នាយករដ្ឋមន្រ្តីខ្មែរ លោកហ៊ុន សែន បានទទូចសុំឲ្យសមាជិករដ្ឋាភិបាលដែលទើប បញ្ចប់ការសិក្សាផ្នែករដ្ឋបាលគោរពបទបញ្ជាវិន័យក្នុង ការិយាល័យ។
ថ្លែងសុន្ទរកថា នៅក្នុងការប្រគល់សញ្ញាបត្រទៅឲ្យមន្រ្តីនិងសិក្ខាកាមចំនួន៣៤៣នាក់មកពីព្រឹទ្ធសភា លោក នាយករដ្ឋមន្រ្តី ហ៊ុនសែន មានប្រសាសន៍ថា វិន័យជាពិសេសស្វ័យវិន័យ ជាគន្លឹះដ៏សំខាន់ក្នុងការទទួលបានជោគជ័យនៅកន្លែងធ្វើការ។
លោកថ្លែងថា មន្រ្តីរដ្ឋាភិបាលត្រូវតែមានតួនាទីជាគំរូក្នុងការទៅដល់ការិយាល័យទាន់ម៉ោង។
កាសែតភ្នំពេញប៉ុស្តិ៍ រាយការណ៍ថា រដ្ឋាភិបាល បានចាត់ថាការរីកចម្រើននៅក្នុងធនធានមនុស្ស ជាអាទិភាពសម្រាប់អាណត្តិទី៤របស់ខ្លួន ដែលបានចាប់ផ្តើមពីឆ្នាំ២០០៨ និងផុតកំណត់នៅឆ្នាំ២០១៣ ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)
No comments:
Post a Comment