Saturday, June 5, 2010

នាយករដ្ឋមន្ត្រី​ឲ្យ​បញ្ឈប់​ការ​យក​លុយ​សណ្តាប់ធ្នាប់​របស់​ក្រុមហ៊ុន​រ័ត្ន សែន​សុភាព

ភ្នំពេញ: សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ​បញ្ឈប់​ការយក​ភាស៊ី​សណ្តាប់ធ្នាប់​របស់​ក្រុមហ៊ុន​រ័ត្ន សែន​សុភាព លើ​ការលក់​ដូរ​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ លើកលែង​បង្គន់​អនាម័យ និង​ចំណត​យានយន្ត ។​

​    ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១០ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ពិនិត្យ​កែសម្រួល​សៀវភៅ​បន្ទុក​របស់​ក្រុមហ៊ុន រ័ត្ន សែន​សុភាព ដោយ​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន​នេះ ធ្វើ​សកម្មភាព​យក​ភាស៊ី​សណ្តាប់ធ្នាប់​លើ​ការលក់​ដូរ​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ លើកលែង​បង្គន់​អនាម័យ និង​ចំណត​យានយន្ត ។​

​    ​គួរ​រំលឹក​ដែលថា កន្លងមក​ក្រុមហ៊ុន រ័ត្ន សែន​សុភាព បានធ្វើ​សកម្មភាព​យក​ភាស៊ី​នៅ​គ្រប់​ក​នែ្លងល​ក់​ដូរ ទាំងអស់​ក្នុង​រាជធានី តាំង​ពី​តាម​មុខផ្ទះ ចិញ្ចើមថ្នល់ រាប់​តាំងពី​អ្នកលក់ដូរ​តូចតាច ដែល​ធ្វើឲ្យ​មាន​បាតុភាព​មិន​ពេញចិត្ត ពី​សំណាក់​អាជីវករ និង​អ្នកលក់ដូរ​តូចតាច ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ រហូត​មាន​ការតវ៉ា​ទៅ​សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ទៀតផង ។ សកម្មភាព​របស់​ក្រុមហ៊ុន​នេះ ក៏​មាន​ការ​ជាន់​គ្នា​ច្រើន​ទៅ​និង​អ្នកម៉ៅការ​ភាស៊ី​តាម​ផ្សារ និង​ប៉ូលិស​សណ្តាប់ធ្នាប់ ដែល​ដើរ​យក​លុយ​ពី​ផ្ទះ​លក់ដូរ​នៅ​តាម​សង្កាត់​ខណ្ឌ ធ្វើឲ្យ​អ្នកលក់ដូរ​ត្រូវ​បង់​ភាស៊ី ឲ្យ​សមត្តកិច្ច​មិនតិ​ចជាង ៥ ស្ថាប័ន​តែ​ក្នុង ១ ថ្ងៃៗ ៕

(ដកស្រង់ចេញពីគេហទំព័រខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment