Saturday, June 12, 2010

ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ ១២៤ ក្នុង​តារាង​សន្តិភាព​ពិភពលោក​២០១០


វិទ្យាស្ថាន​សេដ្ឋកិច្ច​​​​ និង​សន្តិភាព​ បាន​ប្រកាស​​នៅ​ថ្ងៃ​៨ មិថុនា​ នេះថា​ ប្រទេស​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ ១២៤ ក្នុង​ចំ​ណោម​ ១៤៩​ប្រទេស​ នៅ​ក្នុង​តារាង​សន្តិភាព​ពិភពលោក​ឆ្នាំ​២០១០​​​​​ ខណៈ​ដែល​ប្រទេស​ញ៉ូហ្សឺឡែន ជាប់​ចំណាត់​​​លេខ​ ១​​ ក្នុង​រយៈពេល​​​ ២​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​។​

ប្រទេសថៃ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១១៨​ ក្នុង​ឆ្នាំ​២០០៩​។ នៅ​ក្នុង​​តំប​ន់​អាស៊ាន​ ប្រទេស​ថៃ​ជា​ប្រទេស​មា​ន​សន្តិភាព​តិច​​ជាង ប្រទេស​ម៉ាឡេស៊ី ឡាវ វៀតណាម និង​កម្ពុជា ប៉ុន្តែ​ប្រទេស​ថៃ​មាន​សន្តិភាព​​ច្រើន​ជាង​ ប្រទេស​​​​​ហ្វីលីពីន និង​ភូមា​។​

ផ្អែក​តាម​បញ្ជី​​តារាង​សន្តិភាព​ពិភពលោក​​ បាន​ឲ្យ​ដឹង​ថា ប្រទេស​ Iceland ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ២ ជា​ប្រទេស​ដែល​មាន​សន្តិសុខ​ពេញ​លេញ​ បន្ទាប់​ពី​ប្រទេស​​នេះ ​គឺ​ប្រទេ​ស​ Japan, Austria, Norway, Ireland, Denmark, Luxemburg, Finland និង​ប្រទេស​ Sweden​។ ប្រទេស​ដែល​មាន​សន្តិភាព​តិច​តួច​ គឺ​ប្រទេស​អ៊ីរ៉ាក់ បន្ទាប់​ពីប្រទេស​នេះ គឺ​ប្រទេស Somalia, Afghanistan, Sudan និងប្រទេស​​ Pakistan។​

តំបន់​អាស៊ី​ប៉ាស៊ីភិច ជាមធ្យម​ស្ថិត​ក្នុង​តំបន់​ដែល​មាន​សន្តិភាព​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤ ប៉ុន្តែ​ចំណាត់​ថ្នាក់​នេះ​តែង​តែ​ប្រែប្រួល​។​ តំបន់​​​ប្រជាជាតិ​នៃ​អង្គការ​អភិវឌ្ឍន៍​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ (OECD)​ ជាប់​ចំណាត់​ថ្នាក់​ល្អ​ ដែល​ប្រទេស​ញ៉ូហ្សឺឡែន​​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ហើយ​ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ​ ៣។​

កាលពីឆ្នាំមុន ប្រទេស​ឡាវ និង​ប្រទេស​ម៉ាឡេស៊ី ធ្លាប់​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​តារាង​សន្តិភាព​ពិភពលោក​​ ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ល្អ​ លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​បង្កើន​ស្ថេរភាព​នយោបាយ​លើ​គ្រប់​វិស័យ​៕

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

No comments:

Post a Comment