Monday, June 14, 2010

មន្រ្តីយោធា​កំពូលកូ​រ៉េខាងត្បូង សុំខ្លួនចូ​លនិ​វត្តន៍

មន្រ្តីយោធាកំពូលកូរ៉េខាងត្បូងបានស្នើសុំខ្លួនចូលនិវត្តន៍ ក្រោយពីមានការិះគន់ថាលោកមិនបានដោះស្រាយឲ្យត្រឹមត្រូវនូវបញ្ហាលិចនាវាចម្បាំង មួយគ្រឿង ដែលធ្វើឡើងដោយកូរ៉េខាងជើង។

លោកឧត្តមសេនីយ៍ Lee Sang-Eui ប្រធានអគ្គមេបញ្ជាការរួម គឺជាមន្រ្តីម្នាក់ក្នុងចំណោមមន្រ្តីយោធា២៣នាក់ ដែលភ្នាក់ងារអធិការកិច្ចរដ្ឋស្នើឲ្យមាន ការដាក់ទោស ។

ភ្នាក់ងារអធិការកិច្ចទាំងនោះបានស៊ើបអង្កេតទៅលើរឿងលិចនាវាចម្បាំងនេះកាលពីខែមីនា។

បណ្ដាមេបញ្ជាការកងនាវាចរណ៍បានរងការទិតៀន ចំពោះការបញ្ជូននាវាចម្បាំងទៅក្នុងតំបន់ទល់ដែន ដែលប្រឈមនឹងភាពតានតឹងដែលធ្វើឲ្យនាវា នោះងាយរងការវាយប្រហារដោយនាវាមុជទឹក។

មេបញ្ជាការទាំងនោះក៏រងការចោទប្រកាន់ផងដែរ ថាបានបំផ្លើសព័ត៌មានសំខាន់ៗឬក៏បានពន្យារពេលក្នុងការបញ្ជូនរបាយការណ៍របស់ខ្លួនទៅថ្នាក់ លើ។

អ្នកស៊ើបអង្កេតពហុជាតិមួយក្រុមផ្សេងទៀត បានរកឃើញថា មានភស្តុតាងជាច្រើនលើសលប់បង្ហាញថានាវាមុជទឹកកូរ៉េខាងជើងបានបំផ្លោងគ្រាប់ បែកធុនធ្ងន់ ដើម្បីបំបាក់នាវាចម្បាំងរបស់កូរ៉េខាងត្បូងជាពីរកំណាត់៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment