Tuesday, June 8, 2010

កងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ នៅខេត្តបាត់ដំបង​ទទួល​ការ​ចាក់​ថ្នាំវ៉ាក់​សាំង​ការពារ​ជំងឺ AH1N1

មន្រ្តីក្រសួងសុខាភិបាលបានសហការគ្នាជាមួយមន្រ្តីពេទ្យតាមបណ្តាកងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង ធ្វើការចាក់ថ្នាំបង្ការជំងឺគ្រុន ផ្ដាសាយជ្ រូកឬជាផ្តាសាយប្រភេទថ្មី AH1N1 ដល់ កងកម្លាំងនគរបាល កងរាជអាវុធ ហត្ថ និងមន្រ្តីយោធានៅខេត្តបាត់ដំបង។ ពីទីនោះមកលោកសុខ សាវី ធ្វើសេចក្ដីរាយការណ៍ជូន។

បើតាមប្រភពពីមន្រ្តីពេទ្យបានអោយដឹងថា ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយប្រភេទថ្មី​ AH1N1 ដល់កងកម្លាំងប្រដាប់អាវុធមុនដំបូងគេនេះគឺ ដោយសារកងកម្លាំងជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់ ហើយកម្លាំងមានការ ប្រមូលផ្តុំវាងាយនឹងផ្ទុះជំងឺផ្តាសាយប្រភេទនេះបាន។

លោក គីគិត ប្រធានការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ មានកម្លាំងនគរបាល៤០០នាក់ និងក្រុមគ្រួសាររបស់គេ២៥០នាក់ ហើយដែលបាន ទទួលបានការចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មី AH1N1ពីមន្រ្តីសុខាភិបាល។

(សំឡេង លោក គីគិត )

លោក គី គិត បានបញ្ជាក់ថា តាមគម្រោងមន្រ្តីនគរបាលទាំងអស់នៅខេត្តបាត់ដំបងចំនួនជាងពីរពាន់នាក់ និងទទួលបានការចាក់ថ្នាំបង្ការជំងឺ ផ្តាសាយ ប្រភេទថ្មី AH1N1 ទាំងអស់គ្នានៅថ្ងៃបន្តបន្ទាប់នៅតាមបណ្តា ស្រុកនានា។

(សំឡេងលោក គីគិត)

វិទ្យុអូស្រ្តាលីមិនអាចទំនាក់ទំនងលោក ញឹកប៊ុនឈប់ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបាននោះទេ ដោយទូរស័ព្ទរោទ៍ ជាច្រើនសាគ្មានអ្នក ទទួល។ ទោះបីយ៉ាងណាលោកអនុសេនីយ៍ឯក ឆាង សារឿន ប្រធានការិយាល័យសុខាភិបាល កងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹង ថា មកទល់ថ្ងៃចន្ទដើមសប្តាហ៍នេះ យើងបានសហការចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីដល់កងកម្លាំងអាវុធហត្ថខេត្តបានជាង១០០នាក់ ក្មេងញៀន គ្រឿងញៀន និង ក្រុមគ្រួសារ មន្រ្តីអាវុធហត្ថជាងមួយនាក់ទៀតសរុប២៣០នាក់។

(សំឡេង លោក ឆាង សារឿន)

គ្រូពេទ្យខាងលើបានបញ្ជាក់ថា គេនឹងបន្តធ្វើការចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីនេះដល់កងកម្លាំងរាជអាវុធ ហត្ថដែលមានប្រមាណជាង ៤០០នាក់ នៅខេត្តបាត់ដំបងទាំងអស់នៅតាមបណ្តាស្រុកនានាទៀត។

ដោយឡែកនៅថ្ងៃទន្ទឹមគ្នាផងដែរមន្រ្តីក្រសួងសុខាភិបាលក៏បានសហការជាមួយមន្រ្តីពេទ្យ យោធា ចុះចាក់ថ្នាំបង្ការដល់កងកម្លាំង ទាហាននៅយោធ ភូមិភាគប្រាំផងដែរដែលជាផ្នែកមួយរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺផ្តាសាយប្រភេទថ្មី AH1N1 នៅប្រទេសកម្ពុជាក៏ដូចជានៅបណ្តាប្រទេសនានា លើពិភពលោក៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រ្តាលី)

No comments:

Post a Comment