យោងតាមការសិក្សាមួយសារព័ត៌មាន USA Today បានរាយការណ៍កាលពីថ្ងៃសៅរិ៍ថាក្មេងស្រីជំទង់ៗដែលផឹកគ្រឿងស្រវឹង អាចពាក់ព័ន្ធនឹងការកើតមហារីកដោះនៅអាយុចាស់ ។
ការសិក្សាបានអង្កេតតាមដានស្ត្រី ៦.៨៩៩នាក់ ដែលបានចូលរួមក្នុងការសិក្សានេះកាលពីពួកគេអាយុ៩ទៅ១៥ឆ្នាំ ។
ការសិក្សាបានរកឃើញថាក្មេងស្រីដែលផឹកគ្រឿងស្រវឹងច្រើនបំផុតកាលពីនៅជំទង់មានអត្រាកើតមហារីកសុដន់លើសអ្នកមិនផឹកឬផឹកតិចជាងម្តងក្នុងមួយសប្តាហ៍ដល់ទៅប្រាំដង ។
កាដឺរីន បេឃើអ្នកនិពន្ធអត្ថបទស្រាវជ្រាវនេះបាននិយាយថាការសិក្សារបស់យើងបង្ហាញថា ការផឹកសុរាពេលនៅជាយុវតីបង្កើនការប្រឈមពីការកើតមហារីកសុដន់មិនថាស្ត្រីទាំងអស់ ឬអ្នកកំពុងមានជម្ងឺសុដន់ទេតែវាទាមទារការតាមដានរយៈពេលវែងមួយ ។
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment