ័យ ។

ប្រទេសកូរ៉េខាងជើងដែលបានចូលលេង ក្នុងការប្រកួតបាល់ទាត់ World Cup លើកទី១ក្នុងរយៈពេល៤៤ឆ្នាំ បានអំពាវនាវឱ្យ ប្រទេសកូរ៉េខាងត្បូងជួយបញ្ជូនរូបភាពតាម ប្រព័ន្ធ Footage ដោយមិនគិតថ្លៃទៅឱ្យ ប្រទេសកូរ៉េខាងជើងដូចកាលពីប្រកួតបាល់ ទាត់ World Cup ឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment