Tuesday, June 8, 2010

មេដឹកនាំខ្មែរ អំពាវនាវ សុំឲ្យរក្សាទុកនូវ ការបង្កសន្ទុះសេដ្ឋកិច្ច

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ រូបភាពដោយ សយ សុភា។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានស្នើសុំឲ្យបណ្ដាមេដឹកនាំនៅក្នុងតំបន់ដែលចូលរួមនៅក្នុង​សន្និសីទកំពូលអាស៊ីបូព៌ានៃវេទិកាសេដ្ឋកិច្ចពិភពលោក  នៅក្នុងក្រុងហូជីមិញ ឲ្យធ្វើការប្រុងប្រយ័ត្ន ក្នុងការបន្ថយនូវកិច្ចប្រឹងប្រែងនៃការបង្កជំរុញសន្ទុះសេដ្ឋកិច្ច។

លោកហ៊ុន សែន បាននិយាយប្រាប់អង្គវេទិកាថា លោកពុំមានអារម្មណ៍ថាវិស័យឯកជនមានលក្ខណៈរឹងប៉ឹងគ្រប់គ្រាន់នៅឡើយ ក្នុងការអូសទាញការ
លូតលាស់នោះ។

លោកបន្តទៀតថា ថ្វីបើអាស៊ីបូព៌ាបានស្ទុះងើបខ្លាំងជាងតំបន់ដទៃទៀតពីវិបត្តិសកល​លោកក្តី ក៏ការវិលត្រឡប់ទៅសភាពការណ៍មុនពេលមានវិបត្តិ
ដែល​វិស័យ​ឯកជនជាគ្រឿងយន្តអូសទាញអត្រានៃការលូតលាស់នោះ គឺជាកត្តាសំខាន់ចំាបាច់។

លោកជាម យៀម សមាជិកសភានៃគណបក្សប្រជាជនកម្ពុជាបានគាំទ្រលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយនិយាយថា រដ្ឋាភិបាលកម្ពុជា មាន គោលនយោបាយមួយ ក្នុងការចាប់ដៃជាមួយនឹងវិស័យឯកជន៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្តាលី)

No comments:

Post a Comment