
ជាផ្នែកមួយនៃការលើកតម្កើងកសិផលដែលមិនប្រើសារធាតុគីមី ឬថ្នាំពុល អង្គការសេដាកបានបើកយុទ្ធនាការផ្សព្វផ្សាយអង្ករសរីរាង្គរយៈពេល៣ ខែ ចាប់ពីខែមិថុនានេះទៅដល់ខែសីហា នៅតាមសាខាផ្សារអង្គការសេដាក នៅក្នុងទីក្រុងភ្នំពេញ។ នៅតាមសាខាផ្សារអង្គការសេដាកគេក៏ឃើញមានបន្លែ ផ្លែឈើ និងសាច់ ដែលជាកសិផលធម្មជាតិសុទ្ធសាធផងដែរ។ ពលរដ្ឋអ្នកព្រួយបារម្ភអំពីបញ្ហាសុខភាពខ្លាំងក្លានោះ បានព្យាយាមស្វែងរកទិញអាហារសរីរាង្គគ្មានសារធាតុគីមីទាំងនេះ បើទោះជារវល់យ៉ាងណាក៏ដោយ។
(ដកស្រង់ចេញពីគេហទំព័រ RFI-ខេមរភាសា)
No comments:
Post a Comment