លោកណៅតូ កាន (Naoto Kan) រដ្ឋមន្ដ្រី ក្រសួងហិរញវត្ថុបានក្លាយជានាយករដ្ឋមន្ដ្រីថ្មីជប៉ុន ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យ ។ លោកណៅតូ កាន បានក្លាយជានាយករដ្ឋមន្ដ្រីថ្មីជប៉ុន ក្រោយពីការសុំលាលែងពីតំណែងរបស់លោកយូគីអូ ហាតូយ៉ាម៉ា កាលពីពេលថ្មីៗកន្លងមក ដោយសារការបំពានកិច្ចសន្យាទាក់ទិនទៅនឹងការផ្លាស់ប្ដូរមូលដ្ឋានកងម៉ារីនសហរដ្ឋអាមេរិកពីកោះអូគីណា
វ៉ា ។ លោកណៅតូ កាន បានទទួលតំណែងជានាយករដ្ឋមន្ដ្រីថ្មីរបស់ប្រទេសជប៉ុន ដោយទទួលបានសំលេងឆ្នោតគាំទ្រចំនួន៣១៣ សំលេងក្នុងចំណោមសំលេងឆ្នោតក្នុងសភាចំនួន៤៧៧សំលេង ។
លោកណៅតូ កាន បានក្លាយជានាយករដ្ឋមន្ដ្រីទី៩៤ របស់ប្រទេសជប៉ុននឹងក្លាយជានាយករដ្ឋមន្ដ្រីទី៥ ក្នុងរយៈពេលមិនដល់៥ឆ្នាំផង ។ មុនការលាលែងរបស់លោកយូគីអូ ហាតូយ៉ាម៉ា លោកណៅតូ កាន ត្រូវបានគេ រំពឹងទុករួចហើយថា លោកនឹងក្លាយជានាយករដ្ឋមន្ដ្រីថ្មីរបស់ប្រទេសជប៉ុន ។ នៅទីបញ្ចប់លោកបានក្លាយជានាយករដ្ឋមន្ដ្រីថ្មីជប៉ុនដូចការរំពឹងទុកមែននៅក្នុងការបោះឆ្នោតសភានាថ្ងៃទី៤ មិថុនា ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment