
បើតាមរបាយការណ៍របស់ប៉ូលីសបាន អោយដឹងថាផលិតផលទាំងនេះត្រូវបានរឹបអូសដោយសមត្ថកិច្ចពីឃ្លាំងចំនួន ៤នៅក្នុងរាជធានីភ្នំពេញ។ អន្តរាគមន៏របស់ប៉ូលីសបានចាប់ផ្តើមឡើងបន្ទាប់ពីមានបណ្តឹងរបស់ ប្រជាជាតិបារាំង លើកម្មសិទ្ធិបញ្ញានៃផលិតផលម៉ាកខាងលើនេះ។
លើសពីនេះ ទៅទៀតផលិតផលក្លែងក្លាយទាំងនេះប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពថែមទៀត នេះបើតាមការបញ្ជាក់របស់លោកស្នងការរងនៃប៉ូលីសជាតិ សូ ផាន់។ ផលិតផលទាំងនេះត្រូវបានរឹបអូសកាលតាំងពីចុងខែធ្នូមកម្ល៉េះ ប៉ុន្តែទើបតែមានសេចក្តីសំរេចដុតបំផ្លាញចោលក្នុងពេលថ្មីៗនេះ។
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment