Monday, June 7, 2010

កម្ពុជាពន្យារពេលសាងសង់ស្ថានីយរថភ្លើងថ្មី

​​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ភ្នំពេញ។ រូប​ថត​ដោយ ឃុន អាឡិច។

​​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ភ្នំពេញ។

ការសាងសង់ស្ថានីយរថភ្លើងដ៏ធំបំផុតនៅកម្ពុជាសម្រាប់ការដឹកជញ្ជូនទំនិញ ត្រូវបានគេពន្យារ
ពេលរហូតដល់ចុងឆ្នាំនេះ។

ស្ថានីយថ្មីនេះ ត្រូវគេគ្រោងចាប់ផ្ដើមសាងសង់ឡើងនៅជិតស្ថានីយចាស់ក្នុងខណ្ឌដង្កោរ
ជាយក្រុងភ្នំពេញនៅក្នុងពាក់កណ្ដាលឆ្នាំ២០១០នេះ ហើយត្រូវចប់ជាស្ថាពរនៅក្នុងឆ្នាំ២០១២។

គម្រោងការងារនេះដែលត្រូវចំណាយប្រាក់១៤១លានដុល្លារ បានទទួលថវិកាពីធនាគារអភិវឌ្ឍន៍
អាស៊ី ពីរដ្ឋាភិបាលកម្ពុជា ពីអង្គការអភិវឌ្ឍន៍របស់អូស្រ្ដាលី AusAID និងបណ្ដាប្រទេសដែលជា
សមាជិកអង្គការនាំចេញប្រេងឥន្ធនៈ។

ស្ថានីយនេះ នឹងតភ្ជាប់ខ្សែរថភ្លើងពីក្រុងព្រះសីហនុ និងខ្សែរថភ្លើងទៅប្រទេសថៃ។ មានការឲ្យ
ដឹងថា ការមិនមានលទ្ធភាពដោះស្រាយលើកិច្ចព្រមព្រៀងសំណងជំងឺចិត្ដដល់បណ្ដាម្ចាស់ដីធ្លី
ដែលរស់នៅតំបន់ស្ថានីយនេះ គឺជាមូលហេតុចម្បងមួយនៃការពន្យារពេលសាងសង់។

មិនតែប៉ុណ្ណោះ ក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជាក៏បានឲ្យដឹងដែរថា ខ្លួនកំពុង
តែធ្វើការសិក្សាទៅលើផែនការសំណង់ ដែលត្រូវតែបានការអនុញ្ញាតយល់ព្រមជាមុនសិនមុន
ពេលសំណង់ស្ថានីយអាចចាប់ផ្ដើមដំណើរការបាន៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្ដាលី)

No comments:

Post a Comment