
មនុស្សប្រមាណជា ៥០០លាននាក់ ត្រូវបានរំពឹងទុកថា នឹងចូលរួមទស្សនាដោយផ្ទាល់ក្នុងពិធីបើកសម្ភោធ World CUp 2010 ខណៈដែលមនុស្សប្រមាណជា ៨៥,០០០នាក់ ក្នុងចំណោមមនុស្សទាំងនេះ នឹងចូលទស្សនាដោយផ្ទាល់ពីខាងក្រៅពហុកីឡាដ្ឋាន ក្នុងពិធីបើកសម្ភោធ World CUp នេះ។
តើមានការសម្ដែងអ្វីខ្លះនៅក្នុងពិធីសម្ភោធការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០? បទចម្រៀង Waka Waka នឹងច្រៀងដោយ ក្រុមតារាចម្រៀង Soweto Spiritual តារាចម្រៀង Hugh Masekela តារាចម្រៀង R Kelly និងតារាចម្រៀង Shakira នឹងមានការសម្ដែងដ៏ធំមួយ។ ក្រៅពីនេះ ក៏មានការចូលរួមសម្តែងពីតារាចម្រៀងជាច្រើនរូបទៀតដូចជា តារាចម្រៀង Johg Legend , Alicia Keys, Femi Kuti, ក្រុម Black Eyed Peas និងតារាភាពយន្តល្បីល្បាញនៅអាហ្វ្រិកខាងត្បូង ដូចជា លោក Amadou និង Hip Hop Pantsula។
មនុស្សនៅជុំវិញពិភពលោក កំពុងរង់ចាំយ៉ាងអន្ទះសានូវបទសុន្ទរកថារបស់លោក Nelson Mandela នៅក្នុងពិធីបើកសម្ភោធការប្រកួតបាតល់ទាត់ World Cup៕
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment