Monday, June 7, 2010

មេដឹកនាំរុស្ស៊ីចង់បង្កើតឲ្យមានមូល​និធិ​ពិភព​លោក​ដោះ​ស្រាយ​វិបត្ដិ​បរិស្ថាន

ប្រធានាធិបតីរុស្ស៊ី (ស្ដាំ) ចង់​បង្កើត​ឲ្យ​មាន​មូលនិធិ​ពិភពលោក​សង្រ្គោះ​បរិស្ថាន។

ប្រធានាធិបតីរុស្ស៊ី (ស្ដាំ) ចង់​បង្កើត​ឲ្យ​មាន​មូលនិធិ​ពិភពលោក​សង្រ្គោះ​បរិស្ថាន។

នៅអាម៉េរិកឯណោះវិញ កងយាមល្បាតឆ្នេរសមុទ្ទអាម៉េរិកដែលដឹកនាំប្រតិបត្ដិការទប់ទល់
នឹងការហូរប្រេងនៅឈូងសមុទ្ទម៉ិកស៊ីកនិយាយថា ប្រតិបត្ដិការរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ BP
កំពុងមានដំណើរការល្អជាងអ្វីដែលគេបានរំពឹងទុក។

មេបញ្ជាការកងយាមល្បាតលោក Admiral Thad Allen និយាយថា នៅក្នុងអំឡុងពេល២៤
ម៉ោងនេះ ប្រេងយ៉ាងតិច១ភាគបី ដែលលេចចេញពីអណ្ដូងត្រូវបានគេបូមយកបាន។

នៅគ្រានេះដែរ លោក Dmitry Medvedev ប្រធានាធិបតីរុស្ស៊ីបានអំពាវនាវឲ្យមានការបង្កើត
មូលនិធិអន្ដរជាតិមួយដើម្បីទប់ទល់នឹងវិបត្ដិបរិស្ថានដូចជាគ្រោះមហន្ដរាយហូរប្រេងនៅឈូង
សមុទ្ទម៉ិកស៊ីកនេះ។

លោកប្រធានាធិបតីរុស្ស៊ីមានប្រសាសន៍ថា ការហូរប្រេងនៅឈូងសមុទ្ទម៉ីកស៊ីកនេះ បង្ហាញ
ឲ្យឃើញច្បាស់ថា ពិភពលោកមិនអាចស្រម័យឃើញនូវទំហំនៃគ្រោះមហន្ដរាយដែលបាន
បង្កើតឲ្យមានផលប៉ះពាល់នោះទេ។

លោកថា គេត្រូវការមូលនិធិពិភពលោក ដើម្បីបន្ទាបហានិភ័យកុំឲ្យមានគ្រោះមហន្ដរាយ
បែបនេះកើតឡើងទៀត។

លោកប្រធានាធិបតីរុស្ស៊ីរូបនេះមានប្រសាសន៍ទៀតថា លោកនឹងលើកយកបញ្ហានេះមក
និយាយនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុម២០ប្រទេសឧស្សាហកម្មនៅប្រទេសកាណាដា នៅ
ចុងខែនេះ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)

No comments:

Post a Comment