Monday, June 7, 2010

អ​ង្គ​កា​រ​សហ​ប្រ​ជា​តិអំ​ពា​វ​នាវ​ឲ្យ​មា​ន​ការ​គាំ​ទ្រស្ត្រី​ក​ម្ពុ​ជា

ការពិនិត្យស្រ្តីមានផ្ទៃពោះនៅមន្ទីរពេទ្យខេត្តពោធិសាត់។រូបថតវិទ្យុអូស្រ្តាលី

ការពិនិត្យស្រ្តីមានផ្ទៃពោះនៅមន្ទីរពេទ្យខេត្តពោធិសាត់។

មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបណ្តាមេដឹកនាំនៅលើ ពិភពលោកយកចិត្តទុកដាក់ថែមទៀតទៅលើការថែទាំនិងគាំទ្រស្រ្តីនៅប្រទេស
កម្ពុជា។

មូលនិធិនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ឧបសគ្គក្នុ ងការមានផ្ទៃពោះនិងការសម្រាលកូនបានគំរាមទៅលើជីវិតស្រ្តីនៅរៀង
រាល់ថ្ងៃ។

មូលនិធិនេះ និយាយថា ទោះបីជាអត្រាកំណើតទារកបានកើនឡើងទ្វេភាគ
នៅពេល១០ឆ្នាំកន្លងទៅនេះក៏ដោយ ក៏នៅរៀងរាល់ថ្ងៃ មានស្រ្តីខ្មែរ៥នាក់
បានស្លាប់ក្នុងអំឡុងពេលសម្រាលកូន។

មូលនិធិ ប្រជាជននៃ អង្គការសហប្រជាជាតិ និយាយថា ពលរដ្ឋខ្មែរ ជាច្រើន នៅតែខ្វះមធ្យោបាយក្នុងការបានទទួលនូវសេវាសំខាន់ផ្នែកសុខភាពមាតានិង
ការបង្កបង្កើតកូននៅឡើយ។

ការអំពាវនាវនេះ កើតមានឡើង នៅខណៈពេលដែលប្រតិភូខ្មែរមួយក្រុមត្រៀម
ធ្វើដំណើរទៅក្រុងវ៉ាស្ហ៊ីងតោន ដើម្បីចូលរួមក្នុងសន្និសីទស្តីអំពីការបង្កើតកូន
របស់ស្រ្តី ដែលនឹងបើកធ្វើចាប់ពីថ្ងៃទី៧ទៅដល់ថ្ងៃទី៩ខែមិថុនានេះ។

មានការរំពឹងថា ក្នុងអំឡុងការពិភាក្សានោះ បណ្តាមេដឹកនាំអន្តរជាតិ នឹង ពិនិត្យមើលសារឡើងវិញនូវការសន្យារបស់ខ្លួនចំពោះការធ្វើឲ្យប្រសើរឡើង
នូវគុណភាព សុខភាពមាតា និងការបង្កើតកូន ព្រមទាំងធ្វើឲ្យប្រសើរឡើង
នូវគុណភាព យ៊ិនឌ័រ ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)

No comments:

Post a Comment