
រូបភាពស្រ្ដីថតឆ្លុះរកជំងឺមហារីកដោះ។
នៅក្នុងវិស័យវិទ្យាសាស្រ្ដវិញ បណ្ដាអ្នកស្រាវជ្រាវវេជ្ជសាស្រ្ដនិយាយថា បច្ចេកទេសថ្មីក្នុង
ការព្យាបាលជំងឺមហារីកដោះដែលគេទើបរកឃើញ ទៅថ្ងៃមុខទៅមិនចាំបាច់ឲ្យអ្នកជំងឺធ្វើការ
ព្យាបាលតាមបែបវិទ្យុសញ្ញាទៀតឡើយ។
ការសាកល្បងបច្ចេកទេសថ្មីនេះជាលក្ខណៈអន្ដរជាតិ ដែលត្រូវបានគេបោះពុម្ពផ្សាយនៅ
ក្នុងទស្សនាវដ្ដី Lancet ដ៏ល្បីរបស់អង់គ្លេស បង្ហាញឲ្យឃើញថា ការព្យាបាលតាមបែបវិទ្យុ
សញ្ញាក្នុងកម្រិត១ដូស ទៅលើដុំសាច់ក្នុងដោះនៅពេលវះកាត់ គឺមានប្រសិទ្ធភាពនៅ
ក្នុងការទប់ស្កាត់មិនឲ្យជំងឺមហារីកកើតឡើងម្ដងទៀតបាន។
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)
លោក Mohammed Keshtgar គ្រូពេទ្យជំនាញវះកាត់ម្នាក់ពីមន្ទីរពេទ្យ Royal Free Hospital
នៅក្នុងក្រុងឡុងដ៍ប្រទេសអង់គ្លេសដែលបានចូលរួមនៅក្នុងការសាកល្បងបច្ចេកទេសថ្មីនេះ
មានប្រសាសន៍ឲ្យដឹងថា លោកសង្ឃឹមថា វិធីព្យាបាលថ្មីនេះ អាចនឹងត្រូវគេប្រើប្រាស់នៅ
ក្នុងអំឡុងពេល២ឆ្នាំទៀត៕
No comments:
Post a Comment