Monday, June 7, 2010

ចិន​វិនិយោគទុន​ធ្វើ​ចំការ​កៅស៊ូ​នៅ​ប្រទេស​ទ្បា​វ​ភាគ​ខាងជើង

ម៉ាស៊ីនកាត់តម្រឹមកៅស៊ូនៅឡាវអាជ្ញាធរ​ក្នុង​តំបន់ “​លួង​ណា​ម​ថា​” ភាគខាងជើង​ប្រទេស​ឡាវ បាន​អនុម័ត​ដីស​ម្បទាន​ប្រហែល​១០.០០០​ហិ​កតាឱ្យ​ក្រុមហ៊ុនចិន​សំរាប់​ធ្វើ​ចំការ​កៅស៊ូ ដោយ​មាន​ប្រាក់​វិ​​និ យោគ​ជាង​៥០​លាន​ដុល្លារ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ថា ជា​ការ​ពង្រីក​សកម្មភាព​របស់​ចិនក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ឡាវ ។

ការ​ចុះហត្ថលេខា​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ឧសភា កន្លង​មក គឺ​មាន​អភិបាល ក្រុង​លួង​ណា​ម​ថា លោក​ភី​ម ម៉ា​សន លឿង ខាំ​ម៉ា និង​តំណាង​ក្រសួងការពារជាតិ​ចូលរួមជា​សាក្សី ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ ។ ទោះបីជា​យ៉ាងណា ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លំអិត​ថា តើ​កិច្ចសន្យា​វិ​និយោគ​ទុន​អនុញាត​ឱ្យ​ប្រើប្រាស់​ដីធ្លី​ក្នុង​រូបភាព​ណាមួយ​សំរាប់​ការ​វិនិយោគទុន​ដាំ​កៅស៊ូ ដោយ​ក្រុមហ៊ុន​របស់​ចិន ឬ​បែងចែក​ជា​កិច្ចសន្យា​កសិផល ដែល​ដំណើរការ​រួម​ជាមួយកសិកម្ម​ក្នុង​តំបន់ ដែល​ជា​រូបភាព​ពេញ​និយមក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ព្រោះ​មាន​ដីធ្លីនៅ​សល់​ដ៏​តិចតួច ។

នៅ​មិន​ទាន់​មាន​តួលេខ​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្ដែ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង ទៅអ្នក​វិនិយោគទុន​ពី​ប្រទេស​ចិន​បាន​ចូលទៅ​ធ្វើ​ចំការ​កៅស៊ូ​នៅ​តំបន់​ភាគ​ខាងជើងរបស់​ឡាវ​លើ​ផ្ទៃដី ជា​ច្រើន​ម៉ឺន​ហិ​កតាសំរាប់ផលិត​ជ័រ​ក្រែប​បញ្ជូន​ទៅ​ទីផ្សារ​ក្នុង​ប្រទេសចិន ដែល​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​តំរូវការ​កើនឡើងឥត​ឈប់​ឈរ ។ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំកន្លង​មក អ្នក​វិនិយោគទុន​របស់​ចិន​បាន​ចូលទៅ​ប្រកប​មុខ​ជំនួញ​ជា​ច្រើន​យ៉ាង​នៅ​ភាគខាងជើង​របស់​ឡាវមាន​ទាំង​ផ្នែក​កសិកម្មសាងសង់​មជ្ឈមណ្ឌល​ទេសចរណ៍ កាស៊ីណូ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អណ្ដូងរ៉ែ និង​បង្កើតទំនប់​វា​រី​អគ្គិសនី ខណៈ​ដែល​គំរោងការ​ភាគច្រើន​ប្រើប្រាស់​ដី​សម្បទាន​ជា​ច្រើន​ពាន់​ហិ​កតា ។

បច្ចុប្បន្ន​ផ្នែក​ឯកជន​បាន​ពង្រីក​កា​រវិ​និយោគ​ទុន​នៅ​ក្នុង​ប្រទេស​ឡាវ រីឯ​រដ្ឋាភិបាលចិន​ក៏​បាន​បង្កើន​កិច្ច​សហប្រតិបត្ដិការ​ជួយឧបត្ថម្ភ​ដល់​រដ្ឋាភិបាល​ឡាវ រួម​ទាំង​ជួយ​សាងសង់​ផ្លូវជាតិ​ជា​ច្រើន​ខ្សែ សង់ស្ពាន និង​ជួយឡាវ​ធ្វើការ​អភិវឌ្ឍន៍​ព្រ​លាន​យន្ដហោះ​យ៉ាងតិច​ចំនួន​៣​កន្លែង នៅ​ភាគ​ខាងជើង​របស់ឡាវ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ក្រុមហ៊ុនសំណង់​របស់​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅក្រុង​ប៉ាក​ប៊ែ​ង តំបន់​ឧត្ដម​សៃ ដែល​ជា​ចំណុចត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ផ្លូវគោក​រវាង​ថៃ ឡាវ ចិន និង​វៀតណាម រួម​ទាំង​ការ​ជួយ​ដល់ប្រទេស​ឡាវ​ធ្វើការ​ស្រាវជ្រាវ និង​ត្រៀមកសាង​ផ្លូវជាតិ​មួយ​ខ្សែ​សំរាប់​បើក​ច្រក​ឆ្ពោះទៅ​ព្រំដែន​វៀតណាម​ផង​ដែរ ៕

No comments:

Post a Comment