
ក្រៃនេះ លុះត្រាតែការផ្អាកនេះវាធ្វើឡើងរហូតដល់តំបន់ព្រៃសម្បទាន។
ក្រុម Greenpeace នេះកំពុងតែទាមទារឲ្យលោកប្រធានាធិបតី Susilo Bambang
Yudhoyono ចាប់ផ្តើមជាបន្ទាន់នូវការផ្អាកកាប់ព្រៃឈើនេះ ជាជាងរង់ចាំដល់ឆ្នាំ
ក្រោយ ដើម្បីជួយការពារកុំឲ្យមានការផ្តល់សិទ្ធិដល់ក្រុមហ៊ុនថ្មីៗទៀតក្នុងអំឡុង
ពេលនៃការពន្យារពេលនេះ។
ការហាមឃាត់កាប់ព្រៃឈើរយៈពេល ២ឆ្នាំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបាន
ប្រកាសនៅក្នុងក្រុង អូស្លូ ប្រទេសណ័រវ៉ែកាលពីខែមុននេះជាមួយនឹងរដ្ឋាភិបាល
ប្រទេសណ័ររ៉ែ ដែលបានព្រមព្រៀងផ្តល់ជំនួយជាទឹកប្រាក់ ១ពាន់លានដុល្លារអាម៉េរិកនៅក្នុងការថែរក្សាព្រៃឈើនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ក្រុមអ្នកបរិស្ថានបានស្វាគមន៍ចំពោះការហាមប្រាមកាប់ព្រៃឈើនេះ ប៉ុន្តែក៏មាន
ការព្រួយបារម្ភថា វានឹងមិនមានប្រសិទ្ធិភាពទៅលើក្រុមដែលមានសិទ្ធិកាប់ព្រៃ
ឈើនាពេលបច្ចុប្បន្ននេះ ដែលពួកគេទទួលសិទ្ធិទៅលើផ្ទៃដី ១លាន៨សែន
ហិចតា។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានសន្យានឹងកាត់បន្ថយឧស្ម័នបំពុលបរិស្ថាន
ឲ្យបាន ២៦ភាគរយ នៅក្នុងឆ្នាំ ២០១០ ហើយនឹងកាត់បន្ថយឲ្យបាន ៤១ភាគរយ
ជាមួយនឹងជំនួយរបស់អន្តរជាតិ។
ក្រុមអ្នកជំនាញបាននិយាយថា ព្រៃឈើក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងតែបាត់បង់
នៅក្នុងកំរិតស្មើនឹងបរិវេណ ៣០០តារាងបាល់ទាត់នៅក្នុងរយៈពេល១ម៉ោង ហើយនិងជាប្រទេសដែលមានការបញ្ចេញឧស្ម័នបំពុលបរិយាកាសដ៏មហាសាលផងដែរ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)
No comments:
Post a Comment