Tuesday, June 8, 2010

ព្រះមហាក្សត្រថៃសុំឲ្យ​នាយក​រដ្ឋ​មន្រ្តី​និង​គណៈ​រដ្ឋ​មន្រ្តី​ធ្វើ​ការ​ដោយ​ក្តី​ទៀង​ត្រង់

ព្រះមហាក្សត្រថៃ បានអំពាវនាវឲ្យលោក នាយករដ្ឋមន្រ្តី Abhisit Vejjajiva និង គណៈរដ្ឋមន្រ្តីថ្មីរបស់លោក ធ្វើការដោយសេចក្តីទៀងត្រង់ នៅខណៈពេលដែល លោក នាយករដ្ឋមន្រ្តី និងសមាជិកនៃគណៈរដ្ឋមន្រ្តី ធ្វើសច្ចាប្រណិធានចូលកាន់ដំណែង។

ការអំពាវនាវនេះ គឺជាកំណត់សម្គាល់លើកទីមួយរបស់ព្រះមហាក្សត្រថៃ ចាប់តាំងពីមាន ការបញ្ចប់ការតវ៉ា នៅតាមដងផ្លូវរបស់ក្រុមបាតុករ អាវក្រហម ដើម្បីប្រឆាំងរដ្ឋាភិបាល។

លោកនាយករដ្ឋមន្រ្តី Abhisit បានរុះរើគណៈរដ្ឋមន្រ្តីរបស់លោក ដោយបាន តែងតាំងរដ្ឋមន្រ្តីថ្មី៨រូប ប៉ុន្តែ មិនមានការផ្លាស់ប្តូរតំណែងសំខាន់ៗ មានដូចជា តំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុ ការពារជាតិ និងការបរទេសទេ។

ពិធីសច្ចាប្រណិធានចូលកាន់តំណែងនេះ បានប្រព្រឹត្តទៅនៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលព្រះមហាក្សត្រ ថៃ គង់ព្យាបាលប្រឈួនប្រព័ន្ធដកដង្ហើមចាប់តាំងពីខែកញ្ញាឆ្នាំមុន៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្តាលី)

No comments:

Post a Comment