ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី៣ មិថុនា លោកនាយឧត្ដមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជា ផ្លូវការនូវអគារមណ្ឌលកុមារកំព្រារបស់ សមាគមផ្ដល់ភាពញញឹមនៃកម្ពុជាស្ថិតក្នុង ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ។
អញ្ជើញចូលរួមក្នុងពិធីនោះមានលោក អ៊ុង អឿន អភិបាលខេត្ដបន្ទាយមានជ័យ លោកប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្ដ លោកឧត្ដមសេនីយ៍ប្រតិភូអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អស់លោក លោកជំទាវ គណៈអភិបាលខេត្ដ ក្រុមប្រឹក្សា ខេត្ដ លោកទ្រី ណារិន អភិបាលក្រុងប៉ោយ ប៉ែត លោកស្ទេ វិនចនហាយ ប្រធានមណ្ឌល កុមារកំព្រានិងភរិយា កងកំលាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កុមារ កំព្រា ប្រជាពលរដ្ឋ និងអង្គការជាតិ-អន្ដរ ជាតិចូលរួមយ៉ាងច្រើនកុះករ ។
លោកអ៊ុង អឿន តាងនាមក្រុមប្រឹក្សា ខេត្ដ គណៈអភិបាលខេត្ដ និងក្នុងនាមលោក ផ្ទាល់ បានសំដែងនូវភាពកក់ក្ដៅ និងលើក ឡើងថា ដោយមើលឃើញពីការខ្វះខាត របស់កុមារមួយចំនួនតាមស្រុក ភូមិ ព្រោះ តែជីវភាពក្រីក្រ ពិសេសកុមារកំព្រា ទើប លោកចូលរួមក្នុងការកសាងមណ្ឌលនេះឡើង ។
(ដកស្រង់ចេញពីគេហទំព័រ កោះសន្តិភាព)
No comments:
Post a Comment