ខេត្ដឧត្ដរមានជ័យ ៖ ផ្លូវជាតិលេខ៦៧ ចាប់ពីច្រកទ្វារអន្ដរជាតិជាំ-សាង៉ាំ ឆ្ពោះទៅ កាន់ទីប្រជុំជនស្រុកអន្លង់វែង មានប្រវែង១៥គីឡូម៉ែត្រ ដែលជាជំនួយឥតចំណងរបស់ ព្រះរាជាណាចក្រថៃ ត្រូវបានខូចខាតទៅវិញ ស្ទើរទាំងស្រុង ជាពិសេសរងការខូចខាតធ្ងន់ ធ្ងរដោយសារទឹកភ្លៀងហូរច្រោះ បណ្ដាលឱ្យ ដាច់ផ្លូវនៅចង្កេះភ្នំដងរែកប្រវែង៣៥០ ម៉ែត្រ។ ទោះបីជាបែបណាផ្លូវនោះ ត្រូវបាន ជួសជុលឡើងវិញ ដោយមានការដាក់លូ ដើម្បីរំដោះទឹកភ្លៀងចំនួន៣កន្លែង ដែលលូ មូលមានមុខកាត់២,៤ម៉ែត្រ លូប្រអប់មុខ ពីរទទឹង៤,៦ម៉ែត្រ លូមុខ៣ទទឹង ៦,៤ម៉ែត្រ បណ្ដោយ៣៥,៥ម៉ែត្រ និងសាងសង់រនាំងផ្លូវ ទប់ទឹកប្រវែង៣៣៥ម៉ែត្រ ដោយប្រើប្រាស់ ថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។លោកភេទ ឈួយនិត មេការសំណង់ជួសជុលផ្លូវនោះបានប្រាប់កោះសន្ដិភាពឱ្យដឹងថា ការ
ជួសជុលផ្លូវជាតិលេខ៦៧ ឡើងវិញ គឺ ចាប់ពីចំណុចចង្កេះភ្នំដងរែកត្រង់រូបចម្លាក់ ផ្ទាំងថ្មតាម៉ុក ប្រវែង៣៣៥ម៉ែត្រ ស្ថិតនៅ ក្នុងភូមិជើងភ្នំ ឃុំត្រញំងប្រីយ៍ ស្រុកអន្លង់ វែង ។ លោកមេការរូបនេះបន្ដទៀតថា ផ្លូវជាតិលេខ៦៧ ដែលស្ថិតនៅចំណុចខាងលើ នេះ គឺកន្លងទៅរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ទើរតែទាំងស្រុង ដោយសារទឹកភ្លៀងបាន ហូរច្រោះបណ្ដាលឱ្យដាច់ផ្លូវមិនអាចធ្វើចរា ចរណ៍បាន*តែពេលនេះយើងបានជួសជុល វាឡើងវិញដោយបានរៀបចំប្រព័ន្ធលូមិនឱ្យទឹកហូរច្រោះផ្លូវនោះទៀតទេ ។ លោក បញ្ជាក់ថា តាមគំរោងគឺក្រសួងសាធារណការ និងដឹកជញ្ជាំងនឹងបន្ដជួសជុលផ្លូវនេះបន្ថែម ទៀតនាពេលខាងមុខ ព្រោះវាជាច្រកផ្លូវ សេដ្ឋកិច្ចមួយដ៏សំខាន់នាភាគខាងជើង ប្រទេស ៕(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment