គណៈកម្មាធិការមួយនៃរដ្ឋាភិបាលកម្ពុជានិយាយថា ខ្លួនរំពឹងថានឹងបញ្ចប់សេចក្តីព្រាងច្បាប់
ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មដែលកើតឡើងដោយសារការប្រើប្រាស់អាស៊ីដនៅដំណាច់ខែនេះ។
គណៈកម្មាធិការនេះបានបង្កើតឡើងនៅក្នុងខែកុម្ភៈ បន្ទាប់ពី ការវាយប្រហារដោយប្រើអាស៊ីដ
មានសន្ទុះយ៉ាងខ្លាំងកាលពីចុងឆ្នាំមុននេះ។
សេចក្តីព្រាងច្បាប់នេះបានស្នើឲ្យមានការកាត់ទោសដោយគ្មានមេត្តា ពោលគឺរួមទាំងការ
កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ សម្រាប់ឧក្រិដ្ឋជនទាំងឡាយណាដែល
បានប្រើប្រាស់ទឹកអាស៊ីដជាឧបករណ៍ ក៏ដូចជាបម្រាមក្នុងការលក់ទឹកអាស៊ីដផងដែរ។
សមាជិកគណៈកម្មាធិការនេះដើមឡើយនិយាយថា ពួកគេរំពឹងថានឹងអាចបញ្ចប់សេចក្តី
ព្រាងច្បាប់នេះនៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ប៉ុន្តែលោក អ៊ុក គីមល័ក្ខណ៍ អនុប្រធានគណៈកម្មាធិការនេះនិយាយថា ឥឡូវនេះលោក
រំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងដាក់ជូនទៅឲ្យក្រុមប្រឹក្សានៃគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យ
អនុម័តនៅចុងខែមិថុនានេះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្តាលី)
No comments:
Post a Comment