Monday, June 7, 2010

ចិនមិនព្រមចងមេត្រីខាងយោធាជាមួយ​អាម៉េរិក​ឡើង​វិញ​ឡើយ

លោក Robert Gates រដ្ឋមន្រ្ដីក្រសួងការពារជាតិអាម៉េរិក។

ពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខនៅអាស៊ីវិញ លោក Robert Gates រដ្ឋមន្រ្ដីក្រសួងការពារជាតិ
អាម៉េរិកបានទទូចឲ្យរដ្ឋាភិបាលចិន ទទួលស្គាល់ថា សហរដ្ឋអាម៉េរិកនៅតែប្ដេជ្ញាចិត្ដលក់
គ្រឿងអាវុធទៅឲ្យកោះតែវ៉ាន់ដដែល ហើយក៏បានអំពាវនាវឲ្យចិនស្ដារទំនាក់ទំនងយោធា
ជាមួយរដ្ឋាភិបាលវ៉ាស្ហ៊ីងតោនវិញ។

នៅក្នុងសន្និសីទមួយស្ដីអំពីសន្ដិសុខដែលបានប្រព្រឹត្ដទៅនៅប្រទេសសិង្ហបុរី លោក Robert
Gates បានមានប្រសាសន៍ថា សហរដ្ឋអាម៉េរិកបាននិយាយច្បាស់លាស់តាំងពីយូរមកហើយ
ថា អាម៉េរិកមិនគាំទ្រដល់ឯករាជ្យភាពរបស់កោះតៃវ៉ាន់បែកចេញពីចិនដីគោកនោះទេ។
ប្រទេសចិននៅតែចាត់ទុកកោះតៃវ៉ាន់ថា ជាដែនដីមួយរបស់ខ្លួន។

ប្រទេសចិនបានដោះដៃចេញពីការមានទំនាក់ទំនងយោធាជាមួយអាម៉េរិក ដើម្បីជាការតវ៉ា
ប្រឆាំងនឹងអាម៉េរិកដែលបានលក់គ្រឿងសព្វាវុធទៅឲ្យកោះតៃវ៉ាន់។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអាម៉េរិករូបនេះបន្ដឲ្យដឹងថា កង្វះទំនាក់ទំនងខាងយោធា
រវាងប្រទេសមហាអំណាចទាំងពីនេះ បានធ្វើឲ្យមានឥទ្ធិពលអវិជ្ជមាននៅក្នុងតំបន់អាស៊ី៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)

No comments:

Post a Comment