
លោកមេភូមិទំនប់ជ្រៃ ប្រាប់លោកឧត្ដមសេនីយ៍ត្រីហ៊ុន ហ៊ាន ស្នងការនគរបាល ខេត្ដកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១០ នៅប៉ុស្ដិ៍ទឹកថ្លាថា នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ប្រជាពលរដ្ឋឈ្មោះរិន ភារិទ្ធ បានទៅជីករកកណ្ដុរ និងពស់ប្រទះឃើញកាំភ្លើងអាកា១ដើម បង់៣ និងគ្រាប់ចំនួន១១១គ្រាប់ ។
បន្ទាប់ពីប្រទះឃើញនោះគេបានមកប្រាប់រូបលោក ហើយលោកក៏រាយការណ៍ជូននគរបាលប៉ុស្ដិ៍សង្កាត់ឱ្យយកទៅរក្សាទុក ។ តាមការសន្និដ្ឋានដំបូងរបស់លោកស្នងការថា កាំភ្លើងមានគុណភាពប្រហែល៧០% នោះត្រូវជនមិនស្គាល់មុខបំរុងធ្វើសកម្មភាពអ្វីម្យ៉ាង ប៉ុន្ដែដោយពេលវេលាមិនអំណោយផលក៏យកទៅកប់ទុកនៅទីនោះសិន ។ កាំភ្លើងនោះជនមិនស្គាល់មុខទើបតែ យកទៅកប់ទុកថ្មីៗនេះ ព្រោះកំណាត់តង់រុំ មានស្នាមរហែកថ្មីៗ ឯខ្សែនីឡុងចងរុំកាំភ្លើង នៅថ្មីដែរ ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment