Tuesday, June 8, 2010

កម្ពុជាបញ្ជូនកងរក្សាសន្តិភាពទៅស៊ូដង់

ប្រទេសកម្ពុជានឹងបញ្ជូនកងរក្សាសន្តិភាពទៅប្រទេសស៊ូដង់ដើម្បីជួយដល់ប្រតិបត្តិការ
បោសសម្អាតមីននៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។

កាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថា សមាជិកកងយោធពលខេមរភូមិន្ទចំនួន ៥២រូប​នឹង
ទៅជំនួសក្រុមអ្នកជំនាញការបោសសំអាតមីនបច្ចុប្បន្នដែលនឹងត្រូវវិលត្រឡប់មកមាតុ
ប្រទេសវិញនៅចុងខែមិថុនានេះ។

នេះគឺជាក្រុមទី៥នៃក្រុមអ្នកជំនាញការបោសសម្អាតមីនដែលកម្ពុជាបញ្ជូនទៅប្រទេស
ស៊ូដង់ ដោយក្រុមនីមួយៗត្រូវបំពេញភារកិច្ចរយៈពេល១ឆ្នាំ។

កងទាហានខ្មែរក៏បានចូលរួមនៅក្នុងបេសកកម្មរក្សាសន្តិភាពនៅប្រទេសឆាដ សាធារណរដ្ឋ
អាហ្វ្រិកកណ្តាល និង ប្រទេសលីបង់ ផងដែរ។

លោក ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍នៅក្នុងខែមីនាកន្លង
ទៅនេះថា ទាហានខ្មែរក្នុងពេលឆាប់ៗខាងមុខនេះនឹងចាប់ផ្តើមរៀនភាសាអង់គ្លេស និង
ភាសាបរទេសដទៃទៀត ក្នុងគោលបំណងពង្រីកការចូលរួមចំណែកជាអន្តរជាតិរបស់​ពួកគេ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្តាលី)

No comments:

Post a Comment