Thursday, June 10, 2010

ការសិក្សា : ជក់បារី​មួ​យកញ្ចប់​ក្នុង​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ភា​ពឆ្លាត​វៃ​ចុះខ្សោយ

Mtgzyzzmzjការស្រាវជ្រាវ​បាន​រកឃើញថា ការជក់បារី​ត្រូវបាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា ប៉ះពាល់​ដល់​សួត​និង​បង្ក​ឲ្យមាន​ជំងឺ​បេះដូង​ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​ភា​ពឆ្លាត​វៃរ​បស់​អ្នក​ចុះ​ខ្សោយ​ផងដែរ ។ យោងតាម​ការសិក្សា​មួយ​ទៅលើ​ក្រុម​មនុស្ស​ពេញវ័យ ២០.០០០​នាក់ បានឲ្យដឹងថា យុវវ័យ​ដែល​ជក់បារី​ជាប្រចាំ​ទំនងជា ធ្វើឲ្យ​កម្រិត​ភាពឆ្លាតវៃ​ចុះខ្សោយ ច្រើន​ជាង​អ្នក​ដែល​មិន​ជក់បារី ហើយ​កាលណា​គេ​កាន់តែ​ជក់​ច្រើនឡើង ភាព​ឆ្លាត​វៃ​របស់​ពួកគេ​កាន់តែ​ថយចុះ ។​
​    ​អ្នក​ដែល​ជក់​បារី​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​គិត​ជា​មធ្យម មាន​ពិន្ទុ​ដែល​វាយ​តំលៃ លើ​ភាព​ឆ្លាត​វៃ​៧​កន្លះ ទាប​ជាង​អ្នក​ដែល​មិន​ជក់បារី ។ ជា​ពិសេស​អ្នក​ជក់បារី​ដែល​មាន​វ័យ​ពី ១៨​ឆ្នាំទៅ​២១​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ថា មាន​ពិន្ទុ​ដែល​វាយ​តំលៃ​លើ​ភាព​ឆ្លាត​វៃ ៩៤​ចំណែក​អ្នក​មិន​ជក់បារី ដែល​មាន​អាយុ​ដូចគ្នា​ជា​មធ្យម​ទទួល​ពិន្ទុ ១០១ ។​

​    ​អ្នក​ដែល​ជក់បារី​ច្រើនជាង​មួយ​កញ្ចប់​ក្នុង​មួយថ្ងៃ មាន​ពិន្ទុ​ដែល​វាយ​តំលៃ​លើ​ភាព​ឆ្លាត​វៃ​ទាប​ត្រឹម​ប្រហែល ៩០ ។ ពិន្ទុ​ដែល​វាយ​តំលៃ​លើ​ភាព​ឆ្លាត​វៃ​ជា​មធ្យម មាន​ចាប់ពី​៨៤ ដល់​១១៦​ពិន្ទុ ។ ជាក់ស្តែង​បងប្អូន​ប្រុស​ពីរ​នាក់ មាន​ពិន្ទុ​ខុស​គ្នា​អាស្រ័យទៅលើ ថា​តើ​ពួកគេ​ជក់បារី​ឬក៏​អត់ ។ លទ្ធផល​នេះ​កើតឡើង​ពី​ការសិក្សា​មួយ​ទៅលើ​បុរស​វ័យក្មេង ២០.០០០​នាក់ ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល Sheba Medical Center នៅ​មន្ទីរពេទ្យ Tel Hashomer នៅក្នុង​ប្រទេស​អ៊ីស្រាអែល ។​

​    ​វេជ្ជបណ្ឌិត ម៉ាក វេ​លឺ ដែល​ដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​និយាយថា ប្រាកដ​ទេ​ថា​ការជក់បារី​ធ្វើ​ឲ្យ​ពិន្ទុ​វាយ​តំលៃ​លើ​ភាព​ឆ្លាត​វៃ​ធ្លាក់ចុះ ឬថា​តើ​មនុស្ស​ដែល​មិនសូវ​ឆ្លាត គ្រាន់តែ​មាន​ទំនោរ​ទៅរក​ការជក់បារី​ឬ​យ៉ាងណា ។ លោក​បាន​និយាយថា “ វា​ពិត​ជា​ការសិក្សា​ដោយ​ត្រង់ៗ ” ។ លោក វេ​សឺ បាន​និយាយថា ការសិក្សា​នេះ​អាច​ត្រូវបាន​ប្រើ ដើម្បី​ទប់ស្កាត់​ការជក់បារី នៅ​ចំណោម​យុវវ័យ ដោយ​ផ្តោត​គោលដៅ​ទៅលើ​អ្នក​ដែល​មាន​ពិន្ទុ វាយ​តំលៃភាព​ឆ្លាត​វៃ​ទាប ។​
​    ​នៅក្នុង​ឆ្នាំ​២០០៤ ក្រុម​អ្នកស្រាវជ្រាវ​មកពី University of Aberdeen បាន​រកឃើញ​ជា​លើកដំបូង​នូវ​ទំនាក់ទំនង ដែល​មាន​រវាង​ការជក់បារី​និង​ការថយចុះ​មុខងារ​ខួរក្បាល ។ អ្នក​ជក់បារី​ទទួលបាន​ពិន្ទុ​ទាប​ក្នុងការ​ធ្វើ​តេស្ត ជា​អ្នក​ធ្លាប់​ជក់​ពីមុន និង​អ្នក​មិន​ដែល​ជក់​សោះ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment