Thursday, June 10, 2010

សាច់​ឆ្អិន​ខ្លាំង​បង្កើន​អត្រា​កើត​មហារីក​ទ្វេដង

Ztc3m2nhmgក្រុម​អ្នកជំនាញ​និយាយថា ការ​ទទួលទាន​សាច់​ច្រើន ជា​ពិសេស​បើ​វា​ត្រូវ​បាន​ចម្អិន​ឲ្យ​ខ្លោច បង្កើន​គ្រោះថ្នាក់​នៃ​ការកើត​ជំងឺ​មហា​រី ប្លោកនោម ។ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា ការចៀន​និង​អាំង​រហូត​ដល់​សាច់​ខ្លោច អាច​បង្កើនបាន​នូវ​សារធាតុ​គីមី ដែល​បង្កើតឲ្យ​កើត​ជំងឺ​មហារីក ។ នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​ឲ្យដឹងថា មនុស្ស​ដែល​អាហារ​របស់​ពួកគេ រួមមាន​ទាំង​សាច់​ចម្អិន​ល្អ​ដែរ​នោះ ទំនង​ជា​អភិវឌ្ឍ​ជំងឺមហារីក​ប្លោកនោម​ច្រើនជាង អ្នក​ដែល​ចូលចិត្ត​សាច់​ឆៅ​រហូតដល់​ទៅ​២​ដង​ឯណោះ ។​
​    ​ការ​រក​ឃើក​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ ដែល​ផ្អែកលើ​មនុស្ស​ជាង ១.៧០០​នាក់​នោះ ត្រូវបាន​គេ​បង្ហាញ​នៅ​ឯ​សន្និសីទ​ស្រាវជ្រាវ ពី​ជំងឺមហារីក​របស់​សហ​រដ្ឋ​អាមេរិក​មួយ ។ ក្រុម​ស៊ើបអង្កេត​នៅ​សកល​វិទ្យាល័យ​បាន​រកឃើញថា គ្រោះ​ថ្នាក់​មាន​ខ្ពស់បំផុត សម្រាប់​អ្នក​ដែល​ទទួលទាន​សាច់​ក្រហម ដែល​ចម្អិន​ឆ្អិន​ល្អ ដូចជា​សាច់គោ សាច់​ជ្រូក​និង​សាច់ជ្រូក​បី​ជាន់​ជាដើម ។ ប៉ុន្តែ​សូម្បីតែ​សាច់​មាន់​និង​ត្រី នៅពេល​គេ​ចៀន ក៏​បង្កើន​កម្រិត​នៃ​ជំងឺមហារីក​ខ្ពស់ ។ ៣​ប្រភេ​ទ​សំខាន់ៗ នៃ​សារធាតុ​គីមី​បង្ក​ជំងឺមហារីក ដែល​គេ​ហៅ​រួមគ្នា​ថា ( HCAS ) បង្កើន​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​រហូតដល់​ទៅ ជាង​២​ដង​កន្លះ ។​
​    ​ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​បាន​រកឃើញថា មនុស្ស​ខ្លះ​ទំនងជា​នឹង​ងាយ​រងគ្រោះថ្នាក់ ដោយ​ជំងឺមហារីក​ពាក់ព័ន្ធ​នឹង​ចំណីអាហារ​នេះ ច្រើនជាងគេ​ដោយសា​រតែ​ហ្សែ​ន ។ នៅក្នុង​ការសិក្សា​ស្រាវ​ជាវ ដែល​ធ្វើឡើង​អស់​រយៈពេល​១២​ឆ្នាំ​មកនេះ ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​បាន​វិភាគ DNA នៃ​អ្នក​ដែល​ចូលរួម​ទាំងអស់ ដើម្បី​រក​មើល​មូលភាព​ខុសប្លែក​គ្នា​ណាមួយ នៅក្នុង​របៀប​ដែល​បុគ្គល​ម្នាក់​បំលែង​សាច់​ចម្អិន រួច​ទៅ​ជា​ថាមពល ។ ការ​មាន​ហ្សែ​ន​ច្រើន​ជាង​ធម្មតា បាន​ធ្វើឲ្យ​មនុស្ស​ខ្លះ​អភិវឌ្ឍ​ជំងឺមហារី​ក ប្លោកនោម​ជិត​៥​ដង នៅ​ពេល​ពួកគេ​បាន​ទទួលទាន​សាច់​ក្រហម​ច្រើន ។​
​    ​សាស្ត្រាចារ្យ ស៊ី​ហ្វឹង វូ អ្នកនិពន្ធ​ឈានមុខ​គេ នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ជំងឺ​​មហា​រីក​ថា “ ការសិក្សា​ស្រាវជ្រាវ​នេះ បង្ហាញ​កាន់តែច្បាស់​ពី​ទំនាក់ទំនង​រវាង ចំណីអាហារ​និង​ជំងឺមហារីក ។ លទ្ធផល​ទាំងនេះ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​យើង​បាន​រំពឹងទុក នោះ​គឺ​អ្នក​ដែល​ទទួលទាន​សាច់​ក្រហម​ច្រើន ជាពិសេស​សាច់​ក្រហម​ដែល​ចម្អិន​ឆ្អិន​ល្អ ដូចជា​ចៀន​ឬ​អាំង​នោះ ទំនងជា​មាន​លទ្ធភាព​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក ” ។ យោង​តាម​វិទ្យាស្ថាន​មហារីក​ជាតិ នៅក្នុង​សហរដ្ឋអាមេរិក​បានឲ្យដឹងថា ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​អត្តសញ្ញាណ​សារធាតុ​គីមី HCAS ចំនួន​១៧​ផ្សេងគ្នា ដែល​អាច​បង្ក​ជំងឺមហារីក​ដល់​មនុស្ស ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment