ទីភ្នាក់ងារសារព័ត៍មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធថា តាមកាសិក្សាស្រាវជ្រាវថ្មីមួយ ដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីសុខភាព “ American Medical Association ” បានរកឃើញថា ការបរិភោគស្ករច្រើនអាចបង្កើនគ្រោះថ្នាក់ដល់បេះដូង ។
វេជ្ជបណ្ឌិត មីរាម វ៉ូស ដែលបានធ្វើការងារស្រាវជ្រាវនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ដូចគ្នាទៅនឹង ការញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ដែរ អាចបង្កើនកំរិតនៃសារធាតុ triglycerides (ជាតិផ្អែម) នាំអោយជាតិខ្លាញ់ (cholesterol) ឡើងខ្ពស់ ។
វេជ្ជបណ្ឌិត មីរាម វ៉ូស បាននិយាយថា “ វានឹងសំខាន់សំរាប់សុខភាពរយៈពេលវែងដែលត្រូវចាប់ផ្តើមពិនិត្យមើលថា តើកំរិតជាតិស្ករប៉ុន្មានដែលត្រូវបរិភោគ ហើយត្រូវរកវិធីកាត់បន្ថយកំរិតជាតិស្ករនេះ ” ។
ការទទួលទានស្ករច្រើនពេកមិនត្រឹមតែ ធ្វើអោយធាត់ដុះពោះនោះទេ ប៉ុន្តែថែមទាំងបង្កអោយមានជម្ងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ជម្ងឺបេះដូង និងជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង នេះបើយោងតាមទស្សនាវដ្តីសុខភាពនេះ ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
No comments:
Post a Comment