ក្រុមអ្នកឯកទេសនិយាយថា ការប្តូរពីការទទួលទានអង្ករសម្រិត មកទទួលទានអង្ករសំរូបវិញ អាចទប់ស្កាត់មិនឲ្យកើតជំងឺលើសឈាម និងកាត់បន្ថយអត្រាកើតជំងឺគាំងបេះដូង ។ អង្ករសំរូបគឺជាប្រភព នៃសារធាតុសរសៃដ៏ប្រសើរជាងអង្ករសម្រិត ហើយក៏ជួយកាត់បន្ថយជាតិកូលេស្តេរ៉ូលផងដែរ ។ ការធ្វើតេស្តបានបង្ហាញឲ្យដឹងថា អង្ករសំរូបមានសមាសធាតុម្យ៉ាង ដែលការពារបេះដូងពីពួកប្រូតេអ៊ីន ដែលបង្កគ្រោះថ្នាក់ ប៉ុន្តែសមាសធាតុទាំងអស់នោះ ត្រូវបានយកចេញនៅពេលគេធ្វើវាឲ្យទៅជាអង្ករសម្រិត ។ ក្រុមអ្នកស្រាវជ្រាវនៅអាមេរិក និងជប៉ុនបាននិយាយថា ការរកឃើញទាំងនេះ អាចជួយពន្យល់ពីហេតុផល ដែលករណីជំងឺបេះដូង មានក្រិតទាបនៅក្នុងប្រទេសជប៉ុន ទីដែលមនុស្សភាគច្រើនទទួលទានបាយជាប្រចាំ ។ សាស្ត្រាចារ្យ សាតូរុ អេហ្គូឈិ មកពីសកលវិទ្យាល័យ Temple រដ្ឋ Philadelphia បាននិយាយថា “ អង្ករសំរូបមានអត្ថប្រយោជន៍ជាងអង្ករសម្រិត ដោយផ្តល់ការការពារមិនឲ្យកើតជំងឺលើសឈាម និងកំណកសារធាតុខ្លាញ់ក្នុងសរសៃឈាម ឬភាពតឹងនៃសរសៃឈាមក្រហម ។ នេះបង្ហាញថា ស្រទាប់របស់អង្ករផ្តល់ការការពារមិនឲ្យកើតជំងឺលើសឈាម ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment