Thursday, June 10, 2010

ទទួលទាន​ភេសជ្ជៈកូកាកូឡា​ច្រើនពេក អាច​បណ្តាល​ឲ្យ​បរិមាណ​ទឹក​កាម​ថយចុះ

យោងតាម​ការសិក្សា​ថ្មី​មួយ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក បានឲ្យដឹងថា បុរសៗ​ដែល​ទទួល​ទាន​ភេសជ្ជ​កូកាកូឡា ប្រហែល​មួយ​លីត្រ​ក្នុ​មួយថ្ងៃ អាច​ប៉ះពាល់​ដល់​ទឹកកាម ។ ជា​មធ្យម​បរិមាណ​ទឹកកាម​របប់​បុរស​ក្រុម​នេះ មាន​ជិត​៣០​ភាគរយ​តិចជាង ក្រម​បុរស​ដែល​មិន​បាន​ផឹក​កូកាកូឡា​នោះ ។ ខណៈពេល​បរិមាណ​ទឹក​កាម​ភាគច្រើនបំផុត នឹង​នៅតែ​ត្រូវបាន​ចាត់ទុក​ថា មាន​លក្ខណៈ​ធម្មតា ដោយ​អង្គការ​សុខភាព​ពិភពលោក​នោះ បុរស​ដែល​មាន​ទឹកកាម​តិចតួច ជាធម្មតា​ប្រឈម​នឹង​អត្រា​មិន​អាច​មាន​កូន​ខ្ពស់ ។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ទំនាក់ទំនង​នេះ​មិន​ទំនងជា​ដោយសារ ជាតិ​កាហ្វេ​អ៊ី​ន​ទេ ពីព្រោះ​កាហ្វេ​មិនា​មន​ឥទ្ធិពល​ដូច្នេះ​ទេ បើ​ទោះ​ណា​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​របស់​វា មាន​កម្រិត​ខ្ពស់​ក៏ដោយ ។ ផ្ទុយទៅវិញ​ធាតុ​ផ្សំ​ផ្សេង​ទៀត​ទៅ​នឹង​ភេសជ្ជ ឬ​របៀប​រស់នៅ​ដែល​មិន​ប្រកបដោយ​សុខភាព​អាចពាក់ព័ន្ធ ។ លោក ខូ​ល ជេន​សេន ដែល​ដឹកនាំ​ការស្រាវជ្រាវ​ថ្មី​នេះ បាន​និយាយថា មាន​ការសិក្សា​តែ​ពីរ​បី​ប៉ុណ្ណោះ បាន​ពិនិត្យ​មើល​ផលប៉ះពាល់ លើ​សុខភាព​ន្ត​ពូជ​របស់​បុរស ។ ជាទូទៅ​អ្នកចូលរួម​គឺជា​ក្រុម​សំរាំង ដូច​ជា​បុរស​ដែល​មិន​អាច​បន្ត​ពូជ​បាន ហើយ​លទ្ធផល​មាន​ភាព​ផ្ទុយគ្នា ។

​    ​ដោយសារ​យុវជន​ដា​ណឺ​ម៉ាក បាន​បង្កើន​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន ដែល​មាន​ផ្ទុក​នៅក្នុង​ភេសជ្ជ ដែល​គ្មាន​ជាតិ​អាល់កុល រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​សម្រេច​ធ្វើ​ការសិក្សា ពី​របៀប​ដែល​ភេសជ្ជ​ប្រភេទ​នេះ ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​របស់​ពួកគេ ។ បុរស​វ័យក្មេង​ជាង​២៥០០​នាក់ ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​ការសិក្សា​នេះ ។ អ្នក​ដែល​មិន​ទទួល​ទាន​កូកាកូឡា​មាន​គុណភាព​ទឹកកាម​ល្អ ជា​មធ្យម​មាន​មេ​ជីវិត ៥០​លាន​ក្នុង​ទឹកកាម​មួយ​មី​លី​លីត្រ និង​មាន​របៀប​រស់នៅ​ប្រកប​ដោយ​សុខភាព ផ្ទុយទៅវិញ​បុរស​៩៣​នាក់ ដែល​ផឹក​កូកា​ជាង​មួយ​លីត្រ​ក្នុង​មួយ​ថ្ងៃ មាន​មេ​ជីវិត​តែ​៣៥​លាន​ក្នុង​ទឹកកាម​មួយ​លីត្រ ។​
​    ​គេ​មិន​ទាន់​ច្បាស់​ថា តើ​កូកាកូឡា ឬក៏​របៀប​រស់នៅ​ដែល​មិន​ប្រកបដោយ​ផាសុខភាព ឬក៏​កត្តា​ទាំងពីរ​នេះ ដែល​ត្រូវ​បន្ទោស​ដែរ​ឬ​យ៉ាងណា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ចាំបាច់​ត្រូវ​មាន​ការស្រាវជ្រាវ​បន្ថែមទៀត ៕

ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment