
កាលពីពេលថ្មីៗនេះ កងទ័ពតំបន់សឹករងព្រះវិហារបានស្នើសុំការឯកភាពពីមេបញ្ជាការយោធភូមិភាគទី៤ ដើម្បីសង់រូបសំណាក មេទ័ពខ្មែរនេះឡើង ក្នុងទឹកដីរបស់កម្ពុជានៅ លើច្រកអានសេះ ស្ថិតក្នុងភូមិជាំក្សាន្ដ ឃុំជាំ ក្សាន្ដ ស្រុកជាំក្សាន្ដ ដែលជាច្រកមួយមាន កិច្ចព្រមព្រៀងក្នុងអនុស្សរណៈរវាងប្រទេសទាំងពីរ ដើម្បីបើកច្រកទ្វារចេញចូល១ សប្ដាហ៍ពីរទៅបីដង ។ ការកសាងរូបសំណាក នេះឡើង គឺមានគោលបំណងសំរាប់គោរព បូជាផង និងដើម្បីទុកឱ្យភ្ញៀវដែលចេញចូល ក្នុងមួយសប្ដាហ៍ពីរទៅបីដងក្នុងទឹកដីរបស់ប្រទេសទាំងពីរ បានស្គាល់អំពីអត្ដសញាណរបស់ប្រទេសដែលមានព្រំប្រទល់ជាប់គ្នាផង ។

យោងតាម MOU បានបញ្ជាក់ច្បាស់ថា កុំឱ្យតែភាគីខាង ណាមួយទៅប៉ះពាល់តំបន់ដែលមិនច្បាស់លាស់ គឺរក្សាទុកឱ្យនៅដដែល តែសំរាប់ ការសង់រូបសំណាកនេះស្ថិតលើដីខ្មែរមិនមែនជាតំបន់មិនច្បាស់លាស់នោះទេ ។ តាមអ្នក វិភាគនិយាយថា បញ្ហានៅតែមានដោយសារ តែភាគីសៀមប្រើផែនទីឯកតោភាគីរបស់ខ្លួន និងមិនអើពើពីផែនទី ជាអន្ដរជាតិនោះទេ ដូច្នេះហើយ ទើបកាលពីពេលថ្មីៗនេះមាន ការប៉ះទង្គិចគ្នាមួយឈុតពេលដើរល្បាតលើកំពូលភ្នំដងរែក ។
មន្ដ្រីយោធាកម្ពុជាបានឱ្យដឹងថា ដោយ សារតែមានភាពអត់ធ្មត់ខ្លាំងកន្លងមកពីសំណាក់កងទ័ពកម្ពុជានោះហើយ ទើបបានជា សៀមដំណើរការកសាងផ្លូវក្រាលកៅស៊ូចូលដល់បន្ទាយកងទ័ពកម្ពុជា ធ្វើផ្សារ និង សាលប្រជុំ និងទីសក្ការបូជាដ៏ធំស្ថិតក្នុង ចំណុច MOU ឆ្នាំ២០០០ហើយករណីនេះ កង ទ័ពកម្ពុជានៅមិនទាន់និយាយផង ។ មន្ដ្រី យោធាកម្ពុជាឈរជើងនៅចំណុចនោះបានបញ្ជាក់ប្រាប់ដល់មជ្ឍដ្ឋានជាតិឱ្យបានជ្រាបផងដែរថា កងទ័ពកម្ពុជាមិនបានញញើត នឹងការរារាំងពីសំណាក់មេទ័ពសៀមប៉ុនសរសៃសក់ឡើយ ។ ព្រោះការសាងសង់រូប សំណាកនោះគឺឋិតក្នុងដីរបស់កម្ពុជាទាំងស្រុង ។ ពេលនេះកងទ័ពកម្ពុជាកំពុងតែ ដំណើរការសាងសង់រូបសំណាកលោកតាអ៊ុំ បានប្រមាណ៧០%ហើយលើទឹកដីរបស់កម្ពុជានៅច្រកអានសេះ ឯការហាមរបស់ សៀម ជារឿងរបស់ពួកឈ្លានពាន ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment